- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ដែលមានខ្លឹមសារអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ តែត្រូវតម្រូវឲ្យមានវិញ្ញបនបត្របញ្ជាក់ថាគ្មានកូវីដ១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាល ដោយទទួលស្គាល់ដោយរដ្ឋាភិបាលសាម៉ីប្រទេសក្នុងរយៈពេល ៧២ម៉ោង និងជនបរទេសត្រូវមានធានារ៉ាប់សុខភាពដែលមានទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ សូមអានសេចក្តីប្រកាសលំអិតរបស់ក្រសួងសុខាភិបាល៖
May 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីការិយាល័យនគរបាលសណ្តាប់ធ្នាប់បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីបានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ ៦២R (មុខរោងចក្រ) ផ្លូវលេខ៦៨ (ពីកែងផ្លូវជាតិលេខ៥ដល់វត្តទួលសង្កែ) ផ្លូវ ១០៥ (លូទឹកស្អុយ) មហាវិថីកម្ពុជាក្រោម មហាវិថីព្រះនរោត្តម ផ្លូវ៣១៥ (អង់តែនទួលគោក) ចំពោះការឈប់ចតមិនគោរពផ្លាកសញ្ញាចរាចរណ៍ ឈប់ចតធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ចតរថយន្តហៅម៉ូយ និងបានបញ្ជូនរថយន្តចំនួនល្មេីសច្បាប់ទៅរក្សារទុកដើម្បីធ្វើការផាកពិន័យនៅការិយាល័យ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
May 20, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើនិយាយពីរសនិយមនៃពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នាច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោកងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ! Samsung Galaxy Z flip រចនាឡើងជាមួយ ប្រណិតភាព ទំនើប ទាន់សម័យ ទាក់ភ្នែកមែនទែនជាពិសេស រូបរាងដ៏ស្រស់ស្អាត ជាមួយនឹងរចនាបទមានភាពកាន់តែប្រណីតដោយរំលេចចេញនូវពណ៌ដ៏ទាក់ទាញចាំងផ្លេករលោងស្អាត ដូចកញ្ចក់អញ្ជឹង! ពិតជាស៊ីវីល័យមែនទែន…!!គ្រាន់តែឃើញក៏មានអារម្មណ៍ថាឡូយបាត់ទៅហើយ…! ម្យ៉ាងវិញទៀតសម្រាប់យុវវ័យសម័យថ្មី ជាពិសេសនោះសុភាពនារីដែលចូលចិត្តស្មាតហ្វូនមានលក្ខណៈតូចល្មមខ្យូតៗ…ពេលនេះគឺត្រូវម៉ាច់តែម្តង…!!
May 20, 2020 - សុខភាព
ជំងឺដែលឧស្សាហ៍លើក្មេងៗនាខែភ្លៀងមានច្រើន តែក្នុងនោះជំងឺគ្រុនឈាមគួរឲ្យព្រួយបារម្ភជាងគេ ព្រោះជាជំងឺធ្ងន់ធ្ងរ អាចឆក់យកជីវិតកុមារលឿនបំផុត។ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លាញី វាខាំតែនៅពេលថ្ងៃប៉ុណ្ណោះ។ តាមរយៈបទសម្ភាសន៍ជាមួយនាយកមន្ទីរពេទ្យកុមារជាតិ វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាពេលកន្លងមក លោកបានឲ្យដឹងថា មូលហេតុដែលក្មេងកើតជំងឺគ្រុនឈាមឈានទៅគ្រោះថ្នាក់ដល់ជីវិតនោះ បណ្តាលមកពីការបញ្ជូនកូនមកពេទ្យយឺតយ៉ាវ ឬព្យាបាលមិនត្រឹមត្រូវតាមក្បូនពេទ្យ និងប្រើថ្នាំផ្សំផ្តេសផ្តាស។ ការធ្វើរោគវិនិច្ឆ័យបានលឿន និងការព្យាបាលត្រឹមត្រូវ ត្រឹមតែរយៈពេល ៧-៨ ថ្ងៃ ក្មេងដែលកើតជំងឺគ្រុនឈាម សឹងតែ ១០០ នាក់ ជាទាំង ១០០ នាក់ ឯអត្រាស្លាប់មិនដល់ ១ នាក់ផង។ រោគសញ្ញាជំងឺគ្រុនឈាម –
May 20, 2020 - PR
ភ្នំពេញ, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថាខ្លួនបានចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារបស់ខ្លួនដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានបា៉ស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute) អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និង ក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។ គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការនិងដៃគូវាយតម្លៃផ្ដោតលើសកម្មភាពរួមមាន៖ 1. ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល
May 20, 2020 - បច្ចេកវិទ្យា
