Khmernote Media
  • សិល្បៈ

    ជារឿងដ៏សោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារលោក ព្រាប សុវត្ថិ និង លោក ឆាយ វិរៈយុទ្ធ ដែលបានបាត់បង់ជីដូនបង្កើតមានឈ្មោះថា ឧបាសិកា វ៉ា បុប្ផា ដែលទទួលមរណៈភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ១០៥ឆ្នាំ។ លោក​ ព្រាប សុវត្ថិ និងលោក ឆាយ វិរៈយុទ្ធ ជាបងប្អូនជីដូនមួយនឹងគ្នា ហើយអ្នកទាំង២ជាតារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បើតាមការបង្ហោះរបស់លោក ឆាយ វិរៈយុទ្ធ នៅលើទំព័រ Facebook របស់លោកបានរៀបរាប់ថា៖ “លោកយាយបង្កើតរបស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ

    May 7, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០៖ ខែចេត្រនេះក្តៅមធ្យម…ងំគឺស្អុះស្អាប់ហប់បែកញើសស្អិតតែម្តង! ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។ តោះ…អ៊ីចឹងដល់ពេលដែលលោកអ្នកត្រូវនិយាយថាលាហើយអាកាសធាតុក្តៅស្អុះស្អាប់ដោយប្តូរមកជ្រើសយកសំណព្វចិត្តដែលយល់ចិត្តលោកអ្នកបានយ៉ាងល្អឥតខ្ចោះ និងឆ្លាតវៃបំផុតនោះគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលអាចផ្តល់ភាពត្រជាក់បានលឿនបំផុតលើសពីការស្មាន…ត្រជាក់សព្វកន្លែង…ត្រជាក់ស្រួលខ្លួន…និងសន្សំសំចៃបានខ្ពស់បំផុត! មិនទាន់អស់នៅឡើយទេ!!! សម្រាប់អតិថិជន ដែលទិញម៉ាស៊ីនត្រជាក់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ 31 ឧសភា 2020 នឹងទទួលបានជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អដោយឥតគិតថ្លៃភ្លាមៗ។ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាវៃឆ្លាត…ទំនើប និងស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នកដោយក្រុមហ៊ុន

    May 7, 2020
  • បច្ចេកវិទ្យា

    យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ Counterpoint Research ស្តីពីទីផ្សារនាំចេញស្មាតហ្វូននៅត្រីមាសទី១ ឆ្នាំ២០២០ realmeបានរក្សាសមិទ្ធិផលរបស់ខ្លួនពីមុនដោយឈរនៅចំណាត់ថ្នាក់កំពូលទី៧ នៅក្នុងការស្តីពីទីផ្សារនាំចេញ ស្មាតហ្វូននៅត្រីមាសទី១ ឆ្នាំ២០២០។ លើសពីនេះទៀត Counterpoint បានលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវថា “ទីផ្សារស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងលឿនបំផុតមិនធ្លាប់មានគឺធ្លាក់ចុះ១៣ភាគរយដោយប្រៀបធៀបនឹងកាលពីឆ្នាំមុនគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ ហើយrealme (ប្រៀបធៀបនឹងកាលពីឆ្នាំមុនមានការកើនឡើង១៥៧%) គឺជាម៉ាកយីហោមួយក្នុងម៉ាកយីហោសំខាន់ៗផ្សេងទៀតដែលសម្រេចបាននូវកំណើនគិតត្រឹមត្រីមាសទីមួយឆ្នាំមុន។ ការនាំចេញស្មាតហ្វូនលំដាប់ពិភពលោក របស់realmeកើនឡើងរហូតដល់១៥៧% ដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ដែលនៅតែធ្វើឱ្យវាក្លាយជាម៉ាកស្មាតហ្វូនដែលរីកចម្រើនលូតលាស់លឿនបំផុត។ ការនាំចេញស្មាតហ្វូនជាសកលស្ថិតនៅលំដាប់ទី៧ ប្រភពៈ ការស្រាវជ្រាវ Counterpoint Research: ត្រួតពិនិត្យទីផ្សារប្រចាំត្រីមាសទី ១ ឆ្នាំ២០២០ realmeត្រូវបានបង្កើតឡើងនៅក្នុងខែឧសភាឆ្នាំ២០១៨ បានទទួលលទ្ធផលលេចធ្លោដោយការ ឈានទៅដល់តារាងកំពូលលំដាប់ទី៧ ក្នុងលំដាប់កំពូលទាំង៤៧នៅជុំវិញពិភពលោកក្នុងរយៈពេល១៨ ខែកាលពីឆ្នាំមុន។

