Pheakdey
  • អន្តរជាតិ

    ចិន៖ ខេត្ត Anhui ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសចិនកំពុងរងនូវការគំរាមគំហែងពីបញ្ហាព្យុះភ្លៀង (Rainstorm) យ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដា។ ព្យុះភ្លៀងដែលបានបន្តធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃមកនេះបានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងនៅតាមសហគមន៍ជាច្រើន ខណៈកម្រិតទឹកនៅក្នុងទន្លេជាច្រើន និងជាពិសេសទន្លេ Yangtze ដែលជាទន្លេធំជាងគេនោះសុទ្ធតែបានឡើងខ្ពស់ព្រៀបច្រាំងស្ទើរតែធ្លាយជាទឹកជំនន់ទ្រង់ទ្រាយធំទៅហើយ។ នៅចំពោះមុនស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរចិនបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ២៤២,០០០នាក់ឱ្យទៅរស់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងក្នុងករណីដែលព្យុះភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនិងជម្រុញឱ្យទឹកត្រូវធ្លាយចេញពីទន្លេជាច្រើននៅជុំវិញខេត្ត Anhui ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជាច្រើនសែននាក់ហើយ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះភ្លៀងក៏កំពុងតែបង្កឱ្យមានការប៉ះពាល់ដល់ពលរដ្ឋចំនួន ៩៩១,០០០នាក់ផ្សេងទៀតផងដែរ ដោយផលប៉ះពាល់ទាំងនោះមានដូចជា គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ពិបាកធ្វើដំណើរព្រោះទឹកលិចផ្លូវ និងខកខានមិនបានប្រកបអាជីវកម្មជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 3, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ា​ងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Hathras នៃរដ្ឋ Uttar Pradesh ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើងក្រោយមានពលរដ្ឋឥណ្ឌាប្រមាណជា ២៥០,០០០នាក់ បានជួបជុំគ្នាប្រារព្ធពិធីបុណ្យមួយតាមបែបសាសនាហិណ្ឌូ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ការរៀបចំពិធីបុណ្យខាងលើនេះ គឺត្រូវបានធ្វើឡើងដោយមានការអនុញ្ញាតត្រឹមត្រូវពីសំណាក់អាជ្ញាធរតំបន់ ប៉ុន្តែចំនួនមនុស្សចូលរួមដែលអាជ្ញាធរបានកំណត់នោះ គឺមានត្រឹមតែ ៨០,០០០នាក់ប៉ុណ្ណោះ។ ដោយសារតែមានមនុស្សទៅចូលរួមច្រើនលើសកំណត់នេះហើយ ទើបបណ្តាលឱ្យមានចំនួនមនុស្សយ៉ាង​ច្រើនកកកុញនៅក្នុងបរិវេណដ៏តូចមួយ ហើយចុងក្រោយក៏បណ្តាលឱ្យមានហេតុការណ៍រត់ជាន់គ្នាស្លាប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 3, 2024
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ បញ្ហាប្រែប្រួលអាកាសធាតុបានកំពុងតែបង្កឱ្យប្រទេសមួយចំនួនត្រូវជួបប្រទះនូវគ្រោះធម្មជាតិយ៉ាងឆាប់រហ័ស ពោលគឺលឿនលើសពីការរំពឹងទុក។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី២ ខែកក្កដានេះបានឱ្យដឹងថា តំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ឆាប់រហ័សមួយ ដែលឱ្យពលរដ្ឋជាច្រើនពាន់នាក់នៅ Myitkyina នៃរដ្ឋ Kachin ត្រូវជាប់គាំងមិនចេញទៅណាបាន។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់ពលរដ្ឋមីយ៉ាន់ម៉ានៅពេលនេះគឺបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់គ្នា ហើយការធ្លាក់ភ្លៀងក្នុងបរិមាណដ៏ច្រើននេះទៀតសោធគឺបានកើតឡើងក្នុងរយៈមួយសប្តាហ៍ប៉ុណ្ណោះក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួននៅមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់ ៤៨អង្សាសេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋមីយ៉ាន់ម៉ាណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈអាជ្ញាធរមីយ៉ាន់ម៉ាបានសម្រេចទាញសញ្ញាគ្រោះថ្នាក់រួចហើយអំពីបញ្ហាទឹកជំនន់នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    July 2, 2024
  • អន្តរជាតិ

