- Khmernote Media
- អន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod បានអោយដឹងថា ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីរកឃើញថានាងបានច្នៃស្រាបៀរធុង (Draft Beer) មកច្រកចូលដបថ្មី វ៉ៃ logo ម៉ាកល្បីៗដើម្បីដាក់លក់តាមអនឡាញ ដែលកំពុងល្បីល្បាញនៅលើបណ្តាញសង្គម Facebook ថៃ ហើយក៏ឃើញមានការចែករំលែកតគ្នាមកដល់បណ្តាញសង្គម Facebook កម្ពុជា ផងដែរនិងមានការចរាចរណ៍លក់ថែមទៀតផង។ លោក Nipon Chinanavej ប្រធាននាយកដ្ឋានគ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុល បានអោយដឹងថា ការរកឃើញមានចរាចរណ៍លក់ ស្រាវបៀរធុង (Draft Beer) មកច្រកចូលដបថ្មីនេះ ត្រូវបានរកឃើញនៅតំបន់ Lat Phrao ហើយវាប៉ះពាល់ដល់សុខភាពអ្នកទទួលទានយ៉ាងធ្ងន់ធ្ងរប្រសិនបើរកឃើញថាស្រាបៀរទាំងនោះខូចគុណភាព។ លោកបានបន្តទៀតថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយស្ត្រីរូបនេះ
May 9, 2020 - សង្គម
បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា អ្នកជំងឺរងគ្រោះដែលត្រូវបានពេទ្យសុធារិទ្ធបែកចាន យកថ្លៃព្យាបាលថ្លៃហួសហេតុនោះ ត្រូវបានក្រសួងសុខាភិបាលបញ្ជូនទៅពិនិត្យព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងរកឃើញថា កដៃរបស់គាត់មានសភាពបាក់ខ្លាំង ដែលអាចនឹងត្រូវធ្វើការវៈកាត់។ គួរបញ្ជាក់ផងដែរថាកាលពីព្រឹកមិញនេះដែរ លោកជំទាវ ឱ វណ្ណឌីន បាននាំយកថវិកាចំនួន១លាន៨សែនរៀល ទៅប្រគល់ជូនជនរងគ្រោះ២នាក់ប្តីប្រពន្ធវិញ និងធានាព្យាបាលអោយពួកគាត់ជាសះស្បើយ ដោយឥតគិតថ្លៃថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធរងគ្រោះទាំង២នាក់នេះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន ប៉ុន្តែក្រោយពេលលាងរបួសរួចស្រាប់តែខាងមន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន តម្រូវអោយបង់ប្រាក់ថ្លៃព្យាបាលដល់ទៅ៧១០ដុល្លារសហរដ្ឋអាមេរិក តែក្រោយមានការតវ៉ាទើបខាងក្រុមគ្រូពេទ្យចុះថ្លៃមកត្រឹម ៤៥០ដុល្លារដើម្បីបញ្ចប់រឿង។ ក្រោយហេតុការណ៍នេះកើតឡើងផ្អើលពេញបណ្តាញសង្គម Facebook រួចមក រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានចេញលិខិតព្រមាន និងធ្វើការផាកពិន័យ មន្ទីរសម្រាកព្យាបាលសុធារិទ្ធបែកចាន
May 9, 2020 - សង្គម
មហាជនជាច្រើនបាននាំគ្នាឆ្ងល់ថាហេតុអ្វីបានជាមានចម្លាក់សត្វអណ្តើកធំៗដែលរកឃើញជាបន្តបន្ទាប់នៅកណ្តាលស្រះស្រង់ ដែលធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងជំនឿសាសនាផ្សេងៗ ក៏ដូចជាជំនឿនៃបុព្វបុរសជំនាន់ដើមផងដែរ។ ក្នុងនោះដែរលោក ម៉ៅ វុត្ថា ដែលគេស្គាល់ថាជាប្រធានក្រុមហ៊ុនមួយ និងធ្លាប់ជាក្មេងវត្តម្នាក់បានយល់ដឹងច្រើនទាក់ទងនឹងពុទ្ធសាសនា បានរៀបរាប់ពីមូូលហេតុមួយដែល មានចម្លាក់សត្វអណ្តើកនៅកណ្តាលស្រះស្រង់។ លោកបានរៀបរាប់ថា៖ “ពីរបីថ្ងៃហើយដែលការដ្ឋានកំណាយនៅស្រះស្រង់រកឃើញអណ្តើកថ្ម ហើយចេះតែមានអ្នកសួររហូតអំពីហេតុអីបានជាមានអណ្តើក។ ចឹងហើយខ្ញុំក៏អង្គុយចំណាយពេលសង្ខេបបន្តិចទៅដើម្បីចែករំលែកគ្នា។ សូមរីករាយនាទិវាថ្ងៃសៅរដូចតទៅ៖ បរិបទសត្វអណ្តើកនៅក្នុងសង្គមខ្មែរ ក្នុងពុទ្ធសាសនា សត្វអណ្តើកក្នុងពុទ្ធសាសនាត្រូវបានគេចាត់ទុកថាជាតំណាងព្រះពុទ្ធកស្សបៈដែលព្រះពុទ្ធទី៣នៃភទ្ទកប្បយើងនេះ។ នៅក្នុងពុទ្ធសាសនា យើងសព្វថ្ងៃនេះកំពុងស្ថិតនៅក្នុងភទ្ទកប្បដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹងរួមមាន៖ ទី១៖ ព្រះពុទ្ធកក្កុសន្ធោ (មាន់ឈ្មោល) ទី២៖ ព្រះពុទ្ធកោនាគមនោ (នាគ) ទី៣៖ ព្រះពុទ្ធកស្សបោ (អណ្តើក) ទី៤៖ ព្រះពុទ្ធសមណគោតម (គោឈ្មោល) យុគបច្ចុប្បន្ន
