Khmernote Media
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ កាលពីថ្ងៃមិញនេះ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចបញ្ឈរជើងផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកចរាចរណ៍ បន្ទាប់ពីអធិការរងរូបនេះ បានវាយ និងដាក់ខ្នោះលើប្រជាពលរដ្ឋ ក្នុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលជាការអនុវត្តហួសគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ បង្កឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។ នៅក្នុងគណនីហ្វេសបុករបស់លោកផែង វណ្ណៈ លោកបានឧបត្ថម្ភថវិកា ៤០០$ ទៅអ្នកបើករឺម៉ក់ ដោយលោកបានសរសររៀបរាប់ថា៖ “ដោយ​ក្ដី​អាណិត​ចំពោះ​ប្អូន​ប្រុស​អ្នក​បេីក​រ៉ឺម៉ក​ ដែល​សមត្ថកិច្ច​ស្រុក​ ចន្ទ្រា​ ចាប់វ៉ៃខ្នោះ​ ព្រោះ​គ្មាន​លុយបង់ថ្លៃ​ផាក​ពិន័យ​នោះ​នៅរសៀល​ថ្ងៃនេះ​ ខ្ញុំបានឧបត្ថម្ភ​ថវិកា​ ចំនួន​ ៤០០​ ដុល្លារ​ ជូន​គាត់​

    May 3, 2020
  • ព័ត៌មានជាតិ

    ​រាជធានី​ភ្នំពេញ​៖​ ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ជម្រាប​ជូន​លោកស្នងការ​រង​ និង​លោកនាយ​ការិយាល័យ​ ទាំង​២៥​រាជធានី​.​ខេត្ត​ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖ ១.​ ករណី​យានយន្ត​មាន​បំពាក់​ផ្លា​ក​លេខ​ សូមកុំ​ឃាត់​ត្រួតពិនិត្យ​រក​ករណី​ល្មើស​ផ្សេងៗ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ។​ ២.​ ករណី​ឆៀក​ផុត​សុពលភាព​ សូមកុំ​ឃាត់​ពិ​ន័យ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ដើម្បី​ទុក​ពេល​ទៅ​ធ្វើ​ឆៀក​

    May 3, 2020
  • ព័ត៌មានជាតិ

    សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  

    May 3, 2020
  • បច្ចេកវិទ្យា

    ជាទូទៅនៅក្នុងវិស័យស្មាតហ្វូនគឺតែងតែមានការយកនូវបច្ចេកវិទ្យាដែលបំពាក់នៅលើម៉ូឌែលស្មាតហ្វូនកំពូលកាលពីឆ្នាំមុនយកមកបំពាក់លើ់ម៉ូឌែលស្មាតហ្វូនពេញនិយមក្នុងឆ្នាំនេះ ហើយយើងឃើញថានៅក្នុងឆ្នាំនេះរហូតមកដល់បច្ចុប្បន្ននេះ មានទូរស័ព្ទ ម៉ូឌែលពេញនិយមកាន់តែច្រើនបានចាប់ផ្តើុមបំពាក់នូវអេក្រង់ដែលមានកំរិត refresh rate 90Hzកាមេរ៉ាក្រោយ4គ្រាប់64MP ជាដើម។ ហេតុនេះវាមិនចំឡែកនោះទេដែលឥឡូវនេះក្រុមហ៊ុនទូរស័ព្ទចាប់ផ្តើមបំពាក់នូវកាមេរ៉ា6 គ្រាប់នៅលើទូរស័ព្ទរបស់ខ្លួន។ បច្ចុប្បន្នទូរស័ព្ទដែលមានកាមេរ៉ា6គ្រាប់នៅលើទីផ្សារកាន់តែមានចំនួនច្រើនឡើង ហើយ realme 6 seriesដែលបានដាក់ប្រកាសជាផ្លូវការថ្មីនៅកាលពីខែមុននេះ ក្នុងនោះផងដែរrealme 6Pro ក៏បានក្លាយទៅទូរស័ព្ទម៉ូឌែលដំបូងបង្អស់របស់ realme ដែលមានបំពាក់កាមេរ៉ា6គ្រាប់។ កាមេរ៉ាគោលខាងមុខរបស់ realme 6Proគឺជាកាមេរ៉ាដែលជាសេនស័ររបស់SONY រួមផ្សំជាមួយបច្ចេកវិទ្យា IMX471 មានទំហំ16MP និងបានបំពាក់ជាមួយលែនប្លង់ទូលាយ8MPដែលអាចថតបាន១០៥ដឺក្រេ ឡេនទូលាយមួយនេះអាចថតបានទូលាយជាងមុន2.5ដងហើយថែមទាំងមានមុខងារកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខនិងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថតនិងធ្វើឲ្យកាន់តែរស់រវើក ។ ជាមួយគ្នានេះដែរ វាក៏មានគាំទ្រការថតHDR និងការថតរូបselfieពេលយប់ ហើយឡេនទាំងពីរគ្រាប់នេះក៏មានមុខងារប្រើប្រាស់ជាច្រើនផងដែរ។

