- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការជាមួយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត បានត្រួតពិនិត្យឃើញសាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាព ចំនួន ៧១ ថង់និង ៤០កេស សរុបចំនួន ១,១៩០ គីឡូក្រាម ស្ថិតនៅក្នុងឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយពីការត្រួតពិនិត្យ មន្រ្តីមានសមត្ថកិច្ចបានយកសាច់មាន់ និងគ្រោងឆ្អឹងខូចគុណភាពទាំងនោះ មករក្សាទុកនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីកសាងឯកសារបញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធីច្បាប់៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់
June 11, 2020 - ព័ត៌មានជាតិ
ពលរដ្ឋបីនាក់នៅខេត្តបន្ទាយមានជ័យបានស្លាប់ និង១១នាក់ទៀតចូលពេទ្យ ដោយសារពុលស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ) នៅបីកន្លែងដោយឡែកពីគ្នា បច្ចុប្បន្នមន្ត្រីជំនាញបានចុះទៅដល់ទីតាំងចែកចាយ និង ផលិត ស្រាចិនសែ យីហោ តាំងគួយ ស្ថិតនៅ ភូមិ បាក់ខែងលើ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ តែម្ចាស់សិប្បកម្មបានបិទទ្វារ និងយកវត្ថុតាងមួយចំនួនបោះចោលនៅដីឡូតិ៍មួយកន្លែង។ យោងតាមការចុះផ្សាយរបស់វេបសាយ BTV News បានឲ្យដឹងថា តាមមន្រ្តីជំនាញ ស្រាវជ្រាវឃើញថា ម្ចាស់សិប្បកម្មបានទិញអាលកុលពីក្រុមហ៊ុនដែលមានស្តង់ដារមួយ តែដោយសារអាល់កុលថ្លៃក៏ទៅទិញអាល់កុលកន្លែងផ្សេងចំអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុល។ អាល់កុលក្លែងក្លាយធ្វើពីមេតាណុលយកមកផលិតស្រាជាហេតុធ្វើពុលអ្នកផឹក។ ព័ត៌មានបន្ថែមនឹងផ្សាយជូនពេលក្រោយទៀត៕ គួរបញ្ជាក់ថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០
June 11, 2020 - សិល្បៈ
កាលពីថ្ងៃមិញនេះដែរ លោក អ៉ឹម ជីវ៉ា តារាសម្តែងល្បីឈ្មោះបានធ្វើការទម្លាយអោយដឹងពីចរឹតពិតរបស់នាង សុខា រួចម្តងហើយ ស្រាប់តែនៅមុននេះបន្តិច ម៉ាដូណា ដែលជាតារាសម្តែងល្បីឈ្មោះដូចគ្នានោះ ក៏បានធ្វើការ Live វិដេអូព្រលះ សុខាសុខា ម្តងទៀតហើយបន្ទោសទៅ អ៉ឹម ជីវ៉ា មិនគួរណាជួយមនុស្សបែបនេះ។ លោក ម៉ាដូណា បានរៀបរាប់ទាំងកំហឹងថា នាងសុខា នេះកូរលោកគ្រប់ពេល ខណៈដែលនាំនាងទៅថតវិដេអូអប់រំ អោយក្រុមហ៊ុនមួយ។ លើសពីនេះនាងសុខា នេះដែរបានរំអុករូបលោកទិញទឹកអប់ផង ទិញស្បែកជើងផង ហើយលោកបានលួងលោម ធ្វើយ៉ាងណាដើម្បីថតវិដេអូអោយចប់ កុំអោយខុសពាក្យជាមួយក្រុមហ៊ុន។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
