Khmernote Media
  • PR

    ភ្នំពេញ៖ ដើម្បីជាកាដូសម្រាប់នៅថ្ងៃដើមសប្តាហ៍ជូនទៅកាន់អ្នកគាំទ្រ ក៏ដូចជាសំណាក់អតិថិជនរបស់ vivo ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជានេះផងដែរ ក្រុមហ៊ុន vivo នឹងធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូនម៉ូឌែល Y19 ចាប់ពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 តទៅពីតម្លៃដើម $199 បញ្ចុះនៅសល់ត្រឹមតែ $179 តែប៉ុណ្ណោះ។ រួមបន្ថែមមកជាមួយនឹង សកាដូស្ពាយពីក្រោយយ៉ាងស្រស់ស្អាត 1 ហើយនិងការធានាយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ខាងក្រោមជាលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y19 . អេក្រង់ទំហំ 6.53 អ៊ីញ Halo Fullview™Display

    June 22, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ សម្តេចតេជោអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនៅរក្សាដដែល ដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុកខណៈដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថាទោះបីជារាជរដ្ឋាភិបាលមានព្រលានយន្តហោះថ្មីក៏ដោយ តែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ នៅរក្សាទុកដដែល គ្រាន់តែមុខងារតិចជាងមុន ជាពិសេសគឺគ្មានការកាត់ពោធិ៍ចិនតុង ធ្វើជាទីក្រុងរណបនោះទេ ។ ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ស្ថិតនៅក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូង រាជធានី ភ្នំពេញ សម្តេចតេជោបានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល គឺអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅតែរក្សាទុកដដែល សម្រាប់បម្រើវិស័យយោធា ការហោះហើរឯកជនក្នុងស្រុក ការដឹកជញ្ជូនទំនិញ និងការចុះចតរបស់គណប្រតិភូអន្តរជាតិ

    June 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងរ៉ឺម៉កដឹកទឹកកក បណ្តាលឲ្យបុរសម្នាក់ ដួលបោកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារច្រាំងចំរះ ស្ថិតក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ប្រាប់ពីដំណើររឿងថា មុនកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានអាយុប្រហែល២៥ឆ្នាំ ពាក់អាវដៃវែងពណ៌ខ្មៅ និងខោខ្លីប៉ារ៉ា បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-8608 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកទឹកកក

    June 22, 2020
  • សុខភាព

    បច្ចុប្បន្ន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មានការលក់ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។ លោក​បាន​បន្ត​ទៀត​ថា ផលិតផល​ដែល​បាន និង​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមក តឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ដែល​អាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។ បន្ថែម​ពី​នោះ​ថ្នាំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​ត្រង់​ចំណុច​នោះ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ

    June 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកនគរបាលមួយរូបកំពុងឈរសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំបើកឆ្លងកាត់ បណ្តាលឲ្យនគរបាលរូបនោះរងរបួសបាក់ភ្លៅខាងស្តាំម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាលដែលរងរបួសបាក់ភ្លៅមានឈ្មោះ ម៉ាក់ សាម៉ុនសៅរ៍ម៉ា មានឋានៈជាអនុសេនីយ៍ត្រី បម្រើការនៅប៉ុស្តិរដ្ឋបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ក្រោយកើតហេតុ យុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ បងម៉េងខ្មែរណូត

    June 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយដឹកជញ្ជូនរបស់ក្រុមហ៊ុន L.M.H ដែលចតលើដីចំណីផ្លូវយ៉ាងពេញទំហឹង ។ សពជនរងគ្រោះទាំងពីរនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9797 បិទស្លាកឡូហ្គោពីមុខ (L-M-H) បានចតលើដងផ្លូវនៅចំណុចកើតហេតុខាងលើក្នុងទិសដៅពីកើតទៅលិចដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ។ លុះដល់ម៉ោងកើតហេតុខាងលើក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1ID-3028 ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើតបានជ្រុលទៅបុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់បោកផ្ទប់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ បងម៉េង

    June 22, 2020
  • សិល្បៈ

    សិល្បៈការនីពហុជំនាញ គឺអ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំដោយសារឪពុករបស់នាងបានទទួលមរណៈភាពនៅមុននេះបន្តិច។ លោក ខាត់ លាវ ដែលជាឪពុករបស់អ្នកនាង ខាត់ សុឃីម ក៏ដូចជាលោក ខាត់ ចំរើន បានទទួលមរណៈភាព ក្រោយពេលដែលលោកធ្លាប់មានជំងឺ ត្បៀតសសៃឈាមក្នុងខួរក្បាល ហើយក៏ធ្លាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ជាច្រើនលើក។ ដំណឹងមរណៈភាពរបស់លោក ខាត់ លាវ ត្រូវបានអ្នកសិល្បៈជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារ របស់អ្នកនាង ខាត់ សុឃីម ហើយក៏មានការចូលរួមផ្ញើរសាររំលែកទុក្ខជាច្រើនផងដែរនៅលើបណ្តាញសង្គម Facebook៕

