- Khmernote Media
- ព័ត៌មានជាតិ
បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកេងដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថានដែលបានទទួលជួបផ្ទាល់បុរសឈ្មោះ គ្រុយ ចំរើន ដែលបានសារភាពថាខ្លួនពិតជាបាន បាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះអំឡុងពេលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត។ បុរសឈ្មោះ គ្រុយ ចំរើន បានសរសេរនៅក្នុងលិខិតសុំអភ័យទោសចំពោះសាធារណជនថា ៖ «សូមទទួលស្គាល់ការពិតដែលបាញ់សម្លាប់សត្វកេងកងចំនួនមួយក្បាលស្ថិតនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសូមទោសប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជាពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុធ ដែលបានបាញ់សត្វកេងកងនោះ មកក្រសួងបរិស្ថាន»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម
May 13, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណគេហទំព័រ ឈ្មោះ រិទ្ធិ សែន និងស្ថានីយវិទ្យុ FM99.75MHz ដែលមានលោក សុខ ឧត្តម ជាម្ចាស់។ ការសម្រេចលុបអាជ្ញាបណ្ណនេះដែរ ធ្វើឡើងក្រោយពេលដែលម្ចាស់គេហទំព័ររូបនេះបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើសពូជសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្រសួងព័ត៌មានបានធ្វើការលុបអាជ្ញាបណ្ណ អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានបំផ្លើស ញុះញង់ និងរំលោភលើវិជ្ជាជីវៈអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ ខណៈពេលដែលអ្នកសារព័ត៌មានល្បីៗមួយចំនួនទៀតត្រូវបាន ក្រសួងហៅទៅធ្វើការអប់រំណែនាំ ២ ទៅ ៣ដងរួចមកហើយ៕
May 13, 2020 - ព័ត៌មានជាតិ
បុរសម្នាក់បានបង្ហោះវិដេអូនិងរូបថតជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ហួសចិត្តរបស់ខ្លួនពេលបានមកឃើញរថយន្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ហើយត្រូវបាននគរបាលយករថយន្តរបស់លោកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែបែរជាបាត់គ្រឿងអស់រលីង។ បុរសខាងលើដែលមានឈ្មោះថា Hok Tanghong បានរៀបរាប់ថា “នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ពេលមកគ្រឿងពេញ ដលពេលមកដកឡានវិញស៉ីគ្រឿងអស់សុំខ្លាចហើយលោកប៉ូលិសសេអើយធ្លាប់តែលឺគេថាអីឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”។ ទោះជាយ៉ាងណាក្តី យើងកំពុងធ្វើការរង់ចាំការបកស្រាយរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីអោយមហាជនបានដឹងអំពីហេតុការណ៍ចោទប្រកាន់មួយនេះ៕
May 13, 2020 - សុខភាព
១- អ្វីជាកម្រិតជាតិស្ករក្នុងឈាម? ជាតិស្ករនៅក្នុងឈាម ឬសារធាតុគ្លុយកូសក្នុងឈាម គឺសំដៅលើកម្រិតបរិមាណជាតិស្កររបស់យើងនៅក្នុងចរន្តឈាម។ ជាតិស្ករទាំងនោះ គឺមានប្រភពចេញពីអាហារ ឬភេសជ្ជៈដែលយើងញ៉ាំ និងចេញពីការបញ្ចេញសារជាតិស្ករដែលបម្រុងទុកនៅក្នុងថ្លើម និងសាច់ដុំ។ ជាតិស្ករ ឬ គ្លុយកូស គឺជាប្រភពថាមពលដ៏ចម្បងរបស់រាងកាយ។ នេះ មានន័យថា រាងកាយរបស់យើង រួមទាំងខួរក្បាលផងនោះ ពិតជាត្រូវការជាតិ គ្លុយកូស ដើម្បីអាចបំពេញមុខងាររបស់ខ្លួនបានត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្ដី ជាតិស្ករច្រើនពេក ឬក៏តិចពេក គឺសុទ្ធតែមិនល្អ និងអាចធ្វើឲ្យគ្រោះថ្នាក់ចំពោះរាងកាយ។ ២- អ្វីជាការតេស្ដតាមដានជាតិស្ករក្នុងឈាម? ការពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងរាល់ថ្ងៃ គឺសំខាន់ណាស់ព្រោះថាជួយឲ្យយើងអាអាចតាមដានជំងឺទឹកនោមផ្អែមរបស់យើងបាន និងការពារពីផលវិបាកផ្សេងៗដោយសារជំងឺនេះ។ កម្រិតជាតិស្ករក្នុងឈាម គឺអាចធ្វើតេស្តបាននៅផ្ទះ ឬនៅសាលារៀន