    ប្រេស៊ីល៖ អ្នកដំណើរចំនួន ៤០នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យជាបន្ទាន់ ក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានជួបបញ្ហារលាក់យ៉ាងខ្លាំងក្នុងអំឡុងពេលកំពុងហោះហើរនៅលើអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី២ ខែកក្កដា។ យន្តហោះដឹកអ្នកមួយគ្រឿងនេះគឺជាយន្តហោះម៉ាក Boeing 787-9 Dreamliner ដែលស្ថិតនៅក្រោមប្រតិ​បត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Europa។ ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុយន្តហោះមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៣២៥នាក់ និងមានទិសដៅហោះចេញពីទីក្រុង Madrid នៃប្រទេសអេស្ប៉ាញឆ្ពោះទៅកាន់ទីក្រុង Montevideo នៃប្រទេសអ៊ុយរូហ្គាយ។ យ៉ាងណាក្តី ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ខាងលើយន្តហោះក៏បានសុំធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះ Natal ដែលជាស្ថិតនៅភាគខាងកើតនៃប្រទេសប្រស៊ីល។ បើតាមអាជ្ញាធរប្រេស៊ីលបានបញ្ជាក់ថា ជនរងគ្រោះទាំង ៤០នាក់នោះគឺជាពលរដ្ឋមកពីបណ្តាលប្រទេសផ្សេងៗគ្នាដូចជា អេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្គាយ

    July 2, 2024
  • អន្តរជាតិ

    ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងអភិវឌ្ឍឆ្កែយន្តដ៏ឆ្លាតវ័យបំផុតមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកពិការភ្នែក ខណៈបច្ចេកវិទ្យាដ៏ទំនើបនេះគឺជាក្តីសង្ឃឹមថ្មីមួយរបស់ក្រុមពលរដ្ឋដែលកំពុងមានបញ្ហាពិការភ្នែករាប់លាននាក់នៅទូទាំងប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា ឆ្កែយន្តឆ្លាតវ័យនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយវាត្រូវបានរចនាឡើងដោយមានជើងចំនួន៦ និងត្រូវបានគេដាក់ឱ្យដំណើរការដោយបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិត។ បើតាមលោកសាស្រ្តាចារ្យ Gao Feng ដែលជាអ្នកស្រាវជ្រាវនៅសាលាវិស្វកម្មមេកានិចនៃសាកលវិទ្យាល័យ Shanghai Jiaotong បានបញ្ជាក់ថា នៅជុំវិញឆ្កែយន្តមានបំពាក់ទៅដោយកាមេរ៉ា និង Sensor យ៉ាងទំនើប ដែលអនុញ្ញាតឱ្យឆ្កែយន្តអាចដឹងអំពីឧបសគ្គនៅជុំវិញខ្លួនជាច្រើនម៉ែត្រ ហើយឆ្កែយន្តក៏មានសមត្ថភាពអាចដឹងអំពីភ្លើងសញ្ញាចរាចរណ៍ផងដែរ។ លោកសាស្រ្តចារ្យរូបនេះបានបន្តថា ឆ្កែយន្តឆ្លាតវ័យនេះនឹងមានតម្រូវការយ៉ាងខ្ពស់នៅក្នុងប្រទេសចិនក្នុងពេលអនាគត ដ្បិតគិតត្រឹមពេលនេះនៅទូទាំងប្រទេសចិនមានពលរដ្ឋពិការភ្នែករហូតដល់ចំនួណ ២០លាននាក់ ខណៈឆ្កែយន្តដែលគេអាចប្រើប្រាស់សម្រាប់ជួយពួកគេបានគិតត្រឹមពេលនេះមានចំនួនត្រឹមតែ ៤០០គ្រឿងប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express

