Khmernote Media
  • សិល្បៈ

    កាលពីម្សិលមិញនេះដែរមានព័ត៌មានល្បីមួយទាក់ទងនឹងអតីតតារាកំប្លែងល្បីឈ្មោះគឺនាង ខ្មឹប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយបក្សពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលប្រព្រឹត្តិទៅនៅចំណុចបារចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយហេតុការណ៍នេះកើតឡើងក៏ស្រាប់តែមានការរិះគន់យ៉ាងខ្លាំងចំពោះនាងខ្មឹប ហើយមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារមួយឃ្លាថា៖ “គាត់ដើរផ្លូវខុសហើយធ្វើអោយគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួននិងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស អ្នកណាសិចសុីបង្អួតសម្រស់ក៏ថាខ្ញុំខុស ចោទថាក្រុមខ្ញុំ បក្សពួកខ្ញុំ ខ្ញុំរកសុីលក់ឡេ លក់ផលិតផលក៏វាយតំលៃខ្ញុំ បើខ្ញុំមិនប្រឹងរកសុីក្រៅការងារសមាគមតើខ្ញុំបានលុយឯណាចិញ្ចឹមកូន ? ថតកុនបានលុយប៉ុន្មាន ហើយថតមួយរឿងៗប៉ុន្មានខែប៉ុន្មានឆ្នាំបានចប់ ? មិនដូចអ្នកច្រៀងម្តងៗបានរាប់ពាន់ឯណា ខ្ញុំថតកុនមួយរឿងបានកំរៃស្មើរអ្នកច្រៀង 3 ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស

    May 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្ដអាបែនដឹកដីមួយគ្រឿង បើកបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរការ៉ាសាំងPTT ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដអាបែនមួយគ្រឿង ក្បាលពណ៌ស្លែពាក់ស្លាកលេខខេមរភូមិន្ទ 02 3-5687 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈពេលមកផ្លូវបំបែកជាបួន កែងផ្លូវ១០០៣ ក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សលាយខៀវខ្ចី ពាក់ស្លាកលេខភ្នំពេញ 1HV-2923 ជិះដោយបុរសម្នាក់ បានជិះបត់មកផ្លូវឧកញ៉ាម៉ុងរិទ្ធី ក៏ត្រូវរថយន្ដអាបែនដឹកដីខាងបើកបុកចំពីចំហៀងពេញទំហឹង

    May 18, 2020
  • ព័ត៌មានជាតិ

    មន្ទីរបរិស្ថានខេត្តរតនគិរី៖ កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិ​វីរៈជ័យ តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ ដោយទីតាំងទី១ ដល់ទីតាំងទី៥ ត្រូវបានដាក់នៅតាមជើងភ្នំហៀង ក្នុងភូមិសាស្រ្តស្ថិតតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និងទីតាំង៦ ដល់ទីតាំងទី១២ ត្រូវបានដាក់នៅទីតាំងភូមិសាស្ត្រស្ថិតតាមបណ្តោយអូរខាំផា។ តាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ ដោយក្នុងនោះរួមមានសត្វព្រៃដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ដូចជា ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ

    May 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្ត TOYOYA PRIUS បត់ឆ្វេងត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសស្ត្រី២នាក់ប្ដីប្រពន្ធ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំចំហៀងខាងឆ្វេងពេញទំហឹង បង្កអោយបុរសជាប្ដីរងរបួសធ្ងន់ និងប្រពន្ធរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យមើលកាលពីម៉ោងជិត១២យប់ ចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកំណាត់ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-0938 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបត់ឆ្វេងឆ្លងផ្លូវ បំណងបត់ត្រលប់ទៅក្រោយ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿង ហុងដាឌ្រីមសង់

    May 18, 2020
  • កូវីដ-១៩

    កាលពីប៉ុន្មានថ្ងៃមុនក្រោយពេលដែលកម្ពុជាប្រកាសថា អ្នកជំងឺកូវីដ-១៩ ទាំង១២២នាក់ត្រូវបានព្យាបាលជាសះស្បើយអស់១០០% ស្រាប់តែសារព័ត៌មានវៀតណាម vnexpress បានចុះផ្សាយថា មានបុរសជនជាតិវៀតណាមម្នាក់ឆ្លងជំងឺ កូវីដ-១៩ ក្រោយពេលចេញពីប្រទេសកម្ពុជា ពោលគឺចេញពីខេត្តសៀមរាបផ្ទាល់តែម្តង។ ក្នុងករណីនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយនៅក្នុងគ្រុបតេឡេក្រាមជាមួយអ្នកសារព័ត៌មានថា៖ “ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលេីកឡេីងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡេីងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វេីដំណេីរចល័ត

