- Khmernote Media
- ព័ត៌មានជាតិ
មុននេះបន្តិចក្រុមការងារខ្មែរណូត បានទទួលព័ត៌មានមកថា ភិក្ខុ ឡុង ចន្ថា ដែលល្បីល្បាញលេីបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធឆាតញ៉ែស្រីនោះបានសឹកហេីយ ដោយសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា ដោយលោកបានធ្វើកិច្ចសន្យា សរសេររៀបរាប់ថា៖ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំករុណាអាត្មាភាពសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា នេះ។ គួរបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ក្រោយពីល្បីបែកធ្លាយសារឆាតញ៉ែគ្នា មានទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ហើយប្រាសចាកធម៌វិន័យរបស់ខ្លួន និងធ្វើអោយធ្លាក់ចុះតំលៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។ យោងតាមលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចព្រះសង្ឃនាយក នន្ទ
May 4, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួលធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (លេងបៀស៊ីគូ) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៦ និង១០នាទីចំណុច ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យទាំង០៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖ ១. ឈ្មោះឆេង សុខជឿន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង) ២. ឈ្មោះរ៉ូ ស្រីមុំ
May 4, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០៖ ឱកាសពិសេស…!! ឱកាសចំណេញច្រើនជាមួយនឹងការថែមជូនកាដូដ៏ធំអស្ចារ! ទិញថែមៗ…! សម្រាប់មហាប្រូម៉ូសិនពីការទិញ Galaxy S20+ | S20 Ultra ឬ Galaxy A51 នឹងផុតកំណត់ត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ 2020 នេះហើយដូច្នេះអតិថិជនទាំងអស់ សូមរួសរាន់មកទទួលយកកាដូពិសេសនេះទាំងអស់គ្នា។ * Samsung Galaxy S20+ | S20 Ultra ៖ ថែមជូនកាតចាក់ប្រេងឥន្ធនៈតូតាល់ចំនួន 60
May 4, 2020 - PR
អាត្លង់តា ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ – ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រុមហ៊ុន កូកា-កូឡានៅថ្ងៃនេះ បានចេញបញ្ចាំងនូវខ្សែភាពយន្តខ្លីមួយ ដើម្បីបង្ហាញពីក្តីគោរពចំពោះទឹកចិត្តមនុស្សធម៌ និងស្មារតីមនុស្សជាតិនៅក្នុងគ្រាលំបាកនេះ។ ក្រោមចំណងជើងថា «ដើម្បីមនុស្សជាតិ» ខ្សែភាពយន្ដអនឡាញមានរយៈពេលត្រឹមតែ ១ នាទីនេះ ឆ្លុះបញ្ចាំងនូវស្មារតីមនុស្សធម៌ និងក្តីសប្បុរសរបស់មនុស្សជាតិនៅទូទាំងពិភពលោកក្នុងពេលមានវិបត្តិបច្ចុប្បន្ន ព្រមទាំងបានផ្តល់ឲ្យពិភពលោកទាំងមូលនូវក្តីសង្ឃឹម ភាពវិជ្ជមាន និងការរួមគ្នា។ លោក Manuel Arroyo នាយកប្រតិបត្តិជាន់ខ្ពស់ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនកូកា-កូឡា បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណ និងសូមគោរពចំពោះអ្នកដែលបន្តរក្សាសុវត្ថិភាពដល់យើងទាំងអស់ឲ្យឆ្លងកាត់គ្រាវិបត្តិនេះ ជាពិសេសអរគុណចំពោះក្រុមការងារជួរមុខ»។ «រាល់ថ្ងៃ យើងត្រូវបានបំផុសស្មារតី និងលើកកម្ពស់ដោយអំពើថ្លាថ្លៃមិនអាចកាត់ថ្លៃ ចិត្តសប្បុរស និងភាពក្លាហានរាប់មិនអស់របស់មនុស្សជុំវិញពិភពលោក។
May 4, 2020 - សុខភាព
គិតមកត្រឹមព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២០ នេះកម្ពុជាបានព្យាបាលអ្នកជំងឺ COVID-19 ជាស្ទើរតែ១០០% ហើយ នៅសល់តែ២នាក់ប៉ុណ្ណោះ។ តើអ្នកជំងឺទាំង២នាក់នោះរស់នៅខេត្តណាខ្លះ? ឯស្ថានភាពសុខភាពយ៉ាងណាហើយ? ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺ COVID-19 ដែលនៅមិនទាន់ជាសះស្បើយទាំង២នាក់នោះ ម្នាក់នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅខេត្តកំពង់ឆ្នាំង។ អ្នកទាំង២ទោះបីជាឆ្លងជំងឺ COVID-19 ជាច្រើនថ្ងៃហើយក្តី តែសុខភាពនៅល្អធម្មតា មិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ១. ខេត្តបន្ទាយមានជ័យ អ្នកជំងឺ COVID-19 ដែលមិនទាន់ជាសះស្បើយ ជាស្រី្ត អាយុ៣៦ឆ្នាំ
May 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ២,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មិនសូវមានការប្រែប្រួលខ្លាំងឡើយ ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,២៥០រៀលដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៣០០រៀលក្នុងមួយលីត្រ៕
May 4, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានផ្ញើទៅកាន់ ព្រះវិន័យសំវរ កែវ សាវ៉ន ដែលជាព្រះមេគណខេត្តតាកែវ អោយនិមន្ត ភិក្ខ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យចូលមកដោះស្រាយនៅសាលាគណខេត្តតាកែវ (វត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ) ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើការទំនាក់ទំនងស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម។ នៅក្នុងលិខិតនោះដែរបានបញ្ជាក់ទៀតថា ករណី ភិក្ខុ ឡុង ចន្ថា ធ្វើការទំនាក់ទំនងជាមួយស្ត្រីភេទ
May 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្ដែងកម្លាំងចម្រុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ថ្មី នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ។ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់ថា
May 4, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣,៥៦៦,០០៤នាក់ និងបានសម្លាប់មនុស្សចំនួន ២៤៨ ២៨២នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១ ១៥៣ ៩៩៩។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,១៨៨,១២២ នាក់ អ្នកស្លាប់សរុប ៦៨,៥៩៨ នាក់ និងជាសះស្បើយចំនួន ១៧៨,២៦៣ នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers
May 4, 2020 - ព័ត៌មានជាតិ
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ នេះបើតាមការបង្ហោះនៅលើទំព័រ facebook របស់សម្តេចតេជោ។ គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបាន ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា
May 4, 2020









