- Khmernote Media
- សុខភាព
ក្រុមអ្នកស្រាវជ្រាវថៃកំពុងធ្វើតេស្ដវ៉ាក់សាំង COVID-19 ថ្មីទៅលើសត្វស្វាខណៈដែលប្រទេសនេះខិតខំផលិតវ៉ាក់សាំងមានតម្លៃសមរម្យ និងថាអាចប្រើប្រាស់បាននៅឆ្នាំ២០២១។ វេជ្ជបណ្ឌិត Suchinda Malaivitjitnond ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវជាតិរបស់ថៃបានលើកឡើងថាវ៉ាក់សាំងថ្មីនេះបានចាក់ទៅលើសត្វស្វា ១៣ក្បាល ហើយសង្ឃឹមថាពេលជោគជ័យ វ៉ាក់សាំងដែលផលិតនៅប្រទេសថៃនឹងមានតម្លៃថោកជាងវ៉ាក់សាំងរបស់អឺរ៉ុប ឬសហរដ្ឋអាមេរិក។ ការតេស្ដលើសត្វស្វាធ្វើឡើងក្រោយពីទទួលបានជោគជ័យលើការតេស្ដលើសត្វកណ្ដុរ។ អ្នកវិទ្យាសាស្ត្រថៃបានសហការជាមួយនឹងអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Pennsyvania សហរដ្ឋអាមេរិកដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីផ្អែកលើ mRNA ដែលជាប្រភេទមួយនៃហ្សែនមិនធ្លាប់ប្រើពីមុន ហើយត្រូវយកមកប្រើក្នុងការផលិតវ៉ាក់សាំងនេះ។ ដំណើរការវ៉ាក់សាំងនេះតម្រូវឲ្យចាក់បញ្ចូលលំដាប់ហ្សែនវីរុសដើម្បីភ្ញោចការឆ្លើយតបប្រព័ន្ធភាពស៊ាំឲ្យផលិតប្រូតេអ៊ីនប្រឆាំងនឹងវីរុស។ប្រសិនជាវ៉ាក់សាំងថ្មីរបស់ប្រទេសថៃទទួលបានជោគជ័យលើការតេស្ដលើសត្វស្វា ការតេស្ដលើមនុស្សនឹងចាប់ផ្ដើមនៅខែតុលា។ ក្រុមហ៊ុន២ផ្សេងទៀតដូចជាក្រុមហ៊ុនឱសថ Pfizer និង Moderna នៅសហរដ្ឋអាមេរិកកំពុងប្រើបច្ចេកវិទ្យាថ្មីផលិតវ៉ាក់សាំងនេះដែរ និងទទួលបានលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្ដដំណាក់កាលដំបូងកាលពីសប្ដាហ៍មុន។ ក្រៅពីនេះ ក្រុមហ៊ុន Novavax នៅរដ្ឋ Maryland សហរដ្ឋអាមេរិកក៏បានចាប់ផ្ដើមតេស្ដដំណាក់កាលទី១លើវ៉ាក់សាំងថ្មីឈ្មោះថា NVX-CoV2373។
May 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ក្រុមចោរដៃឆើតបានជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាង(54ល្ងាចស្រស់) ដែលទុកនៅខាងមុខហាង ខណៈដែលកំពុងធ្វើសកម្មភាព ត្រូវបានអ្នកស្គាល់ម្ចាស់ហាងឃើញទាន់ ស្រែកចោរហើយក៍ជួយដេញតាម រហូតត្រូវបានបងប្អូនប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនម្នាក់ បាននៅចំណុចផ្លូវ១៧២ កែងផ្លូវព្រះនរោត្ដម ទើបចាប់បានប្រគល់ជូនសមត្ថកិច្ច ចំណែកម្នាក់ទៀតរត់បាត់ស្រមោល ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៩:១០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន 54 ល្ងាចស្រស់ លើផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពពីបុរសម្នាក់ដែលបានដេញចាប់ជនសង្ស័យ បានប្រាប់ឲ្យដឹងថា ខណៈពេលរូបគាត់កំពុងអង្គុយមុខហាងសុខៗ ស្រាប់តែលឺលំលេងផែស គាត់ក៏ងាកមើលឃើញជនសង្ស័យបានធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត TUNDRA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0454 ដែលជារថយន្តរបស់ម្ចាស់ហាង
May 26, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈ ដែលរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ។ ការព្រមានរបស់អគ្គស្នងការនគរបាលជាតិគឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
May 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កន្លងមករាល់ករណីរើសបានកាបូបលុយផ្សេងៗ គឺប្រិយមិត្តតែងតែបានឃើញជារឿយៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកមួយចំនួនតូចបានជ្រុះបាត់ នៅតាមដងវិថីដោយមិនដឹងខ្លួន នៅពេលដែលគាត់កំពុងធ្វើចរាចរណ៍ទៅណាមកណា ក៏ដូចជាច្រឡំទុកដាក់ប្រាក់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀតហើយក៏ភ្លេច ថាខ្លួនទុកនៅទីណាក៏មានដែរ រួចក៏មានអ្នកដទៃមកពីក្រោយរើសបានក៏មាន ។ យ៉ាងណាមិញ បើតាមបុរសមាឌធំឈ្មោះ “ទន់” ដែលជាអ្នករត់កង់បីខ្មែរម្នាក់ ប្រចាំនៅម្ដុំចាក់អង្រែ បានប្រកាសស្វែងរកម្ចាស់កាបូបវិញ ដែលគាត់បានរៀបរាប់ឲ្យក្រុមការងារខ្មែរណូតយើងដឹងថា នៅមុនពេលរើសបានកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ខណៈពេលដែលគាត់បើកកង់បីត្រលប់មកពីដឹកភ្ញៀវវិញ បំណងធ្វើដំណើរត្រលប់មកកន្លែងរងចាំដឹកភ្ញៀវផ្សេងទៀតវិញ នៅចំណុចស្តុបមុខវត្តចាក់អង្រែក្រោម លុះពេលធ្វើដំណើរមកដល់កន្លែងប៉ះកង់(នៅជិតស្តុបចំការមន) គាត់ឃើញកាបូបខ្មៅមួយនៅលើថ្នល់ ទើបគាត់ឈប់កង់បីចុះទៅរើសយកកាបូបលុយនោះមក។ បន្ទាប់មកគាត់ក៏ឡើងបើកកង់បីខ្មែររបស់គាត់បន្តដំណើរមកដល់កន្លែងចាំដឹកភ្ញៀវវិញ រួចបើកកាបូបដែលរើសបាននោះមើល នៅក្នុងកាបូបនោះមិនមានលុយទេ តែមានតែកាតធនាគារ៣-៤សន្លឹក, កាតគ្រីម៉ូតូ, ប័ណ្ណបើកបរ, និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
