- Khmernote Media
- សិល្បៈ
មួយរយៈចុងក្រោយនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកហាក់មានការនិយាយតៗគ្នាជាច្រើនអំពីបុគ្គលឈ្មោះ សុខា ដែលជាអ្នកលេង Tiktok ម្នាក់ ក្រោយបុគ្គលរូបនេះត្រូវបានលោក អ៉ឹម ជីវ៉ា ដែលជាតារាសម្តែងជើងចាស់ បានជួយជ្រោមជ្រែងអូសទាញ សុខា អោយបានចូលរួមកម្មវិធីផ្សេងៗ ប៉ុន្តែក្រោយមកលោក អ៉ឺម ជីវ៉ា ក៏បានទម្លាយអត្តចរិកពិតរបស់សុខា ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានការវាយប្រហារគ្នាយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ជុំវិញបញ្ហានេះលោកស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានធ្វើការបកស្រាយពាក់ព័ន្ធនឹងករណីរបស់សុខាថា បងប្អូនដែលមានភាពល្បីល្បាញតាម Tiktok ឬក៏តាម Facebook គឺពួកគាត់មិនមែនជាអ្នកសិល្បៈនោះទេ ហើយដើម្បីក្លាយខ្លួនជាអ្នកសិល្បករ សិល្បការិនី ដែលទទួលស្គាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬទទួលស្គាល់ដោយសមាគមសិល្បៈខ្មែរ
June 12, 2020 - ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅល្ងាចថ្ងៃទី១២ ខែ មិថុនាឆ្នាំ ២០២០នេះថា៖ ករណីពុលស្រាយីហោស្រាថ្នាំចិនសែតាំងគួយនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះគិតត្រឹមថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាចនេះអ្នកពុលស្រាថ្នាំចិនសែយីហោតាំងគួយ គឺអ្នកពុលទាំងអស់ចំនួន៤១នាក់ ស្រីចំនួន 3នាក់ ហើយអ្នកស្លាប់មានចំនួន៧ នាក់សុទ្ធតែជាបុរស។ ហើយអ្នកដែលកំពុងសម្រាកក្នុងមន្ទីពេទ្យមានចំនួន៣៤នាក់ ក្នុងនោះសម្រាកក្នុងមន្ទីរពេទ្យស្រុកមង្គលបុរី ៩នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១៦នាក់ មន្ទីរពេទ្យខេត្តសៀមរាប ២នាក់ ។ ដោយឡែកអ្នកជំងឺ ម្នាក់ដែលបានលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាប មកដល់ពេលនេះមានស្ថានភាពល្អ អ្នកដែលពុលគឺគាត់ដឹងខ្លួនហើយ ហើយអ្មកជំងឺសម្រាកនៅផ្ទះគឺមានចំនួន៧នាក់ ក្នុងនោះចេញពីមន្ទីរពេទ្យចំនួន៤នាក់ គាត់មានសុខភាពល្អ
June 12, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩ ដែលអាចជាគំរូមួយសម្រាប់ពិភពលោក។ ការកោតសរសើររបស់ឯកឧត្តម ម៉ូឌី បានលើកឡើងនៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែលបានចេញកាលពីម្សិលមិញនេះ បានឲ្យដឹងថា ឯកឧត្តម ម៉ូឌី បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាមួយ សម្តេច ដែលជាមិត្តរបស់ឥណ្ឌាក្នុងគ្រាដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩។ ឯកឧត្តមក៏បានកោតសរសើរ សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជម្ងឺកូវីដ-១៩
June 12, 2020 - សង្គម
ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី11 ខែមិថុនា ឆ្នាំ2020 នេះមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Chum Phearum បានបង្ហោះរៀបរាប់ថា “មានករណីភ្ញាក់ផ្អើលនឹងមន្រ្តីនគរបាលខេត្តព្រះសីហនុម្នាក់ដែលទំនងជាបែកថ្នាំបានយកខោអាវនគរបាលរបស់ខ្លួនមកបោះចោលនៅការ៉ាស់សាំង sokimex និង Tela ក្នុងសង្កាត់៣ ខេត្ត-ក្រុងព្រះសីហនុ រួចឡើងឡានក្រុងចេញទៅបាត់”។ ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបំភ្លឺថាអតីតមន្រ្តីនគរបាលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយការិយាល័យបុគ្គលិក ធ្វើការណែនាំ ជាច្រើនដងរួចមកហើយ និងបានធ្វើការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផងដែរ។ ដូច្នេះសូមសាធារណៈជនមេត្តាជ្រាបជាពតិ៍មាន!! ចំណែកឯលោកប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្លាប់ប្រាប់ឱ្យដឹងថា មន្រ្តីនគរបាលរូបនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដាក់សំណើរទៅលើដើម្បីដកចេញរួចហើយ នៅតែការប្រកាសចេញមកប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋសូមការស្នើទៅសម្តេចក្រឡាហោម ស ខេង
June 12, 2020 - សិល្បៈ
កុមារី ចាន់ ស្រីខួច អតីតបេក្ខភាព The Voice Kid Cambodia ឆ្នាំ 2017 បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលម្តងទៀត ក្រោយពេលដែលបាត់មុខនាង 3ឆ្នាំ ហើយស្រាប់តែលេចមុខម្តងទៀតនៅលើបណ្តាញសង្គម មានមុខមាត់ស្រស់ស្អាតមើលមិនចង់ស្គាល់។ ចាន់ ស្រីខួច កាលពីពេលចូលប្រឡងនៅក្នុងកម្មវិធី The Voice Kid Cambodia ឆ្នាំ 2017 ក្មេងតូចរូបនេះទើបតែមានវ័យ 14ឆ្នាំប៉ុណ្ណោះ។ កន្លងអស់ពេល 3ឆ្នាំ បច្ចុប្បន្ននាងមានវ័យ 17ឆ្នាំហើយ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់គឺសម្រស់របស់ក្មេងស្រីរូបនេះ ហាក់ប្រែប្រួលស្អាតជាងមុន រហូតមានអ្នកខ្លះពោលពាក្យថាមិនជឿថែមទៀតផង។ តោះទស្សនារូបសម្រស់របស់
June 12, 2020 - PR
ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ អិលធីឌី (ក្រុមហ៊ុនស្រាបៀរ អង្គរ) មានមោទនភាពក្នុងនាមជាម្ចាស់រោងចក្រផលិតស្រាបៀរដ៏ធំជាងគេមួយនៅក្នុងប្រទេស និងបានបង្កើតកម្មវិធីគាល់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ដ៏អស្ចារ្យនៅទូទាំងប្រទេសកម្ពុជា នាពេលថ្មីៗនេះ ដែលមហាយុទ្ធនាការនេះមានឈ្មោះថា ជល់ម៉ោ។ អតិថិជនគ្រាន់តែ គាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយពិនិត្យមើលរង្វាន់ដែលមានដូចជារថយន្ត ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000
June 12, 2020 - បច្ចេកវិទ្យា
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធី Messenger ដែលជាកម្មវិធីផ្ញើសារមានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកប្រើប្រាស់ប្រមាណ ១.៣ពាន់លាននាក់ជុំវិញពិភពលោកនោះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញនូវ ភាពចន្លោះប្រហោងខ្លះៗរបស់កម្មវិធីនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចឱ្យជនអនាមិកងាយស្រួលក្នុងការវាយប្រហារជាមួយមេរោគ malware នេះបើតាមការផ្សព្វផ្សាយរបស់ Reason Labs។ កំហុសឆ្គងនេះត្រូវបានគេរកឃើញនៅក្នុងកម្មវិធី Messenger ជំនាន់ 460.16 ដែលកើតឡើងនៅពេលកម្មវិធីនេះធ្វើការទាក់ទងជាមួយ Windows Powershell ទៅក្នុង Python directory។ ដូច្នេះប្រសិនបើលោកអ្នកពុំដែលបញ្ចូលកម្មវិធី Python កុំព្យូទ័រលោកអ្នកនឹងពុំមាន directory នេះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភជាមួយការវាយប្រហារនេះគឺ ជនអនាមិកអាចបន្តការវាយលុកបានយូរ ដោយសារការជ្រៀតចូលនេះទាក់ទងនឹង
