- Khmernote Media
- សុខភាព
ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកបានរាយការណ៍ថាវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដំបូងគេរបស់ខ្លួន អាចជួយប្រព័ន្ធភាពស៊ាំមនុស្សឲ្យប្រឆាំងវីរុសកូវីដ១៩បាន។ សារព័ត៌មCNN ចុះផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា នេះថា ក្រុមហ៊ុន Moderna បានចាប់ផ្ដើមតេស្ដវ៉ាក់សាំងនេះលើកដំបូងទៅលើមនុស្សដែលមានឈ្មោះថា mRNA-1273។ វ៉ាក់សាំងនេះគឺមានផ្នែកតូចមួយនៃហ្សេនរបស់វីរុសកូរ៉ូណា។ វ៉ាក់សាំងនេះមិនបង្កការឆ្លង ឬរោគសញ្ញាទៅលើអ្នកចាក់ទេ ប៉ុន្តែអាចភ្ញោចឲ្យប្រព័ន្ធភាពស៊ាំឲ្យប្រឆាំងនឹងវីរុសបាន។ ការធ្វើតេស្ដលើវ៉ាក់សាំងនេះមានមនុស្សចូលរួម៤៥នាក់ដោយបែងចែកជាបីក្រុម។ ក្រុមទី១គឺទទួលបានវ៉ាក់សាំងក្នុងកម្រិតតិច។ ក្រុមទី២ទទួលបានកម្រិតមធ្យម និងក្រុមទី៣ទទួលបានកម្រិតច្រើន ប៉ុន្តែក្រុមទី៣ដែលទទួលបានវ៉ាក់សាំងក្នុងកម្រិតច្រើនមានទទួលរងផលប៉ះពាល់មួយចំនួន។ ក្រុមហ៊ុន Moderna បានលើកឡើងថាទោះបីអ្នកទទួលបានកម្រិតវ៉ាក់សាំងតិចក៏មានអង់ទីករស្មើនឹងអ្នកជំងឺដែលជាពី COVID-19ដែរ។ សម្រាប់ក្រុមទី២វិញគឺមានអង់ទីករច្រើនជាងអ្នកជំងឺជាសះស្បើយពី COVID-19។ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបានធ្វើតេស្ដរកអង់ទីករនៅលើអ្នកស្ម័គ្រចិត្ត៨នាក់ដំបូងដែលបានចាក់វ៉ាក់សាំង និងឃើញថាអ្នកទាំងនោះមានអង់ទីករ ហើយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំក៏មានលក្ខណៈស្រដៀងនឹងអ្នកឆ្លងវីរុសដែរ។ ការធ្វើតេស្ដនេះគឺស្ថិតនៅក្នុងដំណាក់កាលទី១នៅឡើយ ដែលជាការតេស្ដមើលពីសុវត្ថិភាពរបស់វ៉ាក់សាំង។
May 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្មេងជំទង់ៗមានប្រុសមានស្រីកំពុងតែនាំគ្នាពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ជួលមួយកន្លែង ស្រាប់តែកម្លាំងនគរបាលខណ្ឌសែនសុខ ឡោមព័ទ្ធឆ្មក់បុកចូលបង្ក្រាបជាក់ស្ដែង ក្របួចបានជនប្រុសស្រី១០នាក់ និងដកហូតក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) បានចំនួន២កញ្ចប់តូច រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង០១:០០នាទីរសៀល ថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ជួលមួយកន្លែង លេខB8 ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្ដីមន្ត្រីនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យអ្នកយកព័ត៌មានយើងបានដឹងថា ក្នុងការចុះបង្ក្រាបនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីសំណាក់លោក សឹប វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយអធិការរងចំនួន២រូប
May 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មេឃធ្លាក់ភ្លៀង លាយលំនឹងខ្យល់កន្ត្រាក់ខ្លាំង បានធ្វើឲ្យបាក់រលំដើមឈើមួយដើម សង្កត់លើរថយន្ត Mazda មួយគ្រឿង កំពុងបើកបរតាមផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តខ្ទេចមួយកំណាត់ក្រោយប៉ុណ្ណោះ ស្ថិតនៅតាមមហាវិថីកម្ពុជាក្រោម ត្រង់ចំណុចស្តុបសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក នាម៉ោងជិត០៦ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