May 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ត្រីជាម្ដាយម្នាក់បានសម្រេចចិត្តសម្រាលកូនក្នុងបន្ទប់ទឹកដោយខ្លូនឯង ដោយមិនដឹងមូលហេតុអ្វី ឬក៏កើតមកមិនគ្រប់ខែនោះទេ ហើយគេចខ្លួនចេញទៅបាត់បន្សល់ទុកទារកកំសត់នៅលើកន្លែងលាងដៃក្នុងបន្ទប់ទឹកនោះ ស្រែកយំ ង៉ាៗ មួយសន្ទុះក្រោយមកក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យមើលផងដែរ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១:១០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ទឹកផ្សារឯកជនថ្មីមួយកន្លែង នៅជាប់អាហារដ្ឋានសែនសប្បាយ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារខ្មែរណូតដឹងថា ហេតុការណ៍នោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះត្រួតពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ឆ័យ ចុះមកពិនិត្យមើលបន្ត ។ ប្រជាពលរដ្ឋប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មានការងឿងឆ្ងល់ជាខ្លាំង នូវទង្វើស្រ្តីជាម្តាយចិត្តខ្មៅម្នាក់ ដែលបានបង្កើតកូនហើយ ទុកកូនចោលបែបនេះទៅវិញ
May 9, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ។ ចំណែកនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច។ នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតពណ៌ស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតពណ៌ស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតពណ៌ស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។ សូមរម្លឹកថាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority
May 9, 2020 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Child Protection Unit បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង៤ និង៣០នាទីល្ងាច សាកសពរបស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួសពីការវាយប្រហាររហូតដល់ស្លាប់នៅក្នុងដុប នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះមិនមានស្លៀកខោ និងមានចងខ្សែ។ CPU បានទទួលដំណឹង ហើយក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។ កន្លែងកើតហេតុ និងសាកសពត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជនសង្ស័យភេទប្រុស
May 9, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន អនុរដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានចុះទៅជួបផ្ទាល់ជាមួយជនរងគ្រោះដែលត្រូវបាន ពេទ្យសុធារិទ្ធបែកចាន ទារថ្លៃព្យាបាលខ្ពស់ហួស និងបានប្រគល់ជូនថវិកា ១លាន៨សែនរៀលជូនពួកគាត់វិញផងដែរ។ គួរបញ្ជាក់ផងដែរថាជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា ជាមួយលោក សុំ សុខណា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនថ្លៃ ស្ថិតនៅភូមិព្រៃសំព័ណ សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហើយពួកគាត់ទាំងពីរនាក់នោះ មានឈ្មោះ ម៉ា រ៉ាវី ភេទស្រី អាយុ៤១ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ មឿន