June 11, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ បានឭ 100ដង មិនស្មើនឹងបានឃើញ ឬចាប់កាន់ 1ដងនោះគឺ OPPO A31 ពណ៌បៃតង Lake green ថ្មី ដែលជាពណ៌តំណាងឲ្យជីវិតរស់រវើកនៃធម្មជាតិ បានចេញលក់ហើយជាមួយនឹងស្តុកមានកំណត់ (Limited Edition) ពិតជាស្អាតទាក់ទាញ លេចធ្លោ សាកសមនឹងអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិ ថែមទាំងដំណើរការកម្មវិធីកាន់តែលឿនរលូនដោយមាន RAM 4GB និងទំហំផ្ទុកទិន្នន័យធំ 128GB ROM តម្លៃដ៏គាប់ចិត្តត្រឹមតែ 179$ ពិតជាអេម ។ មិនត្រឹមតែមានពណ៌ស្រស់ស្អាត OPPO A31 មានគុណសម្បត្តិល្អៗជាច្រើនរួមមាន កាមេរ៉ាក្រោយ
June 11, 2020 - PR
ភ្នំពេញ ៖ ទី១១ ខែមិថុនា ឆ្នាំ២០២០៖ បើគ្រាន់តែត្រូវការភាពត្រជាក់លោកអ្នកប្រហែលជានឹងមិនសូវខ្វល់ពីការជ្រើសរើសប្រភេទម៉ាស៊ីនត្រជាក់នោះទេ…! ប៉ុន្តែប្រសិនបើលោកអ្នកត្រូវការលើសពីភាពត្រជាក់ដែលអាចផ្តល់នូវផាសុកភាព និងសុខុមាលភាពបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ…លោកអ្នកប្រាកដជាខ្វល់ និងបារម្ភថាតើម៉ាស៊ីនត្រជាក់ប្រភេទណា…ម៉ាកអ្វីដែលអាចមានសមត្ថភាព និងមុខងារពិសេសបែបនេះ…! ជាមួយនឹងស្ថានភាពបច្ចុប្បន្នសុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់លោកអ្នក ហើយម៉ាស៊ីនត្រជាក់ដែលល្អស័ក្តិសមបំផុត និងជាជម្រើសទី ១ ក្នុងការជួយថែរក្សាសុខភាព និងផ្តល់ខ្យល់បរិសុទ្ធស្រស់ថ្លាបំផុតជូនលោកអ្នក និងមនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលត្រូវបានរចនា និងផលិតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលអាចផ្តល់ជូនលោកអ្នកនូវផាកសុកភាពខ្ពស់ និងជួយសន្សំសំចៃ ហើយខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេសមួយចំនួនដែលស័ក្តិសមបំផុតកំឡុងពេលទប់ស្កាត់ជំងឺ Covid-19 និងអាកាសធាតុក្តៅនេះផងដែរ៖ * កាត់បន្ថយអាត្រាចម្លងតាមតំណក់ទឹកតូចៗ ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ Wind-FreeTM gentle air
June 11, 2020 - សិល្បៈ
