Pheakdey
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានថតរូបជាមួយសត្វក្របីភឿកមួយក្បាលដោយផ្ទាល់ ដែលសត្វក្របីមួយក្បាលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២០ ខែមីនានេះបានបញ្ជាក់ថា សត្វក្របីមួយក្បាលនេះមានឈ្មោះថា Ko Muang Phet ហើយកាលពីពេលថ្មីៗនេះក្របីដែលស្ថិតនៅក្នុងពូជសត្វដ៏កម្រមួយនេះត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ ៥០០,០០០ដុល្លារឯណោះ។ គិតត្រឹមពេលនេះសត្វក្របីឈ្មោះ Ko Muang Phet មានអាយុ ៤ឆ្នាំ មានកម្ពស់ ១,៨ ម៉ែត្រ និងមានទម្ងន់ ១,៤ តោន ពោលគឺធំជាងសត្វក្របីធម្មតាចំនួន ៣ដង។ គួរបញ្ជាក់ជូនថា  Ko Muang

    March 20, 2024
  • អន្តរជាតិ

    វៀតណាម៖ នៅក្នុងថ្ងៃពុធ ទី២០ ខែមីនានេះបក្សកុម្មុយនិស្តវៀតណាមបានយល់ព្រមទទួលយកសំណើសុំលាលែងពីតំណែងជាប្រធានាធិបតីរបស់លោក Vo Van Thuong ខណៈរូបគាត់ទើបបានចូលកាន់តំណែងកំពូលមួយនេះបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា ដំណឹងនៃការលាលែងពីតំណែងកំពូលនេះបានកំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសវៀតណាមនិងនៅតាមបណ្តាលប្រទេសមួយចំនួននៅលើពិភពលោក ដ្បិតវាជាករណីដ៏កម្រមួយដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសវៀតណាមទាំងមូលផងដែរ។ ប្រភពខាងលើបានបន្តថា ការដាក់ពាក្យលាលែងពីតំណែងជាប្រធានាធិបតីនេះត្រូវបានធ្វើឡើងក្នុងរយៈពីរបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីប៉ូលិសវៀតណាមបានប្រកាសថានឹងធ្វើការចាប់ខ្លួនជនល្មើសជាច្រើននាក់ដែលបានប្រព្រឹត្តិអំពើពុករលួយនៅក្នុងខេត្ត Quang Ngai កាលពីមួយទស្សវត្សមុន ខណៈអំឡុងពេលនោះលោក Vo Van Thuong បានកាន់តំណែងជាប្រធានបក្សគណបក្សប្រចាំខេត្តនៅភាគកណ្តាលនៃប្រទេសវៀតណមមួយនេះ។ គិតត្រឹមពេលនេះអាជ្ញាធរវៀតណាមមិនបានបញ្ជាក់ពីមូលហេតុនៃការលែងពីតំណែងរបស់លោក Vo Van Thuong ឡើយ ដោយអាជ្ញាធរវៀតណាមបានបញ្ជាក់ត្រឹមថា ចំណុចខ្វះខាតរបស់លោក Vo Van Thuong បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់មតិសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់គណបក្ស និងរួមទាំងរូបលោកផ្ទាល់ផងដែរ។ យ៉ាងណាក្តី

    March 20, 2024
  • អន្តរជាតិ

    ជប៉ុន៖ មនុស្សចំនួន ៨នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចនាវាមួយគ្រឿងនៅសមុទ្រនៃប្រទេសជប៉ុន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃពុធ ទី២០ ខែមីនានេះ។ ​នៅក្នុងនាវាមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ១១នាក់ ដោយនៅក្នុងនោះជនជាតិកូរ៉េខាងត្បូងចំនួន​ ២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ៨នាក់ និងជនជាតិចិនម្នាក់ផងដែរ។ គិតត្រឹមពេលនេះក្រុមឆ្មាំសមុទ្រជប៉ុនបានជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់តែនៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ឡើយទេ ខណៈមនុស្ស ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា នាវាដែលបានលិចនេះគឺជាប្រភេទនាវាដឹកទំនិញដែលមានផ្ទុកទៅដោយអាស៊ីតអាគ្រីលីក (Acrylic Acid) ចំនួន ៩៨០តោន ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងច្បាស់ថា សារធាតុអាស៊ីតនៅនាវាបានធ្លាយចូលទៅក្នុងទឹកសមុទ្រឬក៏អត់នោះទេ ហើយបើក្នុងករណីមានជាតិអាស៊ីតបានធ្លាយចូលទៅក្នុងទឹកសមុទ្រនោះវាក៏អាចបង្កឱ្យគ្រោះថ្នាក់ដល់ធនធានធម្មជាតិនៅក្នុងសមុទ្រមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 20, 2024
  • អន្តរជាតិ

