- Khmernote Media
- សិល្បៈ
តារាសម្តែងរូបស្រស់ មាន សូនីតា ដែលគេស្គាល់ថាជាតួស្រីល្បីឈ្មោះក្នុងរឿង ស្នេហ៍៩ និងមានរហ័សនាមថាជា រាជនីក្រមា ក្រោយពេលដែលនាងតែងច្នៃក្រមា ចេញជាសំលៀកបំពាក់យ៉ាងស្រស់ស្អាត។ ថ្មីៗនេះដែរ មាន សូនីតា ក៏បានបង្ហាញសម្រស់ស្អាតប្លែកជាមួយនឹងកែវភ្នែកកាត់អ៉ឺរ៉ុប ជាមួយការផ្សាយពាណិជ្ជកម្មផលិតផល Contact Lens Eye Candy ម៉ាក CR ធ្វើអោយនាងទទួលបានការចាប់រម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ក៏ដូចជាអ្នកគាំទ្ររបស់នាង។ អ្វីដែលមិត្តយុវវ័យកាន់តែចាប់អារម្មណ៍នោះគឺ កញ្ញា មាន សូនីតា ត្រូវបានគេសរសើរថានាងតែងខ្លួនបែបណាក៏នៅតែស្អាត មិនថាឈុតបែបបុរាណ សិចស៊ី រឺលេងស្ទីលបែបអ៉ឺរ៉ុប ដូចតារាបរទេសនោះទេ ជាពិសេសពេលដែលនាងពាក់ Cotact Lens
June 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សត្វប្រើសពីរក្បាលត្រូវបានប្រទះឃើញងាប់រហូតស្អុយរលួយក្នុងព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ សង្ស័យត្រូវគ្រាប់ភ្លើងរបស់ព្រានព្រៃ។ ក្រសួងបរិស្ថានបានសម្តែងការសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ជីវិតរបស់សត្វកម្រទាំងពីរក្បាលនេះ។ បើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សពសត្វប្រើសទាំងពីរក្បាលនេះ ត្រូវបានគេប្រទះឃើញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយព្រះសង្ឃពេលនិមន្តត្រួតពិនិត្យក្នុងព្រៃនោះ។ បន្ទាប់ពីបានទទួលដំណឹងពីព្រះសង្ឃ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំអណ្តូង និងស្នាក់ការរូងដែក បានចុះទៅទីតាំងកើតហេតុខាងលើភ្លាមៗ។ បើតាមការសន្និដ្ឋាន សត្វប្រើសប្រហែលជាត្រូវគ្រាប់កាំភ្លើងរបស់ព្រាន ហើយបានងាប់ប្រមាណ ៦ ទៅ៧ថ្ងៃមកហើយ។ ក្រុមការងាររួមជាមួយកម្លាំងព្រះសង្ឃ បានរៀបចំបញ្ជូនសពសត្វប្រើសទាំងពីរទៅបញ្ចុះផងដែរ។ សូមបញ្ជាក់ថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមានទំហំជាង ៣០ហិកតា លាតសន្ធឹងក្នុងស្រុកចំនួន៣រួមមាន៖ ស្រុកសំរោង, ស្រុកចុងកាល់ និងស្រុកអន្លង់វែង។ ព្រៃនេះត្រូវបានចាត់ចូលជាព្រៃអភិរក្ស និងទទួលបានការពារតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនព្រះតេជគុណ
June 23, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលទទួលផែនទេសចរណ៍ បានចុះជាបន្ដបន្ទាប់ ក្នុងការផ្សព្វផ្សាយ ណែនាំជាបន្ដបន្ទាប់ ដល់បងប្អូន និងភ្ញៀវទេសចរណ៍ អោយធ្វើការចតយានយន្ដអោយបានសមរម្យ កុំចូលដល់មាត់ឆ្នេរ ដែលប៉ះពាល់ដល់សោភ័ណភាព ឆ្នេរសមុទ្ររបស់យើង។ មួយវិញទៀត រដ្ឋបាលខេត្ត បានរៀបចំគម្រោងក្នុងការ ដាក់បន្ទប់ទឹកសាធារណៈ នៅតាមបណ្ដោយផ្លូវឆ្នេរ ដើម្បីសម្រួលដល់តម្រូវការប្រើប្រាស់របស់ភ្ញៀវទេសចរណ៍ផងដែរ៕
