Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណគេហទំព័រ ឈ្មោះ រិទ្ធិ សែន និងស្ថានីយវិទ្យុ FM99.75MHz ដែលមានលោក សុខ ឧត្តម ជាម្ចាស់ ហើយការសម្រេចលុបអាជ្ញាបណ្ណនេះដែរ ធ្វើឡើងក្រោយពេលដែលម្ចាស់គេហទំព័ររូបនេះបានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើសពូជសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលជាការំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ក្រោយត្រូវក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណមួយថ្ងៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចាងហ្វាងគេហទំព័រ និងវិទ្យុ FM99.75MHz ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ លោក សុខ ឧត្តម

    May 14, 2020
  • សុខភាព

    ជា​ការការពារ​រលក​ទី២ នៃ​ការ​ចម្លង​វីរុស COVID-19 នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បាន​ក្រើន​រំលឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រុងប្រយ័ត្ន និងការពារ​ខ្លួន​ជា​ចាំបាច់។ ក្នុង​នោះរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ទោះ​ជា​ប្រទេស​កម្ពុជា​រក​មិន​ឃើញ​ករណី​ជំងឺ COVID-19 ថ្មី​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ​ក្ដី ក៏​ប៉ុន្តែ​បុគ្គល​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ​នៃ​ការ​រស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 ជា​ចាំបាច់។ បុគ្គល​គ្រប់​រូប​ត្រូវ​អនុវត្ត​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ប្រើ​ក្រមា កន្សែង ឬ​ក្រដាស​ជូត​មាត់ ខ្ទប់​មាត់​ពេល​ក្អក កណ្ដាស់ បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល

    May 14, 2020
  • ព័ត៌មានជាតិ

    ករណីបុរសម្នាក់ចោទថារថយន្តរបស់ខ្លួនត្រូវបានគេស៊ីគ្រឿងខ្ទេចគ្មានសល់ សូម្បីតែកង់សាគួរ ហ្វ្រាំង ABS កញ្ច្រែងម៉ាស៊ីនត្រជាក់ ម៉ូប៊ីន ប៊ូស៊ី ម៉ាញ៉េ ចង្កៀងមុខ អាគុយ និងគ្រឿងបង្គុំផ្សេងទៀតត្រូវបានបាត់បង់ ក្រោយពេលដែលរថយន្តរបស់លោកត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំទៅ។ ទាក់ទង់នឹងរឿងរ៉ាវល្បីកក្រើកពេញបណ្តាញសង្គម Facebook នេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយឃ្លាទាំងព្រឹកនៅលើទំព័រ Facebook របស់លោកជំទាវថា៖ “រឿងនេះវាជាទម្លាប់ទៅហើយ​​ ម្ចាស់ឡានមិនមានភស្តុតាងណាមួយដាក់បន្ទុកលើពួកចោរលួចសម្ភារ:ទាំងនោះបានឡើយ បើទោះជាត្រូវបានរក្សាទុកក្នុងកន្លែងសមត្ថកិច្ចក៏ដោយចុះ​។​ ដើម្បីកែប្រែទម្លាប់នេះអង្គភាពរបស់សមត្ថកិច្ចល្មមដល់ពេលដាក់ចេញវិធានការសមរម្យហើយ ប្រយោជន៍ជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ​ផងទៅទានម្ចាស់៕”