    May 18, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបានបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានឯកសារទាំងនេះ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) ៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។ ចំពោះទីតាំងប្រឡង៖ – ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ

    May 18, 2020
  • PR

    ដូចដែលធ្លាប់បានចុះផ្សាយពីប្រវត្តិរបស់អ្នកគ្រូរាជនី ដែលមានឈ្មោះបោះសំលេងនៅលើវិស័យផាត់មុខធ្វើសក់កូនក្រមុំ និងអតិថិជនផ្សេងៗនៅតាមកម្មវិធីនានារួចមកហើយ ដោយអ្នកគ្រូរាជនី នេះឯងដែលគេស្គាល់តាមរយៈការធ្វេីម៉ូតសក់ស្អាតៗនិងប្លែកៗ បំបែកម៉ូតពីម៉ូតមួយទៅម៉ូតមួយយ៉ាងល្អឥតខ្ចោះ បន្ទាប់ពីនោះអ្នកគ្រូក៏មិនសំចៃដៃដោយបង្ហាញស្មាដៃផាត់មុខតាមរយះការផាត់មុខលេីកូនក្រមុំនិងម៉ូឌែលជាច្រេីននាក់ប្រចាំសាលារបស់គាត់។ ទន្ទឹមនឹងនេះដែរ អ្នកគ្រូរាជនីមិនមែនត្រឹមតែអាចធ្វេីម៉ូតសក់បែប សាឡន កូនក្រមុំ នោះទេ សូម្បីតែម៉ូតសក់បែបបរទេស លក្ខណះ Fashion ក៏គាត់អាចធ្វេីបាន យ៉ាងពិសេស អ្នកគ្រូបានបញ្ជក់ថា គ្រប់ម៉ូតសក់ដែលគាត់ធ្វេីសុទ្ធតែជាសក់ពិត មិនមែនសក់យកមកពាក់ទេ គឺធ្វេីដោយដៃអ្នកគ្រូផ្ទាល់ រឺឯម៉ូតសក់វិញ គឺអ្នកគ្រូ ស្រាវជ្រាវបំលែងដោយខ្លួនឯង ព្យាយមបង្កេីតម៉ូតសក់ថ្មីៗសំរាប់បងៗ និងបFan ម៉ូតសក់របស់គាត់ផងដែរ ។ យ៉ាងណាមិញ ងាកមកមេីលការ ផាត់មុខវិញ ក៏មិនចាញ់ គ្នានិងម៉ូតសក់ប៉ុន្មានដែរ អ្នកគ្រូ

    May 18, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តគេបណ្តាលឲ្យត្រូវចំមុខ និងកាប់ប៉ូលិសអោយរបួសដៃថែមទៀត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឆែម វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅ ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯជនសង្ស័យឈ្មោះ ទ្រៀង កែវចរណៃ ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

    May 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរឈ្លោះប្រកែកគ្នាឈានដល់កើតមានហិង្សា ដោយមិនដឹងមូលហេតុ រហូតប្រពន្ធទ្រាំមិនបាន បីកូនដាក់កាតាបស្ពាយកូនក្មេង រួចស្ពាយកូនក្រោយខ្នង ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះបំណងទៅផ្ទះឪពុក លុះពេលជិះម៉ូតូចុះពីលើស្ពានស្រាប់តែជ្រុលទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលសង្កត់ទាំងម្ដាយទាំងកូនបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងអ្នករត់ម៉ូតូឌុបដែលនៅក្បែរនោះ នាំគ្នាមកជួយលើក និងគ្រានាងមកអង្គុយលើចិញ្ច់មផ្លូវសិន ដើម្បីជួយសង្គ្រោះបឋម ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអាធ្រាត្រ ឈានថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត(Honda Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1IG-9412 ដោយមានស្ពាយកូនដាក់កាតាបស្ពាយកូនក្មេងពីក្រោយខ្នង

    May 18, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនឃាត់ខ្លួនប្រុសស្រី៧នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ និងផ្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ស្ថិតនៅផ្លូវជាតិលេខ៥ ចំណុចបារចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលនៃការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានយើងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន៖ ១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។ ២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

    May 17, 2020