- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយ លោកអនុសេនីយ៍ឯក ជា សុភ័ណ្ឌ នាយផ្នែក ស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់ ឲ្យចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) និងប្រថាប់ត្រាហាមចូលរយៈពេល ០៣ឆ្នាំ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិននេះមាន ឈ្មោះ WANG WEI ភេទប្រុស អាយុ ២៧ឆ្នាំ និងត្រូវបានស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមេសា
June 14, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីថ្ងៃទីសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលទាក់ទងទៅ នឹងតម្លៃសាច់ជ្រូកនៅលើទីផ្សារ ដោយចាប់ពីសប្ដាហ៌ក្រោយនេះតទៅ តម្លៃជ្រូករស់នៅទូទាំងប្រទេស នឹងធ្លាក់ថ្លៃនៅសល់ត្រឹមតែ ១២,០០០រៀល ក្នុង១គីឡូក្រាម។ បើចង់ជ្រាបច្បាស់សូមប្រិយមិត្តអញ្ជើញអាចសេចក្ដីប្រកាស របស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដូចខាងក្រោម៖ សេចក្តីប្រកាសព័ត៌មាន ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងសកលលោក និងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ ដែលអាចបង្កជាផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាព ស្បៀងអាហារ របស់ប្រជាពលរដ្ឋ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានស្នើឲ្យមានការកាត់បន្ថយការនាំចូល
June 14, 2020 - ទេសចរណ៍
សៀមរាប៖ ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវទេសចរមួយចំនួនមិនសូវជាស្គាល់បានទៅហួសមកហួស មិនដែលបានទៅលេងព្រោះតែទីតាំងនៃ ប្រាសាទស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្ត ពោលគឺ នៅខាងកើតទីរួមខេត្តសៀមរាប ។ ប្រាសាទបាគង មានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ សាងសង់ឡើង ក្នុងរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ៨៨១ សម្រាប់ឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មមញ្ញសាសនាបើគិតមកទល់ពេលនេះមានអាយុកាលជាង មួយពាន់ មួយរយឆ្នាំមកហើយប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ(រលួស) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ប្រាសាទនេះជានិម្មិតរូបនៃភ្នំមេរុ ដែលស្រដៀងគ្នានឹងប្រាសាទ បួរួបូឌួ នៅប្រទេសឥណ្ឌូនេស៊ី ( ប្រទេសជ្វា អតីតកាល) ។
June 14, 2020 - ព័ត៌មានជាតិ
យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅព្រឹកនេះវេលាម៉ោង ៧:៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ថូ ធវ៉ាន់ថង ភេទប្រុស ទៅតុលាការ ដែលបេីកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជូនជនដែលបេីកបរម៉ូតូក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកាលពីយប់ថ្ងៃទី១២ នៅពេលដែលសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌបឹងកេងកងកំពុងតែបំពេញការងារលេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។ ជនបេីកបរក្នុងល្បឿនលឿនមកបុកសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ដែលបង្កឲ្យមន្ត្រី២នាក់រងរបួស ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ៕
June 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា បុរសស្រ្តី២នាក់ប្ដីប្រពន្ធ គ្រាន់តែបើកទ្វារបន្ទប់បំណងចេញទៅផ្សារ ស្រាប់តែភ័យស្ទើរលស់ព្រលឹង រត់ចេញមកស្រែកឆោឡោផ្អើលពេញភូមិ ខណៈដែលឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួន នៅជាប់ខាងក្រៅរនាំងសំណាញ់ដែករបងបន្ទប់ផ្ទះជួលមួយកន្លែង មិនដឹងតាំងពីពេលណា ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលទាំងព្រលឹម ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៤:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចខាងក្រៅសំណាញ់ដែករបង បន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅផ្លូវជាប់ស្ថានីយ៍បូមទឹកបឹងទំពន់ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពន់ទី២ បានមកដល់ក៏បានទាក់ទងទៅគ្រូពេទ្យជំនាញកោសល្យវិច័យចក្ខុរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ មកធ្វើកោសល្យវិច័យសពជនរងគ្រោះ ដោយមិនទាន់បញ្ជាក់អោយដឹងនៅឡើយ សូមរងចាំដំណឹងបន្ថែម៕ ដោយ៖
