Khmernote Media
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១២០នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    May 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ យុទ្ធនាការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល០៦ថ្ងៃ ពីសំណាក់កម្លាំងនគរបាល សេចក្តីរាយការណ៍ពីការិយាល័យ នគរបាល ចរាចរណ៍រាជធានីភ្នំពេញឱ្យដឹងថា គ្មានមនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ មានតែអ្នកទទួលរងរបួសប៉ុណ្ណោះ។ រាជធានីភ្នំពេញ មុននឹងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថា ក្នុង០១ថ្ងៃគិតជាមធ្យមគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមនុស្សស្លាប់០១នាក់។ ក្នុងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍០៦ថ្ងៃ ចំនួន បទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះផងដែរ។ លទ្ធផលកិច្ចប្រតិបត្តិការនៃយុទ្ធនាការចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់យាន យន្តល្មើសច្បាប់សរុប៥,២៨១គ្រឿង ក្នុងនោះម៉ូតូ៤,៤៩០គ្រឿង, រថយន្តតូចធំ៧៩១គ្រឿង ដើម្បីអនុវត្តតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើ ល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។

    May 7, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-មន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុអោយឲ្យដឹងនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់មួយកន្លែងកម្ពស់៩ជាន់ នៅជិតរង្វង់មូលតោ២ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ (ឈ្មោះផ្ទះនាគ) ដែលសាងសង់ខុសបច្ចេកទេស រួចប្រេះស្រាំ ហើយត្រូវបានអាជ្ញាធរតម្រូវអោយវាយកម្ទេចចោលវិញនោះ បច្ចុប្បន្នដំណើរការវាយកម្ទេចសំណង់អាគារមួយនេះ ជិតរួចរាល់ហេីយ។ បើតាមមន្ត្រីដដែលបញ្ជាក់ថា ជាគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កន្លងមកក្រៅពីសំណង់អាគារផ្ទះនាគមួយនេះ ក៍មានសំណង់អាគារមួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដែលអជ្ញាធររកឃើញថាសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស ដូចអ្វីដែលបានស្នើសុំ អាជ្ញាធរបានតម្រូវអោយម្ចាស់សំណង់វាយកម្ទេចចោលវិញជាបន្តបន្ទាប់ ដើម្បីការពារបង្ការខ្លាចមានការបាក់រលំ ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    May 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រុមចោរដែលមកធ្វើសកម្មភាពជិត១០លើកហើយ ជួនកាលជិះកង់ឌុបគ្នា ជួនកាលជិះម៉ូតូឌុបគ្នាមក ធ្វើឲ្យម្ចាស់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន ៦លើកមកហើយ ចំណែកឯលើកទី៧នេះសន្តិសុខដែលមកយាម ក៏ក្រុមចោរចូលលួចយកទូរស័ព្ទទៅបាត់ដែរ ។ ករណីចោរចូលឆ្កឹះសោររបងលួចទ្រព្យសម្បត្តិលើកទី៧នេះ បានកើតឡើងកាលពីវេលាម៉ោង០៣:៥៨នាទីទាបភ្លឺ ឈានចូលថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្ទះលេខ៤៨,៥០ ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះបានរៀបរាប់ប្រាប់អោយដឹងថា កន្លងមកក្រុមចោរដែលមកធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនេះបានសម្រេច៦លើករួចមកហើយ ជួនកាលជិះកង់ឌុបគ្នា ជួនកាលជិះម៉ូតូឌុបគ្នាមក ជួនកាលលួចកាច់កញ្ចក់រថយន្ត Ranger Rover ពណ៌ស និងមកលួចកាច់កញ្ចក់រថយន្ត NISSAN NAVARA រួចគេចខ្លួនបាត់ស្រមោលតែម្ដង ធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង

    May 6, 2020
  • ព័ត៌មានជាតិ

    ដោយសារតែមានចម្ងល់ជាច្រើនទាក់ទងនឹងការទិញរថយន្តដែលគ្មានស្លាកលេខ (ក្រដាសពន្ធ) មិនអាចធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ឡើយ ដែលនេះមានចែងនៅក្នុងមាត្រា៤៨ ថ្មីនៃច្បាប់ចរាចរណ៍ផ្លូវគោក ហើយវាជាកង្វល់មួយរបស់ប្រជាពលរដ្ឋ ព្រួយបារម្ភចំពោះការផាកពិន័យពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ ទោះបីពួកគាត់បានចុះបញ្ជីធ្វើស្លាកលេខសំគាល់រួចក៏ដោយ។ ថ្មីៗនេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ បានបកស្រាយថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការចរាចរណ៍រថយន្ត អត់ទាន់មានស្លាកលេខរបស់ខ្លួនបាននៅតាមដងផ្លូវ ហើយប៉ូលីសមិនផាកពិន័យឡើយ ប្រសិនបើបងប្អូន បង្ហាញឯកសារចុះបញ្ជីយានយន្ត ដល់សមត្ថកិច្ច(ឯកសារដែលបញ្ចាក់ថាបានបានបំពេញបែបបទចុះបញ្ជីចប់សព្វគ្រប់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន)។ ខាងក្រោមនេះជាការបកស្រាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ៖ “នាយកដ្ឋានសូមជម្រាបសាធារណៈជនជ្រាបថា៖ (ពាក់ព័ន្ធផ្លូវច្បាប់) មាត្រា៤៧ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា៖ គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានបណ្ណសម្គាល់យានយន្តនិងមានពាក់ផ្លាកលេខសម្គាល់យានយន្ត។ តាមមាត្រា៤៨ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា៖ គ្រប់ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជីយានយន្តសុំបណ្ណសម្គាល់យានយន្ត និងសុំផ្លាកលេខសម្គាល់យានយន្តឲ្យបានចប់សព្វគ្រប់មុននិងប្រគល់ឲ្យអ្នកទិញ។

