- Pheakdey
- អន្តរជាតិ
ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារខ្យល់គរ ក្រោយរូបគេបានចូលទៅសម្ងំលេងនៅក្នុងរថយន្តអស់រយៈពេល ២-៣ម៉ោង ទាំងអាកាសធាតុកំពុងតែក្តៅខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz កាលពីពេលថ្មីៗនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Kampung Teluk នៃរដ្ឋ Kelantan ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេុតនោះម្តាយរបស់កុមារារងគ្រោះបានទៅលេងផ្ទះម្តាយឪពុករបស់គាត់ ហើយក្រោយពេលទៅដល់ភ្លាមកុមារារងគ្រោះនិងបងរបស់គេ ក៏បាននាំគ្នារត់លេងនៅទីធ្លាមុខមុខផ្ទះ និងថែមទាំងបាននាំគ្នាចូលទៅលេងក្នុងរថយន្តរបស់ជីតាពួកគេដែលកំពុងចតចោលនៅមុនផ្ទះផងដែរ។ ឃើញក្មេងៗនាំគ្នារត់លេងយ៉ាងសប្បាយដូចនេះ ក្រុមមនុស្សចាស់ៗក៏នាំគ្នាធ្វើម្ហូបនៅផ្ទះបាយ និងរវល់ជាមួយកិច្ចការរៀងៗខ្លួន ហើយពួកគាត់ហាក់ភ្លេចខ្លួនមិនបានចាប់អារម្មណ៍ជាមួយនឹងក្មេងៗឡើយ ដោយម្នាក់ៗគិតថា ប្រហែលជាអ្នកនេះ ឫអ្នកនោះ កំពុងតែមើលក្មេងៗលេងហើយ។ ក្រោយភ្លេចខ្លួនមួយសន្ទុះ ស្រាប់តែក្មេងៗដែលកំពុងលេងនៅក្នុងរថយន្ត ក៏បានចាក់សោរទ្វាររថយន្តជាប់ហើយក៏នាំគ្នាបន្តលេងនៅក្នុងរថយន្តនោះក្រោមសីតុណ្ហភាពយ៉ាងក្តៅអស់រយៈពេល២-៣ម៉ោង។ នៅពេលដែលម្តាយរបស់ពួកគេចាប់ភ្លឹកទៅរកពួកគេនោះស្រាប់តែកុមារារងគ្រោះ បានកំពុងតែក្អួតនៅក្នុងរថយន្តទៅហើយ និងក្រោយមកកុមារារងគ្រោះក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែរ
April 9, 2024 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានជូនដំណឹងជាថ្មីថា ទឹកអាស៊ីតដែលបានធ្លាយចូលក្នុងទឹកទន្លេនៅប្រទេសឡាវនោះគឺនៅមិនទាន់ហូរមកដល់ប្រទេសថៃនៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមេសានេះ។ បើតាមលោក Somsak Thepsutin ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការទន្លេមេគង្គជាតិថៃបានបញ្ជក់ថា គិតត្រឹមយប់ថ្ងៃចន្ទនេះស្ថានភាពទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃគឺនៅមានសុវត្ថិភាព១០០% ពោលគឺពលរដ្ឋនៅតែអាចប្រើប្រាស់ទឹកទន្លេបានជាធម្មតា។ យ៉ាងណាក្តីលោក Somsak Thepsutin បញ្ជាក់ថា វិធានការប្រុងប្រយ័ត្ននិងការពារត្រូវតែបន្តធ្វើឡើង ខណៈក្រុមអ្នកជំនាញកំពុងតែតាមដានស្ថានភាពទឹកទន្លេមេគង្គយ៉ាងយកចិត្តដាក់បំផុត ហើយក្នុងករណីដែលបានគេរកឃើញពីភាពប្រែប្រួលនៃគុណភាពទឹកទន្លេក្នុងកម្រិតណាមួយនោះគឺខាងអាជ្ញាធរនឹងធ្វើការជូនដំណឹងភ្លាមៗតែម្តង។ សូមបញ្ជាក់ជូនថា បញ្ហាខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃពុធសប្តាហ៍មុនម្លេះដោយមានសាឡាងមួយគ្រឿងដឹកទឹកអាស៊ីតស៊ុលហ្វួរីកចំនួន ៣០តោនបានក្រឡាប់នៅក្នុងទឹកទន្លេ Nam Khan នៃប្រទេសឡាវ ហើយក្រោយពេលក្រឡាប់ទឹកអាស៊ីតទាំងអស់នោះក៏បានធ្លាយចូលទៅក្នុងទន្លេ ខណៈទន្លេនេះក៏មានខ្សែទឹកត្រូវហូរចូលទៅក្នុងទន្លេមេគង្គក្នុងប្រទេសឡាវនិងបន្តហូរឆ្លងដែនចូលមកក្នុងទន្លេមេគង្គក្នុងប្រទេសថៃផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 9, 2024 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាព្រមានមួយអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីករណីធ្លាយទឹកអាស៊ីតពីប្រទេសឡាវហូរចូលមកកាន់ប្រទេសថៃតាមរយៈទឹកទន្លេមេគង្គ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរថៃបានបញ្ជាក់ថា ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗពលរដ្ឋថៃដែលកំពុងរស់នៅតាមបណ្តាខេត្តចំនួន៧ ក្បែរព្រំដែនជាមួយប្រទេសឡាវនិងមានទន្លេមេគង្គហូរឆ្លងកាត់ទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹកទន្លេ ការធ្វើសកម្មភាពនេសាទ ឬសកម្មភាពផ្សេងៗនៅលើផ្ទៃទឹកទន្លេចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសានេះ។ ខេត្តទាំង ៧របស់ថៃដែលត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹកទន្លេមេគង្គនោះរួមមាន ខេត្តLoei ខេត្តNong Khai ខេត្តBueng Kan ខេត្តNakhon Phanom ខេត្តMukdahan ខេត្តAmnat Charoen និង ខេត្តUbon Ratchathani។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីកម្រិតគ្រោះថ្នាក់របស់ទឹកទន្លេមេគង្គនៅតាមបណ្តាខេត្តទាំងអស់នេះបាននៅឡើយទេ ដ្បិតសារធាតុអាស៊ីតនៅមិនទាន់បានហូរមកដល់ផ្ទៃទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃនៅឡើយទេ
April 7, 2024 - អន្តរជាតិ
អាមេរិក៖ សៀវភៅប្រលោមលោកមួយក្បាលដែលមានចំណងជើងថា “Breakfast at Tiffany’s” ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ១,៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ សៀវភៅដែលមានតម្លៃដ៏ខ្ពស់មួយក្បាលនេះត្រូវបានដាក់លក់នៅក្នុងកម្មវិធី “New York International Antiquarian Book Fair” ដែលរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គួរតក់សម្គាល់ថា រឿងប្រលោមលោក ” Breakfast at Tiffany’s” ត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ១៩៦១ និងជាស្នាដៃនិពន្ធរបស់កវី Truman Capote ដែលបានទទួលមរណៈភាពនៅក្នុងឆ្នាំ១៩៨៤។ សៀវភៅដែលត្រូវបានគេដាក់លក់ខាងលើនេះគឺជាច្បាប់ចម្លងតែវាគឺជាកំណែពិសេសមួយដែលត្រូវបានគេរចនាឡើងដោយមានស្រោបផ្លាទីន
April 7, 2024 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរវៀតណាមបានប្រកាសដាក់ខេត្តមួយក្នុងគ្រាមានអាសន្នដោយសារគ្រោះរាំងស្ងួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ខេត្តដែលកំពុងរងនូវការគំរាមគំរាមដោយគ្រោះរាំងស្ងួតមួយនេះគឺខេត្ត Tien Giang ដែលមានចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រពីទីក្រុងហូជីមិញ ដែលជាមជ្ឈមមណ្ឌលពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា ការប្រកាសដាក់ខេត្តខាងលើនេះក្នុងគ្រាមានអាសន្នគឺត្រូវបានធ្វើឡើងក្រោយមានពលរដ្ឋវៀតណាមរាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងតំបន់ Tan Phu Dong នៃខេត្ត Tien Giang បានប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ក្រោយប្រភពទឹកសំខាន់ៗនៅក្នុងតំបន់មួយនេះបានរីកស្ងួតអស់បន្ទាប់ពីសីតុណ្ហណភាពបានកើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នា។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅពុំទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋនៅតំបន់ខាងលើនេះបានរងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 7, 2024 - អន្តរជាតិ