May 13, 2020 - សង្គម
យោងតាមការចុះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្តីពី “សុពលភាពបណ្ណបើកបរ និងការកំណត់ អាយុអ្នកបើកបរ” បានអោយដឹងថា ចំពោះអ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទ មានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ៦៥ឆ្នាំ ហើយបើចង់បើកបរបន្តទៀតត្រូវធ្វើការពិនិត្រសុខភាព និងប្តូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល២ឆ្នាំម្តង។ ក្នុងនោះដែរក្រសួងក៏បានបញ្ជាក់ផងដែរថា ចំពោះបណ្ណបើកបរប្រភេទ “ក” “ខ” មានសុពលភាពត្រឹម១០ឆ្នាំប៉ុណ្ណោះ ហើយចំពោះបណ្ណបើកបរប្រភេទ “គ” “ឃ” “ង” មានសុពលភាពត្រឹម ៥ឆ្នាំប៉ុណ្ណោះ។ ចំពោះអ្នកដែលចង់ធ្វើបណ្ណបើកបរប្រភេទ “ក” និង “ខ” ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ចំណែកប្រភេទ “គ” និង “ឃ១” ត្រូវមានអាយុយ៉ាងតិច២២ឆ្នាំ និងប្រភេទ
May 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើង ផ្ទុះបែកផ្កាភ្លើងលាន់លឺសូរផាំងៗ នៅមុខសាលាសង្កាត់បឹងទំពុនទី២ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ពន្លត់ កាលពីវេលាម៉ោង២២:៥៥នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ច និងអាជ្ញាធរសង្កាត់បឹងទំពុនទី២បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា គ្រោះអគ្គិភ័យបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនេះ បានរលត់ទៅវិញហើយមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ និងមិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ ។ យ៉ាងណាមិញ ក្រោយពីកើតហេតុក្រុមបច្ចេកទេស អគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមើលកន្លែងហេតុមួយជំហ៊ានសិន ដើម្បីត្រួតពិនិត្យ និងសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ៣៦១-F2
May 13, 2020 - ព័ត៌មានជាតិ
ជុំវិញករណីដែលគេថតបានរូបថតមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពហើយបង្ហោះព្រោងព្រៀតពេញបណ្តាញសង្គម Facebook ពេលនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការបកស្រាយ និងចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបំភ្លឺជូនសាធារណៈជន។ យោងតាមទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា រូបថតមន្ត្រីនគរបាលដែលជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពនោះជារូបចាស់ ដែលគេថតបានតាំងពីខែឧសភា ឆ្នាំ២០១៩ មកម្លេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ចំពោះរូបថតចាស់ខាងលើ ត្រូវបានលោកស្នងការធ្វើការអប់រំនិងព្រមានរួចហើយ ដោយការបង្ហោះសាររិះគន់ម្តងទៀតនេះបានធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ដោយស្មើភាពគ្នាដូចប្រជាពលរដ្ឋដែរ។ ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាត់ទុកថាការបង្ហោះរូបភាពរិះគន់ខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ (ចម្លងរូបភាព) គឺបានបង្កឱ្យមានភាពវឹកវរក្នុងសង្គម៕
