Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អាជ្ញាធរគួរចុះណែនាំដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗឱ្យរៀបចំខ្សែភ្លើង និងខ្សែកាប ធ្វើការរៀបចំឱ្យបានត្រឹមត្រូវផង ជាពិសេសខ្សែដែលអូសខ្សែតភ្ជាប់តាមបង្គោលភ្លើងរញ៉េរញ៉ៃ និងអូសឆ្លងកាត់ទទឹងផ្លូវ ហើយពេលទុស្សេម្តងៗ ធ្វើឱ្យងាយស្រួលអាចនឹងឆាបឆេះរាលដាលដល់ក្នុងផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន។ ជាក់ស្តែងខ្សែភ្លើង ខ្សែកាប ខ្សែអុបទិក ខ្សែអ៉ិនធឺណេតចម្រុះ ដែលតភ្ជាប់អូសបន្តគ្នាពីបង្គោលភ្លើងតាមចិញ្ចើមផ្លូវ គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ បែរជាផ្ទុះស្សេឆាបឆេះបែកផ្កាភ្លើងលាន់លឺផាំងៗ ផ្អើលប្រជាពលរដ្ឋភ័យស្លន់ស្លោ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងលិចមន្ទីរពេទ្យខេម៉ា លើកំណាត់ផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បើតាមសម្ដីបុរសម្ចាស់ផ្ទះមួយកន្លែងនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ នៅពេលរៀបចំបិទទ្វារចូលសម្រាក ស្រាប់តែលឺសម្លេងផាំងៗដូចគេដុតផាវ រូបគាត់ក៏បានដើរចេញទៅអឺតមើល ស្រាប់តែឃើញនៅលើបង្គោលខ្សែភ្លើងនៅត្រង់ចំណុចកើតហេតុ

    May 6, 2020
  • ព័ត៌មានជាតិ

    សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានដង្ហែទៅបញ្ចុះនៅស្រុកកំណើត ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២០ នេះ។ បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរអស់រយៈពេលពេល២យប់៣ថ្ងៃនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល

    May 6, 2020
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យលេបត្របាក់ខូចខាតអស់ទាំងស្រុង ហើយថែមទាំងឆក់យកអាយុជីវិតក្មេង២នាក់យ៉ាងអាណោចអាធ័មទៀតផង ក្នុងពេលមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំង២០២០ ស្ថិតក្នុងភូមិរំយោល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងហេតុការណ៍ខាងលើនោះ បានបង្កឱ្យឆាបឆេះកូនក្មេងតូចៗចំនួន២នាក់ក្នុងអណ្តាតភ្លើង បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុតតែក្នុងមួយប៉ប្រិចភ្នែក ហើយក្នុងនោះមានកូនបង ភេទស្រី អាយុ៤ឆ្នាំ និងកូនប្អូន ភេទប្រុស អាយុ២ឆ្នាំផងដែរ ។ ហើយម្ចាស់ផ្ទះត្រូវជាម្តាយនោះឈ្មោះ ជីន សុជាតិ អាយុ២៧ឆ្នាំ ជាជនជាតិទំពួន រស់នៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ

    May 6, 2020
  • កូវីដ-១៩

    នេះជាថ្ងៃទី ២៥ ហើយដែលកម្ពុជាគ្មានឆ្លង COVID-19 ថ្មីបន្ថែមទៀត ហើយព្រឹកនេះក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា គ្មានអ្នកឆ្លង និងអ្នកជាសះស្បើយថ្មីបន្ថែមទៀត ធ្វើឲ្យតួលេខគ្មានការប្រែប្រួល។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃ ០៥ ខែ​ឧសភា ​នេះ នៅ​ទ្រឹង​ដដែល​ត្រឹម ១២២នាក់ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២០នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ២នាក់​ប៉ុណ្ណោះ ហើយ​អ្នក​មិន​ទាន់​ជាសះស្បើយ​មាន​ស្ត្រី​ ១ នាក់ និង​បុរស ១ នាក់​។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello

    May 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ករណីជនជាតិចិន ធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នា យកអស់លុយជាង១១ម៉ឺនដុល្លារ និងសម្ភារមួយចំនួន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រូវកម្លាំងតាមបង្ក្រាបបានជនដៃដល់ចំនួន៣នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង, ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន

