- Pheakdey
- អន្តរជាតិ
អាមេរិក៖ ក្រុមអ្នកវិនិយោគជាច្រើននាក់បាននាំគ្នាដាក់ពាក្យប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple ជាបន្តបន្ទាប់ដើម្បីទាមទារប្រាក់សំណង ខណៈប្រាក់សំណងសរុបគិតត្រឹមពេលនេះគឺមានចំនួនរហូត ៤៩០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។ ពាក្យបណ្តឹងរបស់ក្រុមអ្នកវិនិយោគត្រូវបានធ្វើឡើងតបទៅនឹងរបាយការណ៍អាជីកម្មមិនត្រឹមត្រូវមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានធ្វើឡើងដោយលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៨កន្លងទៅ។ នៅក្នុងពាក្យបណ្តឹងរបស់អ្នកវិនិយោគបានអះអាងថា របាយការណ៍លក់របស់ក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៨ នោះគឺត្រូវបានរៀបចំឡើងដោយមានទិន្នន័យនៃការលក់មិនត្រឹមត្រូវមួយដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនត្រូវកើនឡើងយ៉ាងខ្ពស់។ ដោយផ្អែកលើរបាយការណ៍មិនត្រឹមត្រូវនេះក្រុមអ្នកវិនិយោគបាននាំគ្នាទិញហ៊ុនរបស់ Apple ក្នុងតម្លៃដ៏ខ្ពស់ តែជាក់ស្តែងការលក់ទូរស័ព្ទ iPhone នៅក្នុងប្រទេសចិនមានការធ្លាក់ចុះហើយតម្លៃភាគហ៊ុនក៏ត្រូវចុះដែរ ខណៈក្រុមអ្នកវិនិយោគត្រូវប្រឈមនឹងការខាតប្រាក់អស់យ៉ាងច្រើនជាបន្តបន្ទាប់គ្នា។ សូមបញ្ជាក់ជូនថា ការលក់ទូរស័ព្ទ iPhone
March 16, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ពួកគេនឹងលាឈប់ពីការងារដើម្បីទៅជួយគាំទ្រក្រុមវេជ្ជបណ្ឌិតកម្មសិក្សាក្នុងការធ្វើបាតុកម្មប្រឆាំងជាមួយនឹងរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។ នៅក្នុងចំណោមក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់ទាំងអស់នេះក៏មានទាំងក្រុមវេជ្ជបណ្ឌិតសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២០នៅទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។ តាមគម្រោងគឺក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់ទាំងនេះនឹងនាំគ្នាឈប់ពីការងារចាប់ពីថ្ងៃទី២៥ ខែមីនានេះតទៅ ខណៈក្រុមវេជ្ជបណ្ឌិតកម្មសិក្សាប្រមាណជា ៩០,០០០នាក់ ឬស្មើនឹង ២/៣ នៃកម្លាំងវេជ្ជបណ្ឌិតវ័យក្មេងសរុបក្នុងប្រទេសកូរ៉េខាងត្បូងបានផ្តើមនាំគ្នាលាឈប់ពីការងារជាបន្តបន្ទាប់ចាប់តាំងតែថ្ងៃទី២០ ខែកុម្ភៈម្លេះ។ គួររម្លឹកជូនថា ហេតុផលដែលនាំឲ្យមានការធ្វើបាតុកម្មគឺដោយសារតែក្រុមវេជ្ជបណ្ឌិតទាំងអស់នេះមិនយល់ស្របជាមួយគម្រោងរបស់រដ្ឋាភិបាលដែលចង់បន្ថែមនិស្សិតចំនួន ២,០០០នាក់ក្នុងមួយឆ្នាំឱ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ត។ តាមការយល់ឃើញរបស់ក្រុមបាតុករ ការបន្ថែមចំនួននិស្សិតដ៏ច្រើននេះនឹងបង្កើតឱ្យមានក្រុមគ្រូពេទ្យច្រើនលើសពីតម្រូវការជាក់ស្តែងនៅពេលអនាគត ហើយពេលនោះការងារជាគ្រូពេទ្យក៏លែងសូវមានតម្លៃក្នុងពេលបច្ចុប្បន្ននេះដែរ។ សូមបញ្ជាក់ជូនថា ក្រោយការលាឈប់ពីការងាររបស់ក្រុមវេជ្ជបណ្ឌិតកម្មសិក្សារាប់ពាន់នាក់នេះ នៅតាមមន្ទីរពេទ្យមួយចំនួនក៏បានជួបប្រទះនូវបញ្ហាខ្វះបុគ្គលិកផងដែរ ខណៈការវះកាត់និងការផ្តល់សេវាវេជ្ជសាស្រ្តជាច្រើនត្រូវបានពន្យាពេលឬលុបចោលតែម្តង។ នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយក្រុមគ្រូពេទ្យយោធាជាច្រើនដើម្បីជួយអន្តរាគមន៍នៅតាមមន្ទីរពេទ្យមួយចំនួន ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែរក្សាជំហរគាំទ្រផែនការរបស់ខ្លួនដោយអះអាងថា វាគឺជាតម្រូវការជាក់ស្តែងនៅសង្គមដែលកូរ៉េខាងត្បូងត្រូវតែមានគ្រូពេទ្យជាច្រើននាក់បន្ថែមទៀត៕
