Pheakdey
  • អន្តរជាតិ

    តៃវ៉ាន់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានបន្តកើនឡើងរហូតដល់ ១០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមេសានេះ។ ចំពោះតួលេខអ្នករងរបួសវិញហាក់មិនមានអ្វីប្រែប្រួលច្រើនឡើយ ពោលគឺនៅមានចំនួនប្រមាណជា ១,០០០នាក់ដដែល ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅបន្តធ្វើឡើងយ៉ាងសកម្ម។ បើតាមអាជ្ញាធរតៃវ៉ាន់បានបន្តថា​ គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៨នាក់កំពុងតែបាត់ខ្លួន​ ហើយនៅក្នុងចំណោមអ្នកបាត់ខ្លួនទាំងអស់នោះក៏មានទាំងជនបរទេសចំនួន ៤នាក់ផងដែរនាក់ ដោយមានជនជាតិឥណ្ឌា ជនជាតិអូស្រ្តាលី និងកាណាដា។ គួរកត់សម្គាល់ថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃពុធ ទី៣ មកម្ល៉េះ ដោយបានកើតឡើងនៅក្នុងកម្រិត ៧,៤ រ៉ិចទ័រ ខណៈនាពេលកន្លងមកតៃវ៉ាន់ ក៏ធ្លាប់កើតមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរចំនួន ២ដងដែរ ដោយនៅក្នុងឆ្នាំ២០១៦ គ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់បានបណ្តាលឱ្យមានមនុស្ស

    April 5, 2024
  • អន្តរជាតិ

    តៃវ៉ាន់៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់បានបន្តកើនឡើងរហូតដល់ ៩នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ។ ចំពោះតួលេខអ្នកដែលបានរងរបួសធ្ង​ន់និងស្រាលវិញក៏មានការកើនឡើងផងដែរ ពោលគឺកើនឡើងរហូតដល់ជាង ១,០០០នាក់ ខណៈតួលេខអ្នកស្លាប់កាលពីថ្ងៃម្សិលមិញមានត្រឹមចំនួន ៤នាក់ និងអ្នករងរបួសមានត្រឹមជាង ៥០នាក់ប៉ុណ្ណោះ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា​ គិតត្រឹមពេលនេះនៅមានក្រុមកម្មករចំនួន ៤២នាក់កំពុងតែបាត់ខ្លួន ខណៈនៅក្នុងពេលកើតហេតុនោះគឺពួកគេកំពុងតែធ្វើដំណើរតាមរថយន្តក្រុងខ្នាតតូចមួយគ្រឿងឆ្ពោះទៅកាន់សណ្ឋាគារនៅក្នុងតំបន់ឧទ្យានជាតិតៃវ៉ាន់។ គួររម្លឹកជូនថា ហេតុការណ៍រញ្ជួយដីខាងលើនេះបានកើតឡើងនៅក្នុងកម្រិត ៧,៤រ៉ិចទ័រ ហើយវាគឺជាការរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់និងធ្ងន់ធ្ងរមិនធ្លាប់កើតមានចំពោះកោះតៃវ៉ាន់នោះទេសម្រាប់នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    April 4, 2024
  • អន្តរជាតិ

    តៃវ៉ាន់៖ យ៉ាងហោចណាស់មានម​នុស្សចំ​នួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅកោះតៃវ៉ាន់កាលពីព្រឹកមិញ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅពេលថ្ងៃត្រង់នៃថ្ងៃទី៣ ខែមេសានេះ។ ក្រៅពីបានរកឃើញអ្នកស្លាប់ហើយអាជ្ញាធរតៃវ៉ាន់ក៏បានបញ្ជាក់ថា មានពលរដ្ឋជាង ៥០នាក់បានរងរបួស និង ២០នាក់ផ្សេងទៀតកំពុងជាប់នៅក្រោមគំនរបាក់បែកផងដែរ​។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលខាងលើនេះគឺការរញ្ជួយដីក្នុងកម្រិតដ៏ខ្ពស់និងធ្ងន់ធ្ងរមិនធ្លាប់កើតមានចំពោះកោះតៃវ៉ាន់នោះទេសម្រាប់នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ជូនផងដែរថា រញ្ជួយដីបានកើតឡើងនៅតំបន់កោះតៃវ៉ាន់ក៏ពិតមែន តែគ្រោះធម្មជាតិមួយនេះក៏បានបង្កហានិភ័យនៃការកើតមានរលកយក្សស៊ូណាមីទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសជប៉ុនផងដែរ ខណៈគិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននិងជប៉ុនបានទាញសញ្ញាអាសន្នអំពីការកើតមានរលកស៊ូណាមីរួចរាល់ហើយដើម្បីឱ្យពលរដ្ឋរស់នៅតាមតំបន់ងាយរងគ្រោះមួយចំនួនត្រៀមធ្វើការជម្លៀសខ្លួន៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    April 3, 2024
  • អន្តរជាតិ

