Liny Chan
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនស្មាតហ្វូនrealmeដែលជាប្រេនក្មេងខ្ចីបានប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំកំពូល 5G កាលពីម្សិលមិញរបស់គេ ដោយនាំយកទូរស័ព្ទ 5G ទៅឲ្យយុវវ័យ១០០ លាននាក់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយមានការចូលរួមពីក្រុមហ៊ុនខាងបច្ចេកវិទ្យាលំដាប់កំពូលរួមមាន GSMA, Counterpoint, នឹង Qualcomm។ ក្នុងព្រឹត្តិការណ៍នោះផងដែរ realme ក៏បានបង្ហើបពីស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួល GT seriesវាជាស្មាតហ្វូនលំដាប់ flagships គ្រងប្រកាសចេញនៅខែមិថុនារឺខែកក្កដាខាងមុខនេះ ក្នុងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនជាច្រើន ដើម្បីលើកកម្ពស់ការទទួលយក 5G នៅទូទាំងពិភពលោក។ ក្រោមប្រធាបទ“ បង្កើត 5G ជាសកលដើម្បីភាពងាយស្រួលសម្រាប់ទាំងអស់គ្នា” ក្នុងកិច្ចប្រជុំកំពូល 5G នេះបានប្រមូលផ្តុំអ្នកដឹកនាំមកពីក្រុមហ៊ុនខាងបច្ចេកវិទ្យា សមាគមឧស្សាហកម្ម ស្ថាប័នស្រាវជ្រាវ

    June 4, 2021
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី 02 ខែមិថុនា ឆ្នាំ 2021ទី ក្រុងសិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei បានដាក់សម្ពោធ នូវស្មាតហ្វូន, នាឡិកាវៃឆ្លាត និងថេប្លេតថ្មីៗច្រើនប្រភេទ រាប់បញ្ចូលទាំង HUAWEI Mate 40 ស៊េរី, HUAWEI Mate X2, HUAWEI WATCH 3 ស៊េរី និង HUAWEI MatePad Pro ដែលត្រូវបានកែប្រែមុខមាត់ថ្មី ប្រតិបត្តិការដោយ HarmonyOS 2។ នៅក្នុងព្រឹត្តិការណ៍នេះ

    June 4, 2021
  • PR

    ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធសរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀតឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឈ្នះរង្វាន់លុយសុទ្ធ $10,000 កាលពីថ្ងៃទី11 ខែមេសា ឆ្នាំ 2021 ។ ចំនែកអតិថិជនទី2 មានឈ្មោះថា សឹម សៅ

    June 3, 2021
  • បច្ចេកវិទ្យា

    ថ្មីៗនេះក្រុមហ៊ុន OPPO បានបញ្ចេញនូវកាសឥតខ្សែស៊េរីថ្មី Enco X ប្រភេទ Flagship ដែលមានគុណភាពកម្រិតច្បាស់ ទោះលោកអ្នកស្ថិតក្នុងបរិយាកាសដែលមានសម្លេងរំខានខ្លាំងក៏ដោយ។ សម្រាប់កាសឥតខ្សែ Enco X មានអត្ថប្រយោជន៍ជាច្រើនក្នុងការថែទាំសុខភាពត្រចៀកលោកអ្នកដោយមិនចាំបាច់បើកសម្លេងខ្លាំងក៏នៅតែស្តាប់តន្រ្តីបានច្បាស់។ ហើយកាសឥតខ្សែមួយនេះក៏បង្កើនសុវត្ថិភាព កាត់បន្ថយសម្លេងរំខានជុំវិញខ្លួនលោកអ្នកផងដែរ។ មិនតែប៉ុណ្ណោះ វាអាចនាំអ្នកទាំងអស់គ្នាទៅស្វែងរកពិភពនៃសម្លេង បង្ហាញពីគុណភាពសម្លេងកម្រិតខ្ពស់ សម្លេងបាសកាន់តែធ្ងន់ និងពីរោះរណ្តំជាងមុន គួបផ្សំជាមួយនឹងកាសររចនាម៉ូដ និងឌីហ្សាញយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ។ ចំពោះបច្ចេកទេសសម្លេងរបស់កាសឥតខ្សែ Enco X ត្រូវបានក្រុមបច្ចេកទេស Blu-ray របស់ OPPO ដែលមានបទពិសោធន៍លើបច្ចេកវិទ្យាសម្លេងអស់រយៈពេលជាង 10 ឆ្នាំ សហការក្នុងការបង្កើតរួមគ្នាជាមួយក្រុមហ៊ុន Dynaudio

