- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-អជ្ញាធរខេត្តព្រះសីហនុនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល, មន្ត្រីជំនាញរបស់វេទិការសម្ពន្ធ័សង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃពណ៌ខៀវមកពីប្រទេសចិន បានចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារការចម្លងជំងឺកូវីដ១៩ នៅតាមទីតាំងមួយចំនួន មានដូចជានៅមន្ទីរពេទ្យបង្អែកខេត្ត , សណ្ឋាគារកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ១៩កន្លងមក, សាលាខេត្តនិងនៅផ្សារលើជាដើម។ មន្ត្រីរដ្ឋបាលខេត្តថ្លែងថា គិតមកត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងខេត្តព្រះសីហនុ មិនមានករណីឆ្លងថ្មីទេ ក្រោយពីអ្នកជំងឺកូវីដ១៩ទាំងអស់ ទាំងជនជាតិខ្មែរ និងទាំងជនបរទេស បានជាសះស្បើយ វិលត្រឡប់ទៅផ្ទះនិងប្រទេសកំណើតវិញ។ ការងារបន្ត ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត នៅតែជំរុញអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បន្តប្រុងប្រយត្ន័ការពារកុំអោយមានអ្នកឆ្លងថ្មី តាមវិធានការរួមរបស់រាជរដ្ឋាភិបាល៕ ប្រភព៖ លោក ហ៊ុយ
May 5, 2020 - PR
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់សម្ភោធជាផ្លូវការម៉ូតូម៉ាក Honda SCOOPY i #TheTrendSetterស៊េរីថ្មី នៅថ្ងៃទី០៥ ខែ០៥ ឆ្នាំ២០២០នេះ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់មនុស្សយុគសម័យថ្មី ដោយនាំមកនូវ Honda SCOOPY i ស៊េរីថ្មី១ទៀតមកកាន់ទីផ្សារកម្ពុជា។ កានតែពិសេស Honda SCOOPY i #TheTrendSetter មានតារាល្បី៣ដួងជា Presenters… • កញ្ញា. មានសូនីតា ជាតារាតំណាង SCOOPY
May 5, 2020 - សិល្បៈ
ករណីការរិះគន់អគ្គិសនីកម្ពុជា EDC នៅតែបន្តមាននៅលើបណ្តាញសង្គម Facebook ហើយខាងក្រុមការងារអគ្គិសនីកម្ពុជា បានធ្វើការបកស្រាយបំភ្លឺរាល់ថ្ងៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយធ្វើការរិះគន់តាម Facebook ព្រោះវាមិនមែនជាដំណោះស្រាយនោះទេ។ ថ្មីៗនេះដែរស្រាប់តែតារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុសរបស់តារាកំប្លែងជើងចាស់ គឺយាយណាង បានធ្វើការរិះគន់ចំៗទៅលើ EDC ថា៖ “ដូចពាក្យចាស់តែងតែតំណាលថា លឺដប់មិនស្មើរជួបម្តង ឡូវបានជួបហើយឃើញច្បាស់ផ្ទាល់ភ្នែកតែម្តង… រាល់ខែពេលមិនទាន់មានកូវីត19 ប្រើម៉ាសុីនត្រជាក់ពីរ ទូរទឹកកកមួយកង្ហារពី មើលទូរទស្សន៍បើកភ្លើងតាមធម្មតា អស់តែ20មុឺនជាងទៅ30មុឺនយ៉ាងច្រើនបំផុត តែដល់ពេលកូវីតចូលមកដល់ភ្លាម ខំកាត់បន្ថយការប្រើប្រាស់ភ្លើងខ្លះ លែងប្រើម៉ាសុីនត្រជាក់មួយ កង្ហារមួយ… ដោយសារសេដ្ឌកិច្ចធ្លាក់ចុះរកអ្វីក៏មិនសូវបាន ខំបន្ថយ ទៅជាខាងបងភ្លើងឡើងខ្លាំងជាងមុនទៀត យី… គឹតអីណុង
May 5, 2020 - ព័ត៌មានជាតិ
ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។ តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។ ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។ ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា
May 5, 2020 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា ដែលធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា អាកាសធាតុមានការប្រែប្រួលដូចខាងក្រោម៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១អង្សាសេ។ ផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ
May 5, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១២០នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ
May 5, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុអោយដឹងថា ព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ អជ្ញាធរក្រុង បានចុះចាប់យកគោមួយក្បាល ក្នុងចំណោមគោមួយហ្វូង ដែលម្ចាស់ព្រលែងអោយដើរពាសវាលពាសកាលតាមឆ្នេរសមុទ្រ។ បើតាមលោក អៀម សារិន ប្រាប់ថា ការចាប់យកគោត្រឹមតែមួយក្បាលនេះ យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយ។ លោកអភិបាលរងក្រុងបញ្ជាក់ថា តាមវិធានការរបស់រដ្ឋបាលក្រុង ប្រសិនបើបងប្អូនអ្នកចិញ្ចឹមគោ មិនបញ្ឈប់ការព្រលែងសត្វគោអោយដើរអនាធិបតេយ្យតាមឆ្នេរតាមទីសាធារណៈទេ អាជ្ញាធរនឹងចាត់វិធានការចាប់យកជាបន្តបន្ទាប់ទៀត៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
May 5, 2020 - ព័ត៌មានជាតិ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ បានអះអាងថា ប្រាក់ដែលទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងត្រូវបែកចែកជា៣ ចំណែកផ្សេងៗគ្នា។ នាយឧត្តមសេនីយ៍រូបនេះបានបន្តអោយដឹងដែរថា ប្រាក់ទាំងនោះនឹងផ្តល់ជូនទៅនគរបាលចរាចរណ៍ដែលចុះអនុវត្តផ្ទាល់ចំនួន៧០% ប្រគល់ជូនអង្គភាពនោះគឺពីថ្នាក់អធិការដ្ឋាន ស្នងការដ្ឋាន ការិយាល័យនៃស្នងការដ្ឋាន នាយកដ្ឋាន ចំនួន២៥% និងសល់៥%ទៀតត្រូវបង់ចូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា គោលបំណងនៃការផាកពិន័យនេះ មិនមែនចង់បានប្រាក់ឡើយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ៕
May 4, 2020 - ព័ត៌មានជាតិ
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ដែលប្រេីប្រាស់គណនី TIKTOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេគាត់បាននិយាយខុសពីការពិតដែលមេីលងាយមកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្រោយពីសមត្ថកិច្ចបានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ
May 4, 2020 - ព័ត៌មានជាតិ
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចបញ្ចប់មុខតំណែង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នៅក្នុងព្រះរាជលិខិតបញ្ចប់មុខតំណែងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
May 4, 2020









