- Pheakdey
- អន្តរជាតិ
បែលហ្ស៊ិក៖ បុរសជនជាតិបែលហ្ស៊ិកម្នាក់ត្រូវបានអាជ្ញាធរសម្រេចដោះលែងឱ្យរួចទោសពីបទល្មើស “បើកបរក្នុងពេលស្រវឹង” ក្រោយវេជ្ជបណ្ឌិតបានរកឃើញថា រូបគាត់មានជំងឺម្យ៉ាងដែលធ្វើឱ្យរាងកាយរបស់គាត់អាចផលិតជាតិអាកុលបានដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ សូមបញ្ជាក់ជូនថា ករណីនេះត្រូវបានចាត់ទុកជាករណីកម្របំផុតមួយមិនថាតែនៅក្នុងប្រទេសបែលហ្ស៊ិកនោះទេ តែសម្រាប់នៅក្នុងពិភពលោកផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងមកបុរសជាជនសង្ស័យក្នុងករណីបទល្មើសចរាចរណ៍ខាងនេះត្រូវបានប៉ូលិសឃាត់ពីបទ “បើកបរក្នុងពេលស្រវឹង” តាមរយៈភស្តុតាងជាក់ស្តែងនៅលើឧបករណ៍ផ្លុំជាតិអាកុល ខណៈរូបគាត់បានបដិសេធថា គាត់មិនបានទទួលទានគ្រឿងស្រវឹងនោះទេ។ ដោយមានការប្រកែកមិនព្រមទទួលកំហុស ករណីនេះបានក្លាយជារឿងចម្រូងចម្រាសធំមួយដែលត្រូវដោះស្រាយដល់តុលាការ និងមានការចូលរួមបញ្ជាក់ពីខាងក្រុមវេជ្ជបណ្ឌិតជំនាញផងដែរ។ ក្រោយការពិនិត្យទៅលើរាងកាយរបស់បុរសជាជនសង្ស័យគេបានរកឃើញថា រូបគាត់មានជំងឺម្យ៉ាងឈ្មោះ Auto-brewery Syndrome (ABS) ដែលបញ្ហាសុខភាពដ៏កម្រនេះអាចធ្វើឱ្យរាងកាយផលិតជាតិអាកុលដោយខ្លួនឯងក្នុងកម្រិតដ៏ខ្ពស់ ពោលគឺដល់កម្រិតដែលធ្វើឱ្យដង្ហើមរបស់គាត់មានជាតិអាកុលខ្ពស់ដូចអ្នកផឹកគ្រឿងស្រវឹងច្រើនអីចឹងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Lisa Florin បានពន្យល់ថា ជំងឺ Auto-brewery
April 23, 2024 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានព្រមានអំពីការមកដល់នូវគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយនៅក្នុងខេត្ត Guangdong នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែមេសានេះ។ សេចក្តីជូនដំណឹងស្តីពីលទ្ធភាពនៃការកើតមានទឹកជំនន់នេះគឺត្រូវបានធ្វើឡើងក្រោយកម្រិតទឹកនៅក្នុងទន្លេ អាងស្តុកទឹកធំៗ និងផ្លូវទឹកជាច្រើននៅក្នុងខេត្ត Guangdong សុទ្ធតែបានឡើងពេញប្រៀបអស់ទៅហើយ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀតគឺទឹកជំនន់អាចនឹងកើតឡើងយ៉ាងឆាប់រហ័ស ខណៈគិតត្រឹមពេលនេះលទ្ធភាពនៃការកើតមានទឹកជំនន់គឺមានកម្រិត ១ក្នុងចំណោម ៥០ ឬបើគិតជាភាគរយគឺឱកាសនៃការកើតមានទឹកជំនន់គឺមាន ២%។ ប្រភពខាងលើនេះបានបន្តថា ក្នុងករណីដែលខេត្ត Guangdong បានរងនូវការវាយប្រហារដោយទឹកជំនន់មែននោះគឺវានឹងបង្កការគំរាមគំហែងយ៉ាងខ្លាំងចំពោះអាយុជីវិត ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋសរុបជាង ១២៧លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 22, 2024 - អន្តរជាតិ
ម៉ាឡេស៊ី៖ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានទាញសញ្ញាអាសន្នកម្រិត១ជុំវិញបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២២ ខែមេសានេះ។ ការទាញអាសន្ននេះត្រូវបានធ្វើឡើងនៅក្នុងទីតាំងចំនួន ១០រួមមាន តំបន់ Pendang និងតំបន់ Baling ស្ថិតនៅក្នុងរដ្ឋ Kedah តំបន់ Hulu Perak នៃរដ្ឋ Perak តំបន់ Kuala Krai តំបន់ Gua Musang តំបន់Tanah Merah និងតំបន់ Pasir Mas នៅក្នុងរដ្ឋ Kelantan តំបន់ Besut នៅក្នុងរដ្ឋ Terengganu តំបន់ Kinabatangan
April 22, 2024 - អន្តរជាតិ
អាមេរិក៖ អាមេរិកគ្រោងផ្តល់ជំនួយដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ៩៥ពាន់លានដុល្លារបន្ថែមទៀតសម្រាប់គាំទ្រប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែមេសានេះ។ ការបោះឆ្នោតអនុម័តគម្រោងខាងនេះត្រូវបានធ្វើឡើងរួចរាល់ហើយ ខណៈពេលវេលាជាក់លាក់នៃការផ្តល់ជំនួយនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងការបោះឆ្នោតអនុម័តកញ្ចប់ថវិកាក្នុងទំហំដ៏ច្រើនខាងលើនេះគឺសភាអាមេរិកទទួលបានសំឡេងគាំទ្ររហូតដល់ ៣១៦សំឡេងទល់នឹងសំឡេងប្រឆាំងចំនួន ៩៤សំឡេងនៅក្នុងចំណោមសមាជិកសភាអាមេរិកទាំងអស់ ខណៈបើធ្វើការប្រៀបធៀបសំឡេងគាំទ្រពីខាងគណបក្សវិញគឺមានសមាជិកសភាមកពីខាងគណបក្សប្រជាធិបតេយ្យច្រើនជាងសមាជិកសភាមកពីខាងគណបក្សសាធារណរដ្ឋដែលបានបោះឆ្នោតគាំទ្រ។ សូមបញ្ជាក់ជូនថា ជំនួយទាំងនេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗជាច្រើនទៀតមានទាំងកញ្ចប់ជំនួយជាគ្រឿងសព្វាវុធ កញ្ចប់ជំនួយបច្ចេកទេស កញ្ចប់ជំនួយមនុស្សធម៌ និងកញ្ចប់ជំនួយសម្រាប់ស្ថារសេដ្ឋកិច្ចឡើងវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 20, 2024 - អន្តរជាតិ
ជប៉ុន៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសជប៉ុនចំនួន ៦០រូប បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Google Maps ទាមទារប្រាក់សំណងចំនួន ១,៤លានយេន (៩,០៥៤ដុល្លារអាមេរិក) ជុំវិញករណីដែលក្រុមហ៊ុនមិនបានអើពើចំពោះការអនុវត្តមុខងារដ៏សំខាន់ទៅកាន់ទីតាំងគ្លីនិករបស់ពួកគេនៅលើ Google Maps ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា មុខងារដ៏សំខាន់នោះគឺមុខងារ Vitriolic Reviews ដែលជាមុខងារអនុញ្ញាតឱ្យក្រុមវេជ្ជបណ្ឌិតទាំងអស់នេះអាចមើលឃើញនូវមតិផ្សេងៗរបស់ក្រុមអតិថិជនពួកគេ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រុមវេជ្ជបណ្ឌិតជប៉ុនបានអះអាងថា កំហុសបច្ចេកទេសរបស់ក្រុមហ៊ុន Google Maps បានជម្រុញឱ្យពួកគេខកខានមិនបានបំពេញកាតព្វកិច្ចសំខាន់ៗមួយចំនួនទៅកាន់អតិថិជនរបស់ពួកគេដូចជា ការឆ្លើយតប ការបដិសេដ និងការបានដឹកនូវមតិរិះគន់ផ្សេងៗរបស់ពីសំណាក់អតិថិជនដែលបានស្វែងរកទីតាំងគ្លីនិករបស់ពួកគេតាមរយៈកម្មវិធី Google Maps។ ប្រភពខាងលើបានបន្តថា ភាពឆកល្វែងក្នុងការបំពេញការងាររបស់ក្រុមហ៊ុន Google Maps ដូចបានជម្រាបជូនខាងលើនេះ បានជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះរបស់គ្លីនិកពួកគេយ៉ាងខ្លាំង ហើយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់កំហុសឆ្គងមួយនេះ៕
