- Pheakdey
- អន្តរជាតិ
អូស្រ្តាលី៖ ក្រុមអ្នកជំនាញអូស្រ្តាលីទើបរកឃើញខ្មោចនាវាមួយគ្រឿង ដែលបានលិចចូលទៅក្នុងសមុទ្រអស់រយៈពេល ៥៥ឆ្នាំមកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា។ នាវាមួយគ្រឿងនេះគឺជាប្រភេទនាវាដឹកទំនិញ មានប្រវែង ៧១ម៉ែត្រ ហើយការស្វែងរកនាវាមួយគ្រឿងគឺបេសកកម្មដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់អូស្រ្តាលីផងដែរ។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ១៩៦៩កន្លងទៅនាវាខាងលើនេះបានដឹកដែកថែបជាច្រើនតោនធ្វើដំណើរចេញពីតំបន់ឆ្នេរសមុទ្រ New South Wales ដោយនៅលើនាវានោះមានផ្ទុកមនុស្សសរុបចំនួន ២៦នាក់។ ក្រោយធ្វើដំណើរចេញពីតំបន់ឆ្នេរបានបន្តិច នាវាក៏ត្រូវប្រឈមនឹងបញ្ហាអាកាសធាតុដ៏អាក្រក់បំផុតមួយ ដែលបានបណ្តាលឱ្យនាវាត្រូវលិចយ៉ាងឆាប់រហ័ស ខណៈភ្លាមៗនោះមនុស្សចំនួន ៥នាក់ត្រូវបានជួយសង្រ្គោះជីវិតបានទាន់ពេល ហើយមនុស្សចំនួន ២១នាក់ទៀតត្រូវស្លាប់បាត់បង់ជីវិត។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ២១នាក់នោះទៀតសោធ គឺគេអាចរកឃើញសាកសពជនរងគ្រោះតែម្នាក់ប៉ុណ្ណោះ ហើយសាកសពជនរងគ្រោះចំនួន ២០នាក់ទៀតត្រូវលិចជាមួយនាវាបាត់តាំងពីពេលនោះតែម្តង៕ អត្ថបទ៖ ភក្តី
July 25, 2024 - អន្តរជាតិ
តៃវ៉ាន់៖ ព្យុះទីហ្វុង Gaemi បានធ្វើដំណើរទៅដល់កោះវ៉ាន់ហើយ និងកំពុងតែបង្កការគំរាមគំហែងយ៉ាងចំពោះការរស់នៅនិងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា ព្យុះបានធ្វើដំណើរក្នុងល្បឿន ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាគឺជាព្យុះដ៏មានគ្រោះថ្នាក់បំផុតមួយសម្រាប់កោះតៃវ៉ាន់ បើគិតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ព្យុះទីហ្វុង Gaemi បានបង្កឱ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្ខំឱ្យក្រុមអ្នកនេសាទតៃវ៉ាន់ជាច្រើនត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ហើយមធ្យោបាយធ្វើដំណើរតាមផ្លូវសមុទ្រជាច្រើនក៏ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិនផងដែរ។ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះមនុស្សវិញ គឺគិតត្រឹមពេលនេះព្យុះទីហ្វុង Gaemi បានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋចំនួន ២៦៦ផ្សេងទៀតបានរងរបួសផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 25, 2024 - អន្តរជាតិ
នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី២៤ ខែកក្កដា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ក្រុមហ៊ុន The Saurya Airlines ហើយការហោះហើរនេះទៀតសោធគឺគ្រាន់តែជាការហោះហើរសាកល្បងរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ បើតាមលោក Dan Bahadur Karki ដែលជាអ្នកនាំពាក្យឱ្យស្ថាប័នប៉ូលិសជំនាញនេប៉ាល់បានបញ្ជាក់ថា នៅក្នុងយន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះគឺមានផ្ទុកមនុស្សសរុបរហូតដល់ទៅ ១៩នាក់ ក្នុងនោះមនុស្ស ២នាក់គឺជាក្រុមអ្នកបើកបរ និង ១៧នាក់ផ្សេងទៀតគឺជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ The Saurya Airlines ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសឱ្យមកជិះយន្តហោះសាកល្បងក្នុងនាមជាអ្នកដំណើរ។ ប្រភពខាងលើនេះបានបន្តថា ភ្លាមៗក្រោយយន្តហោះធ្លាក់ក្រុមអ្នកជួយសង្គ្រោះបានទៅជួយទាញយកអ្នកបើកបរម្នាក់ប៉ុណ្ណោះពីក្នុងអណ្តាតភ្លើង ខណៈ ១៨នាក់ផ្សេងទៀតបានស្លាប់នៅក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័មជាទីបំផុត៕ អត្ថបទ៖ ភក្តី