May 19, 2020 - ព័ត៌មានជាតិ
នៅវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ គីម អ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន មានប្រសាសន៍ឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ។ លោកឧត្តមសេនីយ៍ស្នងការរងបន្តថា ការបង្ក្រាបជនសង្ស័យ០២នាក់ប្តីប្រពន្ធជាមួយនឹងគ្រឿងញៀនកន្លះគីឡូក្រាមនេះ គឺនគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេត តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ទើបឈានដល់បង្ក្រាបជនសង្ស័យប្រ ព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនជាក់ស្តែង។ ជនសង្ស័យទាំង០២នាក់
May 19, 2020 - សុខភាព
អ្នកឆ្លងជំងឺ COVID-19 ទាំង១២២នាក់បានជាសះស្បើយអស់ ហើយប៉ុន្មានថ្ងៃមកនេះក៏គ្មានអ្នកឆ្លងថ្មីដែរ តែកុំយល់ច្រឡំថា COVID-19 ចាកចេញអស់ពីកម្ពុជានោះ នេះជាការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ លោកជំទាវបានពន្យល់ថា ករណីអ្នកជំងឺ COVID-19 ទាំង១២២នាក់ ដែលបានព្យាបាលជាអស់ មិនមានករណីថ្មីមកទល់ថ្ងៃនេះ ហើយមិនមានអ្នកស្លាប់នេះ ជាសញ្ញាបង្ហាញពីប្រសិទ្ធភាព នៃអន្តរាគមន៍របស់ក្រសួងក្នុងការចាត់ចែងទប់ស្កាត់ កុំឲ្យមានការទប់ស្កាត់ការរីករាលដាល COVID-19 នៅក្នុងសហគមន៍មានប្រសិទ្ធភាពល្អ គួរជាទីមោទនភាពបំផុតប៉ុណ្ណោះ។ ប៉ុន្តែកម្ពុជានៅតែមានហានិភ័យ នៃការចម្លងវីរុស COVID-19 នៅឡើយទេ។ “ស្ថានភាពរបស់យើងគឺស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្ន រវៀសរវៃជាប់ជានិច្ច ដោយសារនៅសាកលលោក និងប្រទេសក្នុងតំបន់ នៅមានការឆ្លងវីរុស
May 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។ នេះបើយោងតាមគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាស ថ្វាយ និងប្រគេនជូន ព្រះមេគណទាំង២៥រាជធានី-ខេត្តដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ៕
May 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បើតាមសម្ដីពីក្រុមកូនតុងទីនបានប្រាប់ឲ្យដឹងថា ពួកគាត់បានលេងតុងទីនជាមួយស្រ្តីនេះក្នុងមួយក្បាល ២ម៉ឺនរៀលក្នុងនោះម្នាក់ៗលេងចាប់ពី៤ទៅ៥ក្បាល ហើយសរុបជាទឹកប្រាក់ ដែលពួកគាត់បាត់បង់ជាប្រចាំថ្ងៃសរុបទាំងអស់ក្នុងម្នាក់ចាប់ពី ៥ ពាន់ឡើងទៅរហូតទៅដល់ជាង ៥ ម៉ឺនដុល្លារ ។ ករណីកូនតុងទីនចាប់ប្រពន្ធមេតុងទីន ដែលបានរត់គេចខ្លួននៅម្ដុំផ្សារដើមគ មានការភ្ញាក់ផ្អើលយកមកប្រគល់អោយសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បន្ទាប់ពីមានស្រ្តីមេតុងទីនរូបនេះចង់រត់គេចខ្លួនមិនសងបំណុលរបស់ពួកគេ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ស្ត្រីដែលត្រូវកូនតុងទីនឃាត់មកឲ្យសមត្ថកិច្ច គាត់ជាប្រពន្ធដើម ចំណែកស្ត្រីជាមេតុងទីនពិតប្រាកដជាប្រពន្ធចុងបានសម្រាកសម្រាលកូន ពេលដែលស្ត្រីជាមេតុងទីនពិប្រាកដសម្រាលកូនប្ដីបានដឹកប្រពន្ធដើមប្រមូលលុយជំនួស នឹងប្រាប់កូនតុងទីនអោយបង់លុយប្រចាំថ្ងៃទៅឱ្យប្រពន្ធដើមរបស់គាត់ ហើយប្រជាពលរដ្ឋដែលជាកូនតុងទីនបានបន្តថា