- Pheakdey
- អន្តរជាតិ
អារ៉ាប់រួម៖ ផ្លូវសំខាន់ៗជាច្រើននៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រូវបានជន់លិចដោយទឹកជំនន់យ៉ាងឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ ទឹកជំនន់ដែលកំពុងវាយប្រហារទីក្រុងឌូបៃ ដែលត្រូវបានគេចាត់ទុកជាទីក្រុងដ៏ទំនើបបំផុតមួយនៅលើពិភពលោកនៅពេលនេះគឺជាទឹកជំនន់ដែលបង្កឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី ១៦ ខែមេសាមក។ ប្រភពខាងលើបានបន្តថា ផ្លូវ Expressway មួយខ្សែដែលមានគន្លងសម្រាបើកបរ (Lane) រហូតដល់ ៦គន្លងត្រូវជនលិចដោយទឹកជំនន់ដែលមានកម្ពស់ ២៥៩,៥ មីលីម៉ែត្រ និងបានធ្វើឱ្យរថយន្តជាច្រើនត្រូវកកស្ទះពេញផ្លូវ ខណៈមានអ្នកបើកបរម្នាក់ត្រូវស្លាប់បាត់បង់ជីវិតទៀតផងក្រោយរថយន្តរបស់គាត់ត្រូវបានបោកបក់ទៅតាមកម្លាំងទឹកយ៉ាងខ្លាំង។ ជាងនេះទៅទៀតព្រលានយន្តហោះមួយកន្លែងក៏បានកើតមានភាពចលាចលយ៉ាងខ្លាំងផងដែរ ក្រោយមានអ្នកដំណើរជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដ្បិតពួកគេមិនអាចធ្វើដំណើរចេញទៅណាបាន។ បើតាមអាជ្ញាធរទីក្រុងឌូបៃបានបញ្ជាក់ថា ភ្លៀងដែលបានធ្លាក់មកលើទីក្រុងឌូបៃនៅពេលនេះគឺជាភ្លៀងដែលមានកម្រិតដ៏ខ្ពស់មិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៧៥ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖
April 18, 2024 - អន្តរជាតិ
តួលេខអ្នកប្រើប្រាស់កម្មវិធី Telegram បានឈានដល់ចំនួនជាង ៩០០លានគណនីហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសានេះ។ ជាងនេះទៅទៀតគេរំពឹងថា តួលេខអ្នកប្រើប្រាស់នេះអាចនឹងហក់ឡើងដល់ខ្ទង់ ១ពាន់លានគណនីទៀងផងនៅក្នុងរយៈពេលប្រមាណជា១ឆ្នាំទៀត។ បើតាមលោក Pavel Durov ជនជាតិរុស្ស៊ីនិងជាស្ថាបនិក Telegram បានឱ្យដឹងថា ការប្រើប្រាស់កម្មវិធី Telegram បានសាយភាយយ៉ាងលឿនលើសពីការរំពឹងទុក ពោលគឺវាបៀបបានដូចជាល្បឿននៃភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សមួយអីចឹងដែរ។ លោកបានបន្តថា ជាមធ្យមមានអ្នកចូលទៅប្រើប្រាស់កម្មវិធី Telegram ប្រមាណជា ២,៥លាននាក់ជារៀងរាល់ថ្ងៃដែលវាជាតួលេខដ៏ខ្ពស់មួយ ប្រសិនបើធ្វើការប្រៀបធៀបជាមួយនឹងកម្មវិធីបណ្តាញសង្គមល្បីៗមួយចំនួន។ សូមបញ្ជាក់ជូនថា Telegram បានក្លាយជាប្រព័ន្ធទំនាក់ទំនងបែបកំសាន្ត ការងារ ផ្សព្វផ្សាយ និងអាជីវកម្មដ៏មានសក្តានុពលមួយ ខណៈនាពេលបច្ចុប្បន្ននេះ Telegram
April 18, 2024 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុនផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសចិនបានសម្រេចផ្តល់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដ៏ពិសេសមួយសម្រាប់បុគ្គលិកខ្លួន គឺ “ច្បាប់ឈប់សម្រាកពេលខូចចិត្ត” ឬជាភាសាអង់គ្លេសហៅថា “Sad Leave” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១២ ខែមេសានេះ។ ក្រុមហ៊ុនដែលបានអនុញ្ញាតឱ្យមានច្បាប់ឈប់សម្រាកដ៏ពិសេសនេះគឺក្រុមហ៊ុនផ្សារទំនើប Fat Dong Lai ដែលក្រុមហ៊ុនមួយនេះមានចង្វាក់ផលិតកម្មខាងផ្នែកបើកហាងលក់ទំនិញជាច្រើនរួមទាំងហាងស៊ុប Hotpot យីហោ Haidilao ផងដែរ។ ប្រភពខាងលើបានបន្តថា ច្បាប់ឈប់សម្រាក “Sad Leave” ខាងលើនេះនឹងផ្តល់ជូនក្នុងរយៈពេលចំនួន ១០ថ្ងៃនៅក្នុងមួយឆ្នាំ ដោយត្រូវបូកបន្ថែមជាមួយនឹងច្បាប់ឈប់សម្រាកផ្សេងៗដែលមានស្រាប់យោងទៅតាមច្បាប់ការងារនៅក្នុងប្រទេសចិន។ បើតាមលោក Yu Dong Lai ដែលជាអគ្គនាយកក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកតែងតែគិតគូពីសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិកជានិច្ច ជាក់ស្តែងក្រុមបុគ្គលិកម្នាក់ៗក៏មានសិទ្ធទទួលបានប្រាក់សំណងផ្នែកជំងឺចិត្តដែលបង្កឡើងពីកន្លែងធ្វើការងារផងដែរ ដូចជាការទទួលបាននូវការប្រមាថឬការគំរាមគំហែងពីអតិថិជនជាដើម ដោយប្រាក់សំណងនេះមានចំនួនរហូតដល់ ៥,០០០យន់
April 12, 2024 - អន្តរជាតិ
អាមេរិក៖ ស្រ្តីជាម្ចាស់ហាងលក់ប្រភេទនំដុតមួយកន្លែងបានប្រកាសស្វែងរកចិញ្ចៀនពេជ្យដ៏តម្លៃរបស់គាត់ដោយគាត់បានបញ្ជាក់ថា ចិញ្ចៀនដែលបានបាត់នោះគឺបានកប់នៅក្នុងនំដែលអតិថិជនរបស់គាត់បានទិញចេញពីហាងរួចទៅហើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសានេះបានបញ្ជាក់ថា ស្រ្តីជាម្ចាស់ចិញ្ចៀនមានឈ្មោះថា Dawn Monroe ជាម្ចាស់ហាងលក់នំយីហោ Sis Sweets Cookies & Cafe ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ បើតាមលោកស្រី Dawn Monroe បានឱ្យដឹងថា ចិញ្ចៀនពេជ្រដែលបានបាត់នោះគឺតម្លៃប្រមាណជា ៤,០០០ដុល្លារនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ តែសម្រាប់រូបគាត់វិញគឺចិញ្ចៀនពេជ្រមួយវង់នេះមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ដ្បិតវាជាចិញ្ចៀនរៀបការដែលប្តីរបស់គាត់មានទិញជូនគាត់តាំងពី ៤០ឆ្នាំមុនម្លេះ។ លោកស្រីបានបន្តថា ក្រោយពេលដែលរូបគាត់បានដឹងខ្លួនថាចិញ្ចៀនបានបាត់ចេញពីដៃ គាត់បានព្យាយាមរកចិញ្ចៀនគ្រប់ទីកន្លែងក្នុងផ្ទះបាយ ក្នុងហាង និងក្នុងផ្ទះតែរកមិនឃើញទាល់តែសោះ ទើបគាត់ជឿជាក់ថាចិញ្ចៀននោះប្រាកដជាបានរបូតចេញពីដៃរបស់គាត់នៅអំឡុងពេលដែលគាត់កំពុងកូរម្សៅនំ
April 12, 2024 - អន្តរជាតិ
វៀតណាម៖ ទីបំផុតតុលាការវៀតណាមបានសម្រេចកាតទោសប្រហារជីវិតលោកស្រី Truong My Lan ហើយ ជុំវិញករណីដែលរូបគាត់បានគៃបន្លំប្រាក់ចំនួនជាង ១២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសានេះ។ គួររម្លឹកជូនថា លោកស្រី Truong My Lan គឺសេដ្ឋីនីអចលនទ្រព្យដ៏មានឥទ្ធិពលមួយរូបរបស់វៀតណាម មានអាយុ ៦៧ឆ្នាំ និងធ្លាប់មានតួនាទីជាប្រធានក្រុមហ៊ុន Van Thinh Phat Holdings Group។ បើតាមតុលាការវៀតណាមបានរកឃើញថា នាពេលកន្លងមកលោកស្រី Truong My Lan បានប្រព្រឹត្តិបទល្មើសជាច្រើនករណីមានទាំងការប្រព្រឹត្តអំពើពុករលួយ បន្លំឯកសារ និងរំលោភច្បាប់ធនាគារដើម្បីអាចបន្លំយកប្រាក់ដែលមានចំនួនសរុបរហូតដល់ជាង
April 12, 2024 - ព័ត៌មានជាតិ
វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ខ្សែឆ្ពោះទៅកាន់ប្រទេសចិនដោយផ្ទាល់ឱ្យបានមុនឆ្នាំ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី១០ ខែមេសានេះ។ នៅក្នុងចំណោមរថភ្លើងល្បឿនលឿនទាំង ២ខ្សែនោះគឺមានផ្លូវរថភ្លើងមួយខ្សែនឹងតភ្ជាប់ទីក្រុងកំពង់ផែរបស់វៀតណាមគឺទីក្រុង Haiphong និងទីក្រុង Quang Ninh កាត់តាមទីក្រុង Hanoi ឆ្ពោះទៅកាន់ខេត្ត Lao Cai របស់ប្រទេសចិន។ ចំណែកឯរថភ្លើងល្បឿនលឿនមួយខ្សែទៀតគឺជាផ្លូវរថភ្លើងចេញដំណើរពីទីក្រុង Hanoi ឆ្ពោះទៅកាន់ខេត្ត Lang Son នៃប្រទេសចិន។ បើតាមក្រសួងផែនការនិងវិនិយោគវៀតណាមបានបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿនទាំង ២ខ្សែនេះនឹងជួយជម្រុញការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកទំនិញ និងការវិនិយោគរវាងប្រទេសវៀតណាមនិងប្រទេសចិនឱ្យកាន់មានតែមានសក្តានុពលកាន់ខ្លាំងបន្ថែមទៀត ហើយវាក៏ជាសញ្ញាបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២ផងដែរ។ សូមបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ហើយបើគិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤នេះការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២មានតម្លៃរហូតដល់ ៤៣,៦ពាន់លានដុល្លារឯណោះ៕ អត្ថបទ៖
April 10, 2024 - អន្តរជាតិ
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានរកឃើញសាកសពជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីកាលពីថ្ងៃទី៣ ខែមេសាកន្លងទៅចំនួន ៣នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី១០ ខែមេសានេះ។ ដូចនេះគិតត្រឹមពេលនេះតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតសរុបទាំងអស់គឺមានចំនួន ១៦នាក់ហើយ ខណៈមនុស្សចំនួន ៣នាក់នៅតែបន្តបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមមនុស្ស ៣នាក់ដែលកំពុងតែបាត់ខ្លួននោះគឺមានពលរដ្ឋជនជាតិសិង្ហបុរីចំនួន២នាក់ដែលជាគូស្នេហ៍និងគ្នា ហើយគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះតៃវ៉ាន់នៅមិននាន់អាចរកឃើញតម្រុយណាមួយទាក់ទងនឹងពួកគេទាល់តែសោះ ពោលគឺគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានថាពួកទំនងជាបានជាប់នៅតំបន់ណាមួយ ឬក៏បានស្លាប់ដោយរបៀបណានោះទេ។ ដោយឡែកសម្រាប់តួលេខជនរងគ្រោះវិញគឺមានការកើនឡើងបន្តិចផងដែរ ដោយតួលេខចុងក្រោយរបស់អាជ្ញាធរតៃវ៉ាន់បានបង្ហាញថាចំនួនអ្នករងរបួសមានចំនួនរហូតដល់ ១,១០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 10, 2024 - អន្តរជាតិ
ហ្សឺណែវ៖ មានមនុស្សជាង ៣,៥០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារមេរោគនៃជំងឺរលាកថ្លើម នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩ ខែមេសានេះ។ ជុំវិញការរកឃើញថ្មីនេះ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យពិភពលោកត្រូវចាត់វិធានការជាបន្ទាន់ដើម្បីឆ្លើយតបជាមួយនឹងមេរោគនៃជំងឺរលាកថ្លើម ខណៈគិតត្រឹមពេលនេះវាបានក្លាយជាមេរោគដែលបានសម្លាប់មនុស្សច្រើនបំផុតលំដាប់ទី២នៅលើពិភពលោកផងដែរ។ ប្រភពខាងលើបានបន្តថា លទ្ធផលនៅក្នុងរបាយការណ៍ខាងលើនេះគឺត្រូវបានគេសិក្សាទៅលើចំនួនអ្នកស្លាប់ដោយមេរោគនៃជំងឺរលាកថ្លើមដែលបានកើតឡើងនៅក្នុងបណ្តាប្រទេសចំនួន ១៨៧នៅជុំវិញពិភពលោកនៅក្នុងចន្លោះពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២។ ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំនេះនៅទូទាំងពិភពលោកមានអ្នកស្លាប់ដោយសារមេរោគនៃជំងឺរលាកថ្លើមសរុបចំនួនជាង ១,៣ពាន់លាននាក់ ដែលចំនួននេះមានការកើនឡើងយ៉ាងខ្ពស់បំផុតបើធៀបទៅនឹងតួលេខដែលគេធ្លាប់បានសិក្សានាពេលកន្លងមក។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់លម្អិតផងដែរថា នៅក្នុងចំណោមមនុស្សជាង ៣,៥០០នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគនៃជំងឺរលាកថ្លើមជារៀងរាល់ថ្ងៃនោះគឺមាន ៨៣%បានស្លាប់ដោយសារជំងឺរលាកថ្លើមប្រភេទ B និង ១៧%បានស្លាប់ដោយសារជំងឺរលាកថ្លើមប្រភេទ C៕ អត្ថបទ៖ភក្តី
