Khmernote Media
  • សុខភាព

    កាល់ស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ ជាពិសេស​សម្រាប់​សុខភាព​ឆ្អឹង។ រាងកាយ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​លំនឹង​អ័រម៉ូន និង​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទត្រឹមត្រូវ។ នៅពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​​រោគសញ្ញា​មួយ​ចំនួនដូចខាងក្រោម៖ ១.ស្បែក​ស្ងួត កង្វះ​ជាតិ​កាល់ស្យូម​អាច​មើល​ដឹង​តាមរយៈ​សភាព​ស្បែក។ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ស្បែក​នឹង​ឡើង​ស្ងួត​ និង​បែក​ស្រកា។ ក្រៅពីនេះ​​កង្វះ​ជាតិ​កាល់ស្យូម​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក (eczema) និង​ជំងឺស្បែក Psoriasis។ ២. អស់​កម្លាំង ការ​ទទួល​បាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​។ ដូចនេះ​ប្រសិន​ជា​យើង​មាន​អារម្មណ៍​ហត់ អស់កម្លាំង និង​អារម្មណ៍​ស្ពឹក​ស្រពន់ យើង​គួរ​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជំនួសវិញ។ ៣. ជំងឺ​បាក់ទឹកចិត្ត កាល់ស្យូម​គឺ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ព្រោះ​កាល់ស្យូម​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ​ដែល​​មាន​ឥទ្ធិពល​ដល់​ការ​បន្ធូរ​អារម្មណ៍។ ហេតុ​នេះ​ហើយ យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​តិច យើង​នឹង​មាន​ភាព​តានតឹង និង​ឆាប់​ខឹង។ ៤. ការ​គេង​មិន​លក់

    May 9, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- ក្រុមអ្នកសម្អាតបរិស្ថាន ចុះកើបសម្អាតសំរាម ដែលហូរតាមអូរ ពេលមានភ្លៀង ចូលមកលើឆ្នេរ ចុងអូរឈើទាល (អតីតដំណាក់ស្តេច) ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២០។ មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា សំរាមទាំងអស់នេះកើតឡើងពីពលរដ្ឋមួយចំនួនបោះចោលតាមអូរ ប្រឡាយ ហើយពេលមានភ្លៀងធ្លាក់ សំរាមទាំងអស់នេះក៍ហូរធ្លាក់តាមទឹក ចុះមកដល់សមុទ្រតាមអូរដែលអជ្ញាធរបានស្តារ កាយបើកផ្លូវទឹកអោយធំ។ មន្ត្រីដដែលថ្លែងបន្តថា ប្រសិនបើពលរដ្ឋដែលរស់នៅតាមក្បែរ អូរ ប្រឡាយ ចូលរួមវេចខ្ចប់សំរាម កុំបោះចោលចូលអូរ ប្រឡាយ បរិស្ថានក្នុងក្រុងព្រះសីហនុ នឹងរក្សាបានកាន់តែល្អ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    May 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! បុរសម្នាក់បានបើកកង់បីឥណ្ឌា ដោយមានដឹកបុរសម្នាក់ទៀតក្នុងល្បឿនយ៉ាងលឿន ហើយបានប្រឹងគេចពីរថយន្តមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ននោះ ទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់រួញចូលគ្នាគាបអ្នកបើកបរ ជាប់ក្នុងកង់បីរងរបួសធ្ងន់ ចំណែកអ្នករួមដំណើររងរបួសមធ្យមបែកមុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានអាកាស៧មករា(ត្រើយខាងលិច) តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HY-9358 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានគេចពីរថយន្តមួយគ្រឿង ធ្វើឱ្យរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរគាបជាប់រងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ

    May 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍​ ត្រូវរថយន្តធុនធំបើកបុកកិនអូសទាំងម៉ូតូ​ទាំងមនុស្ស​ ហេីយរថយន្តបង្កបានបេីករត់គេចខ្លួនបាត់ស្រមោល​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីង​ កាលពីវេលាម៉ោង​ជិត០៩យប់ ថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២០នេះ​ នៅចំណុចជិតវត្តជ្រោយអំពិល លេីកំណាត់ផ្លូវជាតិលេខ១​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះមានឈ្មោះ គុណ សុភាព ហើយពេលនេះសមត្ថកិច្ចកំពុងតែប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ៕ អត្ថបទ៖ បងម៉េង ខ្មែរណូត

