Khmernote Media
  • រថយន្ត

    [ភ្នំពេញ – ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០] ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត F-150 Raptor ស៊េរីថ្មី2020 ដែលជាកំពូលរថយន្ត Pick Up Off-Road Performance ខ្នាតធំរបស់ក្រុមហ៊ុន Ford។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល Digital តាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចេញពីហ្វេសប៊ុកផេក (Facebook Page) Ford Cambodia។ រថយន្ត Ford F-150

    May 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រ ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរសម្រាកព្យាបាល សួគា៍ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចទល់មុខបុរីហាយលែនស៊ីធី លើកំណាត់ផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពបុរសរងគ្រោះមានឈ្មោះ ហួត វាសនា អាយុ២៣ឆ្នាំ មុខរបរជាងទង ស្នាក់នៅភូមិតាលន់ ឃុំលន់ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AB-9610 ជាមធ្យោបាយ ។

    May 13, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១២១នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០១នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    May 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ដើមអង្កាញ់ដ៏ធំមួយដើម ដែលដុះនៅលើចិញ្ចើមផ្លូវទល់មុខស្ថានទូតចិន បានដួលរលំកាត់ទទឹងផ្លូវម៉ៅសេទុង ខណៈពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងផងដែរ សំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវឡើយ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចទល់មុខស្ថានទូតចិន តាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បើតាមសម្ដីកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា អំឡុងពេលដែលកំពុងតែមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់កន្ត្រាក់ខ្លាំងផងដែរនោះ បានធ្វើឲ្យដើមអង្កាញ់ដ៏ធំមួយដើម ដែលដុះលើចិញ្ចើមផ្លូវ ទល់មុខស្ថានទូតចិន បាក់គល់ដួលរលំទទឹងលើផ្លូវម៉ៅសេទុងតែម្តង។ ក្នុងហេតុការណ៍ដួលរលំដើមឈើដ៏ធំមួយដើមនេះដែរ មិនបានបង្កឲ្យអ្នកដំណើរតាមផ្លូវណាម្នាក់រងគ្រោះថ្នាក់ឡើយ ព្រោះម៉ោងកើតហេតុនោះ ពុំទាន់ឃ់ញមានប្រជាពលរដ្ឋចេញមកធ្វើដំណើរទៅណាមកណានៅឡើយ ។ បច្ចុប្បន្នក្រោយពេលមានកើតហេតុ គេឃើញកម្លាំងសមត្ថិច្ចមូលដ្ឋាន

    May 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង​20 និង39នាទី​ ថ្ងៃ​ទី​12​ ខែ​ឧសភា​ ឆ្នាំ​2020​ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយ​បង្កដោយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក ​Range Rover បេីកបរក្នុងល្បឿនលឿន រួចក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន និងមានជនរងគ្រោះរបួសធ្ងន់​ ទី​តាំង​កើតហេតុស្ថិតនៅ​ស្ពាន​ព្រែក​ជ្រៃ​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ​៕

    May 12, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០៖ អ្នកណានិយាយថាចង់ប្រើស្មាតហ្វូនដែលទំនើប ទាន់សម័យ និងលេចធ្លោត្រូវចំណាយលុយច្រើននោះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាអញ្ចឹងថាធ្វើយ៉ាងណានឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវជម្រើសបទពិសោធន៍យ៉ាងច្រើនសម្បូរបែបនៃការផ្លាស់ប្តូរពិភពស្មាតហ្វូននាពេលអនាគត! ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន សាមសុង បានផ្តល់នូវភាពភ្ញាក់ផ្អើលដោយនំាយកនូវស្មាតហ្វូន Samsung Galaxy A11 ជំនាន់ថ្មី ដែលទំនើបអស្ចារ្យជាមួយនឹងតម្លៃយ៉ាងពិសេសដែលសឹងតែមិនគួរឱ្យជឿមកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង! អតិថិជនប្រាកដជាមិនចង់ជឿថា Samsung Galaxy A11 ដែលដាក់លក់ក្នុងតម្លៃប៉ុននេះហ៊ានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ (កាមេរ៉ាគោលទំហំ 13 MP) និងកាមេរ៉ាមុខ 1 គ្រាប់ ទំហំ

    May 12, 2020
  • បច្ចេកវិទ្យា

    realme ដែលជាម៉ាកវ័យក្មេងដែលទើបតែមានអាយុកាលរយៈពេលពីរឆ្នាំ និង តែងតែប្រឹងប្រែងក្លាយជាម៉ាកដែលស្វែងយល់ពីយុវវ័យបំផុត។ ក្រៅពីតែងតែខិតខំបំពេញនូវតម្រូវការរបស់យុវវ័យនៅលើផ្នែកឌីសាញ និងគ្រឿងបំពាក់បច្ចេកវិទ្យានោះហើយ ក៏តែងតែបានគិតគូរដល់យុវវ័យទូទៅ ជាពិសេសសិស្សនិស្សិតដែលកំរិតថវិកាពួកគាត់មានកំណត់។ ដូច្នេះដោយឈរនៅលើគោលជំហនៃ realme 6 series realme ក៏បានបញ្ជេញនូវម៉ូឌែលrealme 6i នេះ ដើម្បីគាំទ្រដល់យុវវ័យអោយពួកគាត់អាចប្រើប្រាស់ថវិកាផ្ទាល់ខ្លួនអាចទិញទូរស័ព្ទដោយខ្លួនឯងបាន ហើយសម្រាប់ផ្នែកគ្រឿងបំពាក់ក៏មានការធ្វើអោយទទួលបានបទពិសោធន៍កាន់តែប្រសើរឡើងផងដែរ។ មើលតាមរយៈព័ត៌មានដែលនៅក្នុងទីផ្សារនានាក្នុងពេលបច្ចុប្បន្ននេះ ចំនុចពិសេសរបស់ realme 6i ម៉ូឌែលនេះគឺវាបានបំពាក់នូវបន្ទះឈីបHelio G80ដំបូងបង្អស់ក្នុងពិភពលោក។ បន្ទះឈីប G80 ប្រភេទនេះគឺវាដូចគ្នាទៅនឹង G70 ដែលបានដាក់ប្រកាសកាលពីលើកមុនដែរ ដែលវាមានបំពាក់នូវម៉ាសីុន “HyperEngine” សាកសមសម្រាប់ការលេងហ្គេម ក្នុងនោះផងដែរមានមុខងារមួយសម្រាប់អង្កេតនៅពេលដែលប្រព័ន្ធអីុនធើណេតយឺត វា

