- Pheakdey
- អន្តរជាតិ
អាហ្សង់ទីន៖ រថភ្លើងដែលមានផ្លូវដំណើរការនៅលើអាកាសចំនួន ២ខ្សែបានបុកគ្នានិងបានបណ្តាលឱ្យមានមនុស្សចំនួន ៦០នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភានេះ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន កាលពីម៉ោង ៩ និង ៣១នាទីយប់មិញនេះ។ បើតាមអាជ្ញាធរអាហ្សង់ទីនបានបញ្ជាក់ថា ការបុកគ្នារបស់រថភ្លើងទាំង ២ខ្សែនេះគឺជាករណីកម្របំផុត ហើយវាបានកើតឡើងដោយសារបញ្ហាបច្ចេកពោលគឺជាកំហុសនៃការកំណត់ម៉ោងចេញដំណើរ ដែលធ្វើឱ្យរថភ្លើងទាំង២ ត្រូវចេញដំណើរក្នុងទិសដៅយផ្ទុយគ្នានិងត្រូវមកបុកគ្នាបែបនេះតែម្តង។ ប្រភពខាងលើនេះបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរអាហ្សង់ទីនបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ និងក្រុមអ្នកជួយសង្គ្រោះជាច្រើនទៅកាន់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយគិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បន្ថែមអំពីស្ថានភាពជនរងគ្រោះទាំង ៦០នាក់នោះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
May 11, 2024 - អន្តរជាតិ
ថៃ៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលថៃដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ៦១នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ។ តួលេខអ្នកស្លាប់នេះត្រូវធ្វើឡើងដោយគិតចាប់តាំងពីពេលដែលសីតុណ្ហភាពចាប់ផ្តើមឡើងខ្ពស់រហូតមកដល់ត្រឹមថ្ងៃទី១០ ខែឧសភានេះ។ បើធ្វើការប្រៀបធៀបតួលេខអ្នកស្លាប់នៅក្នុងឆ្នាំ២០២៤នេះទៅនឹងតួលេខអ្នកស្លាប់កាលពីឆ្នាំមុនគឺមានកើនឡើងដោយការពីឆ្នាំ២០២៣ នៅទូទាំងប្រទេសថៃមានអ្នកស្លាប់ដោយសាររលកកម្តៅត្រឹម ៣៧នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់ខាងលើនេះគឺសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគាត់បានស្ថិតនៅក្រោមសីតុណ្ហភាពខ្ពស់ក្នុងរយៈពេលយូរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 11, 2024 - អន្តរជាតិ
ចិន៖ តៅហ៊ូស្អុយ ឬតាមភាសាអង់គ្លេសបានហៅថា “Stinky Tofu” បានក្លាយជាអាហារដ៏ពេញនិយមមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយជាទូទៅគេបានហៅអាហារប្រភេទនេះថា ជាអាហារដែលមានក្លិនមិនល្អក្នុងពេលចម្អិន តែមានរសជាតិឆ្ងាញ់ក្នុងពេលទទួលទាន។ បើទោះជាតៅហ៊ូស្អុយជាប្រភេទអាហារដែលមានដើមកំណើតមកពីប្រទេសចិនក៏ពិតមែន តែតំបន់នីមួយៗនៅក្នុងប្រទេសចិនមានវិធីក្នុងការចម្អិនវាតាមរបៀបផ្សេងៗគ្នាជាច្រើនឬអាចនិយាយបានថា រសជាតិដាច់ដោយឡែកតាមតំបន់ផងដែរ។ ជុំវិញប្រធានបទតៅហ៊ូស្អុយនេះ បណ្តាញសារព័ត៌មាន The Strait Time បានចុះផ្សាយអត្ថបទមួយនៅក្នុងថ្ងៃសុក្រ ទី១០ ខែឧសភានេះថា មានអ្នកលក់តៅហ៊ូស្អុយម្នាក់បានប្រែក្លាយអាជីវកម្មរបស់គាត់ពីតូបតូចមួយនៅចិញ្ចើមផ្លូវមកក្លាយជាក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកលក់តៅហ៊ូស្អុយដ៏ជោគជ័យរូបនេះគឺលោក Lu Lucheng បច្ចុប្បន្នជាអគ្គនាយកនៃក្រុមហ៊ុនលក់តៅហ៊ូស្អុយយីហោ Hey Hey Black ដែលមានហាងជាង ១,៨០០កន្លែងនៅទូទាំងប្រទេសចិន ជាមួយនឹងការលក់តៅហ៊ូស្អុយជាង ៨០០,០០០ដុំជារៀងរាល់ថ្ងៃ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៩
May 10, 2024 - អន្តរជាតិ
វៀតណាម៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Samsung បានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung Group ក្នុងឱកាសដែលរូបលោកបានអញ្ជើញចូលជួបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅក្នុងប្រទេសវៀតណាម។ លោក Park Hark Kyu (ឆ្វេង) និងលោក Pham Minh Chinh (ស្តាំ) លោក Park Hark Kyu
May 10, 2024 - អន្តរជាតិ