    តៃវ៉ាន់៖ តំបន់ភាគជើងកោះតៃវ៉ាន់បាននូវការវាយប្រហារដោយគ្រោះរញ្ជួយចំនួន ២ដងនៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គ្រោះរញ្ជួយដីទី ១បានកើតឡើងនៅក្នុងកម្រិត ៧,៤ រ៉ិចទ័រ ខណៈ ១០នាទីក្រោយមកគ្រោះរញ្ជួយដីមួយផ្សេងក៏បានកើតឡើងនៅក្នុងកម្រិត ៦,៤រ៉ិចទ័រ។ ប្រភពខាងលើបានបន្តថា ក្រោយកើតមានគ្រោះរញ្ជួយក្នុងកម្រិតដ៏ខ្ពស់ចំនួន ២ជាប់គ្នា វាក៏បានបណ្តាលឱ្យមានរលកស៊ូណាមីបោកបក់ទៅកាន់តំបន់កោះភាគខាងត្បូងប្រទេសនៃប្រទេសជប៉ុនផងដែរ ដោយរលកយក្សនោះមានកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរជប៉ុនសម្រេចទាញសញ្ញាអាសន្នអំពីការមកដល់នូវរលកស៊ូណាមីនិងបានណែនាំឱ្យពលរដ្ឋនៅតំបន់រងគ្រោះខាងលើត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅតែវ៉ាន់ និងរលកយក្សស៊ូណាមីនៅជប៉ុននៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 3, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ វិធានការបិទសាលារៀនជាបណ្តោះអាសន្ននេះត្រូវបានអនុវត្តចំពោះសាលារៀនណាដែលបានរងនូវការវាយប្រហារដោយរលកកម្តៅក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ ខណៈនៅក្នុងនោះក៏មានសាលារៀនមួយចំនួនមានទីតាំងស្ថិតនៅក្នុងទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនផងដែរ។ ប្រភពខាងលើបានបន្តថា​ វិធានការបិទសាលារៀនខាងលើនេះត្រូវបានដាក់ចេញក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ ៤៣អង្សាសេ ខណៈការកើ​នឡើងសីតុណ្ហភាពនេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើនមានជាច្រើនបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីបញ្ហារលកកម្តៅនេះនៅឡើយទេ តែអាជ្ញាធរបានធ្វើការណែនាំឱ្យក្រុមពលរដ្ឋងាយរងគ្រោះមួយចំនួនដូចជាកុមារ និងមនុស្សវ័យចំណាស់គួរកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅឱ្យបានច្រើនបើមិនមានរឿងចាំបាច់ត្រូវធ្វើនោះទេ បើមិនដូចនោះទេពួកគេអាចនឹងកើតមានបញ្ហាសុខភាពមួយចំនួនដែលបង្កឡើងដោយសារតែរលកកម្តៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    April 2, 2024
  • អន្តរជាតិ

    បារាំង៖ ក្រុមអ្នកវិទ្យាសាស្រ្តបារាំងបានរកឃើញម៉ាស៊ីនស្កេនខួរក្បាលមនុស្ស (MRI) ច្បាស់បំផុតជាលើកដំបូងនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ ម៉ាស៊ីនស្កេនខួរក្បាល ឬម៉ាស៊ីន MRI ថ្មីនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តរបស់គណៈកម្មាការថាមពលអាតូមិកបារាំង ( France’s Atomic Energy Commission) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Plateau de Saclay ភាគខាងត្បូងប្រទេស​បារាំង។ បើតាមលោកវេជ្ជបណ្ឌិត Alexandre Vignaud បានពន្យល់ថា ម៉ាស៊ីន MRI ថ្មី នេះមានសមត្ថភាពអាចត្រួតពិនិត្យខួរក្បាលមនុស្សក្នុងកម្លាំងរហូតដល់ ១១,៧ teslas ឬនិយាយឱ្យស្រួលស្តាប់គឺមានសមត្ថភាពអាចត្រួតពិនិត្យខួរក្បាលមនុស្សបានច្បាស់ជាងម៉ាស៊ីន MRI ដែលពិភពលោកកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះបានរហូតដល់

