Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមរបាយការណ៍បឋមស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសច្បាប់បានចំនួនដូចខាងក្រោម : ១. ម៉ូតូចំនួន ៩០០គ្រឿង – អត់មួក ៨៤៥ គ្រឿង – អត់លេខ ៨ គ្រឿង – ល្មើសសញ្ញាចរាចរ ៤៧ គ្រឿង ២. រថយន្តសរុបចំនួន ៨០ គ្រឿង – អត់ពាក់ខ្សែក្រវ៉ាត់ ៦៣

    May 1, 2020
  • សិល្បៈ

    តារាសម្តែងវ័យក្មេងរូបស្រស់កញ្ញា ពីង រ៉ូហ្សា បានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ដោយសារតែជំងឺ ខូចតំរងនោម ថ្លើម និង ផ្នែកប្រព័ន្ធប្រសាទ ធ្ងន់ធ្ងរ នេះបើតាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើ facebook ផ្លូវការរបស់នាង។ តាមការរៀបរាប់របស់អ្នកសិល្បៈ និងអ្នកស្គាល់កញ្ញា ពីង រ៉ូហ្សា បានអោយដឹងថា នាងបានធ្លាក់ខ្លួនឈឺធ្ងន់និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានតែ២ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែទទួលដំណឹងមរណៈភាព ធ្វើអោយមិត្តសិល្បៈជាច្រើនតក់ស្លុតស្ទើរមិនជឿដំណឹងមួយនេះ៕  

    May 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចាប់ផ្តើមចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក ទូទាំងប្រទេស សម្រាប់ខណ្ឌមានជ័យ អធិការនគរបាលខណ្ឌមានជ័យ បានដាក់កម្លាំងនគរបាលសហការ ដើម្បីចុះអនុវត្ត នៅលើកំណាត់ផ្លូវជាតិលេខ២ មុខទីស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី សង្កាត់ចាក់អង្រែលើ គ្រាន់តែរយៈពេលតែ១ម៉ោង នគរបាលឃាត់ម៉ូតូ ដែលល្មើសច្បាប់ បានច្រើនគ្រឿង ។ ជាក់ស្តែង បទល្មើសដែលនគរបាលខណ្ឌមានជ័យ ឃាត់ភាគច្រើន អ្នកបើកបរមិនបានប្រើប្រាស់ ពាក់មួកសុវត្តិភាព ម៉ូតូខ្វះបច្ចេកទេសត្រឹមត្រូវ គ្មានកញ្ចក់មើកក្រោយ ។ កម្រិតផាកពិន័យមួយចំនួនក្នុងអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់អនុវត្តពីព្រឹកព្រលឹម ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្ត

    May 1, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នៅមុននេះបន្តិច ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបញ្ជាក់ពីការប្រើប្រាស់ម៉ូតូកំលាំងសេះចាប់ពី១២៥សេសេចុះក្រោម និងលេីសពី១២៥សេសេ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់។ ក្រសួងបានឲ្យដឹងថា​ បងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះចាប់ពី១២៥សេសេចុះក្រោម​ មិនចាំបាច់តម្រូវអោយមានបណ្ណបេីកបរប្រភេទ​ ក​ ទេ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះលេីសពី១២៥សេសេ​ គឺត្រូវតែមានបណ្ណបេីកបរប្រភេទ​ ក​ ទេីបអាចបេីកបរបាន៕ https://youtu.be/dtkRog0cy64 អត្ថបទ៖ សេម ប្រភព៖ ក្រសួងសាធារណការ

    May 1, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅបង្ក្រាបបានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយមិនបានសម្រេច) កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចតាមផ្លូវ២១ នៅមុខផ្ទះសំណាក់ភ្នំមាស ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០៣នាក់៖ ទី១-ឪពុករងរបួសបែកក្បាល ទី២-ម្តាយរងរបួសក្បាល និងទី៣-កូនស្រីអាយុប្រហែលជាង១០ឆ្នាំ សន្លប់បាត់ស្មារតី។ ជនរងគ្រោះទាំង៣មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ព្រោះក្រោយកើតហេតុត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យបាត់មិនបានមកដាក់ពាក្យបណ្តឹងឡើយ។ ជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ មឿន រដ្ឋាភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

    May 1, 2020
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១១៩នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០៣នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    May 1, 2020
  • ព័ត៌មានជាតិ