April 20, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ តុលាការនៃប្រទេសកូរ៉េខាងត្បូងបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំក្រោយបុរសរូបនេះបានធ្វើសកម្មភាពបាចលុយជាច្រើនសន្លឹកតាមបង្អួចអាផាតមិនមកលើផ្លូវសាធារណៈ ខណៈលុយទាំងអស់នោះសុទ្ធតែជាលុយក្លែងក្លាយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមេសាបានឱ្យដឹងថា បុរសជាជនល្មើសមានឈ្មោះថា Jo អាយុ ៤៣ឆ្នាំ ហើយសកម្មភាពដែលរូបគាត់បានធ្វើនោះគឺបានកើតឡើងនៅក្នុងទីក្រុងសេអ៊ូល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោក Jo បានបាចលុយក្រដាស ៥០,០០០វ៉ុន ( ៣៦ដុល្លារអាមេរិក) ចំនួន ២៨៨សន្លឹក និងប័ណ្ណសម្រាប់ទិញទំនិញនៅក្នុងហាងធំៗចំនួន ៣២សន្លឹកដោយនៅក្នុងប័ណ្ណននីមួយៗមានតម្លៃជាប្រាក់យ៉ាងច្រើនដើម្បីបង្ហាញពីភាពមានបាននិងសណ្តានចិត្តរបស់គាត់ តែជាក់ស្តែងទាំងក្រដាសប្រាក់និងប័ណ្ណសម្រាប់ទិញទំនិញទាំងនោះសុទ្ធតែជារបស់ក្លែងក្លាយ។ បើតាមតុលាការកូរ៉េខាងត្បូងបានសម្រេចោទប្រកាន់ថា លោក Jo បានប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណីរួមមាន ការផលិត ការប្រើប្រាស់ និងធ្វើសកម្មភាពចែកចាយរូបិយប័ណ្ណក្លែងក្លាយ៕ អត្ថបទ៖
April 19, 2024 - អន្តរជាតិ
ចិន៖ ការសិក្សាមួយបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃទីក្រុងធំៗទាំងអស់នៅក្នុងប្រទេសចិនកំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមេសានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចិនជាច្រើនរូប ដែលស្ថិតក្រោមការដឹកនាំរបស់លោកបណ្ឌិត Ao Zurui មកពីសាកលវិទ្យាល័យ South China Normal University។ ចំពោះផលប៉ះពាល់វិញគឺវាមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ប៉ុណ្ណោះទេ តែកត្តាបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក៏ត្រូវរងនូវការខូតខាតនិងបំផ្លាញយ៉ាងឆាប់រហ័សផងដែរ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា អាជ្ញាធរចិនបានចំណាយប្រាក់ចំនួន ៧,៥ពាន់លានយន់ (ជាង ១ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំសម្រាប់ការកែលម្អនិងដោះស្រាយបញ្ហាផ្សេងៗដែលបង្កឡើងដោយទឹកជំនន់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 19, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ អ្នកគ្រប់គ្រងក្រុមតារា K-pop ម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារភ្លាមៗក្រោយគេបានរកឃើញថា រូបគាត់បានលួចបំពាក់កាមេរ៉ានៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ក្រុមតារា K-pop ។ អ្នកគ្រប់គ្រងដែលត្រូវបានបណ្តេញចេញពីការងាររូបនេះគឺជាអ្នកដែលត្រូវធ្វើការងារជាមួយក្រុមតារាចម្រៀងប្រុស B1A4 ខណៈក្រុមតារាចម្រៀងដ៏ល្បីមួយនេះគឺជាក្រុមតារាចម្រៀង K-pop ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន WM Entertainment។ ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានកើតឡើងនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ដែលស្ថិតនៅជាន់ទី ៦ នៃសាលមហោស្រប Kwanglim Art Centre ជាទីកន្លែងដែលតារាចម្រៀង និងតារាសម្តែងជាច្រើនរបស់ក្រុមហ៊ុន WM Entertainment ត្រូវទៅសម្តែងនៅទីនោះ។ មុនពេលដល់ថ្ងៃកំណត់សម្រាប់ការសម្តែងខាងក្រុមហ៊ុន WM Entertainment បានចាត់ឱ្យអ្នកគ្រប់គ្រងខាងលើនេះទៅត្រួតពិនិត្យទីតាំងមុនតែម្នាក់ឯងដើម្បីជួយសម្របសម្រួលការងារផ្សេងៗ ហើយពេលនោះគាត់ក៏បានលួចបំពាក់កាមេរ៉ាតែម្តង។ យ៉ាងណាក្តី មានតារាសម្តែងម្នាក់បានប្រទះឃើញកាមេរ៉ានោះដោយចៃដន្យនិងបានរាយការណ៍ជូនប៉ូលិស ហើយក្រោមការស៊ើបអង្កេតទើបគេបានរកឃើញការពិតថា វាគឺជាស្នាដៃរបស់អ្នកគ្រប់គ្រងរូបនេះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time