    April 2, 2024
  • អន្តរជាតិ

    អាមេរិក៖ អាជ្ញាធរសុខាភិបាលប្រចាំរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 ក្នុងលក្ខខណ្ឌដ៏កម្រ​មួយ ពោលគឺជាការចម្លងមេរោគចេញពីសត្វគោទៅកាន់មនុស្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Stat News។  ករណីឆ្លងដ៏កម្រនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរសជាអ្នកមើលថែសត្វគោនៅក្នុងកសិដ្ឋានមួយកន្លែង ដែលតាមរយៈការងាររបស់គាត់គឺគាត់ត្រូវប៉ះពាល់ជាមួយសត្វគោយ៉ាងជិតស្និតជារៀងរាល់ថ្ងៃ ។ ប្រភពខាងលើបានបន្តថា ករណីខាងលើនេះគឺជាករណីឆ្លងជំងឺផ្តាសាយដ៏កម្រទី ២ហើយនៅអាមេរិក ពោលគឺជាករណីចម្លងមេរោគនៃជំងឺផ្តាសាយបក្សីចេញពីប្រភេទសត្វដែលមិនមែនជាបក្សីទៅកាន់មនុស្ស។ យ៉ាងណាក្តី សម្រាប់បុរសដែលបានឆ្លងជំងឺផ្តាសាយបក្សីខាងលើនេះហាក់មិនមានអាការៈអ្វីធ្ងន់ធ្ងរខុសពីអ្នកជំងឺផ្តាសាយបក្សីទូទៅឡើយ តែគិតត្រឹមពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានស្ថានភាពសុខភាពគាត់យ៉ាងយកចិត្តទុកដាក់បំផុត ខណៈរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺផ្តាសាយបក្សីកាលពីថ្ងៃចន្ទ ទី១ ខែមេសាម្សិលមិញនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Stat News

    April 2, 2024
  • អន្តរជាតិ

    វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនិងអង់គ្លេសនៅក្នុងថ្ងៃទី១ ខែមេសានេះបានប្រកាសពីភាពជាដៃគូក្នុងការអនុវត្ត “គម្រោងរក្សាសុវត្ថិភាពពីបច្ចេកវិទ្យា AI” ឬតាមខេមរៈភាសាបានហៅបច្ចេកវិទ្យានេះថា “បញ្ញាសិប្បនិម្មិត”។ ពិធីចុះហត្ថលេខាបង្កើតភាពជាដៃគូខាលើនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo និងលេខាធិការបច្ចេកវិជ្ជាអង់គ្លេស លោក Michelle Donelan។ បើតាមលោកស្រី Gina Raimondo បានបញ្ជាក់ថា “ភាពជាដៃគូនេះនឹងពន្លឿនការងារក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសទាំងពីរ ហើយវាក៏បានរួមចំណែកជួយដោះស្រាយហានិភ័យសន្តិសុខប​ច្ចេកវិទ្យាបានយ៉ាងច្រើនរវាងអាមេរិកនិងអង់គ្លេសក៏ដូចជានៃក្តីកខ្វល់កម្រិតពិភពលោកបានមួយផ្នែកបានផងដែរ”។ គួរកត់សម្គាល់ថា “បញ្ញាសិប្បនិម្មិត” កាន់តែមានសមត្ថភាពខ្ពស់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយគេបានបារម្ភថា “បច្ចេកវិទ្យា AI” ជំនាន់ក្រោយៗទៅទៀតនឹងមានសមត្ថភាពកាន់តែខ្ពស់ហួសពីការគ្រប់គ្រងរបស់មនុស្សនិងអាចបង្កគ្រោះដល់ពិភពលោកបានផងដែរ ប្រសិនបើគេមិនរកវិធីទប់ស្កាត់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 2, 2024
  • អន្តរជាតិ

