- Khmernote Media
- កូវីដ-១៩
ក្នុងរយៈពេលជាង១ខែមកនេះ កម្ពុជា មិនមានករណីវិជ្ជមានថ្មីណាមួយនោះទេ ហើយអ្នកព្យាបាលជាសះស្បើយមានចំនួន១២២នាក់ដែលស្មើនឹង១០០% ប៉ុន្តែស្រាប់តែថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជា រកឃើញវិជ្ជមានថ្មីម្តងទៀត ដែលជាជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសហ្វីលីពីន។ បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់នេះត្រូវបានដាក់អោយសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯអ្នកដំណើរផ្សេងទៀត ក៏ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរ មកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជា បានបើកអោយសារមន្ទីរនានា ទទួលភ្ញៀវទេសចរណ៍ចូលទស្សនាឡើងវិញ និងបើកជើងហោះហើរពីប្រទេសមួយចំនួនដែលធ្លាប់បានផ្អាកកាលពីពេលកន្លងទៅផងដែរ។ ទោះជាយ៉ាងណាក្តីក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការការពារ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ នេះខណៈដែលចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោកកើនដល់ទៅជាង៥លាននាក់៕
May 21, 2020 - រថយន្ត
បើយើងក្រឡេកមកមើលភាពពេញនិយមនៃរថយន្ត នៅក្នុងទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះ យើងឃើញថា រថយន្ត Lexus នៅតែនាំមុខគេ តាំពីដើមទស្សវត្សឆ្នាំ 1990 មកម្លេះ ព្រោះរថយន្ត Lexus ជាម៉ូដែលមួយដែលគ្រប់គ្នាដឹងថាវាមានភាពទាន់សម័យ បច្ចេកវិទ្យាខ្ពស់ ហើយនឹងម៉ាស៊ីនខ្លាំង។ បើទោះបីជា Lexus នាំមុខគេក៏ពិតមែន តែបច្ចុប្បន្ននេះ មានម៉ូដែលរថយន្តម៉ាកផ្សេងៗជាច្រើនកំពុងតែប្រជែងដណ្តើមទីផ្សារ ខណៈដែលរថយន្ត Lexus មួយទឹកដែលនាំចូលពីក្រៅប្រទេស នៅតែមានតំលៃថ្លៃ ព្រោះតែម៉ាស៊ីនរបស់វាធំ ដែលតម្រូវអោយបង់ពន្ធនាំចូលថ្លៃដូចគ្នា។ ដូចដែលយើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន រថយន្ត Lexus RX330 ចន្លោះឆ្នាំ 2004 ដល់
May 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងមុននេះបន្តិចថា មានស្ត្រីម្នាក់បើករថយន្ត Hilux Vigo មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាម៉េរីមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសដៃ ចំណែករថយន្តកាម៉ារីខ្ទាតបោកផ្ទប់ដើមឈើ និងបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ រងខូចខាតរថយន្តយ៉ាងដំណំ ហើយរថយន្តបង្ក មិនព្រមឈប់ទេ បានបន្ថែមល្បឿន បើករត់គេចពីកន្លែងកើតហេតុ រហូតដល់ត្រូវបានគេដេញតាមឃាត់បានវិញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាម៉ោងជិត២រសៀលថ្ងៃព្រហស្បត៍ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារយើងដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺ កើតឡើងដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវព្រះនរោត្តម
May 21, 2020 - PR
ប្រទេសសឹង្ហបុរី, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០- ក្រុមហ៊ុន MVLLABS ភីធីអិលធីឌី (“MVL”) ដែលជាក្រុមហ៊ុន នៅពីក្រោយក្រុមហ៊ុន TADA -សេវាកម្មកក់ការធ្វើដំណើរមិនកាត់កម្រៃជើងសារ ដំបូងបង្អស់ នៅអាសុីអាគ្នេយ៍ ផ្អែកលើបច្ចេកវិទ្យា Blockchain- បានប្រកាសថ្ងៃនេះ ចំពោះការទទួលប្រាក់វិនិយោគទុនបន្តពីការវិនិយោគ Series A លើកមុន ពីធនាគារពាណិជ្ជកម្ម Shinhan ដែលជាធនាគារមានទុនច្រើនជាងគេមួយនៅប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samkee Automotive ដែលជាក្រុមហ៊ុនឯកទេសខាងធ្វើពុម្ព គ្រឿងម៉ាសុីនលំដាប់ថ្នាក់អន្តរជាតិ មួយ និងក្រុមហ៊ុន
May 21, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម៖ ១. គ្រប់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេសទាំងអស់ គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថា គ្មានមេរោគកូវីដ-១៩ ចេញដោយអាជ្ញាធរសុខភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសនោះក្នុងរយៈពេល ៧២ម៉ោង។ ២. អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរទៅដល់កម្ពុជា គឺតម្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ + ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ + ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជមានកូវីដ១៩នោះ