    June 22, 2020
  • សិល្បៈ

    តារាចម្រៀងជើងចាស់ល្បីឈ្មោះ គឺអ្នកនាង ម៉េង កែវពេជ្ជតា ហាក់ដូចជាមិនមានការថមថយកំលាំងខ្លួននោះឡើយ ទោះបីជាមានជំទាវល្បីឈ្មោះ២រូបដាក់ពាក្យបណ្តឹងដល់តុលាការ និងលេចលឺថា សូម្បីតែអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ត្រៀមដាក់ពាក្យប្តឹងដូចគ្នា។ ថ្មីៗនេះដែរ នៅក្នុងគ្រួសាររបស់តារាសម្តែង ចន ច័ន្ទលក្ខិណា បានជួបទុក្ខធំដោយសារតែក្មួយប្រុសរបស់នាង បានទទួលមរណៈភាព។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកនាង ម៉េង កែវពេជ្ជតា ហាក់ចង់ផ្លែផ្កាអោយអ្នកនាង ចន ច័ន្ទលក្ខិណា ដោយប្រើប្រាស់ពាក្យសំដីនៅលើ Comment ថា “មែនហើយ ដូចអ្នកខ្លះ ចង់ប្តឹងខ្ញុំស្រាប់តែជួបរឿងអកុសល ងាប់ក្មួយមួយដោយសារគ្រឿងញាណ” និងពាក្យមួយឃ្លាទៀតថា “បច្ចុប្បន្ននេះកម្មសងលឿនណាស់មិនចាំជាតិក្រោយ ដូចអ្នកខ្លះគ្រាន់តែប្តឹងបងក៏មានបញ្ហាគ្រួសារភ្លាម។

    June 22, 2020
  • សិល្បៈ

    ចម្រៀងមួយបទដែលជាព្រះរាជនិពន្ធដ៏ថ្លៃថ្លានៃសម្តេចព្រះមហាវីរក្សត្រ​ ព្រះបរមរតនកោដ្ឋ គឺបទ “កូលាបភ្នំពេញ” ត្រូវបានយកមកក្រសាលចម្រៀងដោយព្រះសូរ្យសៀងនៃ សម្តេចព្រះមហិស្សរា​ នរោត្តម​ ចក្រពង្ស​ ជាមួយព្រះនត្តា​ ព្រះនាងតូច​ នរោត្តម​ ចេនណា។ នៅក្នុងចម្រៀងដ៏មានអត្ថន័យពិរោះនេះដែរ ទទួលបានការគាំទ្រនិងលើកសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន មិនថានៅលើបណ្តាញសង្គម Facebook រឺ Youtube នោះទេ។ ដើម្បីកុំអោយខាតពេលយូរ សូមរីករាយស្តាប់ចម្រៀង “កូលាបភ្នំពេញ” នៅខាងក្រោមនេះ៖

    June 22, 2020
  • ព័ត៌មានជាតិ

    មន្ត្រីជំនាញអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបញ្ជាក់ថាចាប់ពីនេះទៅរាល់ការទិញលក់រថយន្តលែងឲ្យមានការចុះបញ្ជីសរសេរដោយដៃទៀតហើយ គឺត្រូវប្រើប្រព័ន្ធស័្វយប្រវត្តិកម្មដើម្បីពង្រឹងការងារឲ្យកាន់តែល្អបន្ថែមទៀត និងកុំឲ្យមានការក្លែងបន្លំឯកសារ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…………………… ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក តិច សៀកងន អនុប្រធាននាយកដ្ឋាន បង្ការនិងបង្រ្កាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅកាត់ថាប្រព័ន្ធ ASYCUDA ដើម្បីផ្តល់ភាពងាយស្រួលដល់អតិជន និងអ្នកលក់មានភាពសុក្រឹត និងដើម្បីកុំឲ្យមានការក្លែងបន្លំ។ លោក បញ្ជាក់ថា បច្ចុប្បន្នប្រសិនបើរាល់ការទិញលក់ រថយន្ត នៅប្រើប្រាស់ឯកសារដោយដៃទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនទទួលខុសត្រូវនោះទេរាល់ករណីកើតឡើង។ ដូច្នេះបើមានករណីនេះសូមរាយការណ៍បន្ទាន់មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីមានវិធានការ។ សំឡេង៖«បច្ចុប្បន្ននេះខាងអគ្គនាយកដ្ឋានគយ ឈប់ប្រើវិធីដោយដៃហើយ ក្រុមហ៊ុនដែលនាំចូលរថយន្តនិងម៉ូតូ ត្រូវតែប្រកាសគយតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅឈ្មោះកាត់អាស៊ីឃ្យូដា ASYCUDA

    June 22, 2020