- Khmernote Media
- បច្ចេកវិទ្យា
ថ្មីៗនេះមានព័ត៌មានអំពីដំណើរការរបស់realmeនៅអាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទី៥ ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ ថ្ងៃនេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី១៦ ដែលជាអាវុធដ៏ខ្លាំងមួយទៀតដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ នៅពេលដែល realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀតដោយសារឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i ។ realme 6i នេះមកជាមួយនឹងទំហំរ៉េម4GB+ទំហំផ្ទុក128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ១៩៩ដុល្លារតែប៉ុណ្ណោះ។ realme 6i បំពាក់ជាមួយនឹងបន្ទះឈីបMediaTek Helio
May 17, 2020 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី÷ នៅក្នុងសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានល្បាតក្នុងភូមិសាស្រ្តក្នុងតំបន់ការពារធម្មជាតិ ឋិតក្នុងភូមិសាស្រ្តភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបានប្រទះឃើញសំណាកសត្វខ្ទីង ចំនួន១ក្បាល បានងាប់។ បើតាមការសន្និដ្ឋាន គឺសត្វខ្ទីង១ក្បាលនេះ បានងាប់តាំងពីក្នុងអំឡុង១ខែមុន ដោយសារការបរបាញ់ ព្រោះមានសភាពនិងក្លិនស្អុយរលួយ ហើយបានបាត់ក្បាល និងស្នែង។ មន្ត្រីឧទ្យានុរក្ស និងអ្នកអភិរក្ស សូមអំពាវនាវ និងទទូចឲ្យមានការចូលរួមការពារសត្វព្រៃ និងបញ្ឈប់នូវអំពើបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃគ្រប់ព្រភេទ ដែលជាអំពើល្មើសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដើម្បីការពារនិងអភិរក្សសត្វព្រៃឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕ ប្រភព៖ Ministry of Environment
May 17, 2020 - បច្ចេកវិទ្យា
យប់មិញវត្តមានផ្លូវការស្មាតហ្វូនស៊េរីថ្មីសាកថ្មម្តងលេងបាន3ថ្ងៃ Huawei Y6p តម្លៃ $139 លើឆាកតន្ត្រី Huawei Y7 Concert ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហ្វេសប៊ុកផេក Huawei Mobile និងសារព័ត៌មានល្បីៗ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី។ ចំពោះមុខទស្សនិករាប់ម៉ឺននាក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ$139 កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ (ស្ទាវ9) ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃល្អស៊ីដាច់គេ។ អតិថិជនអាចរកជាវ Huawei Y6p នៅបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ
May 17, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើការបាញ់លាងសម្អាតមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រហើយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាជនដែលជាអ្នកដំណើរ និងរស់នៅតាមផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម នាសព្វថ្ងៃនេះ បានសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈខ្សាច់ដែលបន្សល់ពីការធ្លាក់កំពប់តាមដងផ្លូវ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកជិះម៉ូតូរអិលដួលបោកនឹងថ្នល់ បណ្ដាលឲ្យរងរបួសជាញឹកញាប់ និងឡានដឹកខ្សាច់ដែល ជាឡានធុនធំដឹកជញ្ជូនដីខ្សាច់ចេញពីដេប៉ូខ្សាច់ នៅមាត់ទន្លេបាសាក់ ផ្លូវជាតិលេខ២ ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដែលដឹកចេញចូលបើកឆ្លងកាត់តាមផ្លូវជាតិលេខ២ ដោយមិនបានគ្របតង់ឲ្យបានត្រឹមត្រូវទេ ធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវជារៀងរាល់ថ្ងៃរាល់យប់នោះ ។ ដោយមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង១៣:៣០នាទីរសៀល
May 17, 2020 - ព័ត៌មានជាតិ
ខេត្តកំពត ៖ យុវតីរូបស្រស់សោភាម្នាក់ ដែលមិត្តភ័ក្តតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ គួរឲ្យស្រលាញ់រាប់អាន និងរួសរាយរាក់ទាក់អ្នកដទៃ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តយីឌុបកង់១០ បុកកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមិត្តភ័ក្តរងរបួសបាក់ដៃម្ខាង នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចំណុចជិតដល់រូបសំណាកលោកយាយម៉ៅ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាធ្វេីដំណេីរទៅខេត្តកំពត ជាមួយមិត្តភ័ក្តប្រុសស្រី៥នាក់ទៀត ជិះម៉ូតូ៣គ្រឿង កាលពីម៉ោងជិត១០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ធ្វេីអោយមិត្តភ័ក្តបងប្អូនសាច់ញាតិជិតឆ្ងាយ មានការសោកស្ដាយយ៉ាងខ្លាំង ស្ទេីរតែមិនគួរអោយជឿថាមនុស្សចិត្តល្អបែបនេះ បែរជាស្លាប់ទាំងវ័យក្មេងយ៉ាងនេះទៅវិញ ។ បេីតាមការរៀបរាប់របស់បងស្រី Phearak Da Irish ដែលចំណាយពេលវេលាដ៏មានតម្លៃប្រាប់ខ្ញុំបាទម៉េងដែលជាអ្នកយកព័ត៌មានខ្មែរណូត បានដឹងអំពីដំណេីររឿងរបស់ប្អូនស្រីរងគ្រោះថា នាងមានឈ្មោះ ពិន ស្រីពេជ្រ អាយុ២០ឆ្នាំ មុខរបរបុគ្គលិកផ្សារទំនេីប