ថ្មីៗនេះ realme បានណែនាំផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺ realme 6i ហើយ អ្វីដែលប្លែកនោះគឺ នៅពេលនេះអ្នកនិយមលេងហ្គេមជាច្រើនកំពុងណែនាំឲ្យទិញម៉ូដែលនេះរួមមាន ATEV, Ic3_Frogzជាដើម។ នៅពេលដែលអ្នកស្គាល់អំពីrealme 6i កាន់តែច្បាស់ អ្នកនឹងមានអារម្មណ៍ថាrealme 6i ពិតជាបានបន្ទាបតម្លៃសម្រាប់យុវវ័យដើម្បីទទួលបានទូរស័ព្ទសម្រាប់លេងហ្គេមបាន។ បន្ទះឈីប Helio G80 ដំបូងបង្អស់ បន្ទះឈីបពី MediaTek ប្រហែលជាមិនត្រូវបានគេស្គាល់ថាជាបន្ទះឈីបសម្រាប់លេងហ្គេមទេ ប៉ុន្តែបន្ទះឈីប Helio G80 នេះគឺល្អបំផុតសម្រាប់អ្នកលេងហ្គេមដែល បន្ទះឈីបនេះមានគុណប្រយោជន៍ដូចខាងក្រោម៖ – ការព្យាករណ៍ឆ្លាតវៃតាមរយៈស្រទាប់បន្ទះឈីបដើម្បីវិនិច្ឆ័យស្ថានភាពអ៊ីនធឺណេត។ នៅពេលដែលសេវាWiFiខ្សោយឬមិនល្អ គឺប្រើពេលត្រឹមតែ១៣មីលីវិនាទី ដើម្បីឆ្លាស់ពី WiFi
May 20, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលជូនទៅកាន់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចុះផ្សាយនៅមុននេះបន្តិចបានអោយដឹងថា ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន កម្ពុជាយើងនឹងបើកដំណើរការសារមន្ទីរនានាអោយភ្ញៀវទេសចរណ៍ ចូលទស្សនាឡើងវិញចាប់ពីខែមិថុនា ឆ្នាំ២០២០នេះតទៅ។ នៅក្នុងលិខិតផ្លូវការនោះដែរក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានធ្វើការណែនាំ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមុនពេលបើកដំណើរការ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសរាងនូវហានិភ័យនៃការចម្លងវីរ៉ុសកូវីដ-១៩។ វិធានការទាំងនោះរួមមាន៖ ការស្កេនកំដៅភ្ញៀវមុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ៕
May 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់កង់បីម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹង នៅលើម៉ូតូកង់បីកង់បីឥណ្ឌា សង្ស័យថា ត្រូវបាននារីវ័យក្មេងម្នាក់ដែលជាភ្ញៀវជិះហើយប្រើល្បិចដាក់ថ្នាំសន្តំ រួចយករបស់របរអស់ពីខ្លួន។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅមុខផ្ទះបើក Smart Spot មួយកន្លែងយីហោ ស៊ុន សុខា ទល់មុខមន្ទីរពេទ្យលោកសង្ឃ ផ្លូវ២៧១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សេចក្តីរាយការណ៍បន្តថា បុរសរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដែលគេស្គាល់ត្រឹមថា ជាអ្នករត់ម៉ូតូកង់បី ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 1HL-7949 មួយគ្រឿង ។ តាមសាក្សីដែលជាអ្នកលក់ទឹកក្រឡុកនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា បុរសរូបនោះ
May 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរស៤នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីបើករថយន្ត PRIUS និងរថយន្ត Highlander រួមទាំងបើកបរម៉ូតូឌុបគ្នា មិនពាក់មួកសុវត្ថិភាព និងពុំមានស្លាកលេខ ក្នុងល្បឿនលឿន ចូលគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចហៅឲ្យឈប់ ស្រាប់តែនាំគ្នាបន្ថែមល្បឿនយ៉ាងលឿន ទើបសមត្ថកិច្ចចេញម៉ូតូប្រដេញតាមស្ទាក់ឃាត់បាន រួចណែនាំអោយត្រលប់ទៅកន្លែងគោលដៅវិញ ស្រាប់តែពួកគេនាំគ្នាស្រែកសំឡុត ប្រកែកវែកញែកតឹងសរសៃកដាក់សមត្ថកិច្ចបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបសមត្ថកិច្ចសុំគោលការណ៍បើកការឃាត់ខ្លួនចាប់ដាក់ខ្នោះនាំត្រលប់មកកន្លែងគោលដៅវិញ ដើម្បីប្រគល់អោយជំនាញវាស់ជាតិអាកុលតែម្ដង ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០:២៥នាទីយប់ ថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់នគរបាលខណ្ឌមានជ័យ ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
May 20, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ផ្លូវក្រោមដី៣ ខ្សែដែលនឹងអាចជួយដោះស្រាយការកកស្ទះចរាចរណ៍ក្នុងតំបន់សំខាន់ៗ ចំនួន៣នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងសាងសង់នៅតំបន់ចំណុចផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។ ឯកឧត្ដមបានបន្ដថា ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន គម្រោងផ្លូវក្រោមដីដែលឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម
May 20, 2020