    May 12, 2020
  • PR

    ពិភពលោកក្នុងសម័យបដិវត្តឧស្សាហកម្មទី៤ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការរស់នៅនិងការធ្វើជំនួញរបស់មនុស្សលោក​។​ នៅក្នុងការរស់នៅ បច្ចេកវិទ្យា បានផ្ដល់ដល់មនុស្សនូវ​ភាពងាយស្រួលនិង​ឆាប់រហ័សក្នុងការទំនាក់ទំនងគ្នា។ យ៉ាងណាមិញនៅក្នុងការធ្វើជំនួញមនុស្សបានទាញយកនូវប្រយោជន៍យ៉ាងច្រើន​ ពីបច្ចេកវិទ្យា រាប់តាំងពីការប្រើប្រាស់ ទូរស័ព្ទដៃ កុំព្យូរទ័រ ក្នុងលក្ខខ័ណ្ឌ ងាយៗ និងស្មុគស្មាញ ដើម្បីអភិវឌ្ឍ និង ពង្រីកមុខជំនួញរបស់ខ្លួន។​ ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា សេដ្ផកិច្ចកំពុងរីកចម្រើនគួរអោយកត់សំគាល់ ដោយមានការវិនិយោគទុនពីបរទេសកាន់តែច្រើន។ ការណ៍នេះធ្វើអោយម្ចាស់ជំនួញក្នុងស្រុកត្រូវយកចិត្តទុកដាក់ដល់ការបណ្តាក់ទុនលើបច្ចេកវិទ្យា ដើម្បីអោយផលិតផល​ និងសេវាកម្ម របស់ខ្លួនឈានដល់កម្រិតមួយ ដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនក្រៅប្រទេស ឬ​ អាចឈានមុខគេសម្រាប់ជាប្រយោជន៍នៃមុខជំនួញ (Competitive Advantages)។ និយាយពីការបណ្តាក់ទុនខាងបច្ចេកវិទ្យា វាមិនមែនជារឿងសាមញ្ញពេកទេ ។ អ្នកត្រូវការក្រុមការងារបច្ចេកវិទ្យា (IT)

    May 12, 2020
  • បច្ចេកវិទ្យា

    ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ $139 ល្បីខ្លាំងខាងសាកម្តងលេងបានបីថ្ងៃ ទើបមកដល់ទីផ្សារកម្ពុជាកាលពីម្សិលមិញសោះ ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី លក់ដាច់ដូចព្យុះតែម្តង! តាមការប៉ាន់ស្មាតហ្វូននេះអាចនឹងជួយដណ្តើមចំណែកទីផ្សារខ្ពស់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខហួវៃ ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ថតរូបប្លង់ទូលាយស្អាត និង តម្លៃល្អស៊ីដាច់គេ។ លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្រុមហ៊ុនហួវៃយើងខ្ញុំ ខិតខំសម្រិតសម្រាងនូវស្មាតហ្វូនស៊េរីថ្មី Huawei Y6p ដែលបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយរាល់ការជាវ Huawei Y6p នឹងទទួលបាន ទទួលកាដូបន្ថែម កាបូបស្ពាយហួវៃចំនួន1

    May 12, 2020
  • សិល្បៈ

    នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ នេះ លោក សាយ រតនៈ ដែលជាពិធីករល្បីឈ្មោះម្នាក់ប្រចាំស្ថានីយទូរទស្សន៍ CTN បានលើកឡើងថា ខ្លួនត្រូវបានខូចកិត្តិយសធ្ងន់ធ្ងរ គេរើសអើង និងប៉ះពាល់ដល់មុខរបរក៏ដូចជាអាជីពជាពិធីកររបស់លោកយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលលោកគ្រូពេទ្យម្នាក់យករូបថតរបស់លោកទៅភ្ជាប់ទាក់ទងនឹងជំងឺថ្លើមធ្ងន់ធ្ងរ ដែលនាំអោយបងប្អូនមហាជនមានការយល់ច្រឡំថាលោក សាយ រតនៈ កើតជំងឺថ្លើមធ្ងន់ធ្ងរទៅវិញ ដោយជាក់ស្តែងលោកគ្រាន់តែឈឺក្រពះតែប៉ុណ្ណោះកាលពីថ្ងៃមុន។ បន្ទាប់ពីមានការប្រតិកម្មបែបនេះ នៅមុននេះបន្តិចលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលត្រូវបានលោក សាយ រតនៈ ចោទប្រកាន់នោះ បានបង្ហោះសារសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា៖ “កាលពីម្សិលមិញ

    May 12, 2020