June 23, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-លោកលឹម ភត្រី មន្ត្រីសាលាក្រុងព្រះសីហនុ ថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងចម្រុះរបស់សាលាក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានដកហូតយករទេះលក់ដូរមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត យកទៅរក្សាទុកនៅសាលាក្រុង តាមគោលការណ៍របស់ក្រុងក្នុងការរៀបចំសណ្តាប់ធ្នាប់ អនាម័យនិងបរិស្ថាន។ ជាមួយគ្នានេះ នៅតាមសង្កាត់ផ្សេងៗទៀតក្នុងក្រុងដូចជាសង្កាត់លេខ៣ជាដើម ឃើញមន្ត្រីសង្កាត់ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នេះដូចគ្នា និងបានស្ទូចយកមធ្យោបាយ សម្ភារៈលក់ដូរមួយចំនួនដែលអជ្ញាធរអះអាងថា ម្ចាស់មិនបានអនុវត្តន៍តាមការណែនាំមិនអោយលក់ដូរលើចំណីផ្លូវ យកទៅរក្សាទុកនៅសាលាក្រុងផងដែរ ៕ ប្រភព៖ លោក Huy Bunleng
June 23, 2020 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង បន្តចាប់ខ្លួនបានបក្ខពួក២នាក់ទៀតហេីយ ពាក់ព័ន្ធករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនោះ ។ លោកឧត្តមសេនីយ៍ស្នងការខេត្តព្រៃវែងបានបញ្ជាក់ថា «ក្រោយការសួរនាំជនដៃដល់ ដែលចាប់បានកាលពីម្សិលមិញនោះ កម្លាំងនគរបាលរបស់យើង បានសហការគ្នាតាមទៅយកបាន២នាក់ទៀតជាបក្ខពួក ហើយនៅពេលនេះកំពុងធ្វើការសួរនាំដើម្បីចាត់ការតាមច្បាប់»។ សូមបញ្ជាក់ថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលបានបើកប្រតិបត្តិការ តាមចាប់ខ្លួនបាននៅវេលាម៉ោង ២១:១៥នាទី ថ្ងៃទី២២ ខែមិថុនា និងត្រៀមបញ្ចូនទៅកាន់តុលាការកាត់ទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ព្រំ
June 23, 2020 - សិល្បៈ
គួរអោយអាសូរតារាសម្តែងជើងចាស់គឺអ្នកស្រី សក្កណា ហៅម៉ែនឿន ដោយសារតែម្តាយរបស់គាត់បានទទួលមរណៈភាពកាលពីម្សិលមិញនេះ ហើយរូបគាត់ជាកូនគ្មានលទ្ធភាពសូម្បីធ្វើបុណ្យសពជូនម្តាយ។ ដោយសារតែដំណឹងដ៏ក្រៀមក្រំនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភជាមេនបូជាសពតំលៃ $500 ជូនដល់តារាសម្តែងជើងចាស់រូបនេះ ដើម្បីធ្វើបុណ្យជូនម្តាយ។ ក្រៅពីនេះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល បានឧបត្ថម្ភ ចំនួន $800 ផងដែរដើម្បីអោយអ្នកស្រី សក្កណា រៀបចំបុណ្យសពជូនម្តាយ។ ថវិកាទាំងនោះត្រូវបាននាំជូនដល់ដៃតារាសម្តែងជើងចាស់
June 23, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃ ចន្ទ ២កេីត ខែអាសាឍឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង៥០នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងអនុវត្តតាមមតិណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌក្រុមអន្តរាគមន៍បង្ការបង្រ្កាបបានសហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យចុះប្រតិបត្តិការ បង្ក្រាបករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ (កាតទូរស័ព្ទដៃនិងក្រវិលកំប៉ុងស្រាបៀរ) មួយករណី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺ៖ ១-ឈ្មោះ