    July 1, 2024
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែកក្កដា។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងក្រុង Bannang Sata នៃខេត្ត Yala ភាគខាងត្បូងប្រទេសថៃ ពោលគឺនៅតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ការផ្ទុះរថយន្តនេះមិនមែនជារឿងចៃដន្យឡើយ តែវាគឺជាការរៀបចំដាក់គ្រាប់បែកឱ្យផ្ទុះ ឬអាចនិយាយបានថាជាការបំផ្ទុះគ្រាប់បែបអត្តឃាតនៅក្នុងរថយន្ត។ ប្រភពខាងលើបានបន្តថា ក្រៅតែបានផ្តាច់យកជីវិតមនុស្សម្នាក់ហើយ ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 1, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ ប៉ុន្មានខែចុងក្រោយនេះប្រទេសឥណ្ឌាបានរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីបញ្ហារលកកម្តៅ ដែលបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត។ ចប់ពីបញ្ហារលកកម្តៅភ្លាមនៅក្នុងសប្តាហ៍នេះរដ្ឋធានីញូវដេលីរបស់ឥណ្ឌាក៏ត្រូវប្រឈមនឹងបញ្ហាធម្មជាតិមួយផ្សេងទៀតគឺភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពេលខ្លះភ្លៀងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើនមិនធ្លាប់មាននោះទេ​​ បើគិតក្នុងរយៈពេល ៨៨ឆ្នាំចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹង ឥទ្ធិពលរបស់ទឹកភ្លៀងក្នុងរយៈពេល​ ១សប្តាហ៍នេះក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាចំនួន ១១បានត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំង ១១នាក់នោះគឺបានស្លាប់ដោយសារហេតុផលផ្សេងៗគ្នាដូចជា ត្រូវដំបូលអាគារបាក់មកសង្កត់ស្លាប់ ជួបគ្រោះថ្នាក់ពេលធ្វើដំណើរក្នុងអំឡុងពេលមេឃកំពុងភ្លៀងខ្លាំង​ ខណៈនៅក្នុងនោះមានជនរងគ្រោះចំនួន ៤នាក់បានស្លាប់ដោយសារលង់ទឹកក្នុងពេលក្នុងពេលកំពុងធ្វើដំណើរនៅលើផ្លូវរូងក្រោមដី។ ប្រភពខាងលើបានបន្តថា​ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ​ឥទ្ធិពលរបស់ភ្លៀងក៏បានជះឥទ្ធិពលអាក្រក់មួយចំនួនទៀតដែរដូចជា កកស្ទះចរាចរណ៍ ដាច់ភ្លើងអគ្គិសនី ហើយជើងហោះហើរជាង៦០ជើងត្រូវបានពន្យាពេល និងលុបចោលជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    July 1, 2024
  • អន្តរជាតិ

