Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការរាយការណ៍បឋមបានឲ្យដឹងថា រថយន្ត LEXUS GS300 បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន ក៏បានបើកទៅកៀររថយន្ត LEXUS 570 បណ្ដាលឲ្យខូចខាត បន្តិចបន្តួចប៉ុណ្ណោះ នៅចំណុចផ្លូវជាតិលេខ២ ជិតរោងចក្រជិនម៉ីយ៉ុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តែមិនឈប់ដោះស្រាយទេ បានព្យាយាមបើករត់ទៅប៉ះរថយន្ត Highlander មួយគ្រឿងទៀត នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ទើបម្ចាស់រថយន្តរងគ្រោះទាំងពីរឃាត់បាន នាំមកកន្លែងកើតហេតុសម្រួបសម្រួលគ្នាវិញ នៅវេលាម៉ោងជាង០៧យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្ដង៕ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ! អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    May 11, 2020
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុកផេក ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ ករណីលួចម៉ូតូ និងទទួលផលចោរកម្ម ការិយាល័យជំនាញ សហការ អធិការខណ្ឌច្បារអំពៅ និងអធិការខណ្ឌមានជ័យ ធ្វើការបង្រ្កាប និងដកហូតម៉ូតូ ដូចខាងក្រោម បើបងប្អូនប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូនេះ សូមទាក់ទង លេខទូរស័ព្ធ ០១២ ៩១៤ ៥៣៧ ជួយស៊ែរបន្តផង៕

    May 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃើញជិះម៉ូតូតាមផ្លូវតែឯងកណ្ដាលយប់ស្ងាត់ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ តែមិនព្រមឈប់ បែរជាព្យាយាមជិះរត់រហូតដល់ចំណុចស្រះត្រីផ្លូវ ក៏ត្រូវបានកម្លាំងស្ទាក់ឃាត់បាន ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ០៦កញ្ចប់ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរបន្តតែម្ដង។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជាប់ស្រះចិញ្ចើមត្រីមួយកន្លែង ស្ថិតតាមផ្លូវបេតុង(អត់លេខ) ក្នុងភូមិព្រៃកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    May 11, 2020
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាព គាស់ហាងលក់ទូរស័ព្ទដៃ “ឆាយហេងថ្មី លក់ទូរស័ព្ធដៃ” ដោយគាស់ដំបូលចូលទៅខាងក្នុង លើកទាំងធុងហ្គាស និងម៉ាស៊ីនផ្សារកាត់ដែក ឡើងទៅសម្ងំផ្សារ និងកាត់ដែកបង្អួចពីរជាន់ ចូលទៅលួចទូរស័ព្ទអស់ជាច្រើនគ្រឿង ខណៈម្ចាស់ហាងមិនដឹងទាល់តែសោះ ទាល់តែបើកកាមេរ៉ាសុវត្ថិភាពទើបដឹង។ តាមរយៈវិដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនសង្ស័យបានធ្វើសកម្មភាពតាំងពីមុនរំលងអាធ្រាត្រ ដោយគាស់ដំបូលចូលទៅខាងក្នុង លើកទាំងធុងហ្គាស និងម៉ាស៊ីនផ្សារកាត់ដែក យកទៅទុកនៅសំយាបខាងមុខ លុះម៉ោង០០:៤០នាទីឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ទើបធ្វើសកម្មភាព ផ្សារនិងកាត់ដែកបង្អួច២ជាន់នោះចូលទៅគាស់សោទ្វារមួយតង់ទៀតបានរួចរាល់អស់ហើយ តែមិនទាន់ចូលលួចនៅឡើយ។ បើតាមសម្ដីបងប្រុសម្ចាស់ហាងកើតហេតុបានប្រាប់តាមទូរស័ព្ទអោយបងម៉េង ក្រុមការងារខ្មែរណូតយើងដឹងថា លុះមកដល់ម៉ោង០៧:៣០នាទីយប់ថ្ងៃដដែល ខណៈពេលប្អូនរបស់គាត់បិទហាងហើយចាក់សោទ្វារមកញាំបាយនៅហាងមួយទៀត ស្រាប់តែជនសង្ស័យបានឡើងទៅធ្វើសកម្មភាពម្ដងទៀត ដោយចូលទៅប្រមូលយកទូរស័ព្ទដៃទំនើបៗបានជាច្រើនគ្រឿង រួចប្រញាប់ប្រញាល់គេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកសម្ភារៈ

