- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿង (មិនចាំម៉ាក) បានបោះពួយយ៉ាងលឿនបុកម៉ូតូមួយគ្រឿងពេញទំហឹង និងអូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រ ហើយរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមាននារីរូបស្រស់ម្នាក់ឈ្មោះ គ្រី សុខដាលែន ហៅជ្រុយ អាយុ១៨ឆ្នាំ ជាសិស្សសាលាវិទ្យាល័យទួលទំពូង បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតឈ្មោះ ទៀត គឹមហេង ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បានរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ជុំវិញករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ក្លឹបបាល់ទាត់វិសាខា ក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “🙏 ជូនពរកីឡាករ ទៀត គីមហេង ឆាប់ជាសះស្បើយ 🙏 គ្រួសារកីឡាបាល់ទាត់វិសាខា ពិតជាមានការសោកស្ដាយជាខ្លាំង
June 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានរេចង្កូតជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុកគល់ដើមក្ងោកពេញទឹហឹង បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចមុខក្លឹបកម្សាន្តប៊ូឡាញ ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរមានឈ្មោះ សេង យ៉េង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិពោធិ៍ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរកម្មករ បានរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនពន្លឺ មកដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត
June 28, 2020 - ព័ត៌មានជាតិ
ពោធិ៍សាត់៖ កាលពីថ្ងៃទី ២៦ មិថុនា ២០២០ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានចំនួន ៦៦ករណី ដែលនេះគឺជាកម្មវិធី«សមាជ» ដែលអភិបាលខេត្តពោធិ៍សាត់ បានបង្កើតដើម្បីជួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រៀងរាល់ ២ថ្ងៃ ក្នុងមួយសប្តាហ៍។ ជាក់ស្តែងដូចកាលពីថ្ងៃទី ២៦ មិថុនានេះឯកឧត្តមអភិបាលបានជួយដោះស្រាយឲ្យប្រជាពលរដ្ឋ បាន៦៦ ករណីក្នុងនោះមានរឿងជម្លោះដីធ្លី ហិង្សា ជំពាក់លុយ ជម្លោះព្រំដីជាដើម។ ងាកមកមើលការដោះស្រាយរបស់លោកអភិបាលខេត្តដោះស្រាយរឿង “កូនបង្កើតវាយម្តាយ ថែមទាំងប្រមាថយកពូថៅកាប់ម្តាយជា ២ កប់ចោលទៀត” លោកយាយឆ្អែតចិត្តពេក មិនព្រមអនុគ្រោះ
June 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌស្រាល ដឹកនាំដោយលោកវ/ទោ ទូច រិទ្ធី នាយរងការិយាល័យ បានល្បាតតាមដងផ្លូវម្តុំវត្តទួលទំពួង ផ្លូវ៤៣២ សង្កាត់ទួលទំពួង ខណ្ឌចំការមន ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ ទិញម៉ូតូម៉ាក ឌូក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CD-2728 បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងដើរតាមផ្លូវ តែមិនបានសំរេច ពេលនោះកម្លាំងក៏ប្រដេញតាមមកដល់ មុខផ្សារថៃហួត ផ្លូវលេខ៦៣ កែងផ្លូវ៣៥២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ទើបឃាត់ជនសង្ស័យបានឈ្មោះ ទេព ឧត្តមបណ្ឌិត ភេទប្រុស អាយុ២៨ឆ្នាំ ដើម្បីយកមកសាកសួរ
June 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយតាមបណ្តាល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ០៥ករណីផ្សេងគ្នា ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ការបង្ក្រាបគ្រឿងញៀនទាំង៤ករណីរួមមាន៖ ករណីទី១៖ នៅវេលាម៉ោង ៩:00នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងស្ថិតនៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅមុខផ្សារអង្គ ភូមិអង្គ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃុន ជីន ភេទប្រុស អាយុ៣៧ឆ្នាំ
June 28, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ១០,០៨១,៥២២នាក់ និងបានសម្លាប់មនុស្សចំនួន ៥០១,២៩៨នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ៥,៤៥៨,៣៦៧។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២,៥៩៦,៥៣៧នាក់ អ្នកស្លាប់សរុប ១២៨,១៥២នាក់ និងជាសះស្បើយចំនួន ១,០៨១,៤៣៧ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៣១៥,៩៤១ នាក់ អ្នកស្លាប់សរុប ៥៧,១០៣ នាក់ និងជាសះស្បើយចំនួន ៧១៥,៩០៥ នាក់៕