    June 3, 2021
  • បច្ចេកវិទ្យា

    យើងទាំងអស់គ្នាបានដឹងហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនrealmeដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោកទើបតែបញ្ចេញស្មាតហ្វូនrealme 8 សេរ៊ី ហើយឥឡូវគេត្រៀមនឹងប្រកាសចេញនូវស្មាតហ្វូនសេរីថ្មីទៀតហើយគឺrealme C25s ដែលជាស្មាតហ្វូនស្ថិតក្នុងកំរិតមធ្យមតែមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់។ តាមការស្រាវជ្រាវទៅលើយុវវ័យ realme និង TÜV Rheinland បានរួមគ្នាបង្កើតវិញ្ញាបនប័ត្របញ្ជាក់គុណភាពនៃទូរស័ព្ទឆ្លាត ដែលអាចជឿទុកចិត្តលើ បាន ដោយផ្អែកលើបទពិសោធន៍វដ្តជីវិតរយៈពេលប្រើប្រាស់ 3 ឆ្នាំដំបូងនៃស្មាតហ្វូន។ realme C25s គឺជាស្មាតហ្វូន C ស៊េរី ដំបូងបង្អស់ដែលទទួលបានវិញ្ញាបនប័ត្រនេះ។ realme C25s ដែលនឹងប្រកាសចេញផ្លូវការនៅថ្ងៃទី 8 ខែមិថុនា នេះ ក៏មានលក្ខណៈសម្បត្តិល្អជាងមុនច្រើនជាពិសេសគឺផ្នែកគុណភាព និង បន្ទះឈីប Gaming Helio

    June 3, 2021
  • PR

    នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខាពេទ្យទៅប្រគល់ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខដែលជួយចាក់វ៉ាក់ស៊ាំងដល់បុគ្គលិករបស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។ គ្រឿងបរិក្ខាពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ ម៉ាស foodpanda ៥០០ ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១៥០សន្លឹក។ ទាក់ទងនឹងការប្រគល់អំណោយនេះ លោក ឈុនណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង បានឲ្យដឹងថា៖ «ការចូលរួមជួយសង្គម គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda។ នេះគឺជាការរួមចំណែក

    June 3, 2021
  • PR

    ភ្នំពេញ — ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំកម្មវិធី goWave by RHB – ជាប្រព័ន្ធមាតិកាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗដ៏មានអត្ថប្រយោជន៍ វីដេអូខាប់ស៊ុល ហើយឧបរកណ៍ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជាតាមរយៈគេហទំព័ររបស់ខ្លួន ក៏ដូចជាតាមប្រព័ន្ធកម្មវិធីបណ្តាញសង្គមផ្សេងៗផងដែរ។ “កម្មវិធីgoWaveby RHB ធ្វើការណែនាំ សម្របសម្រួល និងផ្តល់អំណាចដល់យុវជនកម្ពុជាឆ្ពោះទៅរកការសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងជាបីដំណាក់កាល – ចាប់ផ្តើមជាមួយនឹងគេហទំព័រកម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite

    June 2, 2021
  • បច្ចេកវិទ្យា

    បើវិលត្រឡប់ទៅអតីតកាល នៅចាំបានអត់ តើគេបង្កើតស្មាតហ្វូនដំបូងគេមានអេក្រង់ចំនួនប៉ុន្មានពណ៌? លុះប៉ុន្មានឆ្នាំក្រោយមក តើក្រុមហ៊ុនស្មាតហ្វូនទាំងនោះបានវិវត្តទៅជាយ៉ាងណា? ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះឃើញថានៅលើស្មាតហ្វូននីមួយៗគឺបានបំពាក់មកជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើបៗ រួមទាំងបំពាក់មកជាមួយ Flagship ផងដែរ ដូច្នេះអ្នកដឹងទេថា តើស្មាតហ្វូនទាំងនោះអភិវឌ្ឍន៍ដល់កម្រិតទំហំប៉ុន្មាន Bit ? ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី ចិន និងបណ្តាប្រទេសនៅប៉ែកអឺរ៉ុបជាច្រើនទៀត ទើបដាក់សម្ពាធបង្ហាញកំពូលស្មាតហ្វូន Flagship ស៊េរីគឺ OPPO Find X3 Pro នេះជាផ្លូវការផងដែរ។ ក្នុងនោះក៏ឃើញមានការចែកចាយព័ត៌មានជាច្រើនពាសពេញបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងព្រោងព្រាតគួរឲ្យភ្ញាក់ផ្អើលតែម្តង។ យ៉ាងណាមិញ បើតាមចាំបាននៅក្នុងឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូនឈានមុខនិងល្បីល្បាញ OPPO បានបញ្ចេញនូវកំពូលស្មាតហ្វូន

    June 2, 2021
  • PR

    All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុតដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនតាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ភាពជោគជ័យ ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើបលើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយឲ្យការបើកបរកាន់តែប្រសើរឡើងនៅលើ ដងផ្លូវប្រកបដោយ ភាពជឿជាក់ និង ជោគជ័យ រាល់ការធ្វើដំណើរ។ លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ

    June 1, 2021
  • PR

    ភ្នំពេញថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ – នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត នេះបើយោងតាមការសិក្សា របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។ យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន2នាក់ ក្នុងចំណោម3នាក់ (ស្មើរនឹង ៧១ ភាគរយ) បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless របស់ Visa។

    June 1, 2021