June 23, 2020 - សុខភាព
មានស្ត្រីជាច្រើនក្រោយឡើងគីឡូ ព្យាយាមរកគ្រប់វិធីដើម្បីឲ្យបានរាងស្គមស្អាតពីមុនមកវិញ ប៉ុន្តែមិនអាចបានសម្រេច។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី នឹងបង្ហាញពីជំនឿខុសនាំឲ្យយើងកាន់តែធាត់លើសដើម មិនថាអ្នកនៅលីវ ឬអ្នកមានកូនរួច ដែលតែងតែយល់ខុសកន្លងមក។ ១- មិនផឹកទឹក ទម្ងន់មិនឡើង ការពិតទៅប្រសិនបើខ្វះជាតិទឹក រាងកាយយើងនឹងឃ្លានខ្លាំង ទប់ចំណង់អាហារមិនសូវបានឃើញអីក៏ចង់ញ៉ាំទាំងអស់។ ដូច្នេះហើយបានជាអ្នកដែលមើលរំលងភាពសំខាន់របស់ទឹកឆាប់ធាត់រហ័ស។ វិធីផឹកទឹកដ៏ល្អបំផុត គឺភ្ញាក់ពីដេកព្រឹកឡើងមួយកែវ ផឹកមួយកែវទៀតចន្លោះពេលបាយ ផឹកក្រេបម្ដងបន្តិចៗ ចន្លោះពេលធ្វើការ ហើយផឹកមួយកែវពេញមុនចូលដេក១ម៉ោង។ បរិមាណត្រឹមត្រូវបំផុត គឺត្រូវផឹក ២ ទៅ ២,៥ លីត្រ/ថ្ងៃ។ ២- ផឹកទឹកផ្លែឈើ ការពិតទៅទឹកផ្លែឈើដែលដាក់លក់សព្វថ្ងៃនេះ
June 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡេីងដោយរថយន្ត Hummer ពាក់ស្លាកលេខភ្នំពេញ 2L-8839 មួយគ្រឿង បេីកបោះពួយលឿនពេកទៅបុកម៉ូតូមួយគ្រឿងនៅផ្លូវបំបែកជាបួនបណ្ដាលជនរងគ្រោះម្នាក់ស្លាប់ហេីយរថយន្តរត់គេចបាត់ស្រមោលបន្សល់ទុកតែស្លាកលេខនៅកន្លែងកេីតហេតុ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវព្រះនរោត្តម កែងនឹងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី ស្លៀកខោពណ៌ខ្មៅ រាងស្គម សក់ក្រហម មានកម្ពស់ប្រហែល១,៦០ម៉ែត្រ សម្បុរខ្មៅស្រអែម ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X-8816
June 23, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ អ្នកស្រីអៀង ស៊ីណា គឺជាតំណាងចែកចាយ របស់ក្រុមហ៊ុនរួយ ដែលបច្ចុប្បន្ននេះអ្នកស្រី បានរីកចម្រើននឹងមានលុយច្រើនគួរសម បន្ទាប់ពីចូលធ្វើជាតំណាង ចែកចាយរបស់ក្រុមហ៊ុនរួយ តែទម្រាំតែអ្នកស្រី មានថ្ងៃនេះ គឺអ្នកស្រីធ្លាប់ជួប នៅទុក្ខលំបាកច្រើនមែនទែន។ តាមរយៈបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានក្នុងស្រុក អ្នកស្រី អៀង ស៊ីណា បានបង្ហើបពីសាវតារបស់ខ្លួនថា មុននឹងអ្នកស្រីចូលធ្វើជា តំណាងចែកចាយ របស់ក្រុមហ៊ុនរួយ គឺអ្នកស្រី គឺជាអ្នកលក់បាយម្នាក់ នៅក្នុងភ្នំពេញ។ អ្នកស្រីក៏បានបន្តទៀតថា នៅក្នុងអំឡុងពេល នឹងជីវភាព របស់អ្នកស្រី ពិតជាលំបាកខ្លាំងណាស់ ព្រោះមិនសូវរកចំណូលបាននោះទេ ហើយថែមទាំងហត់ទៀត ព្រោះត្រូវលក់បាយផង ត្រូវចាប់ទឹកកកអោយភ្ញៀវផង
June 23, 2020