ហ្វីលីពីន៖ ក្រសួងអប់រំក្នុងប្រទេសហ្វីលីពីនបានបន្តបិទសាលារៀនជាច្រើនកន្លែងបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ ខណៈវិធានការផ្អាកសាលារៀនជាបណ្តោះអាសន្ននេះបានផ្តើមអនុវត្តចាប់តាំងពីដើមសប្តាហ៍នេះមកម្លេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានសាលារៀនសរុបចំនួន ៥,២៨៨កន្លែងហើយ ដែលត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈអាជ្ញាធរហ្វីលីពីនមិនទាន់បានបញ្ជាក់អំពីថ្ងៃដែលត្រូវបើកសាលារៀនទាំងនោះឡើងវិញនៅឡើយទេ។ ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀនខាងនេះបានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ក្រុមសិស្សានុសិស្សប្រមាណជា ៣,៦លាននាក់ តែយ៉ាងណាក្តីអាជ្ញាធរហ្វីលីពីនគ្មានជម្រើសណាល្អជាងនេះឡើយក្នុងការការពារសុវត្ថិភាពរបស់ពួកគេពីរលកកម្តៅ។ សូមបញ្ជាក់ជូនថា វិធានការបិទសាលារៀនត្រូវបានអនុវត្តចំពោះតែសាលារៀនណាដែលត្រូវប្រឈមនឹងបញ្ហារលកកម្តៅប៉ុណ្ណោះ ពោលគឺសាលារៀនទាំងឡាយណាដែលពុំមានការបំពាក់នូវកង្ហារ ឬម៉ាស៊ីនត្រជាក់គ្រប់គ្រាន់ និងស្ថិតនៅតំបន់ដែលមានសីតុណ្ណភាពកើនឡើងរហូតដល់ ៤៣អង្សាសេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 5, 2024 - អន្តរជាតិ
តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានរកឃើញសាកសពមនុស្សចំនួន២នាក់បន្ថែមទៀតនៅល្ងាចថ្ងៃសុក្រ ទី៥ ខែមេសា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ដូចនេះគិតត្រឹមពេលនេះចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងតាំងតែពីថ្ងៃពុធ ទី៣ ខែមេសាបានបន្តកើនឡើងរហូត ១២នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន ១៣នាក់ទៀត ខណៈនៅក្នុងនោះក៏មានជនបរទេសចំនួន ៣នាក់ផងដែរ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងជួបប្រទះនឹងបញ្ហាយ៉ាងខ្លាំង ដ្បិតតំបន់គោលដៅនៃការស្វែងនោះជាតំបន់ភ្នំដែលកំពុងប្រឈមនឹងបញ្ហាបាក់ស្រុតដី និងមានដុំថ្មធ្លាក់មកយ៉ាងច្រើន ដែលអាចបង្កជាគ្រោះយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ នៅចំពោះមុខហេតុការណ៍ដ៏តក់ស្លុតនេះរដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១លានដុល្លារដល់តៃវ៉ាន់ដើម្បីគាំទ្រប្រតិបត្តិការណ៍ស្វែងរកនិងជួយជនរងគ្រោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 5, 2024 - អន្តរជាតិ
អាមេរិក៖ ខោខ្លីរបស់កំពូលកីឡាករប្រដាល់លំដាប់ពិភពលោក Muhammad Ali នឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃរាប់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៥ ខែមេសានេះ។ កម្មវិធីដេញថ្លៃទិញខោខ្លីដ៏មានតម្លៃបំផុតនៅលើពិភពលោកមួយនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Sotheby ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយការដេញថ្លៃត្រូវបានចាប់ផ្តើមចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី១២ ខែមេសាទើបបិទបញ្ចប់ និងប្រកាសឈ្មោះអ្នកទិញចុងក្រោយតែម្តង។ គួរបញ្ជាក់ជូនថា ខោខ្លីដែលមានចុះហត្ថលេខាដោយផ្ទាល់ពីសំណាក់កីឡាករ Muhammad Ali មួយនេះគឺជាខោដែលរូបលោកបានពាក់ប្រកួតក្នុងព្រឹត្តិការណ៍ “Thrilla in Manila” ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ទម្ងន់ធ្ងន់ធំបំផុតនៅក្នុងឆ្នាំ១៩៧៥ ដោយនៅក្នុងការប្រកួតជាប្រវត្តិសាស្រ្តនោះរូបលោកបានយកឈ្នះលើកីឡាករ George Foreman ដោយការផ្តួលដៃគូឱ្យសន្លប់នៅលើសង្វៀន។ ប្រភពខាងលើបានបន្តថា ការដេញថ្លៃបានចាប់ផ្តើមដំបូងជាមួយតម្លៃ ៣,៨លានដុល្លារ ហើយគិតត្រឹមពេលនេះមានមនុស្សជាច្រើនបានព្យាយាមដាក់ការដេញថ្លៃក្នុងតម្លៃខ្ពស់ជាងនេះជាបន្តបន្ទាប់ ខណៈក្រុមហ៊ុន Sotheby
