Pheakdey
  • អន្តរជាតិ

    ចិន៖ អតីតប្រធានសមាគមបាល់ទាត់ចិនម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ។ អតីតប្រធានសមាគមបាល់ទាត់ចិនរូបនេះមានឈ្មោះថា Chen Xuyuan មានអាយុ ៦៧ឆ្នាំ ខណៈរូបគាត់បានចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់នៃប្រទេសចិន (Chinese Football Association) នៅក្នុងឆ្នាំ ២០១៩។ ប្រភពខាងលើបានបន្តថា មុនពេលចូលកាន់តំណែងជាប្រធានសមាគមបាល់ទាត់ចិន​ លោក Chen Xuyuan ក៏ធ្លាប់បានកាន់តួនាទីធំៗមួយចំនួននៅក្នុងវិស័យបាល់ទាត់ផងដែរ ហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោក Chen Xuyuan បានទទួលប្រាក់សំណូកជាបន្តបន្ទាប់ដែលមានចំនួនសរុបជាង ១០លានដុល្លារ។ ក្រោយទទួលបានប្រាក់សំណូកដ៏ច្រើននេះហើយ លោក Chen Xuyuan បានធ្វើសកម្មភាពខុសប្រក្រតីជាច្រើនមានទាំងការរៀបចំការប្រកួត ការចុះកិច្ចសន្យាលើគម្រោងមួយចំនួននិងការវិនិយោគផ្សេងៗទាក់ទងនឹងបាល់ទាត់

    March 27, 2024
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានបើកទំនប់វារីអគ្គិសនីថ្មីមួយនៅលើទន្លេមេគង្គ (តាមភាសាចិនបានហៅទន្លេមេគង្គថា ឡានឆាង) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមីនានេះ។ ទំបន់វារីអគ្គិសនីថ្មីនេះត្រូវបានគេមើលឃើញថាគឺជាទំនប់វារីអគ្គិសនីទី១២ របស់ចិន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២០ពាន់លានយន់ (ជាង ២,៧ពាន់លានដុល្លារ)។ យោងតាមរូបភាពដែលគេថតបានដោយប្រព័ន្ធផ្កាយរណបបានបង្ហាញថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២៤មក អាជ្ញាធរចិនបានពន្លឿនការសាងសង់ទំនប់វារីអគ្គិសនីខាងលើនេះយ៉ាងលឿនបំផុតដើម្បីឱ្យវារួចរាល់តាមផែនការដែលបានកំណត់ទុក ខណៈគម្រោងសាងសង់បានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១៩ម្លេះ។ ប្រភពខាងលើបានបន្តថា ការបើកទំនប់វារីអគ្គិសនីទី១២នៅលើទឹកដីនៃប្រទេសចិននៅពេលនេះត្រូវបានធ្វើឡើងស្របពេលមានការសិក្សាជាច្រើនបានបង្ហាញថា ទំនប់វារីអគ្គិសនីនេះអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុងទឹកទន្លេមេគង្គនិងធ្វើឱ្យបាត់បង់ធនធានត្រីយ៉ាងច្រើន ដែលជាប្រភពអាហារយ៉ាង​សំខាន់សម្រាប់ពលរដ្ឋរាប់លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ជូនថា ទន្លេមេគង្គមាន​ប្រវែង​ប្រហែល ៤,​២០០គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយ​ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕ ​

    March 26, 2024
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា គម្រោងកាត់បន្ថយម៉ោងធ្វើការងារឱ្យនៅតិចជាងមុនបានកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅសហរដ្ឋអាមេរិក​ ដោយប្រធានបទនេះមានការជជែកវែកញែកគ្នាចាប់តាំងពីនៅក្នុងចំណោមសាធារណៈជនទូទៅ ក្រុមអ្នកជំនាញ និងរហូតដល់ក្រុមអ្នកនយោបាយជាន់ខ្ពស់អាមេរិកផងដែរ។ បើតាមលោក Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក និងជាប្រធានគណៈកម្មាធិការសុខភាព អប់រំ ការងារ និងសោធននិវត្តន៍នៅព្រឹទ្ធសភាបានលើកឡើងថា ការកាត់បន្ថយម៉ោងធ្វើការងារពី ៤០ម៉ោងមកសល់ត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍ដោយរក្សាប្រាក់ខែដដែលគឺជារឿងល្អបំផុតសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ននេះ។ លោក Bernie Sanders បានបន្តថា លោកធ្លាប់បានដាក់សំណើបង្កើតច្បាប់កាត់បន្ថយម៉ោងធ្វើការងារទៅកាន់រដ្ឋាភិបាលអាមេរិកអស់រយៈពេល ៤ឆ្នាំមកហើយ ខណៈកាលពីថ្ងៃទី​១៤ ខែមីនានេះលោកក៏បានដាក់សំណើដដែលនេះម្តងទៀតផងដែរ តែរហូតមកទល់នឹងពេលនេះគម្រោងច្បាប់ដ៏ចម្រូងចម្រាសមួយនេះនៅតែស្ថិតនៅក្នុងការពិចារណាដដែល។ បើតាមលោកស្រីសាស្រ្តាចារ្យ Juliet Schor ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងសង្គមវិទ្យានៃសាកលវិទ្យាល័យ Boston បានលើកឡើងថា នៅក្នុងការសិក្សាមួយរបស់គាត់បានបង្ហាញថាការបន្ថយម៉ោងធ្វើការងារមកសល់ត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍

    March 26, 2024
  • អន្តរជាតិ

    រុស្ស៊ី៖ បុរសចំនួន ៤​នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីបាញ់ប្រហារនៅក្នុងសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រកន្លងទៅត្រូវបានអាជ្ញាធររុស្ស៊ីឃាត់ខ្លួនបានហើយ ខណៈពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិតពីបទធ្វើបានធ្វើភេរវកម្ម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងចំណោមជនសង្ស័យទាំង ៤នាក់នោះគឺមានជនសង្ស័យចំនួន ២ហើយដែលបានសារភាពថាពួកគេពិតជាភេរវករមែន។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនសង្ស័យដែលបានសារភាពកំហុសទាំង ២នាក់នោះទៀតសោធគឺមានម្នាក់ជាពលរដ្ឋមកពី​ប្រទេសតាជីគីស្ថាន ខណៈជនសង្ស័យផ្សេងទៀតគេនៅមិនទាន់បានដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់ពួកគេឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលននេះចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍អកុសលខាងលើនេះបានកើនឡើងដល់ចំ​នួន ១៣៧នាក់ហើយ ខណៈនៅក្នុងនោះក៏មានកុមារចំនួន ៣នាក់ផងដែរ។ សូមបញ្ជាក់ជូនថា ករណីធ្វើភារវកម្មខាងលើនេះគឺជាភេរវកម្មដែលបានបណ្តាលមានឱ្យពលរដ្ឋរុស្ស៊ីស្លាប់ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ២០០០មក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 25, 2024
  • អន្តរជាតិ

    បារាំង៖ រដ្ឋាភិបាលនៃប្រទេសបារាំងបានទាញសញ្ញាអាសន្នភារវកម្មក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ នេះ​បើយោងតាមការចុះផ្សាយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៥ ខែមីនានេះ។ ការទាញសញ្ញាអាសន្ននេះគឺត្រូវបានធ្វើឡើងដើម្បីដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីលទ្ធភាពនៃការកើតមានអំពើភេរវកម្ម ក៏ដូចជាណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចឱ្យត្រៀមខ្លួន សម្រាប់ធ្វើអន្តរាគមន៍ផ្សេងៗក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។ គួរកត់សម្គាល់ថា ការទាញសញ្ញាអាសន្នអំពីភេរវកម្មរបស់រដ្ឋាភិបាលបារាំងខាងនេះ គឺត្រូវបានធ្វើឡើងក្រោយកើតមានហេតុការណ៍បាញ់សម្លាប់យ៉ាងព្រៃផ្សៃនៅឯសាលប្រគំតន្រ្តីដ៏ធំមួយនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ។ គិតត្រឹមពេលនេះជនរងដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍អកុសលមួយនេះ បានកើនឡើងដល់ចំនួន ១៣៧នាក់ហើយ​ ខណៈនៅក្នុងនោះក៏មានកូនក្មេងចំនួន ៣នាក់ផងដែរ។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបានធ្វើសកម្មភាពភេរវកម្មរួច ក្រុមឥស្លាមជ្រុលនិយមបានចេញមុខមកប្រាប់ថា ពួកគេគឺជាអ្នករៀបចំផែនការបាញ់ប្រហារនេះ៕ អត្ថបទ៖​ភក្តី ប្រភព៖ The Strait Time