    May 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនជាតិចិនប្រុសស្រី១ក្រុម បើករថយន្តស្តារិចពីរគ្រឿងតាមឃ្លាំមើលជនជាតិចិន ដែលធ្វើសកម្មភាពចាប់ជំរិតមិត្តភក្តិរបស់ខ្លួន ទារប្រាក់ចំនួនជាង៣ម៉ឺនដុល្លារ តាំងពីម្ដុំកោះពេជ្រ រហូតដល់មុខផ្ទះវិឡា ដែលពួកគេស្នាក់នៅ លុះពេលទៅដល់ស្រាប់តែជនជាតិចិនដែលជាក្រុមអ្នកចាប់ជម្រិតនោះ បានរត់ចេញមកដេញកាប់ និងផ្ទុះអាវុធមួយគ្រាប់បាញ់សំដៅមកលើរថយន្ត បណ្ដាលឲ្យបែកកញ្ចក់រថយន្តមួយគ្រឿង និងមួយគ្រឿងទៀតបើកបួងចង្កូតបត់ត្រលប់ក្រោយ មិនប្រយ័ត្នទៅបុករបងថ្មដីឡូត៍ទុកចោល បណ្ដាលឲ្យរលំសង្កត់លើជនជាតិចិនម្នាក់ ដែលជាបក្ខពួករបស់ក្រុមចាប់ជម្រិតនោះ កំពុងពួនសម្ងំក្រោយរបងនោះ រងរបួសជើង និងដៃបែកឈាមផងដែរ រីឯបក្ខពួករបស់ផ្សេងទៀតនាំគ្នាគេចខ្លួមរត់ចូលផ្ទះវីឡាដែលនៅក្បែរនោះបិទទ្វារចាក់សោបាត់អស់ទៅ បង្កការភ្ញាក់ផ្អើលរបស់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះវិឡាលេខ២៨៤ វិថីមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត

    May 6, 2020
  • ព័ត៌មានជាតិ

    សៀមរាប ៖ នៅរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ មានការសហការពី នាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការ សម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការឯកភាពពី លោកស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខ ខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី ហួត សុធីស្នងការរងទទួលការងារសន្តិសុខ ដែលបានដឹកនៃកម្លាំងផ្ទាល់ កម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអ្នកអនុវត្ត បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាឲ្យចូលខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ អ៊ុំ

    May 5, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី

    May 5, 2020
  • សុខភាព

    បញ្ហា​មួយ​នេះ មាន​មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ រាល់​ពេល​ដែល​ក្រោក​អង្គុយ ឬ​គេង​ភ្លាម ចេះ​តែ​មាន​អារម្មណ៍​ថា វិលមុខ ទន់ដៃ ទន់ជើងអស់ ងងឹតមុខ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា វា​បណ្តាល​មក​ពី​អី​ឲ្យ​ប្រាកដ​។ ទាក់​ទង​នឹង​បញ្ហា​ងងឹត​មុខ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ងងឹត​មុខ ក្រោយ​ពី​ក្រោក​ពី​អង្គុយ ឬ​គេង​ភ្លាមៗ វា​មាន​មូល​ហេតុ​ច្រើន​ដែល​ទាក់​ទង​នឹង​ជំងឺ​មួយ​នេះ តែបញ្ហាចំបង​គឺ​ទាក់ទង​នឹង សម្ពាធឈាម​ធ្លាក់​ចុះ។ ពេល​ខ្លះ យើង​ក្រោក​ឡើង​ពី​អង្គុយ ឬគេង​ភ្លាមៗ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា វិល​មុខ ឈរ​មិន​នឹង ឬ​ក្នុង​ករណី​ខ្លះ អាច​បណ្តាល​ឲ្យ​សន្លប់​តែម្តង។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា

    May 5, 2020
  • PR

    លោកអ្នកដែលបានតាមដានទស្សនាការសម្ពោធ V19 នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី ០២ ខែឧសភា ប្រហែលជាបានដឹងហើយថា លោកអ្នកអាចដែលមានចិត្តស្រលាញ់ និងចង់បាន V19 អាចចាប់ផ្ដើមធ្វើការកម្មង់ទុកជាមុន ឫហៅថា Pre-Order នូវទូរស័ព្ទ V19 ដែលមានតម្លៃត្រឹមតែ ៣៦៩ ដុល្លារ បានហើយ ហើយរយៈពេលនៃការកម្មង់ទុកជាមុននេះ មានចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៧ ខែឧសភា តែប៉ុណ្ណោះ។ លោកអ្នកដែលបានទស្សនាក៏ប្រហែលជាបានដឹងដែរថា អាយដល Laura Mom ពុំបានចូលរួមការសម្ពោធនោះឡើយ ដោយសារមូលហេតុសុខភាពផ្ទាល់ខ្លួន។ ទោះយ៉ាងណា

    May 5, 2020