វៀតណាម៖ បណ្តាញសារព័ត៌មាន VN Express របស់វៀតណាមបានចុះផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះថា ប្រទេសវៀតណាមមិនទាន់មានព័ត៌មានគ្រប់គ្រាន់អំពីផលប៉ះពាល់នៃគម្រោងកសាង “ព្រែកជីកហ្វូណនតេជោ” នៅឡើយទេ ហើយវៀតណាមស្នើសុំឱ្យភាគីកម្ពុជាចែករំលែកនូវព័ត៌មានលម្អិតអំពីផលប៉ះពាល់នៃគម្រោងដ៏ធំមួយនេះទៅកាន់ខ្លួនផងដែរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោកស្រី Pham Thu Hang ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសវៀតណាមក្នុងឱ្យកាសដែលលោកស្រីបានបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មួយនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា វៀតណាមសង្ឃឹមថាកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗនៅក្នុងអនុតំបន់ទន្លេមេគង្គ ហើយធ្វើការចែករំលែកព័ត៌មានលម្អិតអំពីគម្រោងព្រែកជីក និងធ្វើការវាយតម្លៃឱ្យបានល្អិតល្អន់អំពីផលប៉ះពាល់របស់វាទៅលើធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដើម្បីធានាឱ្យនូវផលប្រយោជន៍ សុខដុមរមនានៃទន្លេ និងធនធានក្នុងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកពាក្យក្រសួងការបរទេសវៀតណាមនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន
May 10, 2024 - អន្តរជាតិ
ប្រេស៊ីល៖ តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបានបន្តកើនឡើងរហូតដល់ ១០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ តួលេខអ្នកស្លាប់នេះត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើងផងដែរ ដ្បិតគិតត្រឹមពេលនេះនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនដោយគ្មានតម្រុយក្នុងការស្វែងរកទាល់តែសោះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរដ្ឋរបស់ជំនន់ទឹកភ្លៀងដែលបានផ្តើមបង្កការគំរាមកំហែងតាំងតែពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះ បានកំពុងតែបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងជិត ៤០០កន្លែងទៅទូទាំងរដ្ឋ Rio Grande do Sul ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល។ គិតត្រឹមពេលនេះមានពលរដ្ឋប្រេស៊ីលរាប់ពាន់ កំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនី ឬទឹកស្អាតសម្រាប់ប្រើប្រាស់ ខណៈពលរដ្ឋជាង ១៦០,០០០នាក់ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 9, 2024 - អន្តរជាតិ
អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយដោយសារតែព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះកំពុងតែបង្កឱ្យមានខ្យល់បោកបក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៤ នៅភាកខាងកើតសហរដ្ឋអាមេរិក ដូចជារដ្ឋ Missouri រដ្ឋ Illinois រដ្ឋ Kentucky និង រដ្ឋ Tennessee។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ២នោះគឺមានជនរងគ្រោះម្នាក់បានស្លាប់ដោយសារតែដើមឈើបាក់មកសង្កត់រូបគាត់ក្នុងពេលដែលគាត់កំពុងបើកបររថយន្តនៅលើដងផ្លូវ ខណៈជនរងគ្រោះម្នាក់ទៀតបានស្លាប់ដោយសារតែការបាក់អគារ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះមានពលរដ្ឋជាង ៤០,០០០នាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ និងពលរដ្ឋប្រមាណជា ២១លាននាក់កំពុងស្ថិតនៅក្រោមហានិភ័យនៃការកើតមានគ្រោះថ្នាក់កម្រិតមធ្យម ឬកម្រិត ៣ ខណៈហានិភ័យកម្រិតខ្ពស់បំផុតនោះគឺកម្រិត៥៕ អត្ថបទ៖ ភក្តី