June 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសម្នាក់បានបើករថយន្ត Hilux Vevo មួយគ្រឿងក្នុងល្បឿនលឿន ឡើងស្ពានមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកត្រីធុនធំមួយគ្រឿងទៀតពេញមួយទំហឹង ខ្ទាតទៅប៉ះខឿនចិញ្ចើមស្ពាន អូសទៅមុខប្រហែល១០០ម៉ែត្រទៀត ទើបអស់ល្បឿនបើកទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តរបស់ខ្លួនមួយចំហៀងមុខផ្នែកខាងឆ្វេងខ្ទេចស្ទើរទាំងស្រុង ចំណែករថយន្តដឹកត្រីធុនធំ មិនមានខូចខាតអ្វីធ្ងន់ធ្ងរទេ ក៏បានបន្តដំណើរទៅបាត់ បន្សល់ទុករថយន្តដែលបើកលែងទៅមុខនោះកណ្ដាលស្ពានតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចពាក់កណ្ដាលស្ពានព្រះមុនីវង្សថ្មី(ស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ព្រំប្រទល់ជាមួយសមត្ថកិច្ចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដធុនធំមួយគ្រឿង ប្រភេទរថយន្តដឹកកេសដែកដាក់ត្រីពេញលើរថយន្ត (មិនចាំម៉ាក) បានកំពុងបើកបរទិសដៅពីលិចទៅកើត
June 14, 2020 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ទៀត ដែលធ្វើអោយចំនួនបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១២៨នាក់។ អ្នកវិជ្ជមានកូវីដ១៩ទាំង២នាក់នោះ គឺជាបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។ ជើងហោះហើរនោះមានអ្នកដំណើរសរុបចំនួន៤៦នាក់ ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន៤២នាក់ (ស្រី២២នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន០៤នាក់ ហើយអ្នកដំណើរទាំងអស់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្តាខេត្ត ដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បីតាមដានសុខភាពបន្តទៀត៕
June 14, 2020 - ព័ត៌មានជាតិ
ក្រុងកំពត ៖ នាវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងផ្នែកព្រហ្មទណ្ឌ នឹងកម្លាំងផ្នែកអន្តោប្រវេសន៍ បានឃាត់ខ្លួនជនបរទេសម្នាក់ ដែលបង្កការខូចខាតដោយចេតនា (បាញ់ថ្នាំលើផ្លាកប៉ាណូ និងបង្កាន់ដៃស្ពានថ្មី) ស្ថិតនៅទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កើតឡើងកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឈានចូលវេលាម៉ោង០១ និង០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ។ បង្កដោយឡើងជនង្ស័យឈ្មោះ WILKINS RUBY PATRICIA ភេទស្រី សញ្ជាតិអង់គ្លេស ថ្ងៃខែឆ្នាំកំណើត10.06.1992 កាន់លិខិតឆ្លងដែនលេខៈ576310364។
June 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានអគ្គិភ័យកំពុងឆាបឆេះនៅក្នុងបន្ទប់ជាន់ទី៤ នៃសណ្ឋាគារណៃអ៉ីន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនាំគ្នាប្រមូលសម្ភារៈរត់ចុះមកក្រោម ប្រាប់ម្ចាស់សណ្ឋាគារ រាយការណ៍ទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង០៧:៣៥នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចអាគារសណ្ឋាគារ ណៃអ៉ីន ជាប់ធនាគារកម្ពុជាសាធារណៈ ជិតស្តុបរតនាស្រីម៉ៅ នៅលើផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសម្ដីបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញមានផ្សែងខ្មួលខ្មាញ់ហុយចេញពីជាន់ទី៤ នៃសណ្ឋាគារ ណៃអ៉ីនកើតហេតុខាងលើ ដោយមិនដឹងមូលហេតុអ្វីនៅឡើយ ហើយក៏ឃើញភ្ញៀវដែលមកស្នាក់នៅនាំគ្នាប្រញាប់ប្រញាល់ចុះមកខាងក្រោម ប្រាប់ដល់បុគ្គលសណ្ឋាគារយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ តែដោយសារមានផ្សែងខ្លាំងពេល មិនអាចឡើងទៅពន្លត់បានទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ផងដែរ។ ខណៈពេលនេះគេឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង
June 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សង្ស័យគ្មានស្តង់ដារត្រឹមត្រូវបណ្ដាលឲ្យមានការបាក់ទំនប់បូមខ្សាច់ស្តុកក្នុងដេប៉ូខ្សាច់របស់លោកស្រី សួន ចន្ថា បណ្ដាលឲ្យហូរហៀរទឹកលាយឡំជាមួយខ្សាច់និងភក់ លិចផ្លូវជាតិលេខ២ និងលិចចូលដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិជាច្រើនខ្នងផ្អើលប្រជាពលរដ្ឋស្រែកឆោឡោរាយការណ៍ប្រាប់អាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលទាំងព្រឹកព្រលឹមនិងបើកកិច្ចប្រជុំដោះស្រាយបន្ទាន់ជាមួយតំណាងម្ចាស់ក្រុមហ៊ុនភ្លាមៗផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង០៧ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នេះខណៈដែលក្រុមហ៊ុនកំពុងបូមខ្សាច់ស្តុកក្នុងដេប៉ូរបស់ខ្លួនដែលមានទីតាំងស្ថិតនៅ អតីតរោងចក្រស៊ីម៉ងត៍ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីដឹកជញ្ជូនមិនសំចៃទាំងយប់ទាំងថ្ងៃ ។ ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យនោះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះមានទាំងកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក អធិការរងខណ្ឌចំនួន២រូបកម្លាំងប៉ុស្តិ៍ កម្លាំងសណ្តាប់ធ្នាប់ ខណ្ឌរួមទាំងលោក កែវ
June 13, 2020