March 16, 2024 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានលើកយកគម្រោងអនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់នៅលើទឹកខ្លួនមកពិភាក្សាជាច្រើនម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គម្រោងដ៏ចម្រូងចម្រាសនេះត្រូវបានបញ្ជូនទៅដល់សភាសំណាងថៃកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ខណៈការសម្រេចយ៉ាងណានោះនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា គម្រោងអនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់នេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗចំនួន២ គឺដើម្បីជំរុញការវិនិយោគនិងទេសចរណ៍អន្តរជាតិ ដែលវិស័យទាំង២នេះគឺជាចរន្តលើកកម្ពស់សេដ្ឋកិច្ចជាតិថៃយ៉ាងមានសក្តានុពល។ គួររម្លឹកជូនថា នាពេលកន្លងថៃធ្លាប់បានបង្ហាញអំពីគម្រោងខាងលើនេះរួចម្តងហើយដោយបានបញ្ជាក់ថា ថៃចង់បើកឱ្យមានកាស៊ីណូស្របច្បាប់ដោយយកគំរូតាមប្រទេសសិង្ហបុរី ពោលគឺជាកាស៊ីណូដែលបើកនៅក្នុងតំបន់ទេសចរណ៍និងអនុញ្ញាតឱ្យតែភ្ញៀវទេសចរអន្តរជាតិចូលលេងតែប៉ុណ្ណោះ ខណៈគម្រោងនេះត្រូវរលាយបាត់ទៅវិញក្រោយពលរដ្ឋថៃភាគច្រើនបានសម្តែងនូវការមិនពេញចិត្ត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 16, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងបានរកឃើញអង្ករថ្មីមួយប្រភេទតាមរយៈការបណ្តុះកោសិកាសាច់គោនៅក្នុងគ្រាប់ស្រូវ ខណៈអង្ករប្រភេទនេះត្រូវបានគេហៅថា “អង្ករសាច់គោ”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះ អង្ករសាច់គោត្រូវបានដាក់លក់ក្នុងតម្លៃ ២ដុល្លារក្នុងមួយគីឡូក្រាម ខណៈអង្ករប្រភេទថ្មីនេះនៅមិនទាន់មានការប្រើប្រាស់ឱ្យទូលំទូលាយដូចអង្ករធម្មតានៅឡើយទេ។ បើតាមលោកសាស្រ្តាចារ្យ Hong Jin-kee មកពីសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូលបានបញ្ជាក់ថា នៅក្នុងអង្ករសាច់មានផ្ទុកប្រូតេអ៊ីនច្រើនជាងអង្ករធម្មតាចំនួន ៨% និងមានផ្ទុកទៅដោយជាតិខ្លាញ់ល្អច្រើនជាងអង្ករធម្មតា ៧%ផងដែរ។ សាស្រ្តាចារ្យដែលជាអ្នកដឹកនាំគម្រោងស្រាវជ្រាវខាងលើនេះបានបន្តថា នៅពេលអនាគតអង្ករសាច់គោនឹងក្លាយជាប្រភពអាហារផ្តល់ប្រូតេអ៊ីនដ៏មានសក្តានុពលមួយចំពោះរាងកាយមនុស្សជំនួយឱ្យការព្យាយាមទទួនទានសាច់សត្វ។ ចំពោះផ្នែកកសិកម្មវិញ លោកសាស្រ្តាចារ្យ Hong Jin-kee បានអះថា ពូជស្រូវថ្មីនេះមិនពិបាកក្នុងការដាំដុះឡើយ ហើយវាក៏មិនបានជះឥទ្ធិពលអាក្រក់ដល់បរិស្ថានដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖The
March 15, 2024 - អន្តរជាតិ