    May 7, 2020
  • សុខភាព

    ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ COVID-19 ទាំង​១២២​ករណី​នៅ​កម្ពុជា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​ ១២០នាក់​ហើយ នៅ​សល់​តែ​ ២​នាក់​ប៉ុណ្ណោះ។ អ្នក​ជំងឺ​២នាក់​នោះ ជា​ជន​ជាតិ​ខ្មែរ ដោយ​ម្នាក់​ជា​ស្ត្រី នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ម្នាក់​ទៀត​ជា​បុរស នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ចំណាយ​ពេល​ព្យាបាល​យូរ​មក​ហើយ​ដែរ តែ​ទាន់​ជា​សះ​ស្បើយ។ តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ ស្រ្តី​ឆ្លង​ជំងឺ COVID-19 រូប​នោះ អាយុ ៣៦ឆ្នាំ ហើយ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 តាំង​ពី​ថ្ងៃទី២៩ ខែ​មីនា មក​ម្ល៉េះ។ ចាប់​តាំង​ពី​ថ្ងៃ​ព្យាបាល​មក ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ច្រើន​ដង​ហើយ នៅ​តែ​វិជ្ជមាន COVID-19 ដដែល

    May 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះសុខភាព របស់មន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យការរិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញនិងក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ កុំភ្លេចខ្លួន និងការរក្សាអនាម័យនោះ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក្រុមពេទ្យការិយាល័យសុខាភិបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានយកឧបករណ៍ម៉ាស៊ីនបាញ់សម្លាប់មេរោគកូដវីត១៩ មកធ្វើការបាញ់សម្លាប់មេរោគ នៅក្នុងនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុងលេខ៦ ខាងកើតផ្សារចាក់អង្រែ ប្រហែល៥០ម៉ត្រ ភូមិទួលរកា១

    May 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយក្មេងប្រុសម្នាក់ អាយុប្រហែល១៤ទៅ១៥ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹងជោគ ទៅបុកយុវតីដែលជាអ្នកលក់សណ្ដែកដី២នាក់កំពុងដើរតាមផ្លូវមុខណាហ្គាវើល បណ្ដាលឲ្យរងរបួសធ្ងន់ ម្នាក់បាក់ជើងទាំងសង្ខាង និងម្នាក់ទៀតបាក់ឆ្អឹងដងកាំបិត ចំណែកជនបង្កររងរបួសធ្ងន់លាយឡំនឹងភាពស្រវឹងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ នៅតាមបណ្ដាយផ្លូវសុរាម្រិត ត្រង់ចំណុចសួនច្បារមុខកាស៊ីណូណាហ្គាវើល សិ្ថតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញយុវជនដែលបើកម៉ូតូបង្កហេតុ មិនបានស្គាល់អត្តសញ្ញាណ បើកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1GZ-6228 ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច

    May 7, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់ ៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំ និងបញ្ជាផ្ទាល់ដល់ស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងករណីឃាតកម្មលើកុមារី អាយុ៧ឆ្នាំ រហូតឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ដើម្បីយកមកបន្តនីតិវិធី ខណៈដែលគេសង្ស័យអាចជាករណីប្លន់យកខ្សែ.កផ្លាទីន ។ នេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈទូរស័ព្ទ ប៉ុន្តែព្រឹកថ្ងៃដដែលនេះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្រៅរដ្ឋាភិបាល បន្តកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកោសល្យវិច័យបន្ថែម ។

    May 7, 2020
  • សង្គម

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។ + ទីតាំង៖ – ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

    May 7, 2020
  • កូវីដ-១៩

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣,៨២១,៩១៧នាក់ និងបានសម្លាប់មនុស្សចំនួន ២៦៥,០៥១នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១,៣០១,៧២៥។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,២៦៣,០៩២ នាក់ អ្នកស្លាប់សរុប ៧៤,៧៩៩ នាក់ និងជាសះស្បើយចំនួន ២១២,៩៨១ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសអេស្ប៉ាញ ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២៥៣,៦៨២ នាក់ អ្នកស្លាប់សរុប ២៥,៨៥៧ នាក់ និងជាសះស្បើយចំនួន ១៥៩,៣៥៩

    May 7, 2020
  • សង្គម

    រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

    May 7, 2020