Khmernote Media
  • ព័ត៌មានជាតិ

    កាលពីប៉ុន្មានថ្ងៃមុននេះ មានបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។ គាត់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់សត្វ «កេងកងធំ»មែន ពេលទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ខេត្តកំពត ជាមួយនឹងអាវុធកែច្នៃ ហើយពេលនេះសុំទោសប្រជាពលរដ្ឋកម្ពុជាទាំងអស់ អភ័យទោសដល់រូបខ្លួនផង។ ចំណែកម្សិលមិញនេះមានការភ្ញាក់ផ្អើលដោយសារតែមានករណីជនមិនស្គាល់មុខបាញ់ ទន្សោង២ក្បាល នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ។ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

    May 15, 2020
  • សុខភាព

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះ​ដូង ជា​ជំងឺ​ដែល​មាន​ទំនាក់​ទំនង​គ្នា ដែល​មាន​ន័យ​ថា បើ​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​អាច​មាន​ហានិភ័យ​​ទាក់​ទង​នឹង​ជំងឺ​បេះ​ដូង​ផង​ដែរ។ យ៉ាង​ណា​មិញ សកម្មភាពប្រចាំថ្ងៃ រាប់​ទាំង​​ការ​ធ្វើ​លំហាត់​ប្រាណ ជា​ពិសេស​របប​អាហារ​ល្អ​សម្រាប់​សុខភាព ​ជា​គន្លឹះ​​សំខាន់​មួយ​ដែល​អាច​​ចូល​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​​​ជំងឺ​បេះដូង​​លើ​អ្នកជំងឺទឹក​នោមផ្អែម។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖ ពពួក​​​សណ្តែក​កួរ​ ​ប្រភេទ​សណ្តែក​កួរ​​​ ​មាន​ជាតិ​​កាក​សរសៃ​ (Fiber)​ច្រើន​ ដែល​ជា​ប្រភព​ជីវជាតិ​ល្អ​សម្រាប់​បេះ​ដូង ពិសេស​​ជួយ​តុល្យភាព​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង។ បន្ថែម​ពី​នោះ​ សណ្ដែកប្រភេទនេះ​​ក៏​ផ្តល់​រសជាតិ​ឆ្ងាញ់​​ច្រើន​បែប​ នៅ​ក្នុង​​មុខ​ម្ហូប​ផង​ដែរ។​ ផ្លែ​ឈើ​ស្រស់​ ផ្លែ​ឈើ​ស្រស់​ៗ ជំនួស​​ឱ្យ​ពពួក​ផ្លែ​ឈើ​​​វេច​ខ្ចប់​ក្នុង​កំប៉ុង ឬ​កញ្ចប់​ ជា​ជម្រើស​ល្អ ដែល​អាច​ចៀស​ពី​​ហានិភ័យ​ជំងឺ​ខាង​លើ​ផង​ដែរ។ ជម្រើស​​ផ្លែ​ឈើ​ស្រស់​ទាំង​នោះ មាន​ច្រើន​តាម​ចូល​ចិត្ត​ដែល​មាន ផ្លែ​ប៉ោម ទំពាំង​បាយ​ជូរ ឬ​សារី​ជា​ដើម។ អាហារ​ពពួក​​មាន​ខ្លាញ់​មិន​ឆ្អែត (Monounsaturated

    May 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ១៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី (ចោរកម្ម) លួចម៉ូតូ និងឡាន នៅចំណុចក្នុងផ្ទះលេខ៥៧ ផ្លូវបេតុង ក្រុម១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥ និង២០នាទីភ្លឺ ។ ជនសង្ស័យឈ្មោះ ឡា តា ភេទប្រុស អាយុ៣២ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦

    May 15, 2020
  • ព័ត៌មានជាតិ

    មណ្ឌលគិរី ៖ សត្វទន្សោងពីរក្បាល ត្រូវបានគេប្រទះឃើញងាប់ ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បានឱ្យដឹងថា ៖ ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ បានរាយការណ៍ថា មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន របស់ខ្លួន ទើបក្រុមការងារខ័ណ្ឌរដ្ឋបាលព្រៃឈើ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។ តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ

