- Khmernote Media
- បច្ចេកវិទ្យា
ក្រោយពី realme បានដាក់ប្រកាសនូវទូរស័ព្ទស៊េរីថ្មី realme 6 និង realme 6Pro នៅក្នុងទីផ្សារប្រទេសកម្ពុជារួចមក បានទទួលការគាំទ្រយ៉ាងខ្លាំង ដែលធ្វើអោយអតិថិជនដែលប្រើប្រាស់ទូរស័ព្ទកំរិតមធ្យមទទួលបាននូវបទពិសោធន៍ប្រើប្រាស់នៃគ្រឿងបំពាក់បច្ចេកវិទ្យាស្ទើរតែស្មើរនឹងទូរស័ព្ទកំរិតកំពូល ។ ហើយrealme ដែលជាម៉ាកដ៏វ័យក្មេងមួយ ក៏បានមានការយល់អំពីស្ថានភាពថវិកា របស់យុវវ័យទាំងឡាយ ដូច្នេះដោយឈរលើជំហរ realme 6 series realme ក៏បានបញ្ចេញនូវម៉ូដែល realme 6i នៅលើទីផ្សារនានា ដែលគាំទ្រឲ្យយុវវ័យអាចប្រើថវិកាផ្ទាល់ខ្លួនទិញទូរស័ព្ទបានដោយខ្លួនឯង ។ហើយនៅផ្នែកបច្ចេកវិទ្យាក៏មានការធ្វើអោយកាន់តែប្រសើរឡើងផងដែរ កាមេរ៉ាក្រោយ 48MP នៅតែមានការកំពុងពេញនិយម ពិតមែនតែមិនអាចប្រៀបនឹងកំរិតរូបភាពដូច 64MP បាន តែសម្រាប់យុវវ័យដែលមានកំរិតថវិកាមធ្យមគឺវាមានកំរិតសមរម្យហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
May 8, 2020 - សុខភាព
តម្រងនោមយើងខូច ឬដំណើរការច្រោះជាតិពុលមិនល្អ អាចបណ្តាលមកពីកត្តាជាច្រើន។ តម្រងនោមរបស់យើងចុះខ្សោយនៅពេលបាត់បង់សមត្ថភាពច្រោះជាតិពុលចេញពីឈាមហើយយើងអាចសង្កេតដឹងថា តម្រងនោមមានបញ្ហាពេលដែលវាចេញរោគសញ្ញាមួយចំនួនខាងក្រោម។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានឲ្យដឹងថា ជាធម្មតា អ្នកដែលមានជំងឺខ្សោយតម្រងនោម អាចចេញរោគសញ្ញាតិចតួច ហើយជួនកាល វាអាចគ្មានរោគសញ្ញាចេញឲ្យដឹងមុនទេ។ នៅពេលដែលតម្រងនោមមានបញ្ហា រោគសញ្ញាទូទៅដែលចេញឲ្យដឹងមានដូចជា៖ – ទឹកនោមថយចុះ – ចាល់ជាតិទឹកក្នុងខ្លួន – ហើមអវៈយវៈ – ហត់ អស់កម្លាំង ខ្សោយ – វង្វេងវង្វាន់ – ក្អួតចង្អោរ – ចង្វាក់បេះដូងដើរមិនទៀងទាត់ –
May 8, 2020 - ព័ត៌មានជាតិ
លោកមេភូមិដែលជួបគ្រោះថ្នាក់រថយន្តយីឌុបបុកផ្ទុះឆេះកាលពីយប់មិញនោះ បានទទួលមរណភាពហេីយ ពេលនេះសពបានដឹកមកធ្វេីបុណ្យនៅផ្ទះទល់មុខផ្សារដីថ្មី! រាជធានីភ្នំពេញ៖ ជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យរវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូ១គ្រឿង ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យនោះបានទទួលមរណភាពហើយ។ នេះបើតាមការឲ្យដឹងតាមទូរស័ព្ទពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។ សូមបញ្ជាក់ថា ករណីអគ្គិភ័យមួយបានឆាបឆេះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូធំ FZ មួយគ្រឿងទៀតកំពុងឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតមនុស្សទៅលើថ្នល់រងរបួសធ្ងន់ និងកិនម៉ូតូអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវវេងស្រេង កែងផ្លូវចូលផ្សារដីថ្មី ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
May 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគំលាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡងយកបណ្ណបើកបរយានយន្ត តាមបណ្តា២៥រាជធានី-ខេត្ត។ សូមបន្តចូលរួមប្រកាន់ភ្ជាប់គោលការណ៍តាមការណែនាំខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា យោងការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។ នៅរាជធានីភ្នំពេញ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តមជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨) និងមន្ទីរសាធារណការ