April 10, 2024 - អន្តរជាតិ
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានដាក់ចេញនូវបទបញ្ជាដ៏តឹងរឹងមួយជុំវិញករណីជក់បារីអេឡិចត្រូនិចក្នុងចំណោមកូនសិស្សសាលាដោយអាជ្ញាធរបានកំណត់ថា ប្រសិនបើខាងអាជ្ញាធរចាប់បានកូនសិស្សណាម្នាក់ជក់បារីអេឡិចត្រូនិចនោះ គឺអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ចំនួន ២,០០០ដុល្លារសិង្ហបុរី ឬស្នើនឹង ១,៤៨០ដុល្លារអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការដាក់ចេញវិធានការដ៏តឹងរឹងខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសិង្ហបុរីបានមើលឃើញថា ការជក់បារីអេឡិចត្រូនិចនៅក្នុងចំណោមក្រុមកូនសិស្សបានកំពុងតែក្លាយជារឿងដ៏ពេញនិយមមួយហើយចំនួនអ្នកជក់បានបន្តកើនឡើងខ្ពស់គួរកត់សម្គាល់។ ប្រភពខាងលើបានបន្តថា ក្នុងការសម្រេចចដាក់ចេញនិងការអនុវត្តចំពោះវិធានការខាងលើនេះ គឺមានក្រសួង និងស្ថាប័នចំនួន ៣របស់សិង្ហបុរី ដែលត្រូវធ្វើការងាររួមគ្នាមានដូចជា ក្រសួងសុខាភិបាល អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងក្រសួងអប់រំផងដែរ។ ចំពោះក្រសួងអប់រំវិញ ក៏បានដាក់បន្ថែមនូវបទបញ្ជាតឹងរឹងមួយចំនួនចំពោះសិស្ស ដែលត្រូវបានរកឃើញថា បានជក់បារីអេឡិចត្រូនិចផងដែរ ដូចជា ខាងសាលានឹងជូនដំណឹងទៅកាន់ឪពុកម្តាយ ព្យួរការសិក្សា ឬដាក់ទណ្ឌកម្មផ្សេងៗក្រោមការចោទប្រកាន់ថាបានបំពានទៅនឹងវិន័យ ឬ បទបញ្ជារបស់សាលារៀន។ សូមបញ្ជាក់ជូនថា
April 10, 2024 - អន្តរជាតិ
វៀតណាម៖ ពលរដ្ឋវៀតណាមរាប់ពាន់នាក់ដែលកំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតបាននាំគ្នាមករង់ចាំជំនួយទឹកសប្បុរធម៌ពេញមួយយប់ដើម្បីទទួលបានទឹកស្អាតយកទៅប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃអង្គារ ទី៩ ខែមេសានេះ។ តំបន់ដែលកំពុងរងការគំរាមគំហែងពីគ្រោះរាំងស្ងួតនេះគឺបណ្តាសហគមន៍ជាច្រើននៅក្នុងខេត្ត Tien Giang ភាគខាងត្បូងនៃប្រទេសវៀតណាម ខណៈអាជ្ញាធរវៀតណាមបានប្រកាសដាក់ខេត្តមួយនេះស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នពីគ្រោះរាំងស្ងួតរួចហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើនេះបានបន្តថា ក្រុមពលរដ្ឋវៀតណាមដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់មានចំនួនប្រមាណជា ៣០,០០០នាក់ ហើយទឹកស្អាតដែលអាជ្ញាធរវៀតណាមបានយកទៅចែកជូនពួកគាត់កាលពីពេលលថ្មីៗនេះគឺជាទឹកដែលដឹកចេញពីទីក្រុងហូជីមិញនិងមានបរិមាណសរុបចំនួន ៤០ម៉ែត្រគីប ខណៈអាជ្ញាធរនឹងបន្តធ្វើសកម្មភាពបែបនេះជាច្រើនបន្ថែមទៀតរហូតដល់ស្ថានភាពនៃគ្រោះរាំងស្ងួតបានធូរស្រាលឡើងវិញ។ សូមបញ្ជាក់ជូនថា គ្រោះរាំងស្ងួតនៅតំបន់ខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពបានកើនឡើងខ្ពស់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឱ្យប្រភពទឹកសំខាន់ត្រូវរីងស្ងួតអស់និងបណ្តាលឱ្យពលរដ្ឋជាច្រើនត្រូវប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ខណៈគ្រោះរាំងស្ងួតនៅមិនទាន់បានបង្កឱ្យមានពលរដ្ឋវៀតណាមណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express
April 9, 2024












