- Khmernote Media
- សុខភាព
បញ្ហាទារកកើតលឿងម៉ាក់ប៉ាមិនគួរប្រហែសនោះឡើយ ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ពីដើមហេតុដំបូងរបស់ទារកអាចមានអាការៈលឿងខុសប្រក្រតីបន្តិច ប៉ុន្តែគ្មានធ្វើទុក្ខអ្វីឡើយ ដោយកូនអាចម៉ឹម គេង តាមធម្មតា គ្រាន់តែទឹកនោម ស្បែក ទឹករងៃលឿង ឬលាមកស។ ជំងឺស្ទះថង់ទឹកប្រមាត់រ៉ាំរ៉ៃអាចបណ្ដាលក្រិនថ្លើម យូរៗទៅពោះឡើងតឹង ដែលមូលហេតុមកពីទឹកប្រមាត់មិនហូរ ធ្វើឲ្យចាល់ទឹកក្នុងពោះ ជាហេតុនាំឲ្យប៉ះពាល់ដល់ថ្លើមរហូតក្រិន។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជំងឺស្ទះថង់ទឹកប្រមាត់នេះ ត្រូវប្រញាប់ព្យាបាលដោយវិធីវះកាត់ជាបន្ទាន់ ដើម្បីសម្រួលទឹកប្រមាត់ឲ្យហូរ ទើបសភាពស្បែក ភ្នែក លាមកប្រែជាធម្មតាវិញ។ ដូចនេះប្រសិនបើម៉ាក់ប៉ាសង្កេតឃើញកូនមានអាការៈ ដូចជាស្បែកលឿងយូរ ទឹកនោមលឿង លាមកសខុសពីធម្មតា សូមប្រញាប់យកកូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីឲ្យពេទ្យពិនិត្យ កុំឲ្យហួសពេល។ ក្នុងករណីមានសំណួរ
May 21, 2020 - សិល្បៈ
រឿងរ៉ាវស្នេហាត្រីកោននៅក្នុងចង្កោមអ្នកសិល្បៈដូចគ្នា គង់ សុជាតិ និង ជា វិបុល ត្រូវបានគេទម្លាយអោយដឹងថាមានអ្នកទី៣ ចូលជ្រៀតជ្រែករហូតឈឺចិត្ត ធ្លាក់ខ្លួនឈឺ។ ក្រោយពេលចេញពីមន្ទីរពេទ្យ គង់ សុជាតិ ដែលជាពិធីការនីល្បីឈ្មោះ បានផ្លែផ្កា ដាក់ជនទី៣ ដែលមានប្តីមានកូនហើយ ប៉ុន្តែបែរជាមកចង់ដណ្តើមប្តីគេទៀត ហើយក្នុងនោះអ្នកនាង គង់ សុជាតិ ក៏បានបង្ហោះសារថា៖ “រៀនរស់នៅជាមួយការពិតផងទៅកុំចូលចិត្តចង់នៅជាមួយនឹងអ្វីដែលជាភាពបោកប្រាស់នឹងខ្លាំងពេក”។ ក្រៅពីបង្ហោះសារខាងលើ អ្នកនាង គង់ សុជាតិ ក៏បានធ្វើការ Comment ជាមួយមិត្តភ័ក្រជាច្រើនទៀតដោយលើកឡើងថា៖ “អាឆ្ងាញ់ប្តីគេចឹងហាបានតែអង្រែបុកគ្រឿងហើយប្រលាក់អំបិលម្ទេសតេបានសមចិត្តវាតណ្ហាក្រាស់ណាសមនុស្សចឹងនោះ” និងផ្លែផ្កាទៀតថា “ពេលខ្លះអារម្មណ៏របស់យើងបានស្ងប់ដោយក្តីមេត្តា តែជនដែលយើងមិនប្រាថ្នានៅតែបន្តភាពអសិល៌ធម៌ដោយគ្នាសន្តានជាមនុស្ស ហេតុអីក៏គ្មានសតិក្នុងការគិតនិងធ្វើរឿងល្អៗអោយជីវិតបែបនេះ
May 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មិនប្រកាន់ស្ដាំ ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស បើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អហើយដែលរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រាបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HP-8046 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខណៈពេលដែលបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ហើយរេទៅឆ្វេងដៃ ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស (TOYOYA PRIUS) មួយគ្រឿង ពណ៌ស្ករ
