- Liny Chan
- បច្ចេកវិទ្យា
យើងសង្កេតឃើញស្មាតហ្វូនជាច្រើនដែលដាក់លក់នៅលើទីផ្សារបច្ចុប្បន្នមានតម្លៃថ្លៃនឹងតម្លៃមធ្យមតែវាមានគុណសម្បត្តិ លក្ខណៈពិសេសផ្សេងៗទៅតាមទឹកលុយរបស់វា។ តែបើយើងចង់បានស្មាតហ្វូនតម្លៃក្រោម200$ តែមានកម្លាំងម៉ាស៊ីនខ្លាំង សមត្ថិភាពខ្ពស់ លេងហ្គេមបានរលូន ថ្មធំហើយកាមេរ៉ាថតរូបគួរសមដែរ នោះ realme C25s ពិតជាសាកសមមិនធ្វើឲ្យអ្នកខកបំណងឡើយ រឹតតែអស្ចារ្យនោះគឺមានវិញ្ញាបនប័ត្របញ្ចាក់គុណភាព TÜV Rheinland កំណត់ស្តង់ដារគុណភាពខ្ពស់ ។ realme C25sស្មាតហ្វូនលំដាប់ថវិកាដែលបំពាក់បន្ទះឈីបgaming Helio G85ដែលមានអនុភាពខ្លាំងនាំមកនូវបទពិសោធន៍លេងហ្គេមរលូន សម្រាប់អ្នកចូលចិត្តលេងហ្គេម។ឈីប gaming នេះមានសមត្ថភាពក្នុងការគ្រប់គ្រងហ្គេម ក្នុងទូរស័ព្ទបានយ៉ាងល្អនឹងបង្កើនប្រសិទិ្ធភាពក្នុងការលេងហ្គេមកាន់តែរលូន បើប្រៀបធៀបទៅនឹងទូរស័ព្ទដទៃទៀតដែលស្ថិតនៅជួរតំលៃដូចគ្នា C25s គេឲ្យចំណាត់ថ្នាក់ខ្ពស់ជាង។ អេក្រង់ដំណក់ទឹក 6.5អ៊ីញ HD+ ថាមពលថ្មធំ6000mAh ដោយបច្ចេកវិទ្យាសាកថ្មលឿន18W ស្មាតហ្វូនrealme C25sផ្តល់មកជម្រើស2
June 11, 2021 - PR
កណ្ដាល៖ បុរសម្នាក់និយាយថា ស្ទើរតែកន្លះជីវិតទៅហើយ លោកសឹងតែមិនបានស្គាល់ឡើយប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ (១០០០០ ដុល្លារ) បែបនេះទេ។ តែពេលនេះលោកនឹងបានកាន់ដោយផ្ទាល់ដៃក្នុងពេលឆាប់ៗខាងនេះហើយ។ ចំណាយត្រឹមតែ ២០០០ រៀលទិញគោជល់មកពិសា ហើយគាស់បានត្រឹមពាក្យអរគុណ ដែលពីមុនគឺមិនមានតម្លៃអ្វីទាំងអស់។ តែពេលនេះក្រវិលអរគុណដែលមានលេសសំណាង គឺអាចផ្លាស់ប្ដូរជីវិតសឹងតែ ៣៦០ ដឺក្រេ តែម្ដងព្រោះថា ក្រវិលអរគុណគោជល់ ដែលមានលេខកូដ ៨ខ្ទង់ អាចអោយលោក លន់ បូរ៉ែន ឈ្នះទឹកប្រាក់រង្វាន់ដ៏ច្រើនរហូតដល់១០,០០០ (មួយម៉ឺន) ដុល្លារ។ លោក លន់ បូរ៉ែន ភេទប្រុស ជាជាងទងក្រក្សត់ម្នាក់ មានទីលំនៅ ឃុំវិហារសួគ៍
June 11, 2021 - PR
កាន់តែភ្ញាក់ផ្អើល អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ! ដូចជាបងប្អូនមួយចំនួនបានដឹងហើយថាកាលពីអំឡុងពេលថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន vivo បានទម្លាយព័ត៌មានអំពីស្មាតហ្វូន V21 Series នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គម។ ហើយនៅថ្ងៃនេះ ក៏មានការបញ្ជាក់អំពីកាលបរិច្ឆេទក្នុងការប្រកាសនូវស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន vivo V21 Series នេះគឺជាម៉ូឌែលចុងក្រោយគេបង្អស់នៃបងប្អូនត្រកូល V ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាព នឹងការគាំទ្រខ្លាំងនៅតាមបណ្តាប្រទេសផ្សេងៗមួយចំនួន ជាមួយនឹងការរចនាបទទៅលើរូបរាងដ៏ស្តើងបំផុត ក៏ដូចជាបច្ចេកវិទ្យាទំនើបទាន់សម័យ។ ចំពោះស្មាតហ្វូននេះដែរនៅទីផ្សារស្រុកយើងបានបំបែកខ្លួនជាពីរម៉ូឌែលគឺស្មាតហ្វូន V21 & V21e ដែលវាមានលក្ខណៈសម្បត្តិខុសប្លែកពីគ្នាមួយចំនួន៖ ដោយស្មាតហ្វូន vivo V21 ត្រូវបានបំពាក់មកជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា : .បំពាក់អេក្រង់ ទំហំ 6.44
June 11, 2021 - PR