May 13, 2020 - ព័ត៌មានជាតិ
ស្រុកស្ទឹងហាវ-(ដំណឹងបឋម) មានករណីអគ្គិភយ័ឆេះផ្ទះលក់ប្រេងក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ឧសភា២០២០នេះ។ ភ្លាមៗក្រុមសង្គ្រោះ និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ទាំងរដ្ឋ និងក្រុមហ៊ុនឯកជន បានអន្តរាគមន៍ជួយពន្លត់ ការពារមិនអោយរាលដាលទៅកាន់កន្លែងផ្សេងទៀត។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឆាបឆេះជិតកន្លះម៉ោង អាជ្ញាធរបានគ្រប់គ្រងបាន ទប់ស្កាត់មិនអោយរាលដាលបន្ត ប៉ុន្តែផ្ទះលក់ប្រេងនោះបានរងការខូចខាត រថយន្ត និងសម្ភារៈច្រើនទៀត៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
May 13, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តញសង្គមហ្វេសប៊ុក ក្រោយពេលពិធីករល្បីឈ្មោះលោក សាយ រតនៈ បានលើកឡើងថា របស់លោកត្រូវបានខូចកិត្តិយសធ្ងន់ធ្ងរ គេរើសអើង និងប៉ះពាល់ដល់មុខរបរក៏ដូចជាអាជីពជាពិធីកររបស់លោកយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលលោកគ្រូពេទ្យម្នាក់យករូបថតរបស់លោកទៅភ្ជាប់ទាក់ទងនឹងជំងឺថ្លើមធ្ងន់ធ្ងរ ដែលនាំអោយបងប្អូនមហាជនមានការយល់ច្រឡំថាលោកកើតជំងឺថ្លើមធ្ងន់ធ្ងរទៅវិញ ដោយជាក់ស្តែងលោកគ្រាន់តែឈឺក្រពះតែប៉ុណ្ណោះកាលពីថ្ងៃមុន។ ក្រោយកើតមានករណីនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាអ្នកចែកចាយរូបភាពនោះ ក៏បានសរសេរសំណេរសុំទោសនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរកាលពីម្សិលមិញនេះ ប៉ុន្តែសំណេរនោះត្រូវបានពិធីករ សាយ រតនៈ ថា លោកមិនទទួលយក ដោយសារតែសំណេរនោះហាក់ដូចនៅមិនទទួលស្គាល់កំហុសរបស់ខ្លួន។ លោក សាយ រតនៈ បានឲ្យដឹងដូច្នេះថា៖ “ខ្ញុំយល់ថាលោកគ្មានបំណងបង្ខូចកិត្តិយសខ្ញុំទេ តែលោកបានធ្វេីឲកិត្តិយសរបស់ខ្ញុំខូចរួចបាត់ទៅហេីយបន្ទាប់ពីការបង្ហោះរបស់លោក។ សំណេររបស់លោកនៅពេលនេះហាក់ដូចជានៅតែមិនទទួលស្គាល់កំហុសរបស់ខ្លួនដែលបានធ្វេីអោយប៉ះពាល់កិត្តិយសរបស់ខ្ញុំយ៉ាងខ្លាំង។ ចំណែកឯការសុំទោសក៏មិនទាន់មានលក្ខណៈសុំទោសជាសាធារណៈនៅឡេីយ។ កិត្តយសរបស់មនុស្សម្នាក់ៗគឺសំខាន់ខ្លាំងណាស់ មិនអាចចប់ទៅត្រឹមពាក្យប៉ុន្មានម៉ាត់ហ្នឹងទេ។
May 13, 2020 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តរមានជ័យ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជេីញឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជេីងកុមារម្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ម្សិលមិញមានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះ ផាណា នេះបានកាច់ដៃកាច់ជេីងកូនចុងរបស់ខ្លួន ដែលមានអាយុមិនទាន់បាន ១ឆ្នាំ ស្រួលបួលផង។ ក្រោយកេីតហេតុ ម្ដាយកុមាររងគ្រោះបាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដេីម្បីអោយចាត់ការឈ្មោះធួន ផាណា តាមផ្លូវច្បាប់
May 13, 2020