    May 14, 2020
  • ព័ត៌មានជាតិ

    ក្រោយពេលដែលមានករណីគួរអោយភ្ញាក់ផ្អើលមួយ គឺមានបុរសម្នាក់ឈ្មោះថា Hok Tanghong បានរៀបរាប់ថារថយន្តរបស់ខ្លួនដែលបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ត្រូវបានគេស៊ីគ្រឿងខ្ទេចពេលដែលលោកមកយករថយន្តវិញ។ ករណីនេះបានធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ខណៈដែលលោកស្នងការខេត្តកណ្តាល គឺលោក ឈឿន សុចិត្ត បានអោយសមត្ថកិច្ចជំនាញរបស់លោកចុះទៅសួរនាំម្ចាស់រថយន្តរួចហើយកាលពីល្ងាចមិញ នេះបើតាមការបញ្ជាក់របស់លោក ឈឿន សុចិត្ត នៅក្នុងគ្រុប តេឡេក្រាម ជាមួយអ្នកសារព័ត៌មាន។ ក្រៅពីនេះដែរលោក ផែង វណ្ណៈ បានបង្ហោះប្រាប់នៅព្រឹកនេះថា “ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​អធិការ​នគរបាល​ស្រុក​អង្គស្នួល​បានអោយដឹងថា​ លោកបានទទួលព័ត៌មាននេះហើយ​ ហើយកំពុងស្រាវជ្រាវរឿងនេះ​ ។ លោកអធិការ​ស្រុក​បានអោយដឹងទៀតថា​ ក្នុង​នាមលោក​ជាប្រធាន​អង្គភាព​ លោកនឹងទទួលខុសត្រូវចំពោះបញ្ហានេះ​ ហើយថ្ងៃ​នេះ​ កម្លាំង​របស់​លោក​នឹងទាក់ទងទៅ​ម្ចាស់​រថយន្ត​

    May 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដោះស្រាយបញ្ហា និងផលលំបាករបស់ប្រជាពលរដ្ឋ គឺជាភារកិច្ចរបស់សមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ។ តែបើតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ថា ខណៈដែលទីតាំងផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខាន ជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចនគរបាលគ្រប់ប៉ុស្តិ៍ ចុះទៅអប់រំណែនាំ និងឲ្យបញ្ឈប់សកម្មភាពទាំងអស់ជាបន្តបន្ទាប់ តែបានកើតឡើងនៅសាលាសង្កាត់និងប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ទៅវិញ ដែលមានការជួបជុំគ្នាមានប្រុសមានស្រីផឹកស៊ីជល់កែវគ្នា សើចសប្បាយក្អាកក្អាយ និងចាក់ធុងបាស់ ស្រែកច្រៀងឡូឡាយ៉ាងខ្លាំង បង្កសំឡេងរំខានដែលមិនអាចឲ្យអ្នកជិតខាងសម្រាកបានឡើយ កាលពីម៉ោងជិត១១យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    May 14, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សហួវៃ ត្រៀមបង្ហាញនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មីសាកថ្មម្តងលេងបាន3ថ្ងៃ Huawei Y6p ជាផ្លូវការ ក្នុងកម្មវិធី ប្រគំតន្ត្រី Huawei Y7 Concert ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile ចាប់ពីម៉ោង 6 ដល់ 8យប់ ថ្ងៃសៅរ៍ ទី16 ឆ្នាំ2020 ខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ$139 កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ (ស្ទាវ9)

    May 13, 2020
  • បច្ចេកវិទ្យា

    realme, ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុត ថ្ងៃនេះបានដាក់បង្ហាញស្មាតហ្វូនrealme 6i នៅលើទីផ្សារប្រទេសកម្ពុជាដែលជាសមាជិកថ្មីនៃគ្រួសារ realme 6ស៊េរី ដែលមានកាមេរ៉ាបួនគ្រាប់។ ក្នុងនាមជាអ្នកស្នងតំណែងrealme 5irealme 6i នាំមកនូវការធ្វើឱ្យប្រសើរយ៉ាងខ្លាំងនូវផ្នែកកាមេរ៉ាការ ដំណើរការ និងការរចនា។ ក្នុងពេលជាមួយគ្នានេះដែរrealmeបានចាប់ផ្តើមធ្វើអាជីវកម្ម AIoT ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដោយការដាក់ប្រកាសផលិតផលAloTដំបូងបង្អស់គឺនាឡិកាឆ្លាតវៃ។ នៅក្នុងការដាក់បង្ហាញតាមអ៊ីនធឺណេតរបស់realme 6i យើងអាចឃើញថាrealme 6i ក៏ត្រូវបានគិតបញ្ចូលជាទូរស័ព្ទសម្រាប់លេងហ្គេមផងដែរ។ ជាមួយនឹងបន្ទះឈីប Helio G80 និងថាមពលថ្ម 5000mAh ដែលអាចសាកបានល្បឿនលឿន 18វ៉ាត់ វាជាទូរស័ព្ទលំដាប់ថវិកាសម្រាប់លេងហ្គេមតម្លៃក្រោម ២០០ដុល្លារ។ realme 6i បំពាក់ជាមួយនឹងបន្ទះឈីប

