- Khmernote Media
- ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ នាទីស្តីការក្រសួងយុត្តិធម៌។គួរបញ្ជាក់ថាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះគឺដើម្បីចូលរួមចំណែកផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការពន្លឿនចំណាត់ការសំណុំរឿង។
May 15, 2020 - ព័ត៌មានជាតិ
យោងតាមផេក អង្គការ WWF បានរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំថា៖ “អង្គការ WWF ពិតជាក្រៀមក្រំខ្លាំងណាស់ចំពោះការបាត់បង់សត្វទន្សោងចំនួនពីរក្បាល និងកូនផ្សោតមួយក្បាល។ ក្នុងទិវាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជជាសកល អង្គការ WWF សូមជម្រុញឱ្យមានវិធានការតឹងរឹងជាងមុនដើម្បីធ្វើការការពារប្រភេទសត្វកម្រទាំងនេះកុំឱ្យបាត់បង់ទៀត។” អង្គការ WWF បានរៀបរាប់ក្នុងរបាយការណ៍ថា កូនផ្សោតអាយុ ១០ថ្ងៃ មានទម្ងន់ ១៣ kg បានប្រទះឃើញស្លាប់នៅអន្លង់ផ្សោតឈើទាល ខេត្តស្ទឹងត្រែង ប៉ុន្តែមិនដឹងមូលហេតុនៃការស្លាប់ទេ ហើយក៏គ្មានស្លាកស្នាមរបួសលើខ្លួនកូនផ្សោតនេះដែរ។ គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃនេះមានករណីជនមិនស្គាល់មុខបាញ់ សត្វទន្សោងញី២ក្បាល នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣
May 15, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ភោជនីយដ្ឋានណាដែលខ្វះអនាម័យនឹងប្រឈមការផ្អាកអាជីវកម្មតែម្តង ដើម្បីថែរក្សាការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការចម្លងដោយមេរោគកូវីដ ១៩។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណ:បច្ចុប្បន្នប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពលំបាក ដែលបណ្តាលមកពីជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានណែនាំ ប្រជាពលរដ្ឋក៏ដូចជាអ្នកបើកអជីវកម្មមួយចំនួន ដែលគ្មានអនាម័យ អោយពួកគាត់កែទំលាប់នេះឡើងវិញ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។ សម្តេចបានបន្តថា ក្រុមការងារជំនាញនឹងចាត់ឲ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យតាមដានមើល នៅភោជនីយដ្ឋានមួយចំនួន ប្រសិនបើពួកគាត់ខ្វះអនាម័យ ត្រូវចុះទៅប្រាប់ពួកគាត់អោយធ្វើការលក់ដូរអោយមានអនាម័យឡើងវិញ ប៉ុន្តែប្រសិនបើគាត់នៅតែមិនព្រមធ្វើ គឺយើងអាចមានសិទ្ធិអោយផ្អាកអាជីវកម្មរបស់គាត់បាន មានសេចក្តីថាបិទបណ្តោះអាសន្នដោយសារតែពួកគាត់មិនព្រមស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិបាលដែលបានដាក់ចេញ ។ សម្តេចបន្ថែមថា
May 15, 2020 - PR
(ភ្នំពេញ) ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០៖ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុតដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេ…លក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក! បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់នៅពេលនេះគឺស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ 2020 ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោកឥឡូវនេះមានវត្តមានជាផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ! សូមបញ្ជាក់ផងដែរថាស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់ចុងក្រោយនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត…ផ្ចិតផ្ចង់ និងមានលក្ខណៈអស្ចារ្យបំផុតដោយបានបញ្ជាក់ និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes,
May 15, 2020 - ព័ត៌មានជាតិ
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចេញលិខិតជូនមាតាបិតាសិស្សសាលា CIA First ទាក់ទងទៅនឹងការស្នើរសុំបញ្ចុះថ្លៃសិក្សា ក្នុងអំឡុងពេលរៀនតាម អនឡាន ដោយសារតែជំងឺ កូវីដ-១៩ ដោយក្នុងនោះក្រសួងបានធ្វើការជួបប្រជុំជាមួយនឹងតំណាងសាលាចំនួន២រូប ដើម្បីរកដំណោះស្រាយលើសំណើរចុះថ្លៃសិក្សានេះ ដោយទទួលបានលទ្ធផលដូចជា៖ ១. សាលាសុំការយោគយល់ និងអធ្យាស្រ័យ ដោយមិនអាចចុះថ្លៃសិក្សាតាមសំណើររបស់មាតាបិតាបាន (៣៥% លើគ្រប់កម្រិតសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតដល់ពេលចូលរៀនក្នុងថ្នាក់រៀនជាធម្មតាវិញ)។ សាលាសុំរក្សាជំហរចុះថ្លៃសិក្សា ២៥% សម្រាប់កម្រិតមត្តេយ្យសិក្សា និង ១៥%+៥% សម្រាប់ថ្នាក់ទី១ ដល់ថ្នាក់ទី១២ ចាប់ពីដើមខែមេសា ឆ្នាំ២០២០ រហូតដល់ខែមិថុនា