ក្រោយមានរឿងរ៉ាវរិះគន់ធ្ងន់ៗពីសំណាក់មហាជនចំពោះបទចម្រៀងខ្មែរមួយបទ ដែលនិពន្ធថ្មី ដោយផលិតកម្មគ្មានអាជ្ញាប័ណ្ណ ឈ្មោះថា Domrey TV មានចំណងជើងថា “កណ្តៀវអូនស្រួយ” ហើយច្រៀងដោយតារាចម្រៀងវ័យក្មេងឈ្មោះ បរ៉ាម៉ី ដោយម្សិលមិញនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការកោះហៅអ្នកនិពន្ធនិងអ្នកពាក់ព័ន្ធទៅធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាចប់សព្វគ្រប់ហើយ។ ក្នុងនោះដែរ អ្នកនាង ខាត់ សុខឃីម ដែលជាសិល្បៈការនី ពហុជំនាញ និងមានឈ្មោះបោះសំលេងអស់ជាច្រើនឆ្នាំនោះ បានបោះពាក្យសំដីមួយឃ្លាដែលអាចធ្វើអោយអ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ហៅ ទេវបុត្រខ្មៅ និងជាអ្នកនិពន្ធបទ “កណ្តៀវអូនស្រួយ” អាចក្អួតឈាមបាន ដោយអ្នកនាង ខាត់ សុខឃីម បានបង្ហោះសារថា៖ “និពន្ធបែបថោក ៗបានឆាប់ល្បី
June 11, 2020 - សិល្បៈ
លោក អ៉ឹម ជីវ៉ា តារាសម្តែងល្បីឈ្មោះនិងជាមនុស្សម្នាក់គត់ដែរអូសទាញជ្រោមជ្រែងនាង សុខា ដែលជាអ្នកលេង Tiktok ធ្លាប់បានសមត្ថកិច្ចធ្វើការអប់រំទាក់ទងនឹងការប្រើប្រាស់ពាក្យសំដីមិនសមរម្យនៅលើបណ្តាញសង្គម។ លោក អ៉ឹម ជីវ៉ា បានជួយនាង សុខា សព្វគ្រប់រហូតអូសទាញទៅសម្តែង និងស្វែងរកសប្បុរសជនដើម្បីជួយឧបត្ថម្ភដល់នាងថែមទៀត។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នៅពេលនេះ គឺលោក អ៉ឹម ជីវ៉ា បានត្រឹមស្តាយចិត្តមិនគួរណាធ្វើបុណ្យខុសមនុស្ស។ លោក អ៉ឹម ជីវ៉ា បានទម្លាយវិដេអូបង្ហាញពីអត្តចរឹតពិតរបស់នាង សុខា ដោយពោលពាក្យមួយឃ្លាថា៖ “មិនចង់បកស្រាយច្រើនទេ តែមើលវិដេអូនេះហើយពិចារណាតាមការគួចុះ ! តែស្តាយចិត្តមិនគួណាធ្វើបុណ្យខុសមនុស្ស ហើយមិនគួណាជួយសត្វក្រពើដែលជិតងាបអោយឡើងលើគោកតែបែជាមើលគុណ ជួយចំសត្វតិរិច្ឆាន សោះ ខំជួយស្រោចស្រង់វាពីកន្លែងអត់ឃ្លានទីបំផុតវាសងគុណយើងវិញបែបនេះ
June 11, 2020 - ព័ត៌មានជាតិ
លោក សូប្លាតុង អភិបាលស្រុកបាគង បានឱ្យដឹងថា ត្រីប្រាប្រមាណជា ១៣ក្បាលបាន ងាប់ជាបន្តបន្ទាប់ ខណៈដែលទឹកនៅកសិន្ធុប្រាសាទបាគងបានរីងរហូតមកដល់ថ្ងៃទី១០ ខែមិថុនានេះ អាជ្ញាធរស្រុកប្រាសាទបាគង និងអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យ ជាក់ស្តែង និងបានស្នើសុំរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ដឹកទឹកយកមកបញ្ចូល ក្នុងកសិន្ធុប្រាសាទបាគង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីសង្រ្គោះត្រី ដែលនៅសេសសល់។ លោក សូប្លាតុង បានបញ្ជាក់ថា ដើម្បីសង្គ្រោះត្រី ដែលនៅសេសសល់ អាជ្ញាធរបានដាក់ចេញនូវវិធានការចំនួន៣គឺ៖ ទី១. សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅ មកបញ្ចូលក្នុងកសិន្ធុដើម្បីឱ្យត្រីនៅសេសសល់អាចបន្តរស់បាន, ទី២.ការបុកអណ្តូងទឹកដើម្បី បូមបញ្ចូលទៅក្នុងកសិន្ធុនេះ និងទី៣.កម្លាំងប្រជាការពារ ពី៥០ទៅ៦០នាក់