    ស្វីស៖ ការសិក្សាមួយ​បានបង្ហាញថា មានប្រទេសចំនួនត្រឹមតែ ១០ និងទីក្រុងចំនួនត្រឹមតែ ៩% ប៉ុណ្ណោះក្នុងចំណោមទីក្រុងទាំងអស់នៅលើពិភពលោក ដែលមានខ្យល់បរិយាកាសល្អស្របតាមស្តង់ដារសុខភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN  នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមីនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការសុខភាពពិភពលោក (WHO) ខណៈលទ្ធផលនៅក្នុងការសិក្សាគឺត្រូវបានធ្វើឡើងដោយគិតត្រឹមឆ្នាំ ២០២៣។  ប្រទេសទាំង ១០ ដែលមានបរិយាកាសប្រកបដោយគុណភាពខ្ពស់នោះរួមមាន៖ ១-ហ្វាំងឡង់ ២-អេស្តូនី ៣-ព័រតូរីកូ ៤-អូស្ត្រាលី ៥-នូវែលសេឡង់ ៦-ប៊ឺមូដា ៧-ហ្គ្រេណាដា ៨-អ៊ីស្លង់ ៩-ម៉ូរីស ១០-ប៉ូលីណេស៊ីបារាំង សូមបញ្ជាក់ជូនថា ការអង្គការសុខភាពភាពពិភពលោកបានកំណត់ថា បរិយាកាសដែលមានគុណភាពស្របតាមស្តង់ដារសុខភាពគឺជាបរិយាកាសដែលមានកម្រិតលម្អងធូលីនៅក្នុងខ្យល់តិចជាងកម្រិត PM2.5៕ អត្ថបទ៖ ភក្តី

    March 20, 2024
  • អន្តរជាតិ

    វៀតណាម៖ តុលាការវៀតណាមនៅក្នុងថ្ងៃអង្គារ ទី១៩ ខែមីនានេះបានបើកសោវនាការកាត់ទោសមហាសេដ្ឋីអចលនទ្រព្យម្នាក់ក្នុងករណីឆបោកប្រាក់របស់ក្រុមអ្នកវិនិយោគចំនួន ៣៥៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ជនសង្ស័យរូបនេះមានឈ្មោះថា Do Anh Dung ជាប្រធានក្រុមហ៊ុន Tan Hoang Minh group ខណៈកូនប្រុសរបស់គាត់ម្នាក់ឈ្មោះ Do Hoang Viet និងអ្នកពាក់ព័ន្ធចំនួន ១៣នាក់ផ្សេងទៀតក៏ត្រូវតុលាការកោះហៅឱ្យចូលខ្លួនមកបំភ្លឺក្នុងករណីឆបោកប្រាក់ក្នុងទំហំដ៏ធំមួយនេះផងដែរ​​ ខណៈដំណើរការនៃការកាត់ក្តីនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣សប្តាហ៍។ ប្រភពខាងលើនេះបានបន្តថា ករណីឆបោកប្រាក់ខាងលើនេះត្រូវបានធ្វើឡើងតាមរយៈរូបភាពក្រុមហ៊ុនបានប្រកាសលក់ភាគហ៊ុនដែលមានតម្លៃសរុប ៣៥៥លានដុល្លារ ទៅកាន់ក្រុមអ្នកវិនិយោគចំនួន៦,៦៣០នាក់​ ជាមួយនឹងការសន្យាថា ក្រុមអ្នកវិនិយោគអាចលក់ភាគហ៊ុនទាំងអស់នេះវិញក្នុងតម្លៃដ៏ខ្ពស់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគ្មានអ្នកវិនិយោគណាម្នាក់អាចលក់ភាគហ៊ុនរបស់គេបានឡើយ ខណៈប្រាក់ដែលពួកបានវិនិយោគជាមួយក្រុមហ៊ុននោះគឺវាបានហូរចូលទៅក្នុងហោប៉ៅរបស់ប្រធានក្រុមហ៊ុននិងបក្សពួកមួយចំនួនតែប៉ុណ្ណោះ​ ដ្បិតក្រុមហ៊ុនមិនបានយកប្រាក់ទាំងអស់នោះទៅធ្វើការវិនិយោគតាមការសន្យាឡើយ​។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះវៀតណាមបានបង្ក្រាបករណីឆបោកប្រាក់និងពុករលួយជាង