Royal Enfield Cambodia, ជាអ្នកចែកចាយផ្លូវការមួយដែលស្ថិតនៅក្រោមក្រុមហ៊ុន TF Motors Cambodia, Co., Ltd. ក្រុមហ៊ុននេះបាននាំចូលម៉ូតូយីហ៊ោ Royal Enfield មកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2020 មកម្លេះ។ ការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា Royal Enfield Cambodia បាននាំចូលនូវម៉ូឌែលម៉ូតូដ៏ល្បីល្បាញនៅក្នុងសកលលោករបស់ខ្លួនចំនួន៦ ដែលរួមមានទាំងប្រភេទស៊ីឡាំង១ និងស៊ីឡាំងភ្លោះដូចជា Bullet 500 ម៉ូឌែលដែលមានប្រវត្តិនិងរូបរាងពីគ្រាប់កាំភ្លើង, Classic 500 ម៉ូឌែលដែលមានស្ទីលត្រូវគ្រប់សម័យកាល, ម៉ូឌែលដែលសម្រិតសម្រាំងឡើងសម្រាប់ផ្លូវ off-road ជាពិសេស the Himalayan (411cc),
June 11, 2021 - PR
ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យលក់ទំនិញបែបឌីជីថល និងគាំពារសុខុមាលភាពអតិថិជនក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ រួមជាមួយផ្សារទំនើបរតនាផ្លាហ្សា និងក្រុមហ៊ុន WOWNOW បានសម្រេចចុះអនុស្សរណ:នៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(E-commerce) ដែលផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មីនៃការទិញទំនិញដែលមានគុណភាព សុវត្ថិភាព និងប្រកបដោយទំនុកចិត្ត។ ពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា បានរៀបចំឡើងនាពេលថ្មីៗនេះនៅសាលប្រជុំនៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ អតិថិជននឹងអាចស្វែងរកទំនិញរាប់ម៉ឺនមុខ ពីហាងជិត៣០០ នៅក្នុងផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងផ្សារទំនើបរតនាផ្លាហ្សា តាមរយ:អេប WOWNOW ដែលវាជាការបង្កើតនូវមធ្យោបាយទិញទំនិញថ្មីដែលកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយនឹងការដឹកជញ្ជូនទាំងនៅរាជធានី និងទៅតាមបណ្តាខេត្តនានាផងដែរ។
June 10, 2021 - PR
ស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ក្រុមហ៊ុន vivo កំពុងតែជម្រុញនូវកម្លាំងរបស់ខ្លួនក្នុងការពង្រីកនូវសក្តានុពលជាសកល និងការតភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកតាមរយៈកីឡា ស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ UEFA EURO 2020™ នេះ ក្រុមហ៊ុន vivo ចង់អោយអ្នកគាំទ្របាល់ទាត់ទាំងអស់នៅជុំវិញពិភពលោករីករាយជាមួយនឹងភាពស្រស់ស្អាតគ្រប់យ៉ាងនៅក្នុងអំឡុងពេលនៃការប្រកួតនេះ។ នៅក្នុងមហិច្ឆិតាក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតទៅកាន់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការឧបត្ថម្ភទៅដល់ព្រឹត្តិការណ៍នេះដើម្បីនាំយកនូវភាពរីករាយជាច្រើននៃព្រឹត្តិការណ៍នេះ។ នៅក្នុងយុទ្ធនាការ “To Beautiful Moments” ដែលប្រកាសបង្ហាញនៅថ្ងៃនេះ ក្រុមហ៊ុនvivo បានជម្រុញមនុស្សជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ គ្រួសារ និងអ្នកគាំទ្រទាំងអស់ក្នុងការទស្សនានូវរូបភាពដ៏ស្រស់ស្អាតនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ។ លោក Spark Niអនុប្រធានជាន់ខ្ពស់ និង CMO របស់ក្រុមហ៊ុន vivo និយាយថា “មនុស្សជុំវិញពិភពលោកគឺកំពុងតែទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍ប្រកួតនេះ។ ពេលនេះ
June 10, 2021 - សិល្បៈ