    March 25, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ បុរសជាអ្នកដុតសំរាមម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោយរូបគាត់យកប្រាក់ចំនួន ២៩លានវ៉ុន (២១,៦៦១ ដុល្លារអាមេរិក) ដែលគាត់រើសបាននៅក្បែរគំនរសំរាមទៅប្រគល់ជូនម្ចាស់គេវិញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៥ ខែមីនានេះបានឲ្យដឹងថា បុរសដែលមានទឹកចិត្តស្មោះត្រង់គួរឲ្យគោរពរូបនេះមានឈ្មោះថា Park Jae-geun ខណៈរូបគាត់បានធ្វើការងារក្នុងវិស័យមួយនេះអស់រយៈពេល ៣០ឆ្នាំមកហើយ។ ប្រភពខាងលើបន្តថា កាលពីថ្ងៃទី​ ១ខែកុម្ភៈ កន្លងទៅក្នុងពេលកំពុងប្រមូលសំរាមដើម្បីដុតកម្ទេចចោលនោះ លោក Park Jae-geun បានប្រទះឃើញថង់ប្រាក់មួយថង់ដោយនៅក្នុងនោះមានសុទ្ធតែលុយក្រដាស ៥០,០០០វ៉ុននិងបង្កាន់ដៃបង់ប្រាក់មួយសន្លឹក ហើយគាត់ក៏បានរើសយកលុយទាំងអស់នេះមកទុកសិន ក្រែងមានម្ចាស់មករកវិញ។ បន្ទាប់ពីរក្សាទុកលុយអស់ជាង ១ខែដោយគ្មានអ្នកមករក នៅក្នុងថ្ងៃទី២០ខែ មីនានេះ គាត់ក៏បានទៅដល់ប៉ុស្តិ៍ប៉ូលិសប្រចាំទីក្រុង​ Incheon ដើម្បីរាយការណ៍អំពីករណីនេះ

    March 25, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ បុរសជនជាតិឥណ្ឌា ២នាក់បងប្អូនត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពួកគេបែកគំនិតកែច្នៃរថយន្តមួយគ្រឿងទៅជាយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បុរសទាំង ២នាក់បងប្អូនដែលមានគំនិតច្នៃប្រឌិដ្ឋដ៏ចម្លែកនេះមានឈ្មោះថា Ishwardin Prajapati និង Parmeshwardin Prajapati បច្ចុប្បន្នកំពុងរស់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា កំពូលអ្នកឌីហ្សាញទាំង ២រូ​បនេះបានចំណាយប្រាក់អស់ចំ​នួន ២៥០,០០០រូពី (២,៩៩០ដុល្លារ) និងរយៈពេលប្រមាណជា ៣សប្តាហ៍ក្នុងការកែច្នៃរថយន្ត Suzuki ស៊េរីចាស់មួយគ្រឿងឱ្យក្លាយទៅជាយន្តហោះតាមរយៈការដាក់បន្ថែមកន្ទុយយន្តហោះ និងចោះដំបូលរថយន្តសម្រាប់ដាក់ស្លាបយន្តហោះ។ បុរសទាំង ២នាក់បងប្អូននេះបានប្រាប់ឱ្យដឹងថា គោលបំណងនៃការកែច្នៃរថយន្តឱ្យមានភាពទាក់ទាញនេះ គឺដើម្បីដាក់ជួលឱ្យកូនកំលោះកូនក្រមុំយកទៅប្រើប្រាស់នៅក្នុងថ្ងៃរៀបការ ដោយតាមគម្រោងគឺពួកគាត់នឹងដាក់ជួលរថយន្តនេះក្នុងតម្លៃ ៥,០០០រូពី (៥៩,៨១ដុល្លារ)ក្នុងមួយថ្ងៃ តែជាអកុសលរថយន្ត-យន្តហោះមិនទាន់ទាំងបានកែច្នៃរួចស្រួលបួលផងប៉ូលិសក៏បានចុះទៅហាមឃាត់រថយន្តចម្លែកនេះដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់ និងអ្នកដំណើរផ្សេងទៀត ខណៈបុរសទាំង ២នាក់បងប្អូននេះក៏ត្រូវរងនូវការពិន័យជាប្រាក់ចំនួន