May 26, 2020 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោតាងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា ករណីដែលយើងរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីនហើយស្ត្រីមកពីសហរដ្ឋអាមេរិចនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា៖រហូតមកដល់ម៉ោង ៨:00 ព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នេះគឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់។ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ
May 26, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ កើតហេតុនៅថ្ងៃ ចន្ទ័ ៤ កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២ និង០៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ សភាពរឿងហេតុ នៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើមាន ម៉ូតូម៉ាកសុីរូស ពណ៌ខៀវលាយសនិងខ្មៅ ពាក់ស្លាកលេខ ខ.1091 ក.ធ 1
May 26, 2020 - សង្គម
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនធ្វើការបកស្រាយចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានចោទសួរថា តើអត្តសញ្ញាណប័ណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ? ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ម្ចាស់រថយន្តមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ លោកអ្នកត្រូវយកអត្តសញ្ញាណប័ណ្ណរបស់អ្នក ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។ ក្រសួងក៏បានបញ្ជាក់ផងដែរថា អត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ៕ អត្ថបទ៖ សេម ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
May 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អ្នកលក់ចាប់ហួយម្នាក់ ត្រូវបានជនមិនស្គាល់មុខចូលទៅបន្ទប់ជួលធ្វើសកម្មភាពសម្លាប់ប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត រួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦:៣០នាទីយប់ ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ សំភារៈបាត់បង់រួមមាន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ
May 26, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបង្ខំកូនស្រី និងក្មួយស្រីអោយបៀមប្រដាប់ភេទខ្លួន។ ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ ចំនួន ០២ នាក់ ទី១-ឈ្មោះ ទ ក ន ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ) និងទី២-ឈ្មោះ វ ក ដ ភេទស្រី អាយុ១១ឆ្នាំ
May 25, 2020 - ព័ត៌មានជាតិ
កណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបន្តបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់រួមទាំងខូចខាតរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងទៀត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ២០និង១០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លើបណ្ដោយផ្លូវជាតិលេខ២ ចំណុចគីឡូម៉ែត្រ២៣-២៤ ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ តាមសមត្ថកិច្ចបានឲ្យដឹងថានៅយប់កើតហេតុនៅចំណុចភូមិឃុំកើតហេតុខាងលើ រថយន្តម៉ាកហាយឡែនឌ័រប្រភេទទេសចរណ៍ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6249 បើកបរដោយឈ្មោះ ហ៊ិន សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលរងរបួសស្រាល បើកបរក្នុងទិសដៅពីត្បូងមកជើង គឺពីកែវមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក LEXUS
May 25, 2020









