Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ដទៀត ដើម្បីសំដៅឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅពេលបើកបរ ដែលបញ្ចៀសបាននូវគ្រោះថ្នាក់នៅលើដងផ្លូវ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវពន្យារពេលដោយសារតែបញ្ហានៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ហើយត្រូវតែបន្តធ្វើដោយគ្មានការដកថយ ដោយទន់ភ្លន់ និងដោយម៉ឺងម៉ាត់ ដើម្បីការពារសុខសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជន។ សម្ដេចតេជោបន្ដថា មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរឹតបន្តឹងការផាកពិន័យចំពោះយានយន្តណា ដែលបានប្រព្រឹត្តល្មើសនឹងបទល្មើសចំនួន១៦ចំណុច ដោយក្នុងនោះ៧ចំណុចអនុវត្តចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត(ម៉ូតូឬរ៉ឺម៉កកង់បី) និង៩ចំណុចចំពោះរថយន្តធុនស្រាលនិងធុនធ្ងន់។ សូមបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍

    May 16, 2020
  • សិល្បៈ

    កាលពីព្រឹកមិញនេះអតីតតារាចម្រៀង ពេជ្រ សូលីកា បានសម្រាលកូនប្រុសបានម្នាក់ដែលមានសុខភាពល្អទាំងម្តាយនិងកូន ធ្វើអោយគូដណ្តឹងរបស់នាងរំភើបចិត្តយ៉ាងខ្លាំង និងបានផលិតវិដេអូខ្លីមួយបង្ហោះពេញបណ្តាញសង្គម Facebook និង YouTube ថែមទៀតផង។ ក្នុងនោះដែរអ្នកទាំង២ បានដាក់ឈ្មោះកូនប្រុសដ៏គួរអោយស្រលាញ់នេះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។ នៅលើទំព័រ Facebook របស់ ពេជ្រ សូលីកា បានរៀបរាប់ថា៖ “ជំរាបសួរ លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់គ្នា

    May 16, 2020
  • ព័ត៌មានជាតិ

    តាមការអោយដឹងពីលោក ហ៊ឹម និមល បានប្រាប់ទៅអ្នកសារព័ត៌មានអោយដឹងថា ឪពុករបស់លោកគឺ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណៈភាពនៅវេលាម៉ោង ១០ និង ៤៤នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះ ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ហើយបច្ចុប្បន្នសពរបស់ឯកឧត្តមកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួត បឹងស្នោខណ្ឌច្បារអំពៅ៕

    May 16, 2020
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ដែលជាសះស្បើយ តែសម្ដេចតេជោបន្ដអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ព្រោះក្រែងផ្ទុះឡើងជាថ្មី ដោយសម្តេចបានបង្ហោះនៅលើហ្វេសបុកថា៖ “សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ ។ ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។ នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។ សូមអរគុណដែលបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា”៕  

    May 16, 2020
  • ព័ត៌មានជាតិ

    នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត វេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានអោយដឹងថា​ ពាក់ព័ន្ធ​នឹង​អំពើ​ល្មេីស​ច្បាប់​របស់​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​

    May 16, 2020
  • សិល្បៈ

    អតីតតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយនឹងលោក គឹម ហាន ដែលជាអ្នករចនាម៉ូដសំលៀកបំពាក់មួយរូបនៅអូស្រ្ដាលី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ហើយព្រឹកនេះនាងបានសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពទាំងម្តាយនិងកូន។ ដំណឹងដ៏រីករាយនេះត្រូវបានលោក គីម ហាន បង្ហោះវិដេអូនៅលើគណនី Facebook របស់លោកបង្ហាញពីភាពសប្បាយរីករាយចំពោះការទទួលបានសមាជិកថ្មីចូលមកក្នុងគ្រួសាររបស់លោក។ ខាងក្រោមនេះជាវិដេអូដែល លោក គីម ហាន បានបង្ហោះនៅលើ Youtube របស់លោក៖ https://youtu.be/XnvQSxLxj-U

    May 16, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង​ បានធ្វើការឃាត់ខ្លួនមនុស្ស០៦នាក់ ពាក់ព័ន្ធនឹងករណីល្បែងសុីសងខុសច្បាប់ (លេងបៀរ) ដែលករណីនេះកើតឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៥ និង៤០នាទី នៅចំណុច ភូមិ​ខាង​ត្បូង​ ឃុំ​ អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។ ជនសង្ស័យទាំង០៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖ ១. ឈ្មោះ​ ទុយ​ វណ្ឌី ភេទប្រុស​ អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​កសិករ​ មានទីលំនៅភូមិ​ខាង​ត្បូង​ ឃុំ​អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ម្ចាស់​ផ្ទះ​ផ្តល់​ទីតាំង​) ២.