April 19, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចធ្វើការជម្លៀសប្រជាពលរដ្ឋជាង ១១,០០០នាក់ជាបន្ទាន់ក្រោយមានភ្នំភ្លើងដ៏ធំមួយបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា។ ភ្នំភ្លើងដែលបានផ្ទុះនោះមានឈ្មោះថា Ruang ហើយភ្នំភ្លើងដ៏ធំមួយនេះបានផ្ទុះចំនួន ៤ដងរួចហើយកាលពីយប់ថ្ងៃទី១៧ ខែមេសាម្សិលមិញ ខណៈការផ្ទុះលើកទី ៥នៅរសៀលថ្ងៃនេះគឺការផ្ទុះយ៉ាងខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ប្រសិនបើអាជ្ញាធរមិនបានចាត់វិធានការណាមួយឱ្យបានទាន់ពេលវេលានោះទេ។ ភ្លាមៗក្រោយភ្នំភ្លើងបានផ្ទុះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីក៏បានទាញសញ្ញាអាសន្នអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមីផងដែរ ខណៈគិតត្រឹមពេលនេះរលកយក្សស៊ូណាមីនៅមិនទាន់បានកើតឡើងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខហេតុការណ៍បន្ទាន់នេះអាជ្ញាធរហ្វីលីពីនក៏បានសម្រេចបិទព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង Manado ស្ថិតនៅលើកោះស៊ូម៉ាត្រាក្នុងរយៈពេល ២៤ម៉ោងផងដែរ ដោយគិតចាប់ពីរសៀលនេះតទៅ ដើម្បីការពារយន្តហោះពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយផ្សែងនិងផេះដែលបានភាយចេញពីភ្នំភ្លើង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋឥណ្ឌូនេស៊ីណាម្នាក់បានបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរពីហេតុការណ៍អកុសលមួយនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 18, 2024 - អន្តរជាតិ
ជប៉ុន៖ យ៉ាងហោចណាស់មានពលរដ្ឋជប៉ុនចំនួន ៨នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីមួយដែលបានកើតឡើងនៅក្នុងកម្រិត ៦,៣ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ គ្រោះរញ្ជួយដីខាងលើនេះបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុនកាលពីម៉ោង ១១ និង ១៤នាទីយប់មិញនេះសម្រាប់ម៉ោងនៅក្នុងប្រទេសជប៉ុន និងត្រូវជាម៉ោង ៩ និង ១៤ នាទីសម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា។ ប្រភពខាងលើនេះបានបន្តថា តំបន់ដែលបានរងឥទ្ធិពលដោយគ្រោះរញ្ជួយដីខ្លាំងជាងគេគឺតំបន់ស្ថិតនៅចន្លោះកោះ Kyushu និង កោះ Shikoku ខណៈគ្រោះរញ្ជួយដីខាងលើនេះមិនបានបង្កឱ្យមានរលកយក្សស៊ូណាមីនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏នៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ត្រូវស្លាប់បាត់បង់អាយុជីវិតដែរ។ សូមបញ្ជាក់ជូនថា ជប៉ុនគឺជាប្រទេសមួយដែលងាយរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីបំផុត ហើយបើគិតជាមធ្យមទៅទូទាំងប្រទេសជប៉ុនមានគ្រោះរញ្ជួយដីចំនួន ១,៥០០ដងបានកើតឡើងជារៀងរាល់ឆ្នាំ៕ អត្ថបទ៖
April 18, 2024