June 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារីម្នាក់មិនដឹងមានរឿងអ្វី បានបើករថយន្តកាម៉ារីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខជីបម៉ុងលែនម៉ាក ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ អស់រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ នារីដែលស្លាប់មានឈ្មោះ មាន ចន្ទវលក្ខណ៍ អាយុជាង៣០ឆ្នាំ។ សពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះរឿងរ៉ាវនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃពីសំណាក់នារីខាងលើពុំទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ៕ ដោយ៖ បងម៉េង ខ្មែរណូត
June 28, 2020 - កូវីដ-១៩
ព្រឹកនេះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីបន្ថែមទៀត ដែលជាបុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរអាយុ១៥ឆ្នាំ អាសយដ្ឋានភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្តាល ហើយអ្នកទាំង២នាក់ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ បានមកដល់កម្ពុជាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺទាំង២នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។ ជើងហោះហើរនោះមានអ្នកដំណើរសរុប១០៧នាក់ (ខ្មែរ១០៥នាក់ ម៉ាឡេស៊ី០២នាក់) ហើយអ្នកដំណើរជនជាតិខ្មែរចំនួន ១០៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ត្រូវបានបន្តស្នាក់នៅមជ្ឈមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ រាជធានីភ្នំពេញ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) ដើម្បីរងចាំការដឹកជញ្ជូនទៅបន្តធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តដែលពួកគាត់រស់នៅរៀងៗខ្លួន ចំណែកឯបុរសជនជាតិម៉ាឡេស៊ី០២នាក់ បន្តស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលមានជ្រើសរើសយកបង់ថ្លៃសណ្ឋាគារ) ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ
June 28, 2020 - សង្គម
ស្របពេលដែលវិបត្តិនៃការរីករាលដាលជំងឺ កូវីដ-១៩ នៅលើពិភពលោកហាក់នៅមិនទាន់មានការថមថយនៅឡើយនោះ កម្ពុជាក៏មិនទាន់មានការអនុញ្ញាតអោយមានការបើកសាលារៀនឡើងវិញនៅឡើយទេ ដោយបច្ចុប្បន្នសិស្សទាំងអស់ត្រូវសិក្សាតាមកម្មវិធីអនឡាញ។ ថ្មីៗនេះដែរ សាលារៀនអន្តរជាតិមួយដែលមានឈ្មោះថា សាលារៀនអន្តរជាតិ Kids Castle បានប្រកាសបិទទ្វារ ដោយសារតែក្ស័យធន់ គ្មានលទ្ធភាពទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ (ពេញ១០០%) ជារៀងរាល់ខែ និងប្រាក់ឧបត្ថម្ភបុគ្គលិកគ្រូៗ។ យោងតាមការចុះផ្សាយរបស់ សាលារៀនអន្តរជាតិ Kids Castle នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា៖ “សាលារៀនអន្តរជាតិឃីដខាសលយើងខ្ញុំ សូមគោរជូនដំណឹងដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថាសលារៀនយើងខ្ញុំនឹងបិទជាអចិន្ត្រៃយ៍នៅទីតាំងអគារលេខ 95-97 ផ្លូវលេខ7 បុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោប្កចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយសារក្ស័យធន់។
June 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌ៧មករា ដឹកនាំដោយក្រឡាបញ្ជី ចុះផ្អាកទីតាំងភោជនីយដ្ឋាន “2Night” បណ្ណោះអាសន្ន បន្ទាប់ពីបានលួចបើកដំណើការផ្ទុយពីសារាចរណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ឋប្រឆាំងនិង ជម្ងឺកូវី១៩ ផងដែរ។ ការចុះផ្អាកនេះធ្វើឡើងកាលពីវេលាម៉ោង១០៖៤៥នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចភោជនីយដ្ឋានយីហោ “ធូណាយ 2Night Music & Pub” ដែលមានទីតាំងផ្ទះលេខ១២A ផ្លូវជាតិលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កន្លងមកឯកឧត្ដមអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ
June 27, 2020









