Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ចោទប្រកាន់ស្ត្រីវ័យចំណាស់ជាភ្លៀវម្នាក់ថា បន្លំធ្វើចរាចរណ៍លុយក្លែងក្លាយ ខណ:ស្ត្រីដែលជាភ្ញៀវបានអះអាងថា ខ្លួនច្រឡំឲ្យលុយសែនតែប៉ុណ្ណោះ បង្កឲ្យកើតមានជម្លោះឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែររបងវិទ្យាល័យជាស៊ីមសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសម្តីពីបុរសឈ្មោះ ស៊ីណេត អាយុ ២៣ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានបើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HH-6222

    May 22, 2020
  • សិល្បៈ

    មហាជនជាច្រើនធ្លាប់បានទទួលដំណឹងមួយទាក់ទងនឹងនាយតាក់ស៊ី តារាកំប្លែងល្បីឈ្មោះដែលក្រោយពីលាចាកសិខាបទរួច ស្រាប់តែបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងគូស្នេហ៍ថ្មី និងទិញរថយន្តទំនើប Lexus RX330 ថែមទៀតផង។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើអោយបងប្អូនមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺនាយតាក់ស៊ីបានប្រកាសថានឹងរៀបចំមង្គលការនៅខែឧសភា នេះថែមទៀតផង។ រហូតមកទល់ពេលនេះ នាយតាក់ស៊ី ក៏បានទម្លាយការពិតនៃរឿងនេះឡើងវិញ ដែលធ្វើអោយមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះរឿងពិតមិនដូចការគិតនោះឡើយ។ ក្នុងជំនួបបទសម្ភាសន៍រវាងនាយតាក់ស៊ី ជាមួយកញ្ញា ញឹម ច័ន្ទថន បានអោយដឹងថា តាមពិតរឿងរ៉ាវនាយតាក់ស៊ី មានគូស្នេហ៍ថ្មី និងទិញរថយន្ត Lexus RX330 មួយគ្រឿងអោយគូស្នេហ៍នោះជារឿងមិនពិតនោះទេ ដោយនាយតាក់ស៊ីថាវាជាការរៀបចំរបស់លោក K01 ដើម្បីឡង់សេឃ្លាំងលក់រថយន្តរបស់ K01 តែប៉ុណ្ណោះ។ នាយតាក់ស៊ី

    May 22, 2020
  • សុខភាព

    ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ភាគ​ច្រើន​កើត​នៅ​ជង្គង់ ដៃ ត្រគាក ឬ​ឆ្អឹងខ្នង ហើយ​មនុស្ស​មួយ​ចំនួន​ជឿ​ថា​ការ​ផ្លាស់ប្ដូរ​របប​អាហារ​អាច​ជួយសម្រាល​​ដល់​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​រួម​មាន​ការ​ឈឺចាប់ គាំង​សន្លាក់ និង​ហើមបាន។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​គួរ​ញ៉ាំ និង​អាហារ​គួរ​ចៀសវាងចំពោះ​គ្នាយើង​​ដែលមាន​ជំងឺ​នេះ។ + អាហារ​គួរ​ញ៉ាំ អាហារ​មួយ​ចំនួន​គឺ​អាច​ជួយ​ឲ្យ​ឆ្អឹង​ សាច់ដុំ និង​សន្លាក់​ឆ្អឹង​មាន​ភាព​រឹងមាំ និង​ជួយ​រាងកាយយើង​​ប្រឆាំង​នឹង​ការ​រលាក និង​ជំងឺ​ផ្សេងៗ។ សម្រាប់​គ្នា​យើង​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​គួរ​បន្ថែម​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ដើម្បី​ជួយបន្ថយ​រោគសញ្ញា។ ១. សាច់ត្រី យើង​គួរ​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣ច្រើន ព្រោះ​ខ្លាញ់​នេះ​អាច​ប្រឆាំង​នឹង​ការ​រលាក​បាន​ និង​មាន​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ យកល្អ​គួរ​ញ៉ាំ​សាច់ត្រី​ឲ្យ​បាន​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ប្រភេទ​ត្រី​នេះ​មាន​ដូចជា​ត្រីសាឌីន ត្រីសាបាក (Mackerel) ត្រី​សាល់ម៉ុន និង​ត្រី​ធូណា។ ក្រៅ​ពី​ត្រី អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា៣​រួមមាន​គ្រាប់ជីរ និង​គ្រាប់​ walnut ជាដើម។ ២.

    May 22, 2020
  • ព័ត៌មានជាតិ

    កាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត និងបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោកអភិបាលខេត្តកំពង់ធំ គឺឯកឧត្តម សុខ លូ ហើយត្រូវនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន ធ្វើលិខិតមួយទៅសម្តេចក្រឡាហោម ស ខេង ដើម្បីដកដំណែងចោល។ ពេលនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក

    May 22, 2020
  • PR

    [ទីក្រុងកូឡាឡាំពួរ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០] កាលពីថ្ងៃពុធ ក្រុមហ៊ុន Huawei ប្រចាំប្រទេសម៉ាឡេស៊ី បានណែនាំនូវកម្មវិធី Huawei បណ្ឌិត្យសភាអាស៊ាន ដែលជាកម្មវិធីបណ្តុះបណ្តាលមួយបង្កើតឡើងដើម្បីលើកកម្ពស់ទេពកោសល្យផ្នែកឌីជីថលនៅក្នុងតំបន់អាស៊ាន។ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លូន ក្រុមហ៊ុន Huawei មានគោលបំណងបណ្តុះបណ្តាលដល់អ្នកមានទេពកោសល្យចំនួន ៥០០០០ នាក់ដោយផ្តោតសំខាន់ទៅលើផ្នែកពាណិជ្ជកម្មផ្សេងៗ ជាពិសេសវិស័យបច្ចេកវិទ្យា នារយៈពេល ៥ឆ្នាំ ខាងមុខនេះ។ បណ្ឌិត្យសភានេះ នឹងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ចំនួនជាង ៣០០០ មុខវិជ្ជា និងមានគ្រូជំនាញចំនួន ១០០ នាក់ ដើម្បីបណ្តុះបណ្តាលអ្នកដែលមានទេពកោសល្យផ្នែកឌីជីថលទាំងនោះ។ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងពហុព័ត៌មាននៃប្រទេសម៉ាឡេស៊ី