    March 19, 2024
  • អន្តរជាតិ

    ចិន៖ តុលាការបានសម្រេចចោទប្រកាន់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន Evergrande និងស្ថាបនិករបស់ក្រុមហ៊ុនមួយនេះគឺលោកមហាសេដ្ឋី Hui Ka Yan ពីបទបានបំប៉ោងប្រាក់ចំណូលរបស់ក្រុមហ៊ុនចំនួន ៧៨ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមីនា។ ការបំប៉ោងតួលេខប្រាក់ចំណូលនេះ គឺត្រូវបានធ្វើឡើងកាលពីអំឡុងឆ្នាំ២០១៩ និង២០២០ ដើម្បីរក្សាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនឱ្យនៅខ្ពស់ក្នុងទីផ្សារ និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនដើម្បីឱ្យពួកគេនៅតែបន្តបង់ប្រាក់ជូនក្រុមហ៊ុនចំពោះអចលនផ្សេងៗដែលពួកគេបានទិញកន្លងមកក្នុងលក្ខខណ្ឌបង់រំលស់។ លោកមហាសេដ្ឋី Hui Ka Yan បើតាមគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានអះអាងថា ការក្លែងបន្លំតួលេខប្រាក់ចំណូលរបស់ក្រុមហ៊ុន Evergrande បានធ្វើឱក្រុមអ្នកវិនិយោគនិងអតិថិជនត្រូវខាតបង់ប្រាក់អស់យ៉ាងច្រើន ហើយករណីនេះត្រូវបានចាត់ទុកថា ជាករណីឆបោកទ្រង់ទ្រាយធំបំផុតមួយផងដែរ។ ប្រភពខាងលើនេះបានបន្តថា ចំពោះករណីឆបោកប្រាក់ក្នុងទំហំដ៏ច្រើននេះតុលាការចិនបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Evergrande ជាប្រាក់ចំនួន ៥៨៣,៥ លានដុល្លារ ខណៈលោក Hui

    March 19, 2024
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI (Artificial Intelligence) ដើម្បីជួយក្រុមពលរដ្ឋដែលមានជំងឺធ្លាក់ទឹកចិត្ត និងក្រុមពលរដ្ឋដែលគំនិតចង់ធ្វើអត្តឃាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ជំនួយដែលបញ្ញាសិប្បនិម្មិតអាចជួយក្រុមពលរដ្ឋកំពុងមានវិបត្តិផ្លូវចិត្តទាំងអស់នេះគឺជាការផ្តល់ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត ឆាប់រហ័ស គ្រប់ពេលវេលា និងដោយមិនគិតថ្លៃ។ ប្រភពខាងលើបានបន្តថា សេវាកម្មផ្តល់ជំនួយផ្នែកប្រឹក្សាយោបល់ខាងលើនេះត្រូវបានគេហៅថា “AI DMIND” ដែលក្រុមពលរដ្ឋថៃគ្រប់រូបអាចតេទៅបានតាមរយៈគណនី Line របស់ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO)។ បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងក្រុមអ្នកជំនាញផ្នែកវិស្វកម្មនៃសាកលវិទ្យាល័យជូឡាឡុងកនសហការណ៍ជាមួយនាយកដ្ឋានសុខភាព​ផ្លូវចិត្តរបស់ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO)។ គួរបញ្ជាក់ជូនថា តួលេខអ្នកមានវិបត្តិផ្លូវចិត្តក្នុងប្រទេសថៃបានកើនឡើងគួរឱ្យកត់សម្គាល់នៅចន្លោះពីឆ្នាំ២០១៥​មកដល់ឆ្នាំ២០២១ ខណៈបើគិតនៅក្នុងឆ្នាំកន្លងទៅតួលេខអ្នកមានវិបត្តិផ្លូវចិត្តនេះមានចំនួន ១,៥លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍      