    May 3, 2020
  • PR

    កាលពីម្សិលមិញ ក្រុមហ៊ុន vivo បានសម្ពោធផលិតផលថ្មីរបស់ខ្លួនគឺ V19 ដែលជាម៉ូឌែលថ្មីចុងក្រោយក្នុងត្រកូល V តាមរយៈពេលការប្រគំតន្ត្រី V19 Super Night Concert ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាដែលជាអ្នកតំណាងក្រុមហ៊ុន vivo ផ្ទាល់តែម្តង គឺលោក ព្រាប សុវត្ថិ និងកញ្ញា សុខ ពិសី ព្រមទាំងតារា KOL ចំនួន ០៤ រូបទៀតគឺ លោកយ៉ារ៉ូ កញ្ញា ដាដាវ លោករៀនថត និងលោកឈិន ឈឿន កីឡាករជម្រើសជាតិកម្ពុជា ។

    May 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ជនត្រូវចោទ២នាក់ បានលោតចុះពីលើឡានប៉ូលិសខណ្ឌ៧មករា ទាំងដៃជាប់ខ្នោះ ខណៈពេលដឹកបញ្ជូនទៅពន្ធនាគារព្រៃស ហើយរត់ចូលទៅមាត់ប្រឡាយ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះចោមរោមយ៉ាងច្រេីន ។ ខណៈពេលនេះសមត្ថកិច្ចនគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ និងកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ កំពុងឡោមព័ទ្ធរុករកទាំងព្រឹកព្រលឹម ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានរុករកឃើញជនត្រូវចោទម្នាក់វិញហើយ ទាំងដៃជាប់ខ្នោះ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាវិញ ដើម្បីរងចាំធ្វើការបន្ត។ ជនដែលកំពុងរត់គេចខ្លួនមានឈ្មោះ ផាន វីត អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកអនាម័យ

    May 3, 2020
  • ព័ត៌មានជាតិ

    ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះផ្តើមសំខាន់ទៅលើការមិនគោរពច្បាប់ចរាចរណ៍នានាដូចជា បើកបរមិនមានប័ណ្ណបើកបរ ឬ ប័ណ្ណបើកបរហួសសុពលភាព, ឈៀកហួសសុពលភាព, បើកបរហួសល្បឿនកំណត់, មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, មិនពាក់មួយសុវត្ថិភាព, មិនមានកញ្ចក់មើលក្រោយ, ដឹកលើសចំណុះ និងចំណុចជាច្រើនទៀត។ ក្នុងនោះមានការចោទសួរថា តើអ្នកទិញរថយន្ត ម៉ូតូ ឬម៉ូតូកង់៣បង់រំលស់ ត្រូវធ្វើបែបណា? យោងតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន

    May 3, 2020
  • ព័ត៌មានជាតិ

    កំពង់ធំ​ ៖ ក្រុមក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ ជាសិស្សរៀនថ្នាក់ទី១០នៃវិទ្យាល័យកំពង់ថ្ម អត់ការងារធ្វើ នាំគ្នាជិះម៉ូតូឌុបគ្នាគុបកញ្ចក់ឡានពលរដ្ឋកំពុងធ្វើចរាចរណ៍លើដងផ្លូវបណ្តាឲ្យបែកកញ្ចក់រថយន្ត២គ្រឿង ត្រូវប៉ូលីសចាប់បាន៣នាក់ និងរត់គេចខ្លួនរួចម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០.៥៣នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅលើចំនុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្មេងទំនើងទី១.ឈ្មោះ ហ៊ាន់ ចាន់ឌី ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក (ឃាត់ខ្លួន)។ ទី២.ឈ្មោះ វេង ម៉េងហ័រ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក(ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ម៉េត ភក្តី

    May 3, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ) នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ឈ្មោះ និន ស្រីពៅ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ Longe Olaouwa Akindele

    May 2, 2020
  • ព័ត៌មានជាតិ

    ក្រោយពីឯកឧត្ដមស ថេត បានបញ្ជាឲ្យសមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ហ្វេសប៊ុក​ Alex Piano ឈ្មោះ​ពិត​ រស់​ ដារ៉ា​ ដើម្បីទទួលខុសត្រូវមុខច្បាប់ រឿងបំភ្លៃព័ត៌មានបង្ហោះថា “សមត្ថកិច្ចផាកគាត់ដោយសារម៉ូតូបង់រំលោះ” ស្រាប់តែបុគ្គលឈ្មោះ រស់​ ដារ៉ា​ បានបង្ហោះធ្វើការសុំអធ្យាស្រ័យពីសមត្ថកិច្ចដោយបានរៀបរាប់ថា៖ “ខ្ញុំបាទសុំលើកម្រាមដៃដប់សុំទោសជាសាធារណៈ ចំពោះការផុសកំហុសខុសឆ្គង ប៉ះសង្គម អ្វីដែលប្អូនផុសលើកមុន គឺជាការកុហកពិតមែន ដែលជាទទួលការផាកពិន័យលើកទី១កាលពី២០១៨ មិនមែន ២០១៧ ទេគ្មានដែលប្អូនបទឆ្វេងបំណងចង់បំផុសបំផុលទេ ប្អូនស្រលាញ់ច្បាប់បានប្អូនគោរពគ្រប់យ៉ាងតែជារឿងពិត កាល២០១៨។ ដូច្នេះប្អូនសុំការអរភ័យទោស ពីសំណាក់ ក្រសួង ក៏ដូច បងប្អូនជនរួមជាតិទាំងអស់ សុំខន្តីអភ័យទោស អោយប្អូនផងដោយ ប្អូនជាបន្ទុកគ្រួសារ

    May 2, 2020