- Liny Chan
- បច្ចេកវិទ្យា
កាលពីថ្ងៃទី8 ខែមិថុនា realme បានប្រកាសនូវស្មាតហ្វូនសេរ៊ីថ្មី realme C25s និង Watch 2 Pro ដែលយើងឃើញថាពិតជាអស្ចារ្យមែនទែនដែល realme បានបញ្ចេញស្មាតហ្វូនសេរីថ្មី ដែលមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់ ហើយវាពិតជាសាកសមជាមួយដៃគូដ៏ល្អរបស់វាគឺ realme watch 2 Pro អ្វីដែលពិសេសនោះគឺ realme C25s វាមានតម្លៃត្រឹមតែ 189 ដុល្លារ ចំណែក realme watch 2 pro មានតម្លៃត្រឹមតែ 79 ដុល្លារ ប៉ុណ្ណោះ
June 9, 2021 - បច្ចេកវិទ្យា
កាលពីព្រឹកមិញនាថ្ងៃទី៨ ខែមិថុនា ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា បានរៀបចំការតេស្តដំបូងនូវលើស្មាតហ្វូនត្រកូលលំដាប់ខ្ពស់គឺស៊េរី Find នោះគឺម៉ូដែល OPPO Find X3 Pro ដែលកម្មវិធីនោះមានឈ្មោះថា Find X3 Pro Media Experience ដោយឃើញមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុន OPPO និងពិធីករ ជា វណ្ណារិទ្ធិ ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់ដំបូងនូវស្មាតហ្វូន Flagship លំដាប់កំពូល OPPO
June 8, 2021 - បច្ចេកវិទ្យា
សម័យនេះហើយ ប្រើប្រាស់ទូរសព្ទឆ្លាតវៃតែមួយមុខ ម៉េចគ្រប់គ្រាន់ ទាន់តែមានជំនួយការ អ្នកឯកទេសសុខភាព និងកីឡា នាឡិកាឆ្លាតវៃ របស់ក្រុមហ៊ុនហួវៃប៉ុន្មានម៉ូដែលដូចខាងក្រោមនេះធានាថាដឹងតែគ្រប់ទឹកហ្មង៖ 1. Huawei Band 6 អ្នកឯកទេសុខភាព និងកីឡា តម្លៃត្រឹមតែ $59 Huawei Band 6 ត្រូវបានក្រុមហ៊ុនដាក់រហ័ស្សនាមឲ្យជា អ្នកឯកទេសសុខភាព និងកីឡា មានបំពាក់មុខងារ វាស់កម្រិតអុកស៊ីសែនក្នុងឈាម SpO2 និង មុខងារវាស់ចង្វាក់បេះដូងប្រចាំថ្ងៃបានតាមរយៈមុខងារ វាស់ចង្វាក់បេះដូងជំនាន់ទី 4.0 អាច វាស់ 24ម៉ោងជាប់ ព្រមទាំង បំពាក់នូវមុខងារកីឡាជាង
June 7, 2021 - PR
. Bentayga S ម៉ូដែលថ្មីផ្ដល់នូវភាពរហ័សរហួន និងភាពលេចធ្លោ . ប្រព័ន្ធបូមបង្គុំឡើងតាមលក្ខណៈរថយន្ដស្ព័រជាពិសេសគ្មានពីរដែលផ្ដល់នូវសមត្ថភាពបើកបរជាមួយនឹងភាពរហ័សបំផុត . ម៉ូតរចនារូបរាងមាំបង្ហាញនូវសមត្ថភាពបើកបរជាលក្ខណៈស្ព័រពិតៗ . ចង្កៀងមុខពណ៌ខ្មៅប្រឿងៗ និមិត្តសញ្ញា Bentayga ‘S’ កង់ទំហំ 22 អ៊ិន្ឈ៍ និងបំពង់ផ្សែងព្រែករាង V8 ថ្មី បង្ហាញនូវសក្ដានុពលភាពក្នុងការបើកបរ។ . ផ្នែកខាងក្នុងប្រកបដោយភាពប្រណិតរួមមានពណ៌ឆ្លាស់ថ្មីជាមួយនឹងធាតុ Alcantara® . សម្ភារៈពណ៌ខ្មៅភ្លឺ តួពណ៌ខ្មៅ និងកញ្ចក់ទ្វារពណ៌ខ្មៅ . ម៉ាស៊ីន V8 4.0-លីត្រ ទែរបូភ្លោះ ផ្ដល់នូវកម្លាំង
June 7, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១៖ ទីបំផុតអតិថិជនមហាសំណាងទាំង 11រូប សម្រាប់កម្មវិធីប្រូម៉ូសិន “ឈ្នះមហារង្វាន់ពីការជាវ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 4 ដែលជាសប្តាហ៍ចុងក្រោយត្រូវបានរកឃើញហើយ…! ក្នុងឱកាសប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុងសប្ដាហ៍ទី 3 និងបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី 4 ដោយបានរកឃើញអតិថិជនឈ្មោះ Soun Tharith មកពីរាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ យឿម
June 7, 2021 - PR