បារាំង៖ ប្រទេសបារាំងគ្រោងនឹងអនុវត្តច្បាប់ធ្វើការពិន័យទៅលើក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលបានបញ្ចេញលក់ម៉ូតសម្លៀកបំពាក់ថ្មីៗលឿនយ៉ាងខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែមីនានេះ។ គោលបំណងនៃការអនុវត្តច្បាប់ដ៏កម្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលការពារបរិស្ថាន ពីព្រោះថានៅពេលដែលក្រុមហ៊ុនផលិតសម្លៀកបំពាក់ព្យាយាមផលិតម៉ូតសម្លៀកបំពាក់ថ្មីៗកាន់តែឆាប់រហ័សនោះវាក៏បានបង្កើតឲ្យមានកាកសំណល់កាន់តែច្រើននៅសង្គមផងដែរ។ ប្រភពខាងលើបានបន្តថា ច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរអាចគ្រប់គ្រងទៅលើបរិមាណនៃការផលិតសម្លៀកបំពាក់របស់ក្រុមហ៊ុនធំៗជាច្រើនបានតាមរយៈធ្វើការកំណត់ឲ្យក្រុមហ៊ុនទាំងនោះត្រូវផលិតសម្លៀកបំពាក់ដោយផ្អែកទៅតាមតម្រូវការជាក់ស្តែងតែប៉ុណ្ណោះ។ នៅក្នុងសេចក្តីស្នើច្បាប់បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនណានៅតែបន្តអនុវត្តផ្ទុយពីច្បាប់គឺអាជ្ញាធរអាចនឹងធ្វើការផាកពិន័យជាប្រាក់ចំនួន ១០អឺរ៉ូ (១០,៨៨ដុល្លារអាមេរិក) សម្រាប់សម្លៀកបំពាក់មួយ និងហាមឃាត់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននោះផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះសមាជិកសភាបារាំងទាំងអស់បានបោះឆ្នោតគាំទ្រលើសេចក្តីស្នើច្បាប់នេះរួចរាល់អស់ហើយ ខណៈសេចក្តីស្នើច្បាប់នឹងត្រូវបញ្ជូនបន្តទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីធ្វើការត្រួតពិនិត្យមួយដំណាក់កាលទៀតមុននឹងបញ្ជូនទៅឱ្យប្រធានាធិបតីចុះហត្ថលេខាឱ្យវាក្លាយទៅជាច្បាប់ផ្លូវការ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 15, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅតំបន់ទេសចរណ៍លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលកោះមួយនេះត្រូវបានគេស្គាល់ថាគឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតមួយនៅលើពិភពលោក។ ហេតុការណ៍អកុសលមួយនេះបានកើតឡើងក្រោយតំបន់ខាងលើបានរងនូវសម្ពាធទឹកភ្លៀងយ៉ាងជោគជាំជាច្រើនថ្ងៃ នេះបើយោងតាមការបញ្ជាក់របស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺសុទ្ធតែជាភ្ញៀវទេសចរអន្តរជាតិ ដោយនៅក្នុងនោះមានជនរងគ្រោះម្នាក់គឺជាស្រ្តីវ័យ ៤៧ឆ្នាំ ជាពលរដ្ឋមានសញ្ជាតិអូស្រ្តាលីហើយបច្ចុប្បន្នទទួលបានសិទ្ធទៅរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ខណៈជនរងគ្រោះម្នាក់ទៀតគឺជាបុរស តែគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់គាត់បាននៅឡើយទេ។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលងាយនឹងកើតមានគ្រោះធម្មជាតិណាស់ដូចជា ព្យុះ ទឹកជំនន់ បាក់ដី រញ្ជួយដី និងផ្ទុះភ្នំភ្លើងជាដើម ហើយនៅក្នុងសប្តាហ៍នេះហេតុការណ៍បាក់ដីក៏បានផ្តាច់យកជីវិតពលរដ្ឋនៅកោះស៊ូម៉ាត្រាអស់ចំនួន ២៧នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 15, 2024 - អន្តរជាតិ
