- Khmernote Media
- សុខភាព
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បានថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ ២០២០ នេះថា សរុបកងទ័ពមួកខៀវកម្ពុជា ១០ នាក់ នៅប្រទេសម៉ាលី តេស្ដវិជ្ជមាន COVID-19 ។ នាយឧត្ដមសេនីយ៍រូបនោះ បានបញ្ជាក់ថានៅពេលថ្មីៗនេះ កងទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលីទើបរកឃើញ ៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកឆ្លង COVID-19 ឡើងដល់ ១០ នាក់ ក្នុងនោះមានឧត្តមសេនីយ៍ទោ ម្នាក់បាត់បង់ជីវិត។ ក្នុងនោះអង្គការសហប្រជាជាតិ បានតម្រូវអោយកងទ័ពមួកខៀវកម្ពុជា ដែលមានទំនាក់ទំនងធ្វើការ និងស្នាក់នៅជាមួយគ្នានឹងអ្នកផ្ទុកមេរោគ
June 2, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតមួយដែលលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះនៅលើបណ្តាញសង្គម Facebook បានអោយដឹងថា ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយលោកស័ក្ត ៥ នាយទាហ៊ានរកស៊ីឃួងគ្រឹះ ឈ្មោះ ឈុន សារ៉េត បានដកពាក្យបណ្តឹងហើយនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយក្រុមគ្រួសារជនបង្កបានចូលខ្លួនទៅសម្របសម្រួល ផ្តល់សំណងជូនគ្រួសារជនរងគ្រោះដោយស្ងាត់ៗ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានរៀបរាប់ថា “ដកពាក្យបណ្តឹង ??? ចឹងរងចាំមើលបណ្តឹងអាជ្ញាតទៅទៀត ! សូមជម្រាបថា ភ្នែកប្រជាពលរដ្ឋច្រើនណាស់កំពុងរងចាំមើលរឿងមួយនេះ។” គួរបញ្ជាក់ផងដែរថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី២៥ មេសា ឆ្នាំ ២០២០ ដែលបង្កឡើងដោយរថយន្តម៉ាក Ford
June 2, 2020 - សុខភាព
យោងតាមគោលការណ៍ណែនាំរបបអាហារថ្មីៗនេះ គេបានណែនាំឲ្យញ៉ាំអំបិល ២,៣ក្រាម(១ស្លាបព្រាកាហ្វេ)ក្នុងមួយថ្ងៃ។ ប៉ុន្តែមានការប៉ាន់ស្មានថាជាមធ្យមមនុស្សយើងអាចញ៉ាំអំបិលរហូតជិតដល់ ៣,៤ក្រាម (១ស្លាបព្រាកាហ្វេកន្លះ)តាមរយៈអាហារប្រចាំថ្ងៃ។ ការញ៉ាំអំបិលច្រើនពេកអាចនឹងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។ តើមានរោគសញ្ញាណាខ្លះបញ្ជាក់ថាយើងញ៉ាំអំបិលចូលក្នុងខ្លួនច្រើនពេក? ១. អាការៈហើម ប្រសិនជាយើងមានអារម្មណ៍ថាចិញ្ចៀនតឹងជាងមុន ហើមជើង ឬហើមភ្នែកនៅពេលព្រឹក យើងប្រហែលជាញ៉ាំអំបិលច្រើនពេកហើយ។ ស្ថានភាពនៅពេលរាងកាយរបស់យើងចាប់ផ្ដើមស្តុកជាតិទឹកបន្ថែមដែលជាលទ្ធផលនៃការញ៉ាំអំបិលច្រើនត្រូវបានគេហៅថា Edema ហើយស្ថានភាពនេះគួរព្យាបាលដោយកំណត់របបអាហារឲ្យតឹងតែង។ ២. ស្រេកទឹកខ្លាំង សូដ្យូមរកឃើញក្នុងអំបិលជួយរក្សាលំនឹងជាតិទឹកក្នុងរាងកាយ។ នៅពេលយើងញ៉ាំអំបិលច្រើនពេក រាងកាយរបស់យើងត្រូវការទឹកបន្ថែមក្នុងការកម្ចាត់អំបិលឲ្យអស់ពីរាងកាយដើម្បីឲ្យសាច់ដុំ និងសរីរាង្គផ្សេងៗអាចដំណើរការបានត្រឹមត្រូវ។ នេះជាដំណើរការនៃរាងកាយក្នុងការរក្សាសមាមាត្រនៃសូដ្យូម និងទឹក ហើយការផឹកទឹកគឺជាវិធីដ៏ល្អបំផុតដើម្បីឲ្យរាងកាយត្រលប់រកសភាពធម្មតាវិញដែរ។ គួរចងចាំដែរថាការផឹកទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យរាងកាយទាញជាតិទឹកចេញពីកោសិកា និងអាចបង្កឲ្យមានការបាត់បង់ជាតិទឹក។ ៣. ការផ្លាស់ប្តូរពណ៌ទឹកនោម នៅពេលរាងកាយមានជាតិសូដ្យូមច្រើន នោះនឹងមានការផ្លាស់ប្តូរពណ៌ក្នុងទឹកនោមដែលបង្កដោយមូលហេតុពីរ៖ + ការញ៉ាំអំបិលច្រើនអាចធ្វើឲ្យតម្រងនោមធ្វើការធ្ងន់ដើម្បីកម្ចាត់អំបិលចេញពីរាងកាយ។
