- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AH-4157 បើកគេចពីម៉ូតូ ក៏ងាកចង្កូតមកស្ដាំដៃជ្រុលទៅបុកប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យផ្ទុះកង់ និងបាក់កាឡេកង់មុខផ្នែកខាងឆ្វេង ចំណែកឯទ្រូងផ្លូវខូចខាតបន្តិចតែប៉ុណ្ណោះ តែសំណាងល្អដែលអ្នកបើកបរមិនរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចទល់មុខអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA COROLLA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-4157 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម
May 10, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពី នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ០៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯកឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល បានប្រទះឃើញ រថយន្តម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្កៀងមុខខាងឆ្វេង មាន តង់ជ័រសំរាបគ្រប គ្របពីលើជិត។
May 10, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានខេត្តនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងកាំបិត ដាវសាម៉ូរ៉ៃចំនួន២នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពទៅលើជនរងគ្រោះ។ ករណីហិង្សានេះបានបង្កឡើងនៅក្បែរវិទ្យាល័យនេតយ៉ង់ចំណុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។ ជនសង្ស័យមានឈ្មោះ៖ទី១-ហៃ ចាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទី២-ឈ្មោះពុំ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រីឯបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់។
May 10, 2020 - ព័ត៌មានជាតិ
បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា មនុស្ស៤នាក់ ទើបត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានក្រសួងដាក់ឱ្យធ្វើចត្តាឡីស័កនៅភ្នំពេញដើម្បីតាមដានសុខភាព ហើយបានបាត់ខ្លួនកាលពីម្សិលមិញនេះ ត្រូវបានរកឃើញវិញហើយនៅខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថាអ្នកទាំង៤បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក្តនៅភ្នំពេញ ហើយបានធ្វើដំណើរទៅដល់ខេត្តសៀមរាប ដោយពេលនេះក្រសួងបានចាត់ចែកអោយពួកគេធ្វើចត្តាឡីស័ក្តនៅខេត្តសៀមរាបតែម្តង។ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលក៏បានក្រើនរំលឹកម្តងហើយម្តងទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាអនាម័យនិងវិធានការការពារការឆ្លងមេរោគ កូវីដ-១៩ ដើម្បីគេចផុតពីរលកទី២៕
May 10, 2020 - បច្ចេកវិទ្យា
ទីបំផុត ក្រុមហ៊ុនហួវៃដាក់លក់ ស្មាតហ្វូនស៊េរីថ្មីសាកម្តងប្រើបានបីថ្ងៃ Huawei Y6p កាមេរ៉ា AI 3គ្រាប់ ក្នុងតម្លៃពិសេសបំផុតត្រឹមតែ $139 មានឱកាសឈ្នះរថយន្ត Audi មួយគ្រឿងភ្លាមៗ ហើយនិងទទួលកាដូបន្ថែមកក្រើក កាបូបស្ពាយហួវៃចំនួន1 និង ស៊ីម Smart Copper តម្លៃ $29 កញ្ចប់អ៊ីធឺណែតធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតចាប់ពីថ្ងៃទី 15 ឧសភា ដល់ 15 មិថុនា 2020) ចាប់ពីថ្ងៃនេះតទៅ នៅគ្រប់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ ស្មាតហ្វូនស៊េរីថ្មី
May 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន ដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹង និងឆែកជាតិអាកុល លើអ្នកបើកបរយានយន្ត ប្រទះឃើញបុរស២នាក់ បើករថយន្ត១គ្រឿងឆែករកឃើញរក្សាទុកកាំភ្លើងម៉ាកAK-47 (កែសំបកឡើងទំនើប) ចំនួន១ដើម គ្មានលិខិតស្នាម នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខក្លឹបហាត់ប្រាណភ្នំពេញស្ព័ត លើកំណាត់ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ លី ហរអាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវB១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការរក្សាអាវុធ ម៉ាកAK-47