    May 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ បំបែកសំណុំរឿងចាស់ បុរសអាយុ៥៤ឆ្នាំ ចាប់រំលោភកុមារីអាយុ ១៣ឆ្នាំ នៅភូមិត្រគៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលនេះត្រូវកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ នគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បំបែកបានហើយ ដោយតាមចាប់បានជនដៃដល់នៅ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង

    May 13, 2020
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនគោជល់ នៅថ្ងៃនេះបានប្រកាស ពីកម្មវិធីដ៏គួរឲ្យរំភើប និងអស្ចារ្យមួយ គឺកម្មវិធីសន្សំក្រវិល «អរគុណ» ដើម្បីប្ដូរយករង្វាន់។ កម្មវិធីនេះ ធ្វើឡើងក្រោយពេលដែលកក្រុមហ៊ុន បានមើលឃើញពីផលប៉ះពាល់ និងតម្រូវការស្បៀងអាហារ នៅក្នុងដំណាក់កាលនៃជំងឺកូវីត-១៩នេះ។ កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ តទៅ រហូតដល់រង្វាន់អស់ពីស្តុក។ ការប្ដូររង្វាន់ នឹងធ្វើឡើងតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ១៖ ក្រវិល «អរគុណ» កងក្រហមឆ្នាំ២០២០ចំនួន៣(បី) អាចប្ដូរយកគោជល់១កំប៉ុង និងឆ្នោតចំនួន១សន្លឹក។ ២៖ ក្រវិល «អរគុណ» ចំនួន១០(ដប់) អាចប្ដូរយកកញ្ចប់អាហារ ១កញ្ចប់រួមមាន៖ មី៦កញ្ចប់ ត្រីខ១កំប៉ុង

    May 13, 2020
  • បច្ចេកវិទ្យា

    រូបថត គឺជាអនុស្សាវរីយ៍មួយ ដែលមិនអាចបំភ្លេចបាននូវពេលវេលាមួយដ៏មានន័យ នូវការចងចាំមួយដែលល្អបំផុតសម្រាប់យើង ។ ពេលវេលាចេះតែដើរទៅមុខ ការចងចាំខ្លះក៏ត្រូវបានរសាត់តាមកាលវេលារបស់វា អ្នកខ្លះបានបន្សល់ទុកនូវស្លាកស្មាមអនុស្សារ ជាមួយមនុស្សជាទីស្រលាញ់ មិត្តភិក្ត ឬខ្លួនឯង ដែលជាវេលានៃការចងចាំមួយតាមរយៈរូបថត ។ មានដែលឆ្ងល់ឬអត់ថា ហេតុអ្វីបានជាចាស់ៗជំនាន់មុនបានបន្សល់ទុកនូវរូបថតអនុស្សាវរីយ៍ជាច្រើន? ជាពិសេសរូបពួកយើងកាលនៅក្មេង ឬសកម្មភាពផ្សេងៗ ដែលជំនាន់មុន ប្រើប្រាស់តែម៉ាស៊ីនថតរូបហ្វិលក្នុងការថតរូប ទោះលំបាកក្នុងការប្រតិបត្តិការ ដើម្បីផ្តិតបានរូបភាពមួយ គឺត្រូវចំណាយពេលវេលាយ៉ាងហោចណាស់ ៥ថ្ងៃ ឬមួយសប្តាហ៍ បានឃើញរូបភាពទាំងនោះ ។ សម័យមុន គឺថាផ្តិតធំៗ ឬសន្លឹកតូចៗ មកដាក់តាំងនៅពេញជញ្ចាំងតែម្តង ដើម្បីទុកអោយកូនចៅជំនាន់ក្រោយមើល ។ ក្រឡេកមកដល់សម័យបច្ចុប្បន្ន សម័យឌីជីថល

    May 13, 2020