June 2, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០៖ ប្រសិនបើចាំមិនខុសទេអតិថិជនទាំងអស់ប្រាកដជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗគ្នារួចមកហើយកាលពីថ្មីៗនេះបន្ទាប់ពីការដាក់សម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីស៊េរី A ម៉ូឌែល Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជាដែលមានសមត្ថភាពមិនធម្មតាជាមួយតម្លៃរឹតតែអស្ចារ្យល្អលើសហួសពីការស្មាន និងពុំមានក្រុមហ៊ុនណាហ៊ានផលិតក៏ដូចជាដាក់លក់បានដូចក្រុមហ៊ុន សាមសុងឡើយ! ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញលម្អិតបន្ថែមឱ្យកាន់តែច្បាស់ជូនអតិថិជនទាំងអស់នូវលក្ខណៈដ៏ពិសេសក៏ដូចជាបច្ចេកវិទ្យាទំនើបថ្មីៗដែលបំពាក់មកលើ Samsung Galaxy A11 ជំនាន់ថ្មីដែលមានភាពទាក់ទាញមិនធម្មតាមួយនេះថាតើវាមានភាពអស្ចារ្យកម្រិតណា! ស្មាតហ្វូនជំនាន់ថ្មីមិនធម្មតា Samsung Galaxy A11 បំពាក់មកជាមួយនឹងចំណុចលេចធ្លោពិសេសដូចជា៖ – អេក្រង់៖ ទំហំ 6.4” – ប្រភេទអេក្រង់៖ Infinity-O (លាតសន្ធឹងធំសឹងតែមិនមានគែមសល់ទាល់តែសោះ!)
June 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលឈរនៅតាមរបង និងក្រោមដើមឈើ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកគកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ ជាលទ្ធផល នៃការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន០៧នាក់(ស្រី) បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅ
June 2, 2020 - ព័ត៌មានជាតិ
យោងតាមអគ្គស្នងការនរគរបាលជាតិ ក្នុងរយៈពេល ១ខែពេញនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ ៣៩ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន ៣២,៧២៦ករណី ស្មើនឹង ៧៣% និងរថយន្តគ្រប់ប្រភេទចំនួន ១២,០៣៩ករណី ស្មើនឹង២៧%។ ជាមួយគ្នានេះដែរ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានចំណុចគួរឲ្យកត់សម្គាល់ពោល គឺចាប់តាំងពីការរឹតបន្តឹងមកឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ
June 2, 2020 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើម៉ូតូ កើតឡើងនៅវេលាម៉ោង០៦:២០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បើតាមលោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ៖ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ផុន សារួន ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរឈ្មោះ