ដោយសារតែដឹងរឿងថាក្រុមមេតុងទីនខាងលើនេះបានបោកប្រាស់លុយរបស់កូនតុងទីនជាច្រើនអ្នកមិនព្រមឲ្យលុយទៅពួកគាត់ពេលដែលគាត់បងដាច់ ពេលនោះគាត់បាននាំគ្នាទៅចាប់ស្ត្រីមេតុងទីនខាងលើ ដែលកំពុងតែដើរប្រមូលលុយនៅឯផ្សារដើមគរសង្កាត់ មកប្រគល់ឲ្យសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ។ នៅចំពោះមុខសមត្ថកិច្ចស្ត្រីដែលកូនតុងទីងបានចាប់ប្រគល់ឲ្យសមត្ថកិច្ចបានឆ្លើយប្រាប់ថា រូបគាត់មិនបានដឹងឮនិងពាក់ព័ន្ធក្នុងរឿងនេះទេ។
May 19, 2020 - សុខភាព
ការធ្វើតេស្ដឈាមទៅលើអ្នកជំងឺដែលឆ្លងវីរុស SARS កាលពីឆ្នាំ២០០៣ បានបង្ហាញថាក្នុងរាងកាយអ្នកទាំងនោះមានផ្ទុកអង់ទីករដែលអាចទប់ស្កាត់វីរុស SARS-CoV-2 ឬ COVID-19 មិនឲ្យចូលក្នុងកោសិកាបាន។ យោងតាមការសិក្សាថ្មីរបស់ក្រុមហ៊ុន Biotech បានលើកឡើងថាអ្នកដែលឆ្លងវីរុស SARS កាលពី១៧ឆ្នាំមុនអាចជួយអ្នកវិទ្យាសាស្ត្រក្នុងការស្វែងរកវិធីព្យាបាល COVID-19 ព្រោះអ្នកជំងឺមានអង់ទីករដែលអាចប្រឆាំងនឹងវីរុសនេះបាន។ អង់ទីករនេះបានមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវីរុស SARS ដែលអ្នកវិទ្យាសាស្ត្រហៅអង់ទីករនេះថា S309។ អង់ទីករនេះមានប្រសិទ្ធភាពខ្លាំងក្នុងការកម្ចាត់សំបករបស់វីរុស SARS- CoV-2 ដែលផ្នែកសំបកនេះអាចជួយឲ្យវីរុសចូលទៅក្នុងកោសិកាអ្នកជំងឺបាន។ ដោយការសិក្សានេះធ្វើឡើងតែក្នុងមន្ទីរពិសោធន៍ ( lab dishes)នៅឡើយ ដូចនេះត្រូវការសិក្សាបន្ថែមទៀតដើម្បីដឹងថាតើអង់ទីករនេះពិតជាអាចប្រឆាំងនឹងវីរុស COVID-19 បានឬយ៉ាងណា។ ក្រុមអ្នកស្រាវជ្រាវក៏រំពឹងថាការព្យាបាលសាកល្បងទៅលើថ្នាំពីរប្រភេទដែលត្រូវបង្កើតឡើងតាមគំរូអង់ទីករ S309 នឹងចាប់ផ្ដើមនៅរដូវក្ដៅនេះ ដោយមានការសហការពីក្រុមហ៊ុន
May 19, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការណែនាំដល់សាលាបង្រៀនបើកបរយានយន្ត ២ធ្នូ ទាក់ទងនឹងការចេញបង្កាន់ដៃប្ដូរបណ្ណ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណជនឲ្យបានជ្រាបផងដែរថា វិក័យប័ត្រ ឬ លិខិតបញ្ជាក់ដែរចេញពីសាលាបង្រៀនបើកបរ គឺ មិនមែនជាបណ្ណបើកបរ នោះទេ ដូចនេះ គឺមិនអាចប្រើប្រាស់បានទេ។ កន្លងមកឃើញបងប្អូនសាធារណជន មានការភាន់ច្រលំ។ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមថ្លែងអំណរគុណចំពោះបងប្អូនសាធារណជន ដែលបានផ្ដល់ដំណឹងទាំងនេះ មកឲ្យនាយកដ្ឋានឲ្យបានដឹង និងបានចាត់វិធានការបានទាន់ពេលវេលា។ សូមបន្តនូវការផ្តល់ព័ត៌មាន និងកិច្ចសហការ នេះមកក្រសួងបន្តទៀត! អត្ថបទ៖ សេម
May 19, 2020 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ដែលបណ្តាលមកពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្តប់ និងបក់លើកម្ពុជា ធ្វើឲ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែឧសភា អាកាសធាតុមានការប្រែប្រួលដូចខាងក្រោម៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះផ្នែកខ្លះនៃវាលទំនាបខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ច្រើន។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៨អង្សាសេ
May 19, 2020