May 9, 2024 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារជប៉ុនបានប្រកាសប្រមូលយកនំប័ុងជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញនៅក្នុងកញ្ចប់នំប័ុងនោះមានផ្ទុកទៅដោយបំណែករាងកាយរបស់សត្វកណ្តុរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះបានបញ្ជាក់ថា នំប៉័ងដែលកំពុងជាប់នៅក្នុងរឿងចម្រូងចម្រាសខាងលើនេះគឺជានំប៉័ងចំណិតយីហោ Pasco ដែលនំប័ុងប្រភេទនេះគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ពលរដ្ឋជប៉ុន។ ប្រភពខាងលើបានបន្តថា កាលពីពេលថ្មីៗនេះនៅក្នុងកញ្ចប់នំប៉័ង Pasco ចំនួន ២កញ្ចប់ត្រូវបានគេរកឃើញមានបំណែករាងកាយរបស់សត្វកណ្តុរខ្មៅជាច្រើនដុំ ដែលធ្វើឱ្យអ្នកកំពុងតែរៀបនឹងញ៉ាំនំប័ុងនោះមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ ក្រោយរកឃើញករណីមិនប្រក្រតីនេះអាជ្ញាធរជប៉ុនក៏បានប្រកាសប្រមូលយកនំប៉័ង Pasco ចំនួន ១០៤,០០០កញ្ចប់ពីតាមហាងមកវិញដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេត ថាតើរឿងអវិជ្ជមាននេះបានកើតឡើងដោយរបៀបណា។ ដោយឡែកក្រុមហ៊ុន Pasco Shikishima Corp ដែលជាក្រុមហ៊ុនផលិតនិងចែកចាយន័ប័ុង Pasco ក៏បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 9, 2024 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន ByteDance បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហព័ន្ធអាមេរិកទៅកាន់តុលាការហើយជុំវិញករណីដែលសហរដ្ឋអាមេរិកបានបង្កើតច្បាប់សម្រាប់ធ្វើការហាមឃាត់កម្មវិធី TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែឧសភានេះ។ ក្រុមហ៊ុន ByteDance បានអះអាងថា ក្រុមហ៊ុននឹងធ្វើការតតាំងជាមួយរដ្ឋាភិបាលអាមេរិករហូតដល់តុលាការកំពូល ហើយក្រុមហ៊ុននៅតែរក្សាជំហរមិនព្រមលក់ភាគហ៊ុនឱ្យទៅអាមេរិកគ្រប់គ្រងឡើយ។ នៅក្នុងពាក្យបណ្តឹងរបស់ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា ជុំវិញការបង្កើតច្បាប់ខាងលើនេះគឺសហរដ្ឋអាមេរិកបានបំពានយ៉ាងពេញទំហឹងទៅនឹងសិទ្ធបញ្ចេញទស្សនៈនិងការទំនាក់ទំនងជាសាធារណៈរបស់ពលរដ្ឋអាមេរិកជាង ១៧០លាននាក់ ដែលជាអ្នកប្រើប្រាស់ TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃ។ គួរកត់សម្គាល់ថា យោងទៅតាមច្បាប់ថ្មីដែលរដ្ឋាភិបាលអាមេរិកទើបបង្កើតនោះគឺក្រុមហ៊ុន ByteDance មានពេល ២៧០ថ្ងៃក្នុងការសម្រេចថា ត្រូវលក់ភាគហ៊ុនរបស់ខ្លួនឱ្យទៅអាមេរិកជាអ្នកគ្រប់គ្រង ឬក៏ទុកឱ្យអាមេរិកបិទកម្មវិធី TikTok នៅលើទឹកអាមេរិក ខណៈឱសានុវាទនេះនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ភក្តី
May 8, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគ្រោងនឹងអនុវត្តវិធានការហាមឃាត់សិស្សទាំងឡាយណាដែលធ្លាប់ Bully សិស្សដទៃនៅក្នុងសាលារៀនមិនឱ្យប្រលងធ្វើជាគ្រូបង្រៀនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃអង្គារ ទី៧ ខែឧសភានេះ។ តាមគម្រោងគឺវិធានការខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៦ តទៅ ហើយតួនាទីជាគ្រូបង្រៀនដែលត្រូវបានហាមឃាត់ចំពោះសិស្សដែលមានប្រវត្តិធ្លាប់ Bully គេនោះគឺគ្រូបង្រៀនក្របខណ្ឌរដ្ឋកម្រិតបឋមសិក្សា។ បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា គោលបំណងនៃការអនុវត្តវិធានការខាងលើនេះគឺដើម្បីកាត់បន្ថយសកម្មភាព Bully នៅតាមសាលារៀន ខណៈនិន្នការអវិជ្ជមានមួយនេះបានកើតឡើងយ៉ាងផុសផុលនៅតាមបណ្តាសាលារៀនក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរហូតធ្វើឱ្យសិស្សដែលជាជនរងគ្រោះមួយចំនួនត្រូវបង្ខំចិត្តធ្វើអត្តឃាតទៀតផង។ សូមបញ្ជាក់ថា ពាក្យ Bully ដែលអាជ្ញាធរកូរ៉េខាងត្បូងបានកំណត់នៅក្នុងការអនុវត្តវិធានការខាងលើនេះគឺសំដៅលើសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការគំរាមកំហែង អំពើហឹង្សាផ្លូវភេទ ការបង្ខូចកេរ្តិ៍ឈ្មោះ ហែកកេរ្តិ៍ ការបង្ខិតបង្ខំ ការគំរាមកំហែងតាមអ៊ីនធឺណិតឬដោយផ្ទាល់ ការធ្វើឱ្យរបួស ការធ្វើឱ្យប៉ះដល់ផ្លូវកាយ ឬផ្លូវចិត្តអ្នកដទៃជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express
May 7, 2024