June 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន កៃឡា បើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសនារីម្នាក់ ហើយព្យាយាមបើករត់រហូតត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាន រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម៉ោង០៣:៣៥នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៦ ទល់មុខផ្សារព្រែកលៀប ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-X មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានរងរ បើតាមសម្ដីបុរសម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច
June 2, 2020 - សុខភាព
ការញ៉ាំសាច់ឆៅគឺជាទម្លាប់មួយនៃការញ៉ាំអាហាររបស់ប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ទោះបីជាការញ៉ាំសាច់ឆៅនេះទទួលការពេញនិយមក៏ដោយ ប៉ុន្តែយើងក៏នៅតែមានការព្រួយបារម្ភទៅលើសុវត្ថិភាពនៃការញ៉ាំសាច់ឆៅដែរ។ ហានិភ័យជំងឺបង្កដោយសារញ៉ាំអាហារឆៅ នៅពេលញ៉ាំសាច់ឆៅ យើងងាយនឹងប្រឈមនឹងជំងឺបង្កដោយសារអាហារដែលជាទូទៅសំដៅទៅលើការពុលអាហារ។ នេះបណ្ដាលមកពីការញ៉ាំអាហារដែលមានផ្ទុកបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងជាតិពុលជាដើម។ ជាទូទៅអាហារទាំងនេះចម្លងមេរោគអំឡុងពេលធ្វើសត្តឃាតប្រសិនជាពោះវៀនរបស់សត្វទាំងនោះបានខូច និងចម្លងភ្នាក់ងារបង្ករោគទៅក្នុងសាច់។ រោគសញ្ញានៃជំងឺបង្កដោយអាហាររួមមានអាការៈចង្អោរ ក្អួត រាករូស ឈឺពោះ គ្រុនក្ដៅ និងឈឺក្បាល។ រោគសញ្ញាទាំងនេះធម្មតាមានចន្លោះពី២៤ម៉ោងរហូតដល់៧ថ្ងៃ ឬអាចយូរជាងនេះក្នុងករណីមួយចំនួន និងយោងតាមប្រភេទភ្នាក់ងារបង្ករោគ។ ជាទូទៅការចម្អិនសាច់អាចកម្ចាត់ភ្នាក់ងារបង្ករោគទាំងនោះ។ ម៉្យាងទៀតភ្នាក់ងារបង្ករោគនេះគឺមានតែនៅក្នុងសាច់ឆៅប៉ុណ្ណោះ។ ហេតុនេះហើយទើបការញ៉ាំសាច់ឆៅអាចបង្កើនហានិភ័យនៃការមានជំងឺបង្កដោយសារអាហារ។ អ្នកងាយប្រឈមនឹងជំងឺបង្កដោយសារអាហារមានដូចជាកុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យចំណាស់។ សាច់ឆៅ និងសាច់ចម្អិន ទោះបីជាមានការអះអាងមួយចំនួនថាសាច់ឆៅមានសារធាតុចិញ្ចឹមច្រើនជាងសាច់ចម្អិនហើយក្ដី ប៉ុន្តែការអះអាងនេះមិនមានភស្តុតាងគាំទ្រគ្រប់គ្រាន់ទេ។ ការសិក្សាជាច្រើនបានអះអាងថាការចម្អិនសាច់អាចកាត់បន្ថយបរិមាណនៃវីតាមីន និងរ៉ែរួមមានThiamine(វីតាមីន B1)
June 2, 2020 - PR
រងចាំទៀតមិនបានទេពិតជាកក្រើកទៀតហើយ បន្ទាប់ពីបានធ្វើការបង្ហោះយ៉ាងសកម្មទៅលើបណ្តាញសង្គមហ្វេសបុក ហើយនឹងមានការ Live ផ្ទាល់ការប្រកួតប្រជែងអំពី Y30 ចេញពីផេកផ្លូវការ vivo កាលពីថ្ងៃទី 29/30 ពីសំណាក់តារាសម្តែង វីយ៉ារ៉ូ កញ្ញាដាដាវ ប៉ះគ្នាជាមួយនឹងពូរៀនថត និងតារាបាល់ទាត់លោក ឈិនឈឿន។នៅពេលនេះយើងក៏បានរកឃើញក្រុមដែលទទួលបានជ័យលាភីហើយដែរ គឺក្រុម ពូរៀនថត និងតារាបាល់ទាត់ លោក ឈិនឈឿន ដែរជាក្រុមទទួលបានការ View ច្រើនជាងគេនៅក្នុងការ Live។ មួយវិញទៀតសម្រាប់ហ្វេនហ្វេន ដែរបានចូលរួម Comment នៅក្នុងការលេងហ្គេម ថ្ងៃស្អែកនេះក្រុមហ៊ុន vivo នឹងធ្វើការប្រកាសអ្នកឈ្នះនៅលើផេកផ្លូវការរបស់ vivo ផ្ទាល់តែម្តង។ កាន់តែពិសេសជាងនេះផងដែរ
June 1, 2020