June 12, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ យោងតាមទិន្នន័យពី counterpoint បានអោយដឹងថា realmeបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ចំនួនលក់នៃអាជីវកម្មស្មាតហ្វូនបានឈានដល់ចំណាត់ថ្នាក់កំពូលទី៤ក្នុងប្រទេសកម្ពុជា។ ហើយកាលពីថ្មីៗនេះ realmeបានប្រកាសជាផ្លូវការថា ក្រៅពីអាជីវកម្មស្មាតហ្វូន ផលិតផល AIoTរបស់realme ក៏ជិតនឹងឈានចូលមកដល់ប្រទេសកម្ពុជាជាផ្លូវការផងដែរ ។ realme Audio AIoT Global over 1 million Sell-out រហូតមកដល់ ខែមេសា ឆ្នាំ២០២០ ចំនួនលក់នៃផលិតផលAIoTរបស់realmeនៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ម៉ូដែលផលិតផលAIot ដែលបានដាក់ប្រកាសកាលពីកន្លងទៅ(រួមទាំង realme Buds Airនិងrealme Bandជាដើម) បានមានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាននិងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។ ហើយនា
June 12, 2020 - PR
រាជធានីភ្នំពេញ៖ Royal Enfield ជាម៉ាកម៉ូតូដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក និងមានអាយុកាលជាង១០០ឆ្នាំមកហើយ, ថ្ងៃនេះម៉ាកម៉ូតូមួយនេះបានប្រកាសសម្ពោធក្នុងប្រទេសកម្ពុជាជាផ្លូវការ ដោយ ក្រុមហ៊ុន ធី អេហ្វ ម៉ូធ័រ (TF Motors) ដែលជាអ្នកចែកចាយផ្លូវការ។ យីហោម៉ូតូ Royal Enfield បើកដំណើរការហាងដំបូងរបស់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញនៅ លើមហាវិថីសហព័ន្ធរុស្ស៊ីដែល ចាប់ផ្តើមប្រតិបត្តិការពេញលេញនៅប្រទេសកម្ពុជាហើយ។ Royal Enfield បង្កើតឡើងនៅឆ្នាំ ១៩០១ នៅទីក្រុង Redditch នៃចក្រភពអង់គ្លេសនិងបានធ្វើការប្រកួតប្រជែងក្នុងការបង្កើតឧស្សាហកម្មម៉ូតូអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ យីហោដែលមានកេរ្តិ៍តំណែលអង់គ្លេសដ៏រឹងមាំអស់រយៈពេល ១១៩ ឆ្នាំមកហើយនេះ ដែលគិតរួមទាំងសម័យសង្គ្រាមលោកទាំង២លើក, បានធ្វើការផលិតម៉ូតូដែលមានវ័យចំនាស់ជាងគេ ហើយក៏បានបន្តការផលិតរហូតមកដល់ជំនាន់ម៉ូដែល Bullet។
June 12, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០៖ ខ្យូតអី…ខ្យូតយ៉ាងនេះហ្ន៎! កំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip ផ្តល់នូវភាពស៊ីវីល័យ ភាពទាក់ទាញ និងភាពងាយស្រួលក្នុងការយកតាមខ្លួនណាស់…! ចង់វីដេអូខលជុំគ្នាក៏រឹតតែអស្ចារ្យទៀតជាមួយនឹងមុខងារដែលមានស្រាប់ Google Due អាចខលវីដេអូ បានច្បាស់ល្អបំផុតក្នុងកម្រិត 1080p! ហើយបើត្រូវការថតរូប Selfie វិញលោកអ្នកមិនចាំបាច់កាន់នាំតែចុកដៃ ឬធ្វើឱ្យទូរស័ព្ទញ័រថតរូបមិនច្បាស់នោះទេ…គ្រាន់បត់អេក្រង់តែបន្តិចលោកអ្នកអាចថតបានយ៉ាងរីករាយបំផុត! Samsung Galaxy Z flip ជានិមិត្តរូបនៃការរចនាឡើងសម្រាប់កំពូលទូរស័ព្ទនាពេលអនាគត! បន្ថែមពីនេះ Samsung Galaxy Z flip
June 12, 2020