May 21, 2020 - ព័ត៌មានជាតិ
កណ្ដាល៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦:០៤នាទី(ម៉ោងឃើញសព) ប្រទះឃើញក្មេងដែលធ្លាក់ទឹកទន្លេនៅស្ពានដែកបាឡេ នៅចំណុច ស្ពានដែកបាឡេសិត្បូ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ ស្រឹម ស្រូយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ ម្តាយឈ្មោះ
May 21, 2020 - សុខភាព
ប្រទេសថៃរំពឹងទុកថាខ្លួននឹងមានវ៉ាក់សាំងការពារជំងឺ COVID-19 នៅឆ្នាំក្រោយបន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមាននៃការតេស្តសាកល្បងលើសត្វកណ្ដុរ នេះបើតាមមន្ត្រីថៃនិយាយកាលពីថ្ងៃទី២០ ខែឧសភា។ វ៉ាក់សាំង ប្រភេទ RNA (messenger RNA) នេះត្រូវបានបង្កើតដោយវិទ្យាស្ថានវ៉ាក់សាំងជាតិនៃសាកលវិទ្យាល័យ Chulalongkorn។ វ៉ាក់សាំងនេះនឹងជួយជំរុញរាងកាយឲ្យផលិត antigen ជាម៉ូលេគុលនៅលើផ្ទៃរបស់វីរុសដែលអាចជំរុញឲ្យប្រព័ន្ធភាពស៊ាំមានការឆ្លើយតបទៅនឹងវីរុស។ អ្នកជំនាញថៃនឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងថ្មីនេះទៅលើសត្វស្វាបន្តទៀតនៅសប្ដាហ៍ក្រោយបន្ទាប់ពីតេស្ដលើសត្វកណ្ដុរទទួលបានលទ្ធផលវិជ្ជមាន។ នេះបើយោងតាមលោក Taweesin Wisanuyothin អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពCOVID-19។ លោកក៏បានបន្តទៀតថាអ្នកជំនាញរំពឹងថាវ៉ាក់សាំងនឹងប្រើប្រាស់នៅឆ្នាំក្រោយ ហើយប្រទេសថៃចង់ក្លាយជាប្រទេសដំបូងគេដែលមានវ៉ាក់សាំងប្រឆាំងវីរុសCOVID-19 និងដាក់ឲ្យប្រើប្រាស់។ បច្ចុប្បន្នមានវ៉ាក់សាំងជាង១០០ដែលបានបង្កើតឡើង ហើយមានវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការតេស្ដសាកល្បងទៅលើមនុស្ស ប៉ុន្តែអង្គការសុខភាពពិភពលោកបានលើកឡើងថាវ៉ាក់សាំងអាចនឹងត្រូវការពេលយ៉ាងតិច១២ខែ។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានករណីឆ្លងសរុប ៣ ០៣៤ករណី ក្នុងនោះមានអ្នកជា ២ ៨៥៧នាក់ និងអ្នកស្លាប់
May 21, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះថា ប្អូនស្រីឈ្មោះ ស៉ឹម មួយគ្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានធ្វើការប្រឌិតរូបភាព និងអត្ថបទ ប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរ កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចប្រតិបត្តិការ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ចេញមុខសូមទោសនិងសុំការលើកលែងទោសចំពោះកំហុសអចេតនាកើតឡើងដោយ ខ្វះការត្រិះរិះគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វើឲ្យសាធារណៈជន អ្នកនិយមលេងបណ្ដាញសង្គមមានការយល់ច្រឡំ យកមកធ្វើការចំអកឡកឡឺយលេងសើចខុសពីការពិត ដោយព្រមទទួលកំហុសនឹងមិនអោយមានកំហុសលើកទី២ ជាដាច់ខាត៕
May 21, 2020 - PR
(ភ្នំពេញ)ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០៖ ការជ្រើសរើសម្លៀកបំពាក់មកពាក់លើខ្លួនប្រាណគឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះគឺការជ្រើសរើសម៉ាស៊ីនបោកដែលអាចថែរក្សាសម្អាតសម្លៀកបំពាក់លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់មេរោគបានទៀតផង ! ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី! មិនថាសម្លៀកបំពាក់ប្រភេទណា…ចំនួនតិច ឬច្រើនប៉ុណ្ណា…ភ្លេចចង់បន្ថែមពេលណា…បោកញឹកញាប់យ៉ាងណា…ឬលោកអ្នកមមាញឹកយ៉ាងណាក៏លែងជាបញ្ហាទៀតហើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប! ចង់ដឹងណាស់ថាតើ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី នេះមានភាពអស្ចារ្យកម្រិតណានោះ…សូមមកមើលលក្ខណៈដ៏វៃឆ្លាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ
May 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី តង់ស្យុងមធ្យម ២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយ ពហុកីឡដ្ឋានជាតិ អូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន១៥ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ៕
May 21, 2020