May 15, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានករណីគួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានម្ចាស់ផ្ទះមួយកន្លែង បានចាក់សាបរំលោភផ្លូវសាធារណៈ បង្កអោយមានការរិះគន់យ៉ាងខ្លាំងពេញបណ្តាញសង្គម Facebook។ ក្រោយមានការរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកលេង Facebook រួចមក និងក្រោយពេលដែលអាជ្ញាធរ បានទទួលព័ត៌មានមួយនេះ ក៏បានបញ្ជារអោយម្ចាស់ផ្ទះកាយចេញជាបន្ទាន់ផងដែរ។ តាមការបញ្ជាក់របស់បងប្រុសម្ចាស់គណនី Channa Rsk III បានរៀបរាប់ថា៖ “សូមអរគុណបងៗដែលស្រឡាញ់ភាពយុត្តិធម៌ ក៏ប៉ុន្តែសូមបងៗខមមិនដោយមានការគិត និងពិចារណាខ្លះផង ព្រោះនៅតាមអាខោនហ្វេសបុកមួយចំនួនគាត់ដកយកតែរូបភាពមួយដែលអវិជ្ជមានយកទៅផុស និងសរសេរបន្ថែមបន្ថយ ខ្លះសរសេរល្អ លើកសរសើរពីអជ្ញាធរ ខ្លះទៀតក៏ដៀលកប់ៗមកលើអជ្ញាធរ ធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំ និងខមមិនជេរតាមគេ តាមឯង ក៏មានផងដែរ…។ សូមបញ្ជាក់ករណីចាក់សាបរំលោភលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាមគ្គី
May 15, 2020 - បច្ចេកវិទ្យា
ដូចតាមដែលយើងដឹងមកថាrealmeមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសឥណ្ឌាដែលចំណែកក្នុងទីផ្សារមានការកើនឡើងខ្លាំងរហូតមកហើយអ្វីដែលគួរអោយកត់សម្គាល់នោះគឺដោយយោងតាមទិន្នន័យសរុបចំនួនលក់នៃស្មាតហ្វូននៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០នេះដែលប្រកាសដោយមន្ទីរស្រាវជ្រាវCanalysបានអោយដឹងថាមិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌានោះទេ ប្រទេសទាំងអស់ដែលនៅអាស៊ីអាគ្នេយ៏ គឺrealme កំពុងតែមានការផ្លាស់ប្តូរគំរូនៃឧស្សាហកម្មស្មាតហ្វូនក្នុងល្បឿនមួយដែលឆាប់រហ័សបំផុត។ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី៥នៅក្នុងតំបន់អាសីុអាគ្នេយ៍ដោយប្រៀបធៀបនឹងកាលពីឆ្នាំមុនបានមានការកើនឡើង290% ដោយសារនៅក្នុងឆ្នាំ២០២០នេះជម្ងឺCOVID-19បានមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោកធ្វើឱ្យចំនួនលក់នៃស្មាតហ្វូននៅទូទាំងពិភពលោកបានមានការធ្លាក់ចុះយ៉ាងខ្លាំងយោងតាមទិន្នន័យបានបង្ហាញថាទីផ្សារស្មាតហ្វូនទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយឆ្នាំ២០២០នេះបានមានការធ្លាក់ចុះលឿនខ្លាំងជាង សព្វដងតែផ្ទុយទៅវិញrealmeបែរជាក្លាយជាម៉ាកទូរស័ព្ទដែលមានការរីកចម្រើននៅក្នុងត្រីមាសនេះទៅវិញ មិនត្រឹមតែរក្សារនូវចំណាត់ថ្នាក់ទី៧នៅក្នុងពិភពលោក និងមានការរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោកនោះទេ ហើយនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៏វិញក៏មានការកើនឡើងដ៏គួរអោយភ្ញាក់ផ្អើល ដែលទទួលបានចំណាត់ថ្នាក់កំពូលទី៥ដែលជាលទ្ធផលដ៏អស្ចារ្យមួយផងដែរ។ ក្រៅពីការនាំយកនូវផលិតផលដែលមានការរចនានិងបច្ចេកវិទ្យាដែលពេញនិយមមកដល់យុវវ័យ ហើយ ជាមួយគ្នានេះដែរក៏សង្ឃឹមថាឆ្លងកាត់ការទំនាក់ទំនង ក៏ដូចជាទិដ្ឋភាពផ្សេងៗដែលយុវវ័យនិយមចូលចិត្តមកបង្ហាញដល់អតិថិជនកាន់តែច្រើន។ យើងអាចមើលឃើញតាមរយៈការជ្រើសយកនូវអ្នកតំណាងរបស់យើង គឺrealmeបានជ្រើសយកអ្នកដែលមានភាពពេញនិយមនិងសាកសមនឹងម៉ាករបស់យើងគឺលោកG-Devithធ្វើជាអ្នកតំណាងរបស់realmeកម្ពុជានិងបានចេញនូវបទចំរៀងអំពីម៉ាកផលិតផលក៏ដូចជាផ្សព្វផ្សាយនូវស្មារតីហ៊ានឆ្ពោះទៅមុខ។ យើងអាចឃើញតាមរយៈការដាក់ប្រកាសrealme 6i ដែលនៅក្នុងសប្តាហ៍នេះ ដោយrealme បានធ្វើការសហការជាមួយហ្នឹងហ្គេមMLBBដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងមានការគាំទ្រពីKOLដែលល្បីៗទៀតផង។ សម្រាប់ទីផ្សារផ្សេងៗវិញគឺបានចំណាយពេលតែ ១-២ ឆ្នាំប៉ុណ្ណោះដើម្បីទទួលបានលទ្ធផលដែលល្អប្រសើរមួយហើយទីផ្សារកម្ពុជាក៏មិនខុសគ្នានោះដែរ ដោយចំណាយពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះក៏សម្រេចបាននូវលទ្ធផលល្អមួយដែលចំនួនលក់ប្រចាំខែមានដល់ទៅជាង ១០.០០០ គ្រឿង។ សមិទ្ធផលនេះធ្វើឱ្យយើងមានការទន្ទឹងរងចាំមើលថាវិស័យឧស្សាហកម្មស្មាតហ្ចូននៅកម្ពុជានឹងអាចក្លាយទៅជាយ៉ាងណា?