May 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លេាកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តេាយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបានធ្វើការចាក់សេារថយន្តមួយចំនួន ដែលឈប់ចតលើចិញ្ចើមផ្លូវបណ្តាល អេាយបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់។ នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការចាក់សោរកង់រថយន្តជាច្រើនគ្រឿង ហើយអធិការនគរបាលខណ្ឌសែនសុខ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់៕ អត្ថបទ៖ សេម
May 21, 2020 - ព័ត៌មានជាតិ
ករណីកម្រមួយបានកើតឡើងនៅក្នុងសង្កាត់ កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលមិញនេះ ខណៈដែលម្តាយវ័យ១៩ឆ្នាំ ជិះម៉ូតូឌុបកូនអាយុ២ឆ្នាំ យកបាយទៅអោយតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបអោយគេ បានជិះឆ្លងស្ពាន ស្រាប់តែជួបគ្រោះអកុសល ជិះជិតដល់កណ្តាលស្ពាន ម៉ូតូក៏បានរអិលដួល (ក្រោយភ្លៀងធ្លាក់សភាពស្ពានរអិល មានអាចម៌ដីភក់) ក៏បណ្តាលឱ្យកូនប្រុសឈ្មោះ ស្រូយ មានហេង អាយុ ២ឆ្នាំ៥ខែ ខ្ទាតចេញពីម្តាយធ្លាក់តាមចន្លោះបង្កាន់ដៃស្ពាន ចូលក្នុងទឹកទន្លេតែម្តង។ រំពេចនោះ ក្មួយប្រុសរបស់គាត់ក៏បានលោតចុះទៅតាមតែរាវរក ប៉ុន្តពុំបានប៉ះឃើញកុមារានោះទេ។ តាមប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា គិតមកទល់នឹងព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្មេងប្រុសរងគ្រោះពុំទាន់រកឃើញនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរងគ្រោះមាន
May 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ(HYUNDAI LIBERO) មួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមេឃកំពុងរលឹមភ្លៀងស្រិចៗ ស្រាប់តែរេចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងផ្ទប់ជាប់បង្គោលភ្លើងបំភ្លឺផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ និងបង្គោលភ្លើងទ្រេតបន្តិចផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៨:០០នាទីយប់ ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT (ថ្មី) លើកំណាត់ផ្លូវ៥០ម៉ែត្រ ខាងកើតស្តុបបាគូប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយក្រុមការងារខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ ដំបូងឡើយ គេបានឃើញរថយន្តឃ្លប់ដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI
May 21, 2020 - សង្គម
ករណីកម្រមួយបានកើតឡើងនៅក្នុងសង្កាត់ កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលមិញនេះ ខណៈដែលម្តាយវ័យ១៩ឆ្នាំ ជិះម៉ូតូឌុបកូនអាយុ២ឆ្នាំ យកបាយទៅអោយតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបអោយគេ បានជិះឆ្លងស្ពាន ស្រាប់តែជួបគ្រោះអកុសល រអិលម៉ូតូដួលបណ្តាលអោយធ្លាក់កូនអាយុ២ឆ្នាំចូលទន្លេបាត់ ធ្វើអោយម្តាយយំស្ទើរគាំងបេះដូង។ តាមប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា គិតមកទល់នឹងព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្មេងប្រុសរងគ្រោះពុំទាន់រកឃើញនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរងគ្រោះមាន ឪពុកឈ្មោះ ស្រីម ស្រូយ អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ មាស ស្រីណែត អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ៕