May 9, 2020 - សង្គម
មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានការរិះគន់ច្រើនទាក់ទងទៅនឹងអគ្គិសនីកម្ពុជា ដែលប្រជាពលរដ្ឋថាការប្រើប្រាស់របស់ពួកគាត់កើនឡើងខុសធម្មតា ប៉ុន្តែក្រុមការងារអគ្គិសនីកម្ពុជា បានធ្វើការយ៉ាងសកម្មទៅលើបញ្ហានេះ ដោយក្រុមការងារបច្ចេកទេស បានចុះទៅត្រួតពិនិត្យដល់ផ្ទះអតិថិជនតែម្តង និងរកឃើញថានាឡិកាស្ទង់គឺដំណើរការជាធម្មតា គ្មានភាពមិនប្រក្រតីនោះទេ។ ថ្មីៗនេះដែរមានម្ចាស់គណនី Facebook មួយឈ្មោះថា Srey Leak បានបង្ហោះអត្ថន័យមួយទាក់ទងនឹងអគ្គិសនីកម្ពុជា ដោយនាងបានលើកឡើងថា “គេកើនលុយគ្រប់គ្នា អែងនេះថយលុយវិញ ខែចាស់ប្រើអស់៧០ម៉ឺន ខែនេះប្រើអស់តែ៥០ម៉ឺនទេ តែឆ្ងល់ចេះខែនេះបិទកន្លែង២៤ថ្ងៃ ទៅស្រុកខ្លាចកូរ៉ូណា មកវិញឃើញក្រដាសភ្លើងហើយ ចង់ទៅតវ៉ាដែរតែមិនដឹងតវ៉ាតាមផ្លូវណាទេព្រោះតវ៉ាហើយគេថាមកពីខែវាក្តៅ អាលូវក្តៅក៏ក្តៅចុះតែនេះគ្មានអ្នកប្រើផងវាកើតតាមណា មិនមែនតែស្ករអីទេតែវាហួសចិត្ត” ក្នុងនោះដែរក្រុមការងារអគ្គិសនីកម្ពុជា បានបកស្រាយថា៖ “អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ Srey
May 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អាសូរកូនប្រុសស្រីជាទីស្រលាញ់៣នាក់បងប្អូនជីដូនមួយបង្កើតបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយមានការធ្វេសប្រហែសមមាញឹក និងការងាររបរចិញ្ចឹមជីវិតផងនោះ ក៏បណ្តាលឲ្យកូនប្រុសស្រីនាំគ្នាដើរលេងឆ្ងាយពីផ្ទះ និងចូលទៅរត់លេងក្នុងបរិវេណដេប៉ូខ្សាច់មួយកន្លែង បែរជាលង់ទឹករណ្ដៅបូមខ្សាច់មានជម្រៅជិត៣ម៉ែត្រ លង់ស្លាប់ទាំងបីរនាក់បងប្អូនតែម្ដង ។ បើតាមសម្ដីលោក អុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា ហេតុការណ៍គួរអោយសង្វេគខាងលើនេះបានកើតឡើងកាលពីម៉ោងជិត៦ព្រលប់ ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចដេប៉ូខ្សាច់គ្មានច្បាប់ដ៏ធំមួយកន្លែង ស្ថិតនៅខាងត្បូងសំណង់មិនរៀបរយ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កុមាររងគ្រោះស្លាប់ទាំង៣នាក់នេះរួមមាន ៖ ១.ឈ្មោះ លី បុប្ផា ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ
May 9, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៤,០១២,៨៤១នាក់ និងបានសម្លាប់មនុស្សចំនួន ២៧៦,២១៦នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១,៣៨៥,១៨៤។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៣២១,៧៨៥ នាក់ អ្នកស្លាប់សរុប ៧៨,៦១៥ នាក់ និងជាសះស្បើយចំនួន ២២៣,៦០៣ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសអេស្ប៉ាញ ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២៦០,១១៧ នាក់ អ្នកស្លាប់សរុប ២៦,២៩៩ នាក់ និងជាសះស្បើយចំនួន ១៦៨,៤០៨ នាក់៕
May 9, 2020