April 5, 2024 - អន្តរជាតិ
ថៃ៖ តុលាការថៃបានសម្រេចផ្តន្ទាទោសស្រ្តីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំដោយមិនមានការព្យួរទោសឡើយជុំវិញករណីដែលស្រ្តីរូបនេះបានលួចយកលុយពីម្តាយដែលកំពុងមានជំងឺធ្ងន់ធ្ងរចំនួន ២៤លានបាត (៦៥២,៣៨៧ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ស្រ្តីដែលបានប្រព្រឹត្តបទល្មើសលួចប្រាក់ដ៏ច្រើនខាងលើនេះមានឈ្មោះថា Mawadee Sriwirat និងមានអាយុ ៥៧ឆ្នាំ ខណៈស្រ្តីដែលជាជនរងគ្រោះក្នុងករណីនេះមានឈ្មោះថា Huai Sriwirat និងមានអាយុ ៨៦ឆ្នាំ។ ប្រភពខាងលើបានបន្តថា កាលពីអំឡុងឆ្នាំ២០១៧កន្លងទៅ លោកស្រី Huai Sriwirat បានកើតមានជំងឺធ្ងន់ធ្ងររហូតត្រូវសន្លប់បាត់បង់ស្មារតីអស់រយៈពេលជាយូរ ហើយក្នុងអំឡុងពេលលោកស្រី Mawadee Sriwirat ដែលត្រូវជាកូនបង្កើតរបស់គាត់នោះបានធ្វើសកម្មភាពលួចយកលុយពីក្នុងគណនីធនាគាររបស់ជាបន្តបន្ទាប់។ ការលួចដកប្រាក់ត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ស្នាមមេដៃរបស់ស្រ្តីជនរងគ្រោះជំនួសដោយការចុះហត្ថលេខាសម្រាប់ទៅស្នើដកប្រាក់ពីធនាគារ ខណៈបុគ្គលិកខាងធនាគារក៏បានជួយសម្របសម្រួលករណីនេះដែរដោយផ្អែកលើហេតុផលថា អតិថិជនជាម្ចាស់គណនីមានជំងឺធ្ងន់ធ្ងរមិនអាចមកដកប្រាក់ដោយខ្លួនឯងបានទើបតម្រូវឱ្យកូនស្រីមកដកប្រាក់ជំនួស។ សម្រាប់តុលាការថៃបានសម្រេចចោទប្រកាន់ថា ករណីខាងលើនេះគឺជាករណីបន្លំលួចប្រាក់ដ៏ធ្ងន់ធ្ងរមួយ ហើយអ្នកប្រព្រឹត្តបទល្មើសត្រូវតែទទួលទោសជាប់ពន្ធនាគារពេញរយៈពេល ១២ឆ្នាំតែម្តង ដោយគ្មានការស្នើសុំឱ្យនៅក្រៅឃុំឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 5, 2024 - អន្តរជាតិ
វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនគឺក្រុមហ៊ុន Chery បានសម្រេចទៅបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាមជាមួយដើមទុនចំនួន ៨០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ។គិតត្រឹមពេលនេះការចុះហត្ថលេខាលើគម្រោងខាងលើនេះត្រូវធ្វើឡើងរួចរាល់រាល់ហើយ ខណៈនៅក្នុងគម្រោងវិនិយោគដ៏ធំនេះបានបង្ហាញថា ក្រុមហ៊ុន Chery ក៏ត្រូវសហការណ៍ជាក្រុមហ៊ុនវៀតណាម Geleximco ដែលមានមូលដ្ឋាននៅក្នុងខេត្ត Thai Binh ផងដែរ។ ប្រភពខាងលើបន្តថា តាមគម្រោងគឺក្រុមហ៊ុន Chery នឹងផលិតរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២ប្រភេទនៅក្នុងរោងចក្រដែលមានមូលដ្ឋាននៅវៀតណាមគឺរថយន្តម៉ាក OMODA និងរថយន្តម៉ាក JAECOO ខណៈទីផ្សារសម្រាប់លក់រថយន្តទាំង ២ប្រទេសនេះគឺនៅតាមបណ្តាប្រទេសនៅតំបន់អឺរ៉ុប។ នៅក្នុងផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Chery បានបង្ហាញថា រោងចក្រផលិតរថយន្តនៅក្នុងប្រទេសវៀតណាមនោះនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ២០០,០០០គ្រឿងនៅក្នុងមួយឆ្នាំ ខណៈគេអាចទទួលបានផលិតផលរថយន្តដំបូងនៅក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២៦៕ អត្ថបទ៖
April 5, 2024












