- Khmernote Media
- កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៤,៨៩០,៦៨០នាក់ និងបានសម្លាប់មនុស្សចំនួន ៣២០,១២៥នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១,៩០៧,៣៦១។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៥៥០,២៩៤នាក់ អ្នកស្លាប់សរុប ៩១,៩៨១នាក់ និងជាសះស្បើយចំនួន ៣៥៦,៣៨៣ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសរុស្ស៊ី ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២៩០,៦៧៨ នាក់ អ្នកស្លាប់សរុប ២,៧២២ នាក់ និងជាសះស្បើយចំនួន ៧០,២០៩ នាក់៕ អត្ថបទ៖ សេម
May 19, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយទាក់ទងនឹងសារព័ត៌មានវៀតណាមដែលមានឈ្មោះថា Vietnam News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ថាមានជនជាតិវៀតណាមម្នាក់បានឆ្លងជំងឺកូវីដ-១៩ ពេលចាកចេញពីកម្ពុជា ដោយក្នុងនោះក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តែមិនមានឈ្មោះជនជាតិវៀតណាមដូចការចុះផ្សាយនោះទេ។ ក្រសួងបានបញ្ជាក់អោយដឹងទៀតថា តាមរយៈប្រព័ន្ធរាយការណ៍ឱ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗក្នុងបណ្តាប្រទេសអាស៊ាន ក្រុមការងារក្រសួងសុខាភិបាល ក៏មិនទទួលបានព័ត៌មានផ្លូវការណាមួយស្តីអំពីករណីដូចការចុះផ្សាយនោះដែរ។ ដូច្នេះបុគ្គលជនជាតិវៀតណាមរូបនោះ គឺឆ្លងនៅលើទឹកដីវៀតណាមតែម្តង មិនមែននៅកម្ពុជាដូចការលើកឡើងនោះឡើយ។ ក្រៅពីនេះដែរក្រសួង សូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ នេះដើម្បីជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស៕
May 18, 2020 - ព័ត៌មានជាតិ
ព្រៃវែង ៖ ម្តាយបង្កើតចាស់ចាស់ជរាម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងផ្ទះ ខណៈរបាយការណ៍របស់សមត្ថកិច្ចបានសន្និដ្ឋានថា ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើង នៅក្រោមផ្ទះ បង្កជាអគ្គិភ័យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះផាន់ គន់ ភេទប្រុស អាយុ46ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ហ៊ុន អាយុ45ឆ្នាំ នៅភូមិញញាលៀង ឃុំអង្គររាជ្យ ដែលមានផ្ទះទំហំ 6mX7m សង់ពីឈើប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ។ តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ បណ្តាលស្លាប់ម្តាយបង្កើតនៅជាមួយឈ្មោះ អ៊ាង
May 18, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឲ្យដឹងថា ក្រសួងបានសហការណ៍ជាមួយនឹងអង្គការយូណេស្កូ (UNESCO) ដើម្បីរៀបចំផលិតបន្ថែមវិដេអូបង្រៀនកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត និងកម្មវិធីអក្ខរកម្ម សម្រាប់ជំនួយបន្ថែមដល់ការស្វ័យសិក្សារបស់យុវជននៅក្រៅសាលា អ្នករៀនអក្ខរកម្ម និងសិស្សានុសិស្សដែលសម្រាកនៅផ្ទះ ក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្មវិធីស្វ័យសិក្សាដោយខ្លួនឯងនឹងផ្តល់ធនធានសិក្សាដល់អ្នកសិក្សាឲ្យនៅតែទទួលបានការអប់រំប្រកបដោយសមធម៌ និងគុណភាព។ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការផ្សព្វផ្សាយវីដេអូបង្រៀននេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការ៖ 1- Facebook: https://www.facebook.com/moeys.gov.kh/ 2. Youtube: https://www.youtube.com/moeys 3. វេទិកាសិក្សាតាមអេឡិចត្រូនិក (E-Learning) ផ្លូវការក្រសួង៖ + សម្រាប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត https://beep.moeys.gov.kh + កម្មវិធីអក្ខរកម្ម https://elearning.moeys.gov.kh
May 18, 2020 - ព័ត៌មានជាតិ
ដូចដែលមហាជនបានដឹងស្រាប់ហើយនៃដំណើររឿងរថយន្តបាឡែនមួយគ្រឿងត្រូវបានម្ចាស់ឡាំប៉ា ពេលទៅយករថយន្តវិញនៅអធិការដ្ឋានស្រុកអង្គស្នួល ប៉ុន្តែបែរជាបាត់គ្រឿងអស់មួយចំនួន ដែលរួមមានចង្កៀង ធុងទឹក ម៉ាញ៉េ អាគុយជាដើម។ ក្រោយពេលដែលរឿងរ៉ាវដ៏ល្បីនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមរួចមក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក៏បានធ្វើការផ្តល់ជាសំណង១២០០ដុល្លារ ដើម្បីបញ្ចប់បញ្ហាខាងលើ។ មិនតែប៉ុណ្ណោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានធ្វើការបកស្រាយបន្ថែមផងដែរជុំវិញករណីឡានបាឡែននោះ ដោយនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបរាប់ថា៖ “សូមសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធជាមួយករណីរថយន្តបាឡែន(ពណ៌ស)ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយបានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។ បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែក សម្ភារមួយចំនួនដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានដោះស្រាយសំណងជាមួយម្ចាស់រថយន្តនិងបានធ្វើកិច្ចព្រមព្រៀងរួចរាល់ហើយ ។ សូមអរគុណ!”