    May 8, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។ នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស(គ្រីស្តាល់?)បង្កប់ក្នុងដីនៅទីនោះដែរ។ សូមបញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។ សូមរំលឹកកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។ អាជ្ញាធរជាតិអប្សរានឹងជម្រាបជូនបន្ថែមទៀតអំពីខ្លឹមសារនៅថ្ងៃស្អែក៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

    May 8, 2020
  • បច្ចេកវិទ្យា

    នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុនហួវៃហាក់វៃស្រូតខ្លាំងក្នុងការបញ្ចេញស្មាតហ្វូនស៊េរីៗជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែបំពាក់នូវមុខងារបច្ចេកវិទ្យាសម្បូរបែប ដូចជា Huawei nova 7i ជាដើម។ ស្រាប់តែឥលូវនេះ ក្រុមហ៊ុនហួវៃ ទទួលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី បំពាក់នូវកាមេរ៉ាAI 3 គ្រាប់ និងថាមពលថ្មធំមហិមាទំហំ 5000mAh សាកម្តងលេងបានបីថ្ងៃ គឺ Huawei Y6p តម្លៃត្រឹមតែ $139។ https://www.youtube.com/watch?v=zuuU2rObFac&feature=youtu.be&fbclid=IwAR3IgPakThmfGmXzkKgx42xQIYnK1xNz9tnsfekaDfJzzWvVg7Z_ULj82JE លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “Huawei nova

    May 8, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះមានរយៈពេលមួយសប្តាហ៍ហើយ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ហើយក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣ ៩៦៨ ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០ ៨១៥ករណី ស្មើនឹង ៧៧% និងរថយន្តគ្រប់ប្រភេទចំនួន ៣ ១៥៣ករណី ស្មើនឹង២៣%។ ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ ៥២លើក ស្មើ ៥៤%  ស្លាប់ ២៤/៤០នាក់ ថយ ១៦នាក់ ស្មើ

    May 8, 2020
  • ព័ត៌មានជាតិ

    ករណីមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន បានយកថ្លៃសេវាព្យាបាលចំនួន $750 លើអ្នកជំងឺ 2នាក់ប្តីប្រពន្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួសស្រាល បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងផ្ទុះការរិះគន់ពេញបណ្តាញសង្គម ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺឯកឧត្តម ម៉ម ប៊ុនហេង ចេញលិខិតព្រមានមួយ ទៅកាន់ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន។ យោងតាមលិខិតព្រមាន ដែលក្រុមការងារយើងទទួលបានមុននេះបន្តិចបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤

    May 8, 2020
  • PR

    ដោយសារជម្រើសទូរស័ព្ទម៉ូដែលស្មាតហ្វូននៅលើទីផ្សារ មានជម្រើសច្រើនក្រៃលែង អតិថិជនមួយចំនួនមានការរារែកក្នុងការសម្រេចចិត្ត និងវិភាគមើលថា តើទូរសព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កំសាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំផងដែរ។ មួយរយៈចុងក្រោយ ទូរស័ព្ទដៃស្មាតហ្វូនបានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពនានាផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានតាមដាន និងបានបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុននេះមានទូរសព្ទស្មាតហ្វូន ដែលមានបច្ចេកវិទ្យាជឿនលឿនមែនទែន តែមានតម្លៃយ៉ាងសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។ នាឱកាសថ្មីៗនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ V19 ដែលម្ដងទៀត

    May 8, 2020
  • ព័ត៌មានជាតិ

    ​រាជធានី​ភ្នំពេញ​៖​ ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មក អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ថ្មីៗនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យធ្វើការជូនដំណឹងថា ចំពោះ រថយន្ត កង់បីឥណ្ឌា (PassApp) និងម៉ូតូទាំងឡាយណា ដែលមានបង្កាន់ដៃធ្វើស្លាកលេខពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែមិនទាន់បានទទួលស្លាកលេខ គឺនឹងមិនទទួលការផាកពិន័យឡើយ៕ អត្ថបទ៖ សេម

    May 8, 2020