    March 23, 2024
  • អន្តរជាតិ

    ថៃ៖ ក្រុមអ្នកជំនាញផ្នែកសុខភាពថៃបាននាំគ្នាព្រមានអំពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិចថ្មីមួយប្រភេទដែលត្រូវបានរចនាឡើងក្នុងគោលបំណងទាក់ទាញអតិថិជនជាក្មេងៗសិស្សសាលា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ បារីអេឡិចត្រូនិចប្រភេទថ្មីនេះត្រូវបានគេរចនាឡើងដោយមានរូបរាងជាច្រើនប្រភេទ ដូចជាតុក្កតា របស់ក្មេងលេង សម្ភារៈសិក្សា ឬអាហារ ខណៈពណ៌របស់វាវិញមានលក្ខណៈស្រស់ស្អាតនិងទាក់ភ្នែកយ៉ាងខ្លាំងសម្រាប់ក្រុមយុវជនដែលកូនសិស្សនៅតាមថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងនៅតាមសាកលវិទ្យាល័យជាដើម។ បើតាមលោក Srirach Lapyai អ្នកគ្រប់គ្រងគម្រោងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងគ្រប់គ្រងចំណេះដឹងថ្នាំជក់ (TRC) បានប្រាប់ឱ្យដឹងថា បារីអេឡិចត្រូនិចគំរូថ្មីនេះគឺជាបារីអេឡិចត្រូនិចជំនាន់ទី ៥ ដែលមានផ្ទុកទៅដោយសារធាតុនីកូទីនចំនួន ៥% ហើយក្នុងបារីមួយដើមអ្នកជក់អាចហឺតយកផ្សែងបារីបានរហូតដល់ ១៥,០០០ដងឯណោះ។ លោកបានបន្តថា បារីអេឡិចត្រូនិចអាចបង្កឱ្យមានគ្រោះយ៉ាងខ្លាំងសម្រាប់អ្នកជក់វាជាប្រចាំដ្បិតវាមានជាតិពុលខ្លាំងជាងបារីធម្មតាជាច្រើនដង ហើយក្នុងករណីដែលបារីប្រកបដោយគ្រោះថ្នាក់នេះត្រូវបានរចនាឡើងសម្រាប់ទាក់ទាញអតិថិជនវ័យក្មេងទៀតនោះគឺនឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះក្រុមយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ សូមបញ្ជាក់ជូនថា បារីអាឡិចត្រូនិចគំរូថ្មីខាងលើនេះត្រូវបានគេដាក់លក់តាមបណ្តាញសង្គមផ្សេងៗដូចជា Facebook, TikTok និង Instagram

    March 23, 2024
  • អន្តរជាតិ

    រុស្ស៊ី៖ គិតត្រឹមពេលនេះមានជនរងគ្រោះរហូតដល់ ៦០នាក់ហើយដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃសុក្រម្សិលមិញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនានេះបានឱ្យដឹងថា ក្រុមឥស្លាមជ្រុលនិយមបានចេញមុខមកបញ្ជាក់ថាពួកគេគឺជាអ្នករៀបចំការវាយប្រហារនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ក៏មានមនុស្សប្រមាណជា ១០០នាក់ផ្សេងទៀតបានរងធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងការណ៍វាយប្រហារនេះក្រុមខ្មាន់កាំភ្លើងបានបន្លំខ្លួនដោយស្លៀកពាក់ឯកសណ្ឋានជាក្រុមការងារដើម្បីបានដើរចូលទៅដល់ក្នុងសាលប្រគុំតន្ត្រី។ ក្រោយពេលបានដើរចូលទៅដល់ទីកន្លែងដែលពួកគេគ្រោងទុកហើយ ក្រុមខ្មាន់កាំភ្លើងក៏បានបើកការបាញ់ប្រហារដោយកាំភ្លើង និងគប់គ្រាប់បែកជាច្រើនទៅកាន់ហ្វូងមនុស្សតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 23, 2024
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃគ្រោងនឹងបង្កើតតុលាការពិសេសមួយសម្រាប់កាត់ក្តីសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងបច្ចេកវិទ្យា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២០ ខែមីនានេះ។ ការបង្កើតតុលាការពិសេស គឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ជាក់ស្តែងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ពោល គឺសង្គមដែលមានពលរដ្ឋភាគច្រើនរស់នៅដោយពឹងផ្អែកយ៉ាងសំខាន់លើអ៉ីនណធឺណិត និងបច្ចេកវិទ្យា។ បើតាមតាមតុលាការយុត្តិធម៌ថៃបានបញ្ជាក់ថា ការបង្កើតឱ្យមានតុលាការពិសេសសម្រាប់ដោយស្រាយសំណុំរឿងដាច់ដោយឡែកនេះនឹងផ្តល់នូវគុណសម្បត្តិធំៗចំនួន ២ ដោយទី១ តុលាការនេះនឹងធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតក្នុងជំនាញរបស់ខ្លួន និងទី២ គឺរយៈពេលនៃការដោះស្រាយសំណុំរឿងនិមួយៗ នឹងមិនត្រូវអូសបន្លាយយូរនោះទេ ពោលគឺមានល្បឿនលឿនជាងបើធៀបទៅនឹងការកាត់ក្តីនៅក្នុងតុលាការធម្មតា។ យ៉ាងណាក្តី អាជ្ញាធរថៃនៅមិនទាន់បញ្ជាក់ពីពេលវេលាជាក់ស្តែងនៃការដាក់ឱ្យដំណើរការតុលាការពិសេសខាងលើនេះនៅឡើយទេ ខណៈគម្រោងនៃការបង្កើតត្រូវបានពិភាក្សានិងមានការយល់ព្រមគ្នាក្នុងចំណោមក្រុមអ្នកជំនាញនិងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃរួចអស់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖

    March 21, 2024