    ក្រោយមានការរិះគន់នៅលើ Facebook កាន់តែច្រើនឡើងៗក្នុងមួយថ្ងៃទៅមួយថ្ងៃ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវគ្រប់ពេលដែលបានចេញសេចក្តីបំភ្លឺ ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាព ទើបអគ្គិសនីកម្ពុជាចេញសេចក្តីជូនដំណឹងមួយទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានយល់។ យោងតាមទំព័រ Facebook ផ្លូវការរបស់អគ្គិសនីកម្ពុជាបានរៀបរាប់ថា៖ “អគ្គិសនីកម្ពុជា សូមលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់អគ្គិសនីក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាទូទាំងប្រទេស ប្រសិនបើមានបញ្ហាចម្ងល់ ការតវ៉ា ឬពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី បងប្អូនអ្នកប្រើប្រាស់អគ្គិសនីអាចប្រើយន្តការខាងក្រោមមួយណាក៏បាន។ លើសពីនេះទៅទៀត ប្រសិនបើបងប្អូនធ្វើការប្រឌិត បរិហារកេរ្តិ៍គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសស្ថាប័ន អគ្គិសនីកម្ពុជារក្សាសិទ្ធិឆ្លើយតបតាមផ្លូវច្បាប់។ សូមបងប្អូនអ្នកប្រើប្រាស់អគ្គិសនីប្រើយន្តការដែលមាន ជាជាងធ្វើការញុះញុង បង្កបញ្ហា បរិហារកេរ្តិ៍ ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ការទទួលខុសត្រូវចំពោះមុខច្បាប់របស់បងប្អូនទៅវិញ។”

    April 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ដោយកំណើនប្រជាជន ក៏ដូចជាកំំណើនមធ្យោបាយធ្វើដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តម មានប្រវែង ៧៧ ម៉ែត្រ ពីផ្លូវដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុបមានប្រវែង ២០០ម៉ែត្រ ។ ស្ពាននេះ មានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម៕   ប្រភពរូបភាព៖ Uy Pheng

    April 30, 2020
  • សុខភាព

    ដូច​ដែល​បាន​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19 ថ្មីបន្ថែម​ទៀត ប្រមាណ​២០ថ្ងៃ​មកហើយៗ​ក៏​បាន​ព្យាបាល​អ្នក​ជំងឺ ​COVID-19 ស្ទើរ​ទាំង​អស់ នៅ​សល់​តែ ៣ករណី​ប៉ុណ្ណោះ ដែល​មាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាយមាន​ជ័យ និង​ខេត្ត​កំពង់​ឆ្នាំង។ អ្នក​ជំងឺនៅក្នងខេត្តទាំង៣នេះ មានដូចជា៖ ទី១.ខេត្ត​កំពង់ឆ្នាំង៖ អ្នក​ជំងឺ COVID-19 ដែល​ព្យាបាល​មិន​ទាន់​ជា ភេទ​ប្រុស អាយុ៧៥ឆ្នាំ ជា​បុរស​ជនជាតិខ្មែរ-អ៊ីស្លាម រក​ឃើញ​វិជ្ជមាន​វីរុស COVID-19 កាល​ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ អ្នក​ជំងឺ​ COVID-19 រូបនេះ​បាន​ឆ្លង​វីរុស ​COVID-19 បន្ទាប់​ពី​វិល​ត្រលប់​មកពី​ការ​ចូល​រួមពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    April 30, 2020
  • ព័ត៌មានជាតិ

    ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមធ្វើឡើងទូទាំងប្រទេសចាប់ពីថ្ងៃស្អែកនេះហើយ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋនាំគ្នាសម្រុកទៅប្រឡងយកបណ្ណបើកបរ និងទៅប្តូរ ពន្យារបណ្ណបើកបរ នៅតាមមណ្ឌលនីមួយៗ ហើយក៏មានការសម្រុកទៅធ្វើឈៀកឡាន (ត្រួតពិនិត្របច្ចេកទេសយានយន្ត) យ៉ាងហូរហែរផងដែរ ហើយអ្វីដែលជាការព្រួយបារម្ភនោះគឺ ការរក្សាគម្លាតសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩។ ជាក់ស្តែង កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ម្សិលមិញនេះ មានប្រជាពលរដ្ឋបានមកប្រឡងយកបណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត និងមកប្តូរ ពន្យារបណ្ណនៅមណ្ឌលប្តូរ ពន្យារបណ្ណបើកបរនៅផ្សារទំនើបអុីអនទី១ និង អុីអន២ មានចំនួន ៥៨៣នាក់ កើនជាង ៣ដង ធៀបនឹងថ្ងៃធម្មតា ។ ដែលធ្វើអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អំពាវនាវអោយបងប្អូនមេត្តារក្សាគម្លាត និងគោលការណ៍អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕

    April 30, 2020