    May 6, 2020
  • ព័ត៌មានជាតិ

    បុរសម្នាក់ដែលមានឈ្មោះថា ហែម ផល្លា បានបង្ហោះ Facebook ប្រមាថមើលងាយដល់សមត្ថកិច្ចដែលកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ពេលនេះបានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងធ្វើការសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់នូវកំហុសរបស់ខ្លួនផងដែរ។ យោងតាមការរៀបរាប់នៅលើផេកផ្លូវការនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ ”សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃចាប់ផ្តេីមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បុរសម្នាក់នេះជាមនុស្សទី៣ហេីយដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឲ្យចូលខ្លួន មកបំភ្លឺករណីផុសព័ត៌មានមិនពិត និងជេរប្រមាទ មេីលងាយមកលេីសមត្ថកិច្ចអនុវត្តច្បាប់ ។ បុរសម្នាក់ឈ្មោះ ហែម ផល្លា ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ YVON HEM Phalla បានផុសព័ត៌មានជេរប្រមាទ មេីលងាយយ៉ាងខ្លាំងមកលេីសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

    May 6, 2020
  • សិល្បៈ

    ក្រុមគ្រួសាររបស់តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសគឺលោក ព្រាប សុវត្ថិ បានជួបទុក្ខធំដោយសារតែជីដូនបង្កើតរបស់លោកទទួលមរណៈភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយជរាពាធ នេះបើតាមការបង្ហោះនៅលើគណនី IG របស់កូនប្រុសលោក ព្រាប សុវត្ថិ។ បើតាមការបង្ហោះអោយដឹងរបស់លោក សុវត្ថិ មុន្នីវណ្ណ បានបង្ហាញពីទិដ្ឋភាពនៃពិធីបុណ្យសពរបស់លោកយាយទួត របស់លោក ហើយក៏មានសាររំលែកទុក្ខជាច្រើនពីសំណាក់អ្នកគាំទ្រក៏ដូចជាសិល្បៈករ សិល្បៈការនីជាច្រើនរូបផងដែរ៕

    May 6, 2020
  • បច្ចេកវិទ្យា

    ចាប់ពី realmeបានប្រលោកចូលមកទីផ្សារកម្ពុជាតាំងពីខែវិច្ឆិកាឆ្នាំមុនរហូតមកដល់សព្វថ្ងៃនេះ realmeបានសំរេចនូវវឌ្ឍនភាពដ៏ធំធេងនៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនៃrealme មិនអាចកើតឡើងបានទេប្រសិនបើគ្មានការគាំទ្រពីអតិថិជន។ សម្រាប់ការកោតសរសើរចំពោះការគាំទ្ររបស់អ្នកប្រើប្រាស់ realmeនឹងបង្កើតនូវកម្មវិធី realme DAYនៅថ្ងៃទី៨ និងទី៩ ខែឧសភា ក្នុងគោលបំណងថ្លែងអំណរគុណចំពោះអ្នកដែលតែងតែគាំទ្រ realme កន្លងមក។ ពេលនេះrealmeផ្តល់នូវអត្ថប្រយោជន៍រួមគ្នា ជាមួយនឹងម៉ូឌែលដែលទទួលបានការពេញនិយមយ៉ាងខ្លាំង៖ ម៉ូឌែលដែលមានថាមពលថ្មកម្លាំងខ្លាំងrealme 5i និងម៉ូឌែលដែលទើបតែប្រកាសចេញថ្មីៗនេះជាមួយនឹងកំពូលកាមេរ៉ា កំ​ពូលអេក្រង់ ៖ realme 6 និង realme 6 Pro។ កាដូបន្ថែម នៅក្នុងអំឡុងថ្ងៃទី៨ និងថ្ងៃទី៩នេះ អតិថិជនដែលបានទិញ realme 6 ឬ

    May 6, 2020
  • PR

    កាលពី ០២ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន vivo បានសម្ពោធផលិតផលថ្មីរបស់ខ្លួនគឺ V19 ដែលជាម៉ូឌែលថ្មីចុងក្រោយក្នុងត្រកូល V តាមរយៈពេលការប្រគំតន្ត្រី V19 Super Night Concert​ ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាដែលជាអ្នកតំណាងក្រុមហ៊ុន vivo ផ្ទាល់តែម្តង គឺលោក ព្រាប សុវត្ថិ និងកញ្ញា សុខ ពិសី ព្រមទាំងតារា KOL ចំនួន ០៤ រូបទៀតគឺ លោកយ៉ារ៉ូ កញ្ញា ដាដាវ លោករៀនថត និងលោកឈិន

    May 6, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានអគ្គិភ័យបានកំពុងឆាបឆេះផ្ទះឈើ២ខ្នងនៅជិតគ្នា បង្កការភ្ញាក់ដល់អ្នកភូមិទាំងព្រឹក នាវេលាម៉ោង១០:០៥នាទីព្រឹក ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២០ ស្ថិតនៅភូមិកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ប្រភពពីកន្លែងកើតហេតុបានអះអាងថា ផ្ទះ២ខ្នងជិតគ្នានោះគឺជាផ្ទះម្ដាយ និងកូនបង្កើត ម្ដាយមានឈ្មោះ យាយ លី រីឯកូនឈ្មោះ ធារី ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ ។ សូមរងចាំដំណឹងបន្ថែមបន្តិចទៀតនេះ!

    May 6, 2020