    March 19, 2024
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ទីភ្នាក់ងារយោធារបស់ទីក្រុងសេអ៊ូលបានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១៨ ខែមីនានេះប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលចំនួន ១គ្រាប់ទៅកាន់តំបន់សមុទ្រភាគខាងកើត ខណៈតំបន់សមុទ្រមួយនេះជាទូទៅត្រូវបានគេហៅថា “តំបន់សមុទ្រជប៉ុន”។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់នៅព្រឹកនេះគឺជាប្រភេទមីស៊ីលផ្លោង (Ballistic Missile) ខណៈគេមិនបានដឹងច្បាស់អំពីអនុភាពរបស់វានៅពេលផ្ទុះឡើយ។ ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលលោក Antony Blinken រដ្ឋលេខាធិការនិងជាប្រមុខការទូតរបស់សហរដ្ឋអាមេរិកបានអញ្ជើញទៅដល់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយមានឈ្មោះថា​ “កិច្ចប្រជុំប្រជាធិបតេយ្យ” ខណៈដែលកិច្ចប្រជុំមួយនេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលជាច្រើនថ្ងៃនៅក្នុងសប្តាហ៍នេះ។ គួររម្លឹកជូនថា វាមិនមែនជារឿងចម្លែកឡើយដែលកូរ៉េខាងជើងតែងបង្ហាញការមិនសប្បាយចិត្តចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនិងកូរ៉េខាងត្បូង ហើយជាទូទៅកូរ៉េខាងជើងបានបង្ហាញអារម្មណ៍មិនពេញនោះតាមរយៈការបាញ់មីស៊ីលដើម្បីទុកជាការគំរាម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 18, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ការស្ទង់មតិមួយបានបង្ហាញថា មានប្រជាពលរដ្ឋពេញវ័យនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រឹមពាក់ប៉ុណ្ណោះ ដែលមានបំណងចង់រៀបការក្នុងពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែមីនានេះ។ ការស្ទង់មតិមួយនេះត្រូវបានធ្វើឡើងនៅក្នុងចំណោមក្រុមពលរដ្ឋកូរ៉េខាងត្បូងទាំង២ភេទ ចំនួន ១,០៥៩នាក់ មានអាយុចន្លោះពី ១៩ឆ្នាំរហូតដល់៤៩ឆ្នាំ ខណៈក្រុមពលរដ្ឋទាំងនេះគឺសុទ្ធតែជាពលរដ្ឋនៅលីវឬមិនទាន់បានរៀបការនោះទេ។ លទ្ធផលនៃការស្ទង់មតិខាងលើនេះបានបង្ហាញថា មានពលរដ្ឋត្រឹមតែ ៥១,៧%ប៉ុណ្ណោះ ដែលបានឆ្លើយប្រាប់ថាពួកគេមានគម្រោងចង់រៀបការនៅពេលអនាគត ហើយពលរដ្ឋចំនួន ២៤,៥% បានអះអាងថា ពួកគេគ្មានបំណងចង់រៀបការទាល់តែសោះ ខណៈពលរដ្ឋនៅសល់ផ្សេងៗទៀតបាននិយាយថា ពួកគេនៅមិនទាន់បានគិតថានឹងត្រូវរៀបការឬក៏អត់នោះទេ។ ដោយឡែកបើគិតអំពីភាគរយរបស់ក្រុមពលរដ្ឋដែលមានគម្រោងចង់រៀបការតាមភេទវិញបានបង្ហាញថា មានពលរដ្ឋជាបុរសចំនួន ៥៦,៣% ដែលមានគម្រោងចង់រៀបការ ខណៈស្រ្តីដែលមានគម្រោងចង់រៀបការ គឺមានចំនួនត្រឹមតែ ៤៧,២%

    March 18, 2024
  • អន្តរជាតិ

    វៀតណាម៖ ការសិក្សាមួយបានបង្ហាញថា ប្រទេសវៀតណាមប្រឈមនឹងការបាត់បង់ផលដំណាំដែលមានតម្លៃជាទឹកប្រាក់ចំនួន ៧០ទី្រលានដុង (ជាង ២,៨៣ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដោយសារតែទឹកប្រៃកាន់តែច្រើនបានហូរចូលទៅក្នុងផ្ទៃដីសម្រាប់បង្កបង្កើនផលកសិកម្មរបស់ប្រជាកសិករ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែមីនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រធនធានទឹក (Water Resources Science Institute) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវៀតណាម។ ប្រភពខាងលើបានបន្តថា តំបន់ដែលជាទីកន្លែងរងគ្រោះពីបញ្ហាធម្មជាតិខាងលើនេះគឺ តំបន់ដីសណ្តមេគង្គ (Mekong Delta Region) ឬ វៀតណាមតែងហៅតំបន់នេះថា “ចានបាយវៀតណាម” ដ្បិតតំបន់ដ៏មានសក្តានុពលមួយនេះ គឺជាប្រភពផ្តល់ចំណីអាហារនិងផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមរាប់លាននាក់។ នៅក្នុងការសិក្សាខាងលើនេះបានពន្យល់ថា តាមធម្មតាគឺនៅរដូវប្រាំងតែងតែមានទឹកប្រៃហូរចូលទៅក្នុងតំបន់ដីសណ្តមេគង្គរបស់វៀតណាម ហើយដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួត

    March 17, 2024