May 18, 2020 - សុខភាព
ការដើរលេងបោះតង់ កំពុងពេញនិយមខ្លាំងណាស់ ពិសេសយុវវ័យគ្នាយើងតែម្តង ចូលចិត្តដើរលេងគេងព្រៃស្រូបយកខ្យល់បរិសុទ្ធ និងគយគន់ភាពស្រស់បំព្រងរបស់ធម្មជាតិ។ យ៉ាងណា ដើរលេងគេងបោះតង់ក្នុងព្រៃ ក៏ត្រូវចេះតិចនិកខ្លះៗ ពិសេសរឿងការពារពីសត្វពស់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់តិចនិកការពារខ្លួនខ្លះៗឲ្យគ្នាយើងបានដឹង។ ១- រៀបចំតង់ឲ្យនៅឆ្ងាយពីជម្រកសត្វពស់ សត្វពស់ជាទូទៅ តែងវាចុះពីដើរឈើ ហេតុនេះ ត្រូវប្រាកដថា កន្លែងយើងបោះតង់ ត្រូវតែជាទីតាំងដែលវាល មិនមានដំបូក ឬដើមឈើ ដែលសត្វពស់អាចលាក់ខ្លួន ឬបិទបាំងពីភ្នែកយើងបាន។ ២- មុនពេលចូលតង់ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ សត្វពស់ ជាសត្វល្មូន អាចពួនសម្ងំនៅខាងក្រោមតង់របស់យើងបាន។ នៅពេលថ្ងៃ បើយើងមានកម្មវិធីសប្បាយជួបជុំ
May 18, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីវីដេអូមួយ ដែលបង្ហាញពីសកម្មភាពយុវជនម្នាក់បានប្រើហិស្សាវាយដំមកលើក្មេងប្រុសម្នាក់ ដោយមិនដឹងមូលហេតុអ្វីឡើយ ហើយកាន់តែហួសចិត្តបំផុតនោះគឺ អ្នកដែលថតសកម្មភាពនោះមិនបានជួយអន្តរាគមន៍ឡើយ បែរជាឈរថតធ្វើទៅវិញ។ ក្រោយឃើញវីដេអូនោះ ឯកឧត្តម ដួង តារា ក៏បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា “សុខសប្បាយជាទេបងប្អូន? យេីងរូមគ្នាកុំអោយឆ្លងរោគកូវីដ១៩ និងយេីងរួមគ្នាកម្ចាត់អំពេីហឹង្សាគ្រប់រូបភាព…ដាច់ចិត្តលេីកដៃទះកំភ្លៀង និងលេីកជេីងទាត់ធាក់កណ្តាលមុខប្អូនប្រុស..ដោយគ្មានក្តីអាណិតអាសូរ..ជាពិសេសអ្នកថតវីដេអូ ដែលឈរថតយកមកបង្ហោះ។ គួរអោយអាណិតប្អូនប្រុសដែលត្រូវទទួលរងអំពេីហឹង្សាបែបនេះ។ តេីបងប្អូនស្គាល់ពួកគេទេ? ទោះវីដេអូចាស់ឬថ្មីគឺយេីងត្រូវតែចូលរួមលុបបំបាត់អំពេីហឹង្សាដូចក្នុងរូបភាពនេះអោយបាននៅគ្រប់ទីកន្លែង។ យេីងចូលរួមកសាងអំពេីល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង”៕
May 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ២,៥០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,២៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,១៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម
May 18, 2020 - PR
ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាស្ថានីយ៍មួួយនាំមុខគេនូវការនាំយកមកចាក់ផ្សាយជូនទស្សនាខ្សែភាពយន្តភាគថៃល្អៗមើលជាច្រើនរឿង ដែលក្នុងនោះក៏ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងឡើងៗផងដែរ។ ភាគច្រើន សុទ្ធសឹងតែមានការចូលរួមសម្តែងពីតារាល្បីៗប្រចាំប្រទេសថៃ និងជាប្រភេទសាច់រឿងបែបស្នេហា មនោសញ្ចេតនា អប់រំ គ្រប់រសជាតិជីវិត ដើម្បីកំដរទៅចំណីចក្ខុរបស់ទស្សនិកជនភីអិនអិន។ សម្រាប់រឿងភាគដែលនឹងមានវត្តមានបន្ត នៅចុងខែឧសភាពនេះដែរ គឺជាខ្សែភាពយន្តដែលទទួលបានការគាំទ្រខ្លាំង និងជាសាច់រឿងបែបអតីតកាល លាយនឹងសម័យកាលបច្ចុប្បន្ន នោះគឺរឿង ក្លិនផ្កាអង្គាបុស្ប។ ជាប្រភេទរឿងភាគថៃដែល ទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសទៅលើតួឯកស្រីដ៏ស្រស់ស្អាត កញ្ញា យ៉ាយ៉ាទៀតផង។ ជាមួយនឹងសាច់រឿងបុរាណ លាយឡំនឹងជីិវិតទាន់សម័យនេះនឹងទាញអារម្មណ៍ទស្សនិកជន ឱ្យវិលទៅរកអតីតកាលដ៏ខ្លោចផ្សារ ឈឺចាប់ ព្រោះភាពអយុត្តិធម៌ក្នុងរឿងរ៉ាវស្នេហាត្រីកោណរបស់នាងរីម្នាក់។ យ៉ាយ៉ា សម្តែងជាតួអង្គ កូនភ្លោះ ដែលកូនបងឈ្មោះ អង្គាបុស្ប និងកូនប្អូនឈ្មោះ សងភីប។
May 18, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយអស់នៅកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នដូចតទៅ៖ ១- ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ២- ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារចេញ-ចូល
May 18, 2020