សែលកាត ដែលបានចាប់ដៃគូសហការជាមួយ លោកគ្រូ ឃីម សុខហេង ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវមាតិកាអប់រំតាមអនឡាញដ៏សម្បូរបែប ដើម្បីជួយបង្កើននូវជំនាញទន់ និងឱកាសស្វែងរកការងារដ៏សមប្រកប។ ឥឡូវនេះ អតិថិជនសែលកាត អាចរីករាយជាមួយការទស្សនាវីដេអូដល់ទៅ 200ឃ្លីប ដោយឥតគិតថ្លៃ នៅលើកម្មវិធី KHiM SOK HENG រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2021។ ថ្នាលសិក្សាតាមអនឡាញនេះ ផ្តល់ជូនអតិថិជននូវចំណេះដឹងដ៏សម្បូរបែប ដែលជាផ្នែកមួយនៃសេវាកម្មនវានុវត្តន៍ឌីជីថលទាំងបី ដាក់ជូនឱ្យប្រើប្រាស់នៅលើថ្នាល Education Hub ដោយក្រុមហ៊ុនសែលកាត។ ការផ្តល់ជូននេះ គឺស្របគ្នាទៅនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយលើកកម្ពស់អក្ខរកម្មយុវជនខ្មែរ ក៏ដូចជាជួយគាំទ្រដល់ការបន្តដំណើរការសិក្សា ស្របពេលដែលគ្រឹះស្ថានសិក្សាទាំងអស់
June 7, 2021 - បច្ចេកវិទ្យា
ទីក្រុងសិនជិន ប្រទេសចិនថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 – realme ក្រុមហ៊ុនស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេនៅលើពិភពលោក បានបញ្ចេញរបាយការណ៍ផ្លូវការដែលមានចំណងជើងថា “ធ្វើឱ្យ 5G ក្លាយជាសកល: បង្កើតភាពងាយស្រួលសម្រាប់ទាំងអស់គ្នា-Making 5G Global: Accessibility for All” ក្នុងភាពជាដៃគូជាមួយស្ថាប័នស្រាវជ្រាវ Counterpoint។ ក្នុងរបាយការណ៍បានបង្ហាញពីការបំពាក់ 5G នៅលើស្មាហ្វូនជាសកលនៅលើទម្រង់ទីផ្សារបច្ចុប្បន្ន និន្នាការបច្ចេកទេសនៃការវិវឌ្ឍន៍ 5G និងជាប្រេនឈានមុខគេក្នុងតំបន់ដែលនឹងបំពាក់ 5G ។ ការលក់ស្មាតហ្វូន 5G ជាសាកលបន្តមានសន្ទុះយ៉ាងខ្លាំង យោងតាមរបាយការណ៍ ការប្រើប្រាស់ជាសកលនៃ 5G គឺមានចំនួនច្រើនជាងជំនាន់មុន
June 7, 2021 - PR
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន សែលកាត(Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 ថ្មីស្រឡាង ១ គ្រឿង ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X Ride ចំនួន ៦ គ្រឿង ជូនដល់អតិថិជនដែលមានសំណាងឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ! នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន សែលកាត ។ អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន ៦ គ្រឿងមានដូចខាងក្រោម៖ អតិថិជនទី១
June 7, 2021 - PR
បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង អាគារលេខ ១៧០A-B។ ការបើកសម្ភោធការិយាល័យនេះ គឺសម្រាប់បើកលក់ និងផ្ដល់សេវាកម្មក្នុងគម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតសហគមន៍ធម្មជាតិបែបបៃតង។ ជាក់ស្ដែងគម្រោងនេះនឹងត្រូវសាងសង់នៅក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលមានទន្លេអមសងខាង ដែលបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។ បន្ថែមលើសពីនេះទៅទៀត បុរី ក៏មានសួនធម្មជាតិដ៏ធំរហូតដល់
June 5, 2021 - PR
ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១៖ ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេមដែលមានអ្នកមើលច្រើនជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា។ អ្នកចូលចិត្តកីឡាអេឡិចត្រូនិច (eSport) និងអ្នកលេងកីឡាអេឡិចត្រូនិចអាជីពដែលកំពុងកើនឡើងមួយចំនួន ប្រើប្រាស់កម្មវិធីបង្កើត Facebook Gaming ដើម្បីបង្កើតមាតិកា
June 4, 2021