    May 16, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជុំវិញការព្យាបាលអ្នកជំងឺ កូវីដ-១៩ ទី១២២ បានជាសះស្បើយ ដែលធ្វើអោយអ្នកជំងឺសរុបទាំង១២២នាក់បានជាសះស្បើយទាំងអស់គ្មានអ្នកស្លាប់នោះទេ។ ក្នុងនោះដែរក្រសួងក៏បាន ប្រកាសផ្អាកធ្វើសន្និសីទកាសែត និងផ្អាកចេញព័ត៌មានកូវីដ-១៩ នៅកម្ពុជា ចាប់ពីស្អែកនេះទៅ រហូតដល់រកឃើញករណីវិជ្ជមានថ្មីណាមួយ។ លើសពីនេះដែរក្រសួងសុខាភិបាលកម្ពុជា ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លងនិងចម្លងជំងឺ កូវីដ-១៩ ល្គិកណាសាកលលោក និងប្រទេសជិតខាងក្នុងតំបន់ នៅតែមានកំណើនករណីឆ្លងថ្មី ដូចនេះកម្ពុជា នៅតែប្រឈមទៅនឹងហានិភ័យនៃការចម្លងជំងឺ កូវីដ-១៩៕

    May 16, 2020
  • សុខភាព

    អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព ដូច​នេះ យើង​ត្រូវ​ប្រយ័ត្ន​នូវ​រាល់​អាហារ​ដែល​ដាក់​ចូល​ខ្លួន​យើង ព្រោះ​កាល​ណា​អាហារ​នោះ​មិន​ល្អ ច្បាស់​ជា​ប៉ះពាល់​សុខភាព​យើង​ជា​មិន​ខាន អាហារផ្សែង ឬ​ខ្លោច​ក៏​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ម្ចាស់​សេវា​កម្ម​ថែ​ទាំ​មនុស្ស​ចាស់ បាន​ពន្យល់​ឲ្យ​ស្គាល់​ពី​អ្វី​ជាអាហារ​ផ្សែង និង​ពី​ផល​ប៉ះពាល់​នៃ​អាហារ​ផ្សែង ឬ​អាហារ​ខ្លោច​ដល់​សុខភាព​នៅ​ពេល​ដែល​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន។ ​​ អ្វី​ទៅ​ជា​អាហារ​ផ្សែង? លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា មិន​ថា​តែ​អាហារ​ខ្លោច​ទេ អាហារ​ផ្សែង ឬ​អាហារ​ឆ្អើរ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​បាន​ដែរ។ អាហារ​ផ្សែង គឺ​ជា​ប្រភេទ​អាហារ​ដែល​យើង​អាំង ឬ​ដុត​ដែល​មាន​ផ្សែង​ហុយ​ទៅ​ប៉ះ​អាហារ​ដែល​យើង​ញ៉ាំ។ ចំហេះ​ដែល​ចេញ​ពី​ធ្យូង ឬ​ប្រេង​ដែល​គេ​យក​ទៅ​បង្កាត់​ភ្លើង គឺ​ជា​សារធាតុ​គីមី​មិន​ល្អ​តោង​ជាប់​លើ​អាហារ ដែល​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​លើស​ឈាម និង​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់ ហើយ​បើ​ញ៉ាំ​យូរៗ​ទៅ វា​អាច​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​បាន។ បន្ថែម​ពី​លើ​នេះ

    May 16, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយអ្នកជំងឺទាំង១២២នាក់ បានជាសះស្បើយទាំងអស់ដែលស្មើរនឹង១០០%។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន

    May 16, 2020