- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះបានឲ្យដឹងថា វិក័យប័ត្រ ឬលិខិតបញ្ជាក់ ដែលចេញពីសាលាបង្រៀនបើកបរ គឺ មិនមែនជាបណ្ណបើកបរ នោះទេ ដូចនេះ គឺមិនអាចប្រើប្រាស់បានទេ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បញ្ជាក់ផងដែរថា កន្លងមកឃើញបងប្អូនសាធារណជនមានការភាន់ច្រលំ។ ក្នុងករណីនេះដែរ ខាងនាយកដ្ឋានបានអញ្ជើញខាងសាលាបង្រៀនបើកបរ មកធ្វើការណែនាំឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងនេះ (បានធ្វើការណែនាំចំនួន២ សាលាហើយ)។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមថ្លែងអំណរគុណចំពោះបងប្អូនសាធារណជន ដែលបានផ្ដល់ដំណឹងទាំងនេះ មកឲ្យនាយកដ្ឋានឲ្យបានដឹង និងបានចាត់វិធានការបានទាន់ពេលវេលា។ សូមបន្តនូវការផ្តល់ព័ត៌មាន និងកិច្ចសហការ នេះមកយើងខ្ញុំបន្តទៀត! សូមអរគុណ៕ ប្រភព៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
May 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ ១.ឈ្មោះ ឆៃ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ២.ឈ្មោះ រី មីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។
May 12, 2020 - សង្គម
លោក សាយ រតនៈ ដែលជាពិធីករល្បីឈ្មោះម្នាក់ប្រចាំស្ថានីយទូរទស្សន៍ CTN ថាខ្លួនត្រូវបានខូចកិត្តិយសធ្ងន់ធ្ងរ គេរើសអើង និងប៉ះពាល់ដល់មុខរបរក៏ដូចជាអាជីពជាពិធីកររបស់លោកយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលលោកគ្រូពេទ្យម្នាក់យករូបថតរបស់លោកទៅភ្ជាប់ទាក់ទងនឹងជំងឺថ្លើមធ្ងន់ធ្ងរ ដែលនាំអោយបងប្អូនមហាជនមានការយល់ច្រឡំថាលោក សាយ រតនៈ កើតជំងឺថ្លើមធ្ងន់ធ្ងរទៅវិញ ដោយជាក់ស្តែងលោកគ្រាន់តែឈឺក្រពះតែប៉ុណ្ណោះកាលពីថ្ងៃមុន។ មុននេះបន្តិចដែរលោក សាយ រតនៈ ក៏បានធ្វើការ live វិដេអូរៀបរាប់ថាលោកគ្រូពេទ្យ ហ៊ាង រតនា បានយករូបរបស់លោកទៅភ្ជាប់ជាមួយនឹងរូបថតជំងឺថ្លើមធ្ងន់ធ្ងរ ដែលធ្វើអោយបងប្អូនមានការយល់ច្រឡំ ហើយវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពការងារ និងកិត្តយសរបស់លោក។ ក្នុងនោះដែរលោក សាយ រតនៈ បានបន្ថែមអោយដឹងថា លោកគ្រូពេទ្យ ហ៊ាង រតនា មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន
May 12, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទីចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត (គ.យ.ក.ស.) ដែលមានភារកិច្ច៖ ១.ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត ២.ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកកម្ពស់ សមត្ថភាព ស្ថាប័ន
May 12, 2020 - សុខភាព
ម្ដាយឪពុកណាមិនស្រឡាញ់កូន? ប៉ុន្តែប្ដីប្រពន្ធ ទើបមានកូនថ្មីថ្មោង ស្រឡាញ់ ថ្នាក់ថ្នម បណ្ដែតបណ្ដោយតាមចិត្តគេច្រើនពេក រហូតបានចិត្ត ឬហៅថា ទម្រើស។ គេតែងនិយាយថា ស្រឡាញ់កុំឲ្យដឹងចិត្ត ទើបកូនខ្លាច មិនចេះតែទារតាមហ៊ាន ឬធ្វើតាមចង់។ បញ្ហានេះ ប្រហែលសំខាន់ ដែលប៉ាម៉ាក់មានកូនតូចៗ ពូកែងរង៉ក់ គួរស្វែងយល់ ដើម្បីទប់ទល់ជាមួយលោកកូន។ ពិចារណាប៉ុន្មានចំណុចនេះ ជាមួយ “Helloគ្រូពេទ្យ” ទាំងអស់គ្នា៖ ១- វិន័យ៖ ទម្លាប់បង្កើតវិន័យ ដើម្បីណែនាំកូន ជារឿងល្អមែនទែន ដែលឪពុកម្ដាយគ្រប់រូបគួរមាន ឬបង្កើតជាស្ទីលសម្រាប់ខ្លួនឯង។ បង្កើតហើយត្រូវតែអនុវត្ត ទោះបីជាពេលខ្លះគេ(កូន) មិនសប្បាយចិត្ត
May 12, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិនជូនចំពោះកម្ពុជា នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមផ្លូវអាកាស សម្ភារៈទាំងនោះរួមមានសារធាតុតេស្តរកជំងឺវីរុសចំនួន៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨០០០កំផ្លេ វ៉ែនតាការពារចំនួន៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន២០០គ្រឿង សម្ភារៈទាំងនេះត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះនៅក្នុងប្រទេសកម្ពុជា៕ ប្រភព៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា
May 12, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។ នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕ ប្រភព៖ ក្រសួងទេសចរណ៍
May 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធ ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីឃើញដើរតាមផ្លូវតែម្នាក់ឯងទាំងយប់អាធ្រាត្រទៅហ់យ ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានហៅឃាត់សុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញថ្នាំញៀន ១០កញ្ចប់ ដែលលាក់ក្នុងប្រអប់ពណ៌ផ្កាឈូក ក្នុងកញ្ចប់បារី ទើបចាប់វាយខ្នោះនាំយកទៅសាកសួរភ្លាមៗ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុង ក្នុងភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីកម្លាំងល្បាតប៉ុស្តិ៍នគរបាលនិរោធ បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺក្រោយទទួលបានផែនការក្នុងការរក្សា ការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
May 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ករណីក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូ Honda Beat ២គ្រឿង ពណ៌ខៀវមួយគ្រឿង ពណ៌ក្រហមលាយសមួយគ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ Oppo ពីបុរសម្នាក់ តែមិនបានសម្រេច នៅក្នុងទឹកដីខណ្ឌដូនពេញ ហើយជិះគេចខ្លួន គាប់ជួនកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ កំពុងល្បាតទប់ស្កាត់បទល្មើស ក៏ចេញជួយអន្តរាគមន៍ប្រដេញតាមរហូតចាប់បាន២នាក់ នៅផ្លូវ៤៨៨ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ២នាក់ទៀត បានបន្ថែមល្បឿនជិះរត់គេចខ្លួន តាមផ្លូវ២៧១ កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២នេះ ផ្អើលទាំងសមត្ថកិច្ចខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ប្រដេញតាមដែរ តែជនសង្ស័យជិះម៉ូតូកាច់ចង្កេះដូចក្នុងកុន លុះពេលដល់ម្ដុំផ្លូវ៣៧១ ជិតការដ្ឋានស្ថានីយ៍បូមទឹក
May 12, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ប៉ុន្តែបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយម្នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់១២១នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០១នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត
May 12, 2020