June 11, 2020 - សុខភាព
គ្នាយើងមួយចំនួនប្រហែលជាធ្លាប់មានចម្ងល់ទាក់ទងទៅនឹងស្នាមអុជពណ៌សៗនៅលើក្រចក។ តើស្នាមនេះអាចមានផលប៉ះពាល់អ្វីដល់សុខភាពឬទេ?។ មូលហេតុបង្ក ស្នាមពណ៌សលើក្រចកនេះអាចបង្កដោយមូលហេតុផ្សេងៗ៖ + ប្រតិកម្ម៖ នេះអាចបណ្ដាលមកពីប្រតិកម្មទៅនឹងថ្នាំលាបក្រចក ឬទឹកលាងក្រចកជាដើម។ ការតក្រចកក៏អាចបង្កការខូចខាតដល់ក្រចក និងជាមូលហេតុបង្កមួយដែរ។ + ពពួកផ្សិត៖ ជាទូទៅពពួកផ្សិតបង្ករោគនៅក្រចកឈ្មោះ onychomycosis អាចបង្កឲ្យមានស្នាមលើក្រចកដែលដំបូងជាស្នាមតូចមួយ ហើយយូរទៅនឹងរាលដាល និងធ្វើឲ្យក្រចកផុយស្រួយ។ + របួសក្រចក៖ របួសនៅក្រចកក៏អាចបង្កឲ្យមានស្នាមពណ៌សនៅលើក្រចកពេលក្រចកដុះចេញមក។ ប៉ុន្តែយើងអាចនឹងមិនចាំថាតើយើងប៉ះនឹងអ្វីព្រោះស្នាមនេះអាចចេញមកក្រោយ៤សប្ដាហ៍ ឬយូរជាងនេះ។ ការធ្វើក្រចកញឹកញាប់ក៏ជាមូលហេតុបង្កដែរ។ + កង្វះជាតិរ៉ែ៖ ជាទូទៅនៅពេលមានស្នាមលើក្រចក យើងអាចនឹងមានបញ្ហាកង្វះជាតិរ៉ែដូចជាខ្វះជាតិកាល់ស្យូម និងស័ង្កសីជាដើម។ ក្រៅពីមូលហេតុខាងលើ ស្នាមពណ៌សនៅលើក្រចកនេះក៏អាចបណ្ដាលមកពីមូលហេតុកម្រផ្សេងៗមានដូចជាជំងឺបេះដូង សុខភាពមិនល្អ ខ្សោយតម្រងនោម ជំងឺរលាកសួត និងpsoriasis
June 11, 2020 - សុខភាព
ម៉ាក់ៗមួយចំនួនដែលមានកូនតូច អាចមានបញ្ហានឹងការរលាកស្បែករបស់កូនៗនៅតំបន់គន្លាក់ក ជាពិសេសកូនតូចៗណាដែលមានមាឌកាម៉ាប់ៗគួរឲ្យក្នាញ់នោះ ឆាប់កកិត ហើយរលាក។ ចុះម៉ាក់ប៉ាគួរធ្វើបែបណាបើកូនមានបញ្ហារលាកស្បែកត្រង់គន្លាក់កនេះ? ស្បែកក្មេងៗដែលរលាកតាមគន្លាក់កនោះ គឺបណ្ដាលមកពីពេលបៅដោះម្ដាយ ឬទឹកដោះគោ មានហៀរទៅគន្លាក់ក សម្អាតមិនបានល្អ បែកញើសសើម ងូតទឹករួចជូតអត់ស្ងួត ទើបធ្វើឲ្យកកិតផ្អាប់ជាប់ក យូរៗក៏រលាកស្បែកកូនទៅ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ដើម្បីមិនឲ្យមានបញ្ហារលាកស្បែកកូននេះកើតឡើងបាន ម៉ាក់ប៉ាគួរអនុវត្តតាមវិធីដូចជា៖ -ត្រូវសម្អាតទឹកដោះគោ ឬទឹកដោះដែលកំពប់សើមកដោយទឹកស្អាត (ចៀសវាងប្រើកន្សែងសើម ព្រោះវាសម្អាតមិនស្អាតល្អ និងនាំឲ្យកកិត)។ -បើកូនបែកញើសច្រើន ត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀត និងផ្ដល់បរិយាកាសត្រជាក់ឲ្យកូន កុំឲ្យកូនបែកញើសខ្លាំងពេក។ -ពេលងូតទឹកហើយត្រូវជូតឲ្យស្ងួត ដើម្បីជូតសម្អាតកូនឲ្យបានល្អ
June 11, 2020