    ជប៉ុន៖ ករណីមានអ្នកស្លាប់បាត់បង់ជីវិតដោយសារការប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពនៅក្នុងប្រទេសជប៉ុនកំពុងតែក្លាយជារឿងរ៉ាវដ៏គួរឱ្យបារម្ភបំផុតមួយ ដ្បិតចំនួនអ្នកស្លាប់បានបន្តកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៩ ខែមិថុនានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះចំនួនអ្នកស្លាប់ក្នុងករណីខាងលើបានបន្តកើនឡើងរហូតដល់ ៨០នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ សូមបញ្ជាក់ជូនថា ករណីមានជនរងគ្រោះដោយការប្រើប្រាស់អាហារបំប៉ននេះបានផ្តើមកើតឡើងតាំងតែពីអំឡុងខែមីនាម្លេះ ដោយនៅពេលនោះមានជនរងគ្រោះសរុបចំនួន ១៥៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានសេវាសង្គ្រោះបន្ទាន់។ ក្រោយមកជនរងគ្រោះក៏បានស្លាប់ជាបន្តបន្ទាប់ហើយធ្វើឱ្យតួលេខអ្នកស្លាប់បានកើនឡើងរហូតដល់ ៨០នាក់ ខណៈមួយចំនួនក៏បានជះសះស្បើយនឹងបានត្រលប់ទៅផ្ទះវិញជាធម្មតាផងដែរ។ សូមបញ្ជាក់ថា អាហារបំប៉នសុខភាពដែលជាដើមហេតុបង្កឱ្យមានករណីគ្រោះថ្នាក់នេះគឺជាអាហារបំប៉ន Choleste Help Rice និង Red-yeast pills ដែលជាផលិតផលរបស់ក្រុមហ៊ុនផលិត​​ឱសថ Kobayashi Pharmaceutical មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 29, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ ព្រលានយន្តហោះអន្តរជាតិ​ Indira Gandhi International Airport របស់ប្រទេសឥណ្ឌាបានជួបប្រទះគ្រោះថ្នាក់ដ៏កម្រមួយកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ ដោយដំបូលមួយផ្នែករបស់អគារព្រលានយន្តហោះ បានបាក់ធ្លាក់ចុះមកយ៉ាងឆាប់រហ័ស និងបានបណ្តាលឱ្យអ្នកដំណើរម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ក្រៅតែពីបានបណ្តាល​​ឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះ ក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨នាក់ផ្សេងទៀតបានរងរបួស ហើយជើងយន្តហោះជាង ៤០ជើងត្រូវបានពន្យារពេលជាបន្ទាន់ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ដំបូលរបស់ព្រលានយន្តហោះបានបាក់ធ្លាក់ចុះមកក្រោយនៅតំបន់ព្រលានយន្តហោះនោះបានទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំង ពោលគឺជាភ្លៀងដែលបានធ្លាក់ក្នុងកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៨៨ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ដ៏កម្រនេះបានកំពុងតែបង្កឱ្យមានការព្រួយបារម្ភ និងការជជែកវែកញែកគ្នាយ៉ាងផុសផុលនៅក្នុងចំណោមប្រជាពលរដ្ឋឥណ្ឌា ដ្បិតពួកគេបារម្ភថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅពេលក្រោយទៀត គឺហេតុការណ៍ដូចគ្នា ក៏អាចកើតមានគ្រប់ទីកន្លែងផងដែរ ខណៈពួកគេមិនដឹងថាត្រូវត្រៀមការពារខ្លួនពីគ្រោះថ្នាក់ចៃដន្យដូចនេះដោយរបៀបណានោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ Strait Time

    June 29, 2024
  • អន្តរជាតិ

    បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) បានបន្តរីកចម្រើនកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចេកវិទ្យានេះក៏បានចូលខ្លួននៅជំនួយការងាររបស់មនុស្សកាន់តែច្រើនឡើងៗផងដង។ ជាក់ស្តែងមានការសិក្សាមួយបានបង្ហាញថា នៅពេលអនាគតសិង្ហបុរីអាចនឹងក្លាយជាប្រទេសដែលប្រឈមនឹងបញ្ហាបាត់បង់ការងារខ្ពស់ជាងគេនៅតំបន់អាស៊ីដោយសារតែបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃទី២៧ ខែមិថុនា។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានសិក្សាទៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលធនមនុស្ស គោលនយោបាយការងារ ការច្នៃប្រឌិត សមាហរណកម្ម និងបទប្បញ្ញត្តិរផ្សេងៗរបស់ប្រទេសចំនួន ១៧៤នៅក្នុងតំបន់អាស៊ី និងបានដាក់ពិន្ទុនៃបញ្ហាប្រឈមក្នុងការបាត់បង់ការងាររបស់ប្រទេសទាំងនោះចន្លោះពី ០,២ ឬទាបជាងនេះជាកម្រិតទាបបំផុតរហូតដល់កម្រិត ០,៨ ឬខ្ពស់ជាងនេះជាកម្រិតខ្ពស់បំផុត។ លទ្ធផលក្នុងការសិក្សាបានបង្ហាញថា ក្រុមប្រទេសដែលមានខឿនសេដ្ឋកិច្ចខ្ពស់មួយចំនួនអាចប្រឈមនឹងបញ្ហាបាត់បង់ការងារតាមកម្រិតកពិន្ទុដូចខាងក្រោមនេះ៖ ១-សិង្ហបុរី ទទួលបានពិន្ទុ ០,៨ ២-ជប៉ុន និងកូរ៉េខាងត្បូង ទទួលបានពិន្ទុ

    June 28, 2024