    May 11, 2020
  • សុខភាព

    អ្នក​ជំងឺ COVID-19 នៅ​មិន​ជា​សះស្បើយ​២នាក់​ ម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​នៅ​កំពង់​ឆ្នាំង ហើយ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ហើយ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នក​ជំងឺ​ទាំង​២​នាក់​នោះ តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ទៀត បន្ថែម​ពី​លើ COVID-19។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ​ថា ស្ត្រី​អ្នក​ជំងឺ COVID-19 នៅ​ខេត្ត​បន្ទាយមាន​ជ័យ ក្រោយ​ពី​បញ្ជូន​មក​ព្យាបាល​នៅភ្នំពេញ នឹង​តម្រូវ​ឲ្យ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ត​ព្យាបាល​បន្ថែម​មួយ​មុខ​ទៀត ដើម្បី​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល។ ចំណែក​ឯ​បុរស​ឆ្លង COVID-19 នៅ​កំពង់ឆ្នាំង​វិញ ដោយសារ​លោក​មាន​ជំងឺ​ទឹកនោមផ្អែម និង​លើស​ឈាម​ប្រចាំកាយ ក៏​មាន​គ្រូពេទ្យ​ឯកទេស​ជំងឺទាំង២​ព្យាបាល​បន្ថែម​ពី​ជំងឺ COVID-19 ដែរ។ ស្រ្តី​នៅ​ខេត្ត​បន្ទាយ​មានជ័យ អាយុ ៣៦ឆ្នាំ ​បាន​រក​ឃើញ​វិជ្ជមាន COVID-19

    May 11, 2020
  • សង្គម

    មនុស្សមួយគ្រួសារដែលមានគ្នា៤នាក់ទើបតែត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានក្រសួងដាក់អោយធ្វើចត្តាឡីស័កនៅភ្នំពេញ ស្រាប់តែបាត់ខ្លួន រត់ទៅដល់ខេត្តសៀមរាបទើបរកឃើញ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបច្ចុប្បន្នអ្នកទាំង៤ ត្រូវបានបន្តអោយធ្វើចត្តាឡីស័ក នៅខេត្តសៀមរាបតែម្តង។ បើតាមការបង្ហោះអោយដឹងនៅលើបណ្តាញសង្គម Facebook របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានអោយដឹងថា ក្រុមគ្រួសារ៤នាក់ខាងលើ ដែលត្រលប់មកពី ឌូបៃ (ដោយបានរាជរដ្ឋាភិបាលកម្ពុជា ជួយសំរបសំរួល តាមរយះអគ្គស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសគូវ៉ែត) ការពិនិត្យសំណាកពួកគាត់លើកទី១ គឺអវិជ្ជមាន។ ពួកគាត់នឹងបន្តស្នាក់នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប បន្តទៀតដល់គំរប់១៤ថ្ងៃ ក្រោមការមើលថែ នៃក្រុមគ្រូពេទ្យ ជួរមុខ។ សូមថ្លែងអំណរគុណ ដល់កិច្ចសហការណ៌ របស់ពួកគាត់ ជាមួយនិងក្រុមការងារមន្ទីរពេទ្យ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និង

    May 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ ស្រ្តី២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ បន្ទាប់ពីស្រ្តីជាជនរងគ្រោះបានមកទារលុយដែលពួកគេជំពាក់ចំនួន២០០ដុល្លារ ពេលដែលកំពុងតែទារនោះ ស្រ្តីម្នាក់បានយកកាំបិតប័ងតោមកគំរាម ប្រើហិង្សារ និងស្រ្តីម្នាក់ទៀត បានប្រើពាក្យ សម្តីថា ង៉ែងៗពេញៗមាត់ ទៅលើមនុស្សចាស់ដែលជាម្ចាស់បំណុល និងព្រមទាំងប្រើហិង្សារួចដេញកាប់គេថែមទៀត ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទីទី០៩ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង០៧និង៣០នាទី នៅចំណុចកើតហេតុក្នុងផ្សារកំពង់កន្ទួត ភូមិ ស្វាយមីង ឃុំ បារគូ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ញឹម ប៉ាច ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំង

    May 11, 2020
  • កូវីដ-១៩

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត១លាន៤សែននាក់ហើយ និងមានចំនួនអ្នកស្លាប់ជាង៨ម៉ឺននាក់ហើយ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៣៦៧,៦៣៨ (កើនឡើង ២០,៣២៩ នាក់) អ្នកស្លាប់សរុប ៨០,៧៨៧ នាក់ (កើនឡើង ៧៥០ នាក់) និងជាសះស្បើយចំនួន ២៥៦,៣៣៦ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ៤,១៧៨,១៥៤ នាក់ អ្នកស្លាប់ ២៨៣,៧៣៤នាក់ និងជាសះស្បើយជាង ១,៤៩០,៤៤៤នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers

    May 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ០៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯកឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល បានប្រទះឃើញ រថយន្តម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្កៀងមុខខាងឆ្វេង មាន តង់ជ័រសំរាបគ្រប គ្របពីលើជិត។

    May 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ផ្អើលក្រុមសន្តិសុខសណ្ឋាគារនិងភោជនីយដ្ឋាន ឈូកទិព្វ និង Lucky Star ហៅរថយន្តសាមុយមកដឹក បុរសម្នាក់ ដែលរងរបួសធ្ងន់ បន្ទាប់ពីធ្លាក់ពីលើអាគារជាន់ទី៧ មកចំសំយ៉ាបខាងក្រៅ (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ទើបមានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះមកពិនិត្យមើល ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១១យប់ ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចអគារជាន់ទី៧ សណ្ឋាគារ Lucky Star រួមទាំងភោជនីយដ្ឋាន និងសណ្ឋាគារ ផ្កាឈូកទិព្វ(២) ស្ថិតតាមបណ្ដោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ

    May 11, 2020