    May 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះគ្រឿងញៀននៅតំបន់ផ្លូវ៦០ម៉ែត្រ នៅតែមានអ្នកបន្តចែកចាយយ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃើញកំពុងឈរលក់ថ្នាំញៀន តាមទីសាធារណៈកណ្ដាលយប់ស្ងាត់ លុះពេលក្រឡេកឃើញសមត្ថកិច្ច ក៏ស្ទុះរត់គេចខ្លួនតែរត់មិនរួច សមត្ថកិច្ចចាប់ឃាត់ខ្លួនបាន និងដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០២កញ្ចប់ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរបន្ត កាលពីវេលាម៉ោង ០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចសំណង់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ

    May 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្រ្តីលួចផិតក្បត់ប្ដីមានសាហាយស្មន់ម្នាក់ កំពុងតែអោបថើបគ្នាយ៉ាងក្ដៅរោលរាលជាមួយប្រុសថ្មីនៅក្នុងបន្ទប់ជួលត្រូវបានប្តីតាមទាន់ ហើយទាញខ្ទប់ទ្វាររួចប្តឹងនគរបាលធ្វើជាសាក្សី និងនាំខ្លួនទៅសាកសួរ។ ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងសាកលវិទ្យាល័យ ន័រតុន តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ស្រ្តីដែលលួចមានសាហាយស្មន់នោះឈ្មោះ លីន អាយុប្រមាណ៣០ឆ្នាំ និងប្តីឈ្មោះដួង និត អាយុប្រមាណ៣០ឆ្នាំ ជាជាងភ្លើង និងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ចំណែកបុរសលួចទាក់ទងប្រពន្ធគេពុំស្គាល់ឈ្មោះ ឡើយ មានលំនៅស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។

    May 15, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១២១នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០១នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    May 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃើញកំពុងឈរលក់ថ្នាំញៀន តាមទីសាធារណៈកណ្ដាលយប់ស្ងាត់ លុះពេលឃើញសមត្ថកិច្ច ក៏ស្ទុះរត់គេចខ្លួន ដោយមានការសង្ស័យសមត្ថកិច្ចក៏រត់ដេញតាមចាប់ឃាត់ខ្លួន និងឃើញបោះចោលក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០៥កញ្ចប់ ទើបនាំយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរបន្ត កាលពីវេលាម៉ោង០២:០០រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចសំណង់មិនរៀបរយ(វាលខ្សាច់តាក់ហ្វាត) ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវ៦០ម៉ែ្រត ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ

    May 14, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ០៤ ឧសភា ២០២០ ភិក្ខុ​ ឡុង​ ចន្ថា​ ដែល​ល្បីល្បាញ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​ ពាក់ព័ន្ធ​ឆាតញ៉ែស្រីនោះ​បានសឹកហេីយ​ ដោយសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា ដោយលោកបានធ្វើកិច្ចសន្យា សរសេររៀបរាប់ថា៖ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំករុណាអាត្មាភាពសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា នេះ។ ស្រាប់តែថ្ងៃ ១៤ ឧសភានេះ ព្រះតេជគុណ ឡុង ចន្ថា បានមានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្នួសរបស់ខ្ញុំព្រះករុណាអាត្មាភាព មិនទាន់អស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តតាមព្រះវិន័យ ឲ្យបានល្អប្រសើរឡើងវិញ»។

    May 14, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅរសៀល​ថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ បាន​ប្រគល់​ប្រាក់​ចំនួន​ ១២០០​ ដុល្លារ​ជូនទៅប្អូនប្រុស​ ហុក​ តាំងហុង​ សំរាប់​ជួយដល់ការបាត់បង់គ្រឿងរថយន្តមួយចំនួនខណៈពេល​រក្សាទុក​នៅក្នុង​បរិវេណ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​។ ប្អូន​ប្រុស​ម្ចាស់​រថយន្ត​ បានយល់ព្រម​ទទួល​និងបាន​យល់ព្រម​បញ្ចប់បញ្ហាបាត់បង់​គ្រឿង​រថយន្ដ​នេះចាប់ពីថ្ងៃនេះតទៅ​។ គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ បុរសម្នាក់បានបង្ហោះវិដេអូ និងរូបថតជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ហួសចិត្តរបស់ខ្លួនពេលបានមកឃើញរថយន្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ហើយត្រូវបាននគរបាលយករថយន្តរបស់លោកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែបែរជាបាត់គ្រឿងអស់រលីង៕

    May 14, 2020