    May 22, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក ណយ វ៉ាន់ណេត កំពុងតែធ្វើសំណង់រៀបឥដ្ឋជញ្ជាំងផ្ទះ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា ហេតុបានជាតារាជើងចាស់រូបនេះបែរធ្លាក់ខ្លួនមកធ្វើសំណង់បែបនេះទៅវិញ? ជុំវិញករណីនេះ លោក អ៉ឹម ជីវ៉ា ក៏បានចុះទៅជួបផ្ទាល់ជាមួយលោក ណយ វ៉ាន់ណេត ដើម្បីសាកសួរករណីនេះ។ លោក អ៉ឺម ជីវ៉ា បានឲ្យដឹងថា “ខ្ញុំបាទ អុឹម ជីវ៉ា ជំនួសមុខអោយបងប្រុស ណយ វ៉ាន់ណេត  ដែលជាតារាចំរៀងដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជា សូមចេញធ្វើការបដិសេដទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ ការពិតបងប្រុសណយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វ៉ាន់ណេត

    May 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្នាំញៀនជាង១០កញ្ចប់ធំ ក្នុងនោះមានម្សៅស១កញ្ចប់ ត្រូវដកហូតបានពីស្ត្រីជាជនសង្ស័យ១នាក់ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្រ្តីជាជនសង្ស័យឈ្មោះ សំ ធាវី ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងរួមមាន ៖ -ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់(ធំ០៧) -ម្ស៉ៅម៉ដ្ឋពណ៌ស ០១កញ្ចប់ធំ

    May 22, 2020
  • បច្ចេកវិទ្យា

    នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា៖ ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់

    May 22, 2020
  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ម្តងទៀតនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះថា ករណីវិជ្ជមានកូវីដ-១៩ ដែលកម្ពុជាទើបរកឃើញថ្មីនេះ មិនមែនរកឃើញនៅខេត្តកំពតទេ គឺគាត់ជាអ្នកដំណើរវិលមកពីហ្វីលីពីន តែយើងរកឃើញពេលមកដល់ដែលយើងមិនទាន់ឲ្យចេញទៅណានោះទេ ឥឡូវបញ្ជូនទៅសម្រាកពេទ្យហើយ។ លោកជំទាវបានបញ្ជាក់ទៀតថា ចំពោះបុរសខាងលើគាត់មានផ្ទះសម្បែងនៅខេត្តកំពត ប៉ុន្តែមិនទាន់ទៅដល់ផ្ទះនោះទេ។ សាររបស់លោកជំទាវ ឱ វណ្ណឌីន បានផ្ញើរទៅកាន់អ្នកសារព័ត៌មាន ជាការបញ្ជាក់និងកុំអោយបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពតមានការភ្ញាក់ផ្អើល។ គួរបញ្ជាក់ផងដែរថា នៅក្នុងយន្តហោះដែលបុរសខាងលើបានធ្វើដំណើរនោះមានអ្នកដំណើរសរុប៦៣នាក់ ក្នុងនោះមាន ជនជាតិកូរ៉េ ២៣នាក់ (ស្រី៣នាក់) បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិហូឡង់១នាក់ ជនជាតិជប៉ុន៣នាក់ (ស្រី១នាក់) ជនជាតិខ្មែរ ៣៤នាក់ (ស្រី១០នាក់)។

    May 21, 2020
  • កូវីដ-១៩

    នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះដែរក្រសួងសុខាភិបាលបានប្រកាសករណីវិជ្ជមានថ្មី ទី១២៣ ដែលជាអ្នកដំណើរជនជាតិខ្មែរម្នាក់មកពីប្រទេសហ្វីលីពីន តាមជើងហោះហើររបស់កូរ៉េ ដែលបានចុះចតកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។ នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា បុរសជនជាតិខ្មែរវ័យ២៦ឆ្នាំ ដែលចាកចេញពីប្រទេស ហ្វីលីពីន តជើងនៅប្រទេសកូរ៉េ ទើបមកដល់ប្រទេសកម្ពុជា ហើយបុរសរូបនោះមានទីលំនៅ នៅខេត្តកំពត ប៉ុន្តែមិនទាន់បានទៅដល់ទីលំនៅនោះឡើយ ពោលគឺត្រូវបានរកឃើញក្រោយពេលចុះពីយន្តហោះ និងត្រូវបានយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ចំពោះយន្តហោះ និងអ្នកបម្រើការងារលើយន្តហោះទាំងអស់ ត្រូវបានត្រឡប់ទៅវិញនៅថ្ងៃដដែល ពោលគឺដាក់អ្នកដំណើរចុះ រួចហោះត្រឡប់ទៅវិញ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុបតេឡេក្រាម។ នៅក្នុងយន្តហោះដែលបុរសខាងលើបានធ្វើដំណើរនោះមានអ្នកដំណើរសរុប៦៣នាក់

    May 21, 2020