ជារឿងដ៏គួរឱ្យរំភើបមួយ ដែលកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងមួយបទរបស់ខ្លួនបង្ហាញនៅក្នុងកម្មវិធី ONLINE ASEAN-Japan Music Festival។ យោងតាមគេហទំព័រ យូធូប របស់កម្មវិធីបានបង្ហាញថា លោក ព្រាប សុវត្ថិ បាននាំយកបទចម្រៀងដែលទើបនឹងចេញមានចំណងជើងថា «យើងត្រូវតែក្លាហាន» តំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្មវិធី។ បទចម្រៀង «យើងត្រូវតែក្លាហាន» ថ្វីត្បិតតែទើបនឹងចេញមែនពិត តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាយ៉ាងខ្លាំង និងទទួលបានកោតសរសើរមិនដាច់ពីមាត់ ដោយសារបទនេះ បានបង្ហាញពីទុក្ខលំបាកនៃប្រជាជនក្នុងវិបត្តិ កូវីដ-១៩ និងបានជំរុញរួមទាំងលើកទឹកចិត្តឱ្យប្រជាជនចេះរួមរួប សាមគ្គីគ្នាជំនះវីរុសរាតត្បាតនេះ។ ដោយសារតែអត្ថន័យដ៏ជ្រាលជ្រៅ
June 10, 2021 - PR
(ភ្នំពេញ) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១៖ គិតទៅអតិថិជនរបស់ សាមសុង ឥឡូវនេះគឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ…! ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកម្ម៉ង់ទិញទុកមុន…ដែលជោគជ័យនេះទើបធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលា! សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះគឺជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់…! ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗត្រូវសិក្សាតាមរយៈអនឡាញ (Online class),
June 10, 2021 - សិល្បៈគួរឱ្យសង្ស័យ! តន់ ច័ន្ទសីម៉ា តារាស្រីវ័យក្មេង បង្ហាញរូបភាពរួមការងារជាលើកដំបូងជាមួយលោក ខេមរៈ សិរីមន្ត
ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្មាននាទីមុននេះនៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយ និង តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នាជាលើកដំបូង។ រូបភាពទាំងនោះត្រូវបានបង្ហោះលើផេកផ្លូវការ របស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែម្ដង។ អមជា មួយរូបថត ជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេររៀបរាប់បែបនេះ៖ « ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង សូមផ្ញើរក្ដីនឹករលឹក ដល់ពុកម៉ែ បងប្អូនផង 🙏🙏🙏🙏 បងប្អូនទាយមើលថា
June 9, 2021 - PR
អបអរសាទរដល់អតិថិជនមហាសំណាងនៅរាជធានីភ្នំពេញម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2021 កន្លងទៅនេះ! ក្រុមហ៊ុនសែលកាត បាននាំយករង្វាន់លុយសុទ្ធ $90,000 ទៅប្រគល់ដល់ផ្ទះអតិថិជនដែលបានឈ្នះតែម្តង។ អ្នកមានសំណាងមហាសាលនេះមានឈ្មោះថា យិន ច័ន្ទធួន លោកជាមន្ត្រីយោធាជាន់ខ្ពស់ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីសែលកាត។ លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ និងសំណាងទាំងនេះនៅតែបន្តរកម្ចាស់ឱ្យមកទទួលបន្តទៀត។ តើអ្នកមានបំណងប្រាថ្នាអ្វីខ្លះដែរ? ទិញផ្ទះថ្មី! ឡានថ្មី! សម្លៀកបំពាក់ថ្មីៗ! អាហារឆ្ងាញ់ៗដែលអ្នកចូលចិត្ត និងសាលារៀនល្អៗសម្រាប់កូនជាទីស្រលាញ់របស់អ្នក! ជីវិតពោរពេញដោយសំណាង អ្នកអាចស្វែងរកសំណាងរបស់អ្នកក្នុងកម្មវិធី ឈ្នះលុយសុទ្ធ
June 9, 2021