    អាមេរិក៖ ច្បាប់ហាមឃាត់កម្មវិធី TikTok នៅលើទឹកអាមេរិកទំនងជាត្រូវពន្យាពេលរហូតដល់ការបោះឆ្នោតប្រធានាធិបតីរួចរាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២ ខែមេសានេះ។ គួរកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីអតីអណត្តិទី៤៧របស់ខ្លួននៅក្នុងថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះហើយ ខណៈគេជឿថាក្រោយការបោះឆ្នោតថ្នាក់ជាតិដ៏សំខាន់មួយនេះរួចគឺវានឹងមានរឿងរ៉ាវជាច្រើនត្រូវផ្លាស់ប្តូរនៅទូទាំងសហរដ្ឋអាមេរិក។ សូមរម្លឹកជូនថា នាពេលកន្លងមករដ្ឋសភាអាមេរិកបានរៀបចំសេចក្តីស្នើច្បាប់ស្តីពីការហាមឃាត់កម្មវិធី TikTok រួចរាល់អស់ហើយ ខណៈសេចក្តីស្នើច្បាប់នេះក៏ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីធ្វើការត្រួតពិនិត្យរួចហើយដែរ ហើយដំណាក់កាលបន្ទាប់ទៀតនោះគឺស្ថាប័នព្រឹទ្ធសភាត្រូវបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សេតវិមានដើម្បីឱ្យប្រធានាធិបតីចុះហត្ថលេខាចុងក្រោយគេទើបសេចក្តីព្រាងច្បាប់នេះអាចក្លាយទៅជាច្បាប់ផ្លូវការបាន។ យ៉ាងណាក្តី គិតត្រឹមពេលនេះព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថា កិច្ចការផ្សេងៗជុំវិញសេចក្តីស្នើច្បាប់ខាងលើនេះអាចនឹងត្រូវអូសបន្លាយរហូតដល់មានការបោះឆ្នោតថ្នាក់ជាតិរួចរាល់សិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 2, 2024
  • អន្តរជាតិ

    សិង្ហបុរី៖ ទីភ្នាក់ងារបរិស្ថានជាតិ (NEA) ប្រចាំនៅប្រទេសសិង្ហបុរីបានចេញផ្សាយនូវរបាយការណ៍មួយដែលបង្ហាញថា​ ជំងឺគ្រុនឈាមបានបង្កការគំរាមគំហែងយ៉ាងខ្លាំងដល់ពលរដ្ឋសិង្ហបុរីសម្រាប់នៅក្នុងឆ្នាំ២០២៤នេះ។ របាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១ ខែមេសានេះបានឱ្យដឹងថា​ ទាំងចំនួនអ្នកបានឆ្លងជំងឺគ្រុនឈាមនិងអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនៅទូទាំងសិង្ហបុរីគឺមានការកើនឡើងខ្ពស់បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំ២០២៣។ បើតាមលោក Baey Yam Keng រដ្ឋលេខាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុកផ្នែក​និរន្តរភាពនិង​បរិស្ថានបានឱ្យ​ដឹងថា គិតត្រឹមរយៈពេល​៣ខែដំបូងនៅក្នុងឆ្នាំ២០២៤នេះសិង្ហបុរីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមចំនួន ៧ករណី ខណៈអ្នកដែលបានឆ្លងវិញគឺមានចំនួនជាង ៥,០០០ករណី ខណៈតួលេខនេះគឺមានការកើនឡើងទ្វេរដងបើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ នៅចំពោះមុខការរាតត្បាតជំងឺគ្រុនឈាមនេះអាជ្ញាធរសិង្ហបុរីបានណែនាំឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការយកចិត្តទុកដាក់និងការពារខ្លួនពីសត្វមូលខ្លាឱ្យបានគ្រប់ពេលវេលា បើមិនដូចនេះទេពួកគេងាយនឹងកើតជំងឺគ្រុនឈាមណាស់ ខណៈជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ននេះទៀតសោធគឺមានលក្ខណៈធ្ងន់ធ្ងរខ្លាំងណាស់ដែលអាចបង្កការគំរាមគំហែងដល់អាយុជីវិតទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 1, 2024