May 17, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីទប់ទល់ក្នុងករណីមានរលកទី២ នៃវីរុសកូវីដ១៩ ដែលអាចកើតឡើងជាយថាហេតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “គិតត្រឹមថ្ងៃនេះ យើងពិតជារីករាយមែនទែន ដែលកម្ពុជាយើងលែងមានករណីអ្នកជំងឺកូវីដ១៩ទៀតហើយ ប៉ុន្តែយើងនៅតែប្រឈមខ្ពស់នៅឡើយ ចំពោះការនាំចូលជំងឺនេះពីប្រទេសជិតខាង ក៏ដូចជាប្រទេសនានានៅក្នុងពិភពលោកនេះ ព្រោះករណីនេះពុំទាន់មានសញ្ញាថមថយខ្លាំងនៅឡើយនោះទេ ហេតុដូច្នេះហើយ យើងត្រូវតែបន្តអនុវត្តនូវវិធានការនានា ដែលបានដាក់ចេញរួចមកហើយ ក្នុងនោះយើងក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ផងដែរ តាមរយៈប្រព័ន្ធតាមដានជំងឺ វិធានការការពារ និងទប់ស្កាត់ ។ល។
May 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសំរួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់កាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចខុនដូរមួយកន្លែង ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយយោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនមុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួន០១នាក់។
May 16, 2020 - ព័ត៌មានជាតិ
ករណីនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត វេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ និងបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោកអភិបាលខេត្តកំពង់ធំ គឺឯកឧត្តម សុខ លូ ពេលនេះត្រូវបាននាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន ធ្វើលិខិតមួយទៅសម្តេចក្រឡាហោម ស ខេង ដើម្បីដកដំណែងចោល។ យោងតាមលិខិតមួយរបស់អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា «ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះវិរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយនគរបាលរូបនេះ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក
May 16, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះបទចម្រៀងមួយបទរបស់ប្អូនស្រី អ៊ុុក សុវណ្ណារី ដែលជាតារាចម្រៀងវ័យក្រោម១៨ឆ្នាំ បានល្បីយ៉ាងខ្លាំងដោយចម្រៀងមួយបទនោះមានចំណងជើងថា “ទំនេរកេះអាចម៌ច្រមុះ”។ ប៉ុន្តែស្រាប់តែប៉ុន្មានថ្ងៃមុនក៏ស្រាប់តែចេះវិដេអូចម្រៀងបទដដែលនេះ ធ្វើអោយមានការរិះគន់ទៅវិញក្រោយពេលដែលអ្នកដឹកនាំបានអោយប្អូនស្រី អ៊ុក សុវណ្ណារី កាន់បារីធ្វើជាជក់ និងតែងខ្លួនដូចមនុស្សប្រុស។ មិនបានប៉ុន្មានវិដេអូមួយនោះត្រូវបានលុបចេញវិញ ប៉ុន្តែម្ចាស់គណនី Youtube មួយចំនួនបានធ្វើការទាញយកវិដេអូនោះទុក ហើយធ្វើការបង្ហោះយ៉ាងព្រោងព្រៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរ? https://youtu.be/qqWPXbUkvY4
May 16, 2020 - សិល្បៈ
រំលឹកអតីតកាលថ្មីៗនេះ លោក យូ ឌីស្កូ ដែលជាសិល្បៈករល្បីឈ្មោះម្នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារខូចក្រលៀនទាំងសងខានិងតម្រូវអោយលោកធ្វើការប្តូរឈាមរៀងរាល់៣ថ្ងៃម្តង។ ដោយសារតែជំងឺកាន់តែធ្ងន់ធ្ងរទៅ សមាគមន៍មិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម ដោយគ្រានោះអ្នកនាង ចន ច័ន្ទលក្ខិណា បានស្វះស្វែងក្នុងអំពាវនាវរកសប្បុរសជនដើម្បីជួយស្រោចស្រង់ជីវិតលោក យូ ឌីស្កូ ដែលនឹងត្រូវធ្វើការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា។ គិតមកទល់ពេលនេះលោក យូ ឌីស្កូ ហាក់ដូចជាមានសុខភាពល្អជាងមុនច្រើន ហើយមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារដោយមិននឹកស្មានថា លោក យូ ឌីស្កូ អាចមានជីវិតរស់ឡើងវិញនោះទេ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ “កាលនោះគ្នាមិននឹកស្មានថាមិត្តអាចមានជីវិតរស់ឡើងវិញនោះទេ ពួកយើងសុខចិត្តថោកទាបលើកដៃសុំទានគេអោយតែបានជួយស្រោចស្រង់ជីវិតមិត្តរួមអាជីពដើម្បីអោយគាត់អាចមានជីវិតបន្តការងាររកប្រាក់ចិញ្ចឹមម្តាយចាស់និងក្រុមគ្រួសារ ។
May 16, 2020