May 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជនបង្កជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួន ទល់មុខហាងលក់រថយន្តតាំងប៊ុនហេង ស្ថិតតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ជាជនជាតិចិន ជិះម៉ូតូម៉ាកCUB ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HN-1339 ជាអ្នកលក់តៅហ៊ូ ។ ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-9154 រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល បើតាមប្រភពបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនជាតិចិន
May 10, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានប្រព័ន្ធទំនាក់ទំនងសង្គមមួយចំនួនបានបង្ហោះឃ្លីបសារសំលេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលមានខ្លឹមសារថា “អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរ” ដោយការផ្សព្វផ្សាយនេះនាំឲ្យអ្នកប្រើប្រាស់ផ្លូវមានការភ័ន្តច្រឡំចំពោះការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងស្ថានភាពថ្មី ហើយក៏អាចមានន័យផងដែរថា មានចេតបង្កការរាំងស្ទះដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច និងមានឥទ្ធិពលអវិជ្ជមានដល់បរិយាកាសសង្គមទៀតផង។ ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិពុំបានប្រកាស ឬដាក់ចេញនូវគោលការណ៍ពន្យា ឬលើកពេលក្នុងការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានបណ្ណបើកបរនោះទេ ហើយកិច្ចការនេះ ត្រូវបាននឹងកំពុងបន្តចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត។ ដូច្នេះ សូមសាធារណជន និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ កុំមានការភ័ន្តច្រឡំអោយសោះ៕ អត្ថបទ៖ សេម
May 10, 2020 - សុខភាព
ចម្អិនម្ហូបអាហារម្តងៗ យើងតែងប្រើគ្រឿងផ្សំជាច្រើនមុខ ដើម្បីបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ ក្នុងនោះមានគ្រឿងផ្សំ ៣ មុខ ដែលគេប្រើញឹកញាប់ជាងគេ គឺ អំបិល ស្ករ និងប៊ីចេង។ ចំពោះគ្រឿងផ្សំទាំង៣នេះ អ្នកជំនាញអះអាងថា បើយើងប្រើច្រើនពេកប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់។ ១. អំបិល អំបិលជាគ្រឿងផ្សំដ៏ពេញនិយម ដែលសឹងគ្រប់មុខម្ហូបមិនអាចខ្វះអំបិលបានឡើយទោះតិច ឬច្រើ។ តែទោះយ៉ាងណាយើងម្នាក់ៗត្រូវកំណត់បរិមាណវាតិចជាង ៥ ក្រាម/ថ្ងៃ (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ទើបមិនមានផលប៉ះពាល់ចំពោះសុខភាព បើតាមអង្គការសុខភាពពិភពលោក។ ញ៉ាំប្រៃជាមូលហេតុឈានទៅមានជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ- ពោះវៀន ក្រួសតម្រងនោម និងជំងឺជាច្រើនទៀត។ ២.
May 10, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-នគរបាលជំនាញអាវុធជាតិផ្ទុះស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ថា មានគ្រាប់កាំភ្លើងផ្លោងចាស់ៗចំរុះ សល់ពីសមយ័សង្គ្រាមចំនួន៣២គ្រាប់ (មិនទាន់ស្គាល់ប្រភេទ) ត្រូវបានកងវិស្វកម្មធ្វើផ្លូវប្រទះឃើញពេលជីកកាយដាក់ប្រពន្ធ័លូបង្ហូរទឹក នៅចំណុចកែងផ្លូវសេតេ(ការ៉ាសសាំងតូតាល់) ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។ បើតាមនគរបាលជំនាញប្រាប់ថា គេមិនទាន់ដឹងថាគ្រាប់កាំភ្លើងចាស់ៗនេះ នៅមានកប់ក្នុងដីក្បែរគ្នាទៀតឬបែបណានោះទេ រង់ចាំផ្នែកជំនាញស៊ីម៉ាក់មកពិនិត្យបន្ត។ បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះទាំងអស់សមត្ថកិច្ចហ៊ុំពទ្ធ័រក្សាទុកជាបណ្តោះអាសន្ននៅទីតាំងដដែល រង់ចាំប្រគល់ជូនជំនាញស៊ីម៉ាក់យកទៅកម្ទេចចោល និងហាមដាច់ខាតមិនអោយមានអ្នកចូលទៅប៉ះពាល់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
May 10, 2020









