- Khmernote Media
- កូវីដ-១៩
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីមួយទៀត ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ១៩បានរកឃើញទាំងអស់នៅទូទាំងប្រទេសមានចំនួនសរុប១២៥ករណី (ស្ត្រី៣៩នាក់ និងបុរស ៨៦នាក់)។ ចំពោះករណីរកឃើញវិជ្ជមានថ្មីនេះ ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី២៩ ខសភា ឆ្នាំ២០២០ បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី (មានតែក្រុមគាត់១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
May 30, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដ១៩នៅកម្ពុជា ដែលព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានព្យបាលអ្នកជំងឺកូវីដ១៩ម្នាក់បានជាសះស្បើយ ដែលធ្វើឲ្យចំនួនសរុបអ្នកជាសះស្បើយសរុបទូទាំងប្រទេសកើនឡើងដល់១២៣នាក់។ ទន្ទឹមនឹងនោះក្រសួងក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីថែមម្នាក់ទៀតផងដែរ ជាបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ។ ចំណែកឯអ្នកជាសះស្បើយគឺជាស្ត្រីខ្មែរអាយុ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន០២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។
May 30, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះបញ្ជាក់កុំឲ្យបងប្អូនមានការភ័ន្តច្រលំ ដោយសម្តេចបានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕
May 29, 2020 - សិល្បៈ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណៈភាពនៅរសៀលម៉ោង៣និង៤៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋាន របស់គាត់ ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនសិល្បករ មេត្តាជ្រាបជាដំណឹង ។ តាមសម្តីរបស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយា បានរៀបរាប់ថា៖ លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ឈិន(ស្មៀនឈិន) ជាអ្នកមច្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។ មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ
May 29, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ២៧ឆ្នាំ០១នាក់ មានវិបត្តិស្នេហាសម្រេចចិត្តធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ដោយយកក្រមាប្រវែង១.២ម៉ែត្រ មកចងកភ្ជាប់ទៅនឹងរបាដំបូលក្នុងបន្ទប់ទឹកកំពស់២ម៉ែត្របណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទីព្រឹក ស្ថិតនៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ សពមានឈ្មោះបឿន ជាតិ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានគ្រូពេទ្យមណ្ឌលសុខភាពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះភ្លាមៗនោះ សមត្ថកិច្ចក៍បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យឃើញថា នៅក្បែរសាកសពជនរងគ្រោះមានលិខិត០១ ច្បាប់សរសេរថា
May 29, 2020 - បច្ចេកវិទ្យា
ដោយម៉ាកស្មាតហ្វូននៅក្នុងប្រទេសចិនបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែងនិងមានសំទុះយ៉ាងខ្លាំង ដូច្នេះហើយការទាមទារពីសំណាក់អ្នកប្រើប្រាស់ចំពោះផលិតផលឆ្លាតវៃ ក៏មិនមានត្រឹមតែគុណភាព និងគ្រឿងបំពាក់នោះទេ ការរចនាក៏បានក្លាយជាការបង្ហាញពីបុគ្គលិកលក្ខណៈមួយផងដែរ។ realmeមានក្រុមយុវវ័យមួយក្រុមដែលចូលចិត្តវប្បធម៌ពេញនិយមគ្រប់ប្រភេទ។ក្រោយពីសង្កេតឃើញអំពីតម្រូវការរបស់អតិថិជនចំពោះការរចនាដែលថ្មីនិងមានការបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមក realme ក៏ចង់បំបែកនូវរង្វង់មួយនេះ ក្លាយទៅជាម៉ាកទីមួយដែលនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងវិស័យបច្ចេកវិទ្យា បង្កើតនូវជីវិតឆ្លាតវៃនិងទាន់សម័យជាពិសេសដល់យុវវ័យ។ ការរសាកល្បងរចនាផលិតផលពេញនិយមលើកដំបូង––––លោក Naoto Fukasawa អ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោក ដូច្នេះ នៅក្នុងឆ្នាំ ២០១៩ realme បានសាកល្បងសហការជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោកជាលើកដំបូង។ ដោយ realme បានរួមបញ្ចូលគ្នារវាង “ការរចនាម៉ូដទាន់សម័យ” និង Fukasawa “ការរចនាបែបឥតប្រៀងទុក” បង្កើតបាននូវ realme X Master Edition
May 29, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ អង្គភាពការពារកុមារ (CPU) បានប្រកាសថា ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីស្លាប់ ដោយលង់ទឹកទៅលើកុមារអាយុ ៥ឆ្នាំ កាលពីឆ្នាំ២០១៩។ ក្មេងស្រីរងគ្រោះមានឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ រស់នៅជាមួយលោក យាយ លោកតា នៅឯភូមិកើតហេតុខាងលើ ។ ក្មេងរងគ្រោះមានឪពុកចញ្ចឹមឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត បានទៅធ្វើការនៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រស់នៅជាមួយលោកយាយ លោកតា ដែលបាត់ខ្លួនកាលពីថ្ងៃទី១០ កុម្ភៈ
May 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការពីមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។ បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គារមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ចំនួន
May 29, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ និងស្ត្រីជាប្រពន្ធត្រូវបានជួយសង្គ្រោះទាន់ពេលវេលាតែរងរបួសធ្ងន់ នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១ និង ៣០នាទី ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះមានឈ្មោះ ស្រ៊ុន បូរិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រ (ស្លាប់) និងប្រពន្ធឈ្មោះ អឿន សុខហៀង អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មការិនី មានទីលំនៅ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល
May 29, 2020 - PR
(ភ្នំពេញ) ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០៖ ពេលទំនេរក្រៅពីការងារ និងការសិក្សា អផ្សុកពេកពេលនៅផ្ទះមិនដឹងធ្វើអ្វីក៏មើលទូរទស្សន៍ធម្មតាដើម្បីលំហែរអារម្មណ៍! ប៉ុន្តែលោកអ្នកប្រាកដទេថាទូរទស្សន៍ដែលលោកអ្នកកំពុងទស្សនាកម្សាន្តនោះអាចផ្តល់ឱ្យលោកអ្នកនូវភាពភ្ញាក់ផ្អើល…ភាពងាយស្រួល…ភាពទំនើបទាន់សម័យ និងភាពសប្បាយរីករាយយ៉ាងច្រើនសម្បូរបែប និងមានភាពរស់រវើកដែរឬទេ? មិនបាច់រកនឹកឆ្លើយច្រើនទេដឹងតែអត់ហើយ…! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីប្រចាំឆ្នាំ២០២០ នេះត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ សាមសុង ធ្វើឱ្យការទស្សនាតាម YouTube, លេងហ្គេម, ស្តាប់ចម្រៀង, ច្រៀង Karaoke ដោយការបញ្ជាតាមសំឡេងជាភាសាខ្មែរ, និងកម្មវិធីផ្សេងៗទៀតចេញពីទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ (Screen Mirroring)
May 29, 2020