May 8, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានអោយដឹងថា រយៈពេលជិតមួយខែនេះ ក្រសួងរកមិនទាន់ឃើញវិជ្ជមានថ្មីនៃអ្នកឆ្លងជំងឺ កូវីដ-១៩ ឡើយខណៈដែលអ្នកជាសះស្បើយមានចំនួន១២០នាក់ ហើយអ្នកជំងឺដែលនៅសល់មានចំនួនតែ២នាក់ប៉ុណ្ណោះ តែទោះជាយ៉ាងណាក្រសួងសុខាភិបាល អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមេត្តា បន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការចម្លងរលកទី២នៃវីរុសកូវីដ-១៩។ នៅព្រឹកថ្ងៃទី០៨ ខែឧសភា នេះដែរក៏មានការលើកឡើងជាសំណួរជុំវិញអ្នកជំងឺ២នាក់ដែលព្យាបាលយូរជាងគេហើយមិនទាន់ជាសះស្បើយទៀត តើពួកគាត់ទាំង២មានសភាពធ្ងន់ធ្ងររឺយ៉ាងណា? ដែលក្នុងនោះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការឆ្លើយតបនៅក្នុងសារតេឡេក្រាមថា៖ “មិនធ្ងន់ទេ តាមសភាពទូទៅរបស់អ្នកជំងឺតែវីរុសនៅមានក្នុងខ្លួនគាត់នៅឡេីយ។ ថ្ងៃនេះក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហេីយ។ វីរុសនេះ យេីងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។ ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បេីយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហេីយ សូមបងប្អូនប្រជាពលរដ្ឋ
May 8, 2020 - ព័ត៌មានជាតិ
វៀតណាម ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តថាញ់ហ័រ និងខេត្តឡាំងសឺន វៀតណាម ជួយអន្តរាគមន៍ និងទទួលស្ត្រីខ្មែររងគ្រោះ ចំនួន៣រូប ដែលចាញ់បោកមេខ្យល់នាំទៅប្រទេសចិន ហើយបានឆ្លងដែនដោយខុសច្បាប់ចូលវៀតណាម តាំងពីចុងខែមីនា នេះបើតាមការផ្សាយរបស់ Royal Embassy of Cambodia in Vietnam នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។ ស្ថានទូតបានទិញសំបុត្ររថភ្លើង និងឧបត្ថម្ភថវិកាសម្រាប់ទទួលទានអាហារ ហើយបញ្ជូនពួកគាត់ ដោយចេញដំណើរពីក្រុងហាណូយ តាមរថភ្លើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ និងទៅដល់ទីក្រុងហូជីមីញ នៅថ្ងៃទី៧ ខែឧសភានេះ ដែលនៅទីនោះ ស្ថានកុងស៊ុលកម្ពុជា
May 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ខណៈដែលសមត្ថកិច្ចចម្រុះ ដាក់គោលដៅផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តា រាជធានី ខេត្តព្រមៗគ្នា ពិសេសតម្រូវអោយអ្នកបើកបរម៉ូតូធំៗ និងម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពីកម្លាំង ១២៥ccឡើងទៅ និងម៉ូតូកង់បី កង់បីឥណ្ឌាក៏ត្រូវតែមានប័ណ្ណបើកបរប្រភេទ “ក” ដែរនោះ ។ គេបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានសម្រុកនាំគ្នាទៅដាក់ពាក្យប្រលង និងប្រលងយកប័ណ្ណបើកបរ ដោយក្នុងរយៈពេល២ថ្ងៃនេះ ពោល គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បើកបរប្រមាណជាង២៥០០នាក់។ ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក ឡូវ នីកូវឌ្ឍនា បានឲ្យអ្នកព័ត៌មានយើងដឹងថា
May 8, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១២០នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ
May 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូធំ FZ មួយគ្រឿងទៀតកំពុងឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតមនុស្សទៅលើថ្នល់រងរបួសធ្ងន់ និងកិនម៉ូតូអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវវេងស្រេង កែងផ្លូវចូលផ្សារដីថ្មី ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមលោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរប្រធានភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
May 8, 2020 - ព័ត៌មានជាតិ
ស្រុកព្រៃនប់-សមត្ថកិច្ចកំពុងបញ្ជូនរថយន្តពន្លត់អគ្គិភយ័ទៅជួយពន្លត់ភ្លើងកំពុងឆេះរោងសិប្បកម្មផលិតកេះស្នោរ មួយកន្លែង នៅខាងលិចផ្សារត្រពាំងរពៅ ក្នុងឃុំទឹកថ្លាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលតាមអ្នកនៅក្បែរកន្លែងកើតហេតុប្រាប់ថា ភ្លើងបានចាប់ផ្តើមឆាបឆេះវេលា ម៉ោងជិត៤កន្លះល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ។ ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ ដែលនាំអោយមានអគ្គិភយ័នេះនៅឡើយ ក្នុងពេលដែលដំបូងៗ ភ្លើងឆេះរោងសិប្បកម្មនេះក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
May 7, 2020