May 20, 2020 - PR
ពិតជាពិសេសមិនធ្លាប់មាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ មិថុនា ២០២០ ផ្សារទំនើប អូឡាំព្យា បានប្រកាសចេញនូវកម្មវិធីលក់ប្រូម៉ូសិនយ៉ាងពិសេសបំផុតសម្រាប់រដូវកាលនេះ ព្រមជាមួយការផ្តល់ជូននូវសេវាដឹកជញ្ជូនដល់ផ្ទះអតិថិជនដោយឥតគិតថ្លៃ។ ការបញ្ចុះតម្លៃអាចមានដល់ទៅ ៥០% លើទំនិញម៉ាកល្បីៗជាច្រើនមុខដូចជា ស្បែកជើង Converse, វែនតាHelen Keller, គ្រឿងសម្អាងម៉ាកល្បីរបស់ប្រទេសកូរ៉េ Nature Republic, KOSÉ , Jayjun, Sberk, ម៉ាកសំលៀកបំពាក់ 96 Studio, Ticano , Forcast, គ្រឿងអេឡិចត្រូនិក Vidvie, Ismart, សំភារៈប្រើប្រាស់ Miniso
May 20, 2020 - PR
【ទីក្រុងស៊ិនជិន ប្រទេសចិន ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០】ក្រុមហ៊ុន Huawei បានរៀបចំកិច្ចប្រជុំកំពូលអ្នកវិភាគសកលប្រចាំឆ្នាំលើកទី១៧ របស់ខ្លួននៅទីក្រុងស៊ិនជិនទាំងនៅលើវេទិកាផ្ទាល់ និងការផ្សាយផ្ទាល់លើបណ្ដាញអ៊ីនធឺណេត។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei ត្រូវបានចូលរួមដោយអ្នកវិភាគចំនួនជាង ២០០០នាក់ អ្នកដឹកនាំគំនិតសំខាន់ៗនិងអ្នកតំណាងសារព័ត៌មានមកពីឧស្សាហកម្មជាច្រើនរួមមាន ទូរគមនាគមន៍ សេវាអ៊ីនធឺណេត និងហិរញ្ញវត្ថុ។ ពួកគេបានចូលរួមពិភាក្សាអំពីវិធិសាស្ត្រដើម្បីប្រើប្រាស់ឧស្សាហកម្មទប់ទល់នឹងពេលវេលាដ៏លំបាកនេះរួមជាមួយនឹងការទទួលបានលទ្ធផលឈ្នះឈ្នះនិងពន្លឿនការមកដល់នៃពិភពវៃឆ្លាត។ លោក Guo Ping, ប្រធានប្ដូរវេននៃក្រុមហ៊ុន Huawei ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលអ្នកវិភាគសកលប្រចាំឆ្នាំលើកទី១៧ ក្នុងពិធីបើកព្រឹត្តិការណ៍នេះលោក Guo Ping ប្រធានប្តូវេននៃក្រុមហ៊ុន Huawei បានថ្លែងសុន្ទរកថាសំខាន់ៗដែលមានចំណងជើងថា “Huawei: អតីតកាលកន្លងផុត អនាគតនឹងមកដល់។”
May 20, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សូមច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានបង្ហោះដោយហ្វេសបុក ឈ្មោះ កាមទេព លីមហុង សរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាពមានមុខម្ហូបមានធ្មេញ ដោយឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជារអោយសមត្ថកិច្ចជំនាញចុះស្រាវជ្រាវភ្លាមៗជាលទ្ធផល សមត្ថកិច្ចជំនាញរកឃើញថារូបភាពធ្មេញខាងលើគឺមានប្រភពមកពីអាខោនហ្វេសប៊ុកបង្ហោះក្នុងប្រទេសថៃដែលបានបង្ហោះកាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។ ដូចច្នេះសូមម្ចាស់ ហ្វេបុកខាងលើជួយធ្វើកាកែតំរូវចំពោះកាបង្ហោះឡើងវិញ ជៀសវៀងការយល់ច្រឡំរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអគុណ !!
May 20, 2020