អាមេរិក៖ នៅទីបំផុតសភាអាមេរិកបានអនុម័តលើសេចក្តីស្នើច្បាប់សម្រាប់រឹតបន្តឹងលើការប្រើប្រាស់បណ្តាញសង្គម TikTok ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះ។ សេចក្តីស្នើច្បាប់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៣៥២ ទល់នឹងសំឡេងប្រឆាំងចំនួន ៦៥ នៅក្នុងចំណោមសមាជិកសភាអាមេរិកទាំងអស់ ខណៈសេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីត្រួតពិនិត្យមួយដំណាក់កាលទៀត មុននឹងត្រូវបញ្ជូនទៅដល់សេតវិមានដើម្បីឱ្យលោកប្រធានាធិបតី ចូ បៃឌិន ចុះហត្ថលេខាឱ្យប្រើប្រាស់ជាផ្លូវការ។ ប្រភពខាងលើបានបន្តថា តាមរយៈច្បាប់ថ្មីខាងលើនេះគឺអាមេរិកនឹងឥទ្ធិពលក្នុងការបិទកម្មវិធី TikTok ក្នុងរយៈពេលត្រឹមតែ ៦ខែ ឬបង្ខំឱ្យក្រុមហ៊ុនរបស់ចិនមួយនេះត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកដើម្បីអនុញ្ញាតឱ្យអាមេរិកអាចគ្រប់គ្រងលើការប្រើប្រាស់កម្មវិធីមួយនេះនៅលើទឹកដីខ្លួនបាន។ ឆ្លើយតបទទៅនឹងចំណាត់ការខាងលើនេះ លោក Chew Shou Zi ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានព្រមានថា
March 14, 2024 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិននៅក្នុងថ្ងៃពុធ ទី១៣ ខែមីនានេះបានព្រមានថា គម្រោងហាមឃាត់បិទមិនឱ្យប្រើប្រាស់កម្មវិធី TikTok របស់សភាអាមេរិកនឹងជះឥទ្ធិពលអាក្រក់ដល់សហរដ្ឋអាមេរិកខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការចេញសេចក្តីព្រមាននេះត្រូវបានធ្វើឡើងភ្លាមៗក្រោយសមាជិកសភាអាមេរិកបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីគម្រោងធ្វើការកាត់បន្ថយមិនឲ្យពលរដ្ឋអាមេរិកអាចប្រើប្រាស់កម្មវិធី TikTok បានដោយទូលំទូលាយដូចក្នុងពេលបច្ចុប្បន្ន ឬក៏អាចឈានដល់ការបិទកម្មវិធីទាំងស្រុងតែម្តង។ គួរកត់សម្គាល់ថា TikTok ដែលជាកម្មវិធីចែករំលែកវីដេអូកំសាន្តនៅក្នុងទូរស័ព្ទគឺជាកម្មសិទ្ធិរបស់ក្រុមបច្ចេកវិទ្យាចិន ByteDance ខណៈនាពេលកន្លងមកអាមេរិកតែងធ្វើការចោទប្រកាន់ថា កម្មវិធីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោកមួយនេះបានលួចតាមដាននិងប្រមូលយកទិន្នន័យសំខាន់ៗរបស់ពលរដ្ឋអាមេរិកដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ យោងតាមការចោទប្រកាន់នេះ សហរដ្ឋអាមេរិកតែងដាក់សម្ពាធទៅលើក្រុមហ៊ុន ByteDance ជាបន្តបន្ទាប់តាមរយៈគំរាមហាមឃាត់កម្មវិធីមួយនេះឬមិនដូចនោះទេក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនខ្លះទៅអាមេរិកដើម្បីឱ្យអាមេរិកមានសិទ្ធគ្រប់គ្រងលើការប្រើប្រាស់កម្មវិធីនេះនៅលើទឹកដីខ្លួនក្រោមហេតុផលដើម្បីការពារសន្តិសុខឌីជីថលជាតិ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋអាមេរិកជាង ១៧០លាននាក់កំពុងប្រើប្រាស់កម្មវិធី TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃសម្រាប់ជាកម្សាន្ត និងសម្រាប់ផ្សព្វផ្សាយលក់ផលិតផលមួយចំនួនយ៉ាងមានសក្តានុពលផងដែរ ដូចនេះហើយទើបប្រទេសចិនបានព្រមានថា ការហាមឃាត់មិនឱ្យប្រើប្រាស់កម្មវិធី TikTok នឹងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋអាមេរិកជាច្រើនលាននាក់ និងធ្វើឱ្យប៉ះពាល់ដល់ចរន្តនៃលក់ផលិតផលមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី
March 13, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អ្នកនេសាទចំនួន ១១នាក់មានសំណាងនៅរស់មានជីវិតក្រោយបានអណ្តែតនៅលើសមុទ្រអស់រយៈពេល ៣ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៣ ខែមីនានេះ។ គួររម្លឹកជូនថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះមានទូកនេសាទមួយគ្រឿងបានក្រឡាប់នៅក្បែរកោះ Selayar ដែលជាកោះដាច់ស្រយាលមួយស្ថិតនៅក្នុងដែនដីនៃខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី។ នៅលើទូកនេសាទនោះមានផ្ទុកក្រុមអ្នកនេសាទសរុបចំនួន ៣៥នាក់ ហើយក្រោយពេលដែលទូកបានក្រឡាប់ភ្លាមគឺគ្មានអ្នកណាម្នាក់ដឹងនិងទៅជួយសង្គ្រោះឱ្យបានទាន់ពេលវេលាឡើយ ទើបធ្វើឲ្យអ្នកនេសាទអាយុថ្លៃទាំង ១១នាក់ខាងលើនេះត្រូវរស់នៅលើទឹកសមុទ្រអស់រយៈពេល ៣ថ្ងៃដោយពួកគេបានពាក់អាវពោងនិងបានចងខ្លួនពួកគេជាប់ទៅនឹងបំណែកទូកដែលក្រឡាប់នោះ ខណៈពួកគេគ្មានអាហារសម្រាប់ទទួលទាននោះទេ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអ្នកនេសាទចំនួន ២នាក់ ខណៈអ្នកនេសាទចំនួន ២២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយតាមការសន្និដ្ឋានបឋមអ្នកបាត់ខ្លួនទាំងអស់នោះទំនងជាបានស្លាប់បាត់បង់ជីវិតអស់ទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 13, 2024 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរអន្តោប្រវេសន៍និងប៉ុស្តិ៍ត្រួតពិនិត្យសិង្ហបុរីនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយសម្រាប់ត្រួតពិនិត្យលិខិតឆ្លងដែនរបស់អ្នកដំណើរតាមរថយន្ត ដែលអនុញ្ញាតឲ្យអ្នកដំណើរអាចធ្វើការស្កេន QR Code ជំនួសឱ្យការបង្ហាញលិខិតឆ្លងដែនផ្ទាល់ទៅកាន់ប៉ូលិសអន្តោប្រវេសន៍នៅតាមប៉ុស្តិ៍ត្រួតពិនិត្យលិខិតឆ្លងដែន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា បច្ចេកវិទ្យាដ៏ទំនើបនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៩ ខែមីនានេះនៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន ២កន្លែង គឺប៉ុស្តិ៍ត្រួតពិនិត្យ Woodlands និងប៉ុស្តិ៍ត្រួតពិនិត្យ Tuas ។ ប្រភពខាងលើបានបន្តថា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនដ៏ទំនើបនេះបានគឺអ្នកដំណើរទាំងអស់ត្រូវតែទាញយកកម្មវិធី MyICA ដាក់ក្នុងទូរសព្ទដៃជាមុនសិន បន្ទាប់មកត្រូវបំពេញព័ត៌មានលម្អិតនៅក្នុងលិខិតឆ្លងដែនចូលទៅក្នុងកម្មវិធីមួយនេះដើម្បីទុកស្កេនពេលទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យលិខិតឆ្លងដែន។ អ្វីដែលកាន់តែពិសេសនោះគឺកម្មវិធី MyICA ក៏មានមុខងារអនុញ្ញាតឲ្យលោកអ្នកអាចស្កេនលិខិតឆ្លងដែនរបស់អ្នកដំណើរបានរហូតដល់ ១០នាក់ឯណោះក្នុងពេលតែមួយ។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះបានជួយសន្សំសំចៃពេលវេលាយ៉ាងច្រើន ដោយវាត្រូវការរយៈពេលត្រឹមតែ ២០វិនាទីប៉ុណ្ណោះក្នុងការត្រួតពិនិត្យលិខិតឆ្លងដែនរបស់មនុស្សម្នាក់ឬជាក្រុមសម្រាប់មនុស្ស៤ នាក់ និងរយៈពេល ១នាទីសម្រាប់ការត្រួតពិនិត្យលិខិតឆ្លងដែនជាក្រុមសម្រាប់មនុស្ស ១០នាក់៕ អត្ថបទ៖
March 13, 2024