May 15, 2020 - សង្គម
ថ្ងៃទី ១២ ខែឧសភា ភ្នំពេញ៖ សូមថ្លែងអំណរគុណដល់អតិថិជនដែលបានបរិច្ចាគដល់មូលនិធិអាការចរណ៍អ៊ែមមឺរឹត(Emirates Airline Foundation) ហើយបន្តិចម្តងៗ មូនិធិបានប្រមូលពី Skyward Miles រហូតដល់ចំនួន ១៣២ លានម៉ាយ ដែលបានផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនជាង ៩ ម៉ឺននាក់ដែលភាគច្រើនជាកុមាររស់នៅក្នុងសហគមន៍ក្រីក្របំផុតមួយចំនួនទូទាំងពិភពលោក។ ក្នុងរយៈពេលដូចគ្នា – ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ មូលនិធិក៏បានបរិច្ចាគថវិកាចំនួនជាង ៦.៥ លានAED ដល់ គម្រោងចំនួន ២២ នៅក្នុងប្រទេសចំនួន
May 15, 2020 - ព័ត៌មានជាតិ
សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប ដែលដឹកនាំដោយតំណាងអយ្យការ បានចុះស្រាវជ្រាវ ករណីបក្ខពួកគ្រូខ្មែរ(ដោះអំពើ)ចំនួន៣នាក់ ដាក់ថ្នាំសម្រើបរំលោភបូកក្មេងស្រីជាបន្តបន្ទាប់ចំនួន៣នាក់ ខណៈដែលពួកគេបានមកថែទាំម្តាយនៅផ្ទះជនសង្ស័យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។ បន្ទាប់ពីគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច។ លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា ករណីនេះកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះ មានឈ្មោះ ឡ ធ.វ ភេទស្រី អាយុ២០ឆ្នាំ រស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងថាខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះ
May 15, 2020 - ព័ត៌មានជាតិ
ក្រោយពេលដែលមានករណីគួរអោយភ្ញាក់ផ្អើលមួយ គឺមានបុរសម្នាក់ឈ្មោះថា Hok Tanghong បានរៀបរាប់ថារថយន្តរបស់ខ្លួនដែលបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ត្រូវបានគេស៊ីគ្រឿងខ្ទេចពេលដែលលោកមកយករថយន្តវិញ។ មិនយូរប៉ុន្មានរឿងរ៉ាវត្រូវបានសម្រួលបញ្ចប់ដោយ នគរបាលស្រុកអង្គស្នួល បានធ្វើការផ្តល់ជូនសំណងជាថវិកាចំនួន ១២០០ដុល្លារ ដើម្បីបញ្ចប់បញ្ហានៃការបាត់បង់សម្ភារៈរថយន្តរបស់លោក។ ក្រោយទទួលបានសំណងនោះរួច លោក ហុក តាំងហុង ក៏បានបង្ហោះសារមួយឃ្លាថា៖ “ខ្ញុំបាទឈ្មោះហុក តាំងហុង Hok Tanghong សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា៖ កាលពីព្រឹកម្សិលមិញ ត្រូវនឹងថ្ងៃទី១៣ ឧសភា ២០២០ ដោយមានការសោកស្តាយ និងឈឺចាប់នៅការបាត់បង់សម្ភារះរបស់រថយន្ត(គ្រឿងរថយន្ត)នៅបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល។ ខ្ញុំបាទបានធ្វើការបង្ហោះជាវីដេអូរក្លីបខ្លីមួយ អមជាមួយរូបភាពមួយចំនួនស្តីពីការបាត់បង់សម្ភារះទាំងនោះនៅថ្ងៃទី ១៣ ឧសភា ២០២០។
May 15, 2020