July 24, 2024 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Gaemi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា។ គិតត្រឹមពេលនេះព្យុះទីហ្វុង Gaemi កំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានទឹកជំនន់ជនលិចផ្លូវសំខាន់ៗជាច្រើននៅក្នុងរដ្ឋធានីរបស់ប្រទេសហ្វីលីពីន។ ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ១៤នាក់ហើយ ឥទ្ធិពលរដ្ឋរបស់ព្យុះទីហ្វុង Gaemi ក៏បានបង្ខំឱ្យពលរដ្ឋហ្វីលីពីនជាង ៦០០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះស្បែងរបស់ពួកគេជាបន្ទាន់ផងដែរ ក្នុងនោះមានពលរដ្ឋប្រមាណជា ៣៥,០០០នាក់បានសម្រេចទៅស្នាក់នៅក្នុងជំរុំជនភ្លៀសខ្លួនមួយរួមគ្នា។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញារហ្វីលីពីនក៏បានសម្រេចបិទសាលារៀន ហាង និងកន្លែងធ្វើការងារមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 24, 2024 - អន្តរជាតិ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនកំពុងទទួលរងនូវការវាយប្រហារដោយព្យុះទីហ្វុងដ៏គ្រោះថ្នាក់មួយមានឈ្មោះថា Gaemi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែកក្កដា។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ទីតាំងដែលកំពុងតែទទួលរងការគំរាមគំហែងយ៉ាងខ្លាំងនោះមានដូចជា តំបន់ស្ថិតនៅភាគខាងជើងប្រទេស និងរដ្ឋធានីរបស់ហ្វីលីពីនផងដែរ។ ប្រភពខាងលើបានបន្តថា លទ្ធិពលរបស់ព្យុះទីហ្វុង Gaemi បានបង្កឱ្យមានខ្យល់បោកបក់ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យតំបន់ជាច្រើនត្រូវជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀន និងកន្លែងធ្វើការងារជាច្រើនជាបណ្តោះអាសន្ន ខណៈមានពលរដ្ឋប្រមាណជា ១៣លាននាក់ត្រូវបានណែនាំកុំឱ្យធ្វើដំណើរចេញពីផ្ទះបើគ្មានការចាំបាច់ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កឡើងដោយសារព្យុះទីហ្វុង Gaemi ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 24, 2024 - អន្តរជាតិ
អាមេរិក៖ ការស្ទង់មតិមួយបានបង្ហាញថា លោកស្រី កាម៉ាឡា ហារីស អាចទទួលបានសំឡេងគាំទ្រច្រើនជាង លោក ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែកក្កដា។ ការស្ទង់មតិខាងលើនេះគឺត្រូវបានរៀបចំឡើងក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់តាំងពីថ្ងៃទី ២៣ រហូតដល់ ថ្ងៃទី ២៣ ខែកក្កដា។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា លោកស្រី កាម៉ាឡា ហារីស ទទួលបានសំឡេងគាំទ្រសរុបចំនួន ៤៤% ទល់នឹងលោក ដូណាល់ ត្រាំ ទទួលបានសំឡេងសរុប៤២%
July 24, 2024 - អន្តរជាតិ
អេត្យូពី៖ យ៉ាងហោចណាស់មានពលរដ្ឋអេត្យូពីចំនួន ៥០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏គួររន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី២៣ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ Gofa ដែលជាតំបន់ភ្នំនិងដាច់ស្រយាលមួយស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសអេត្យូពី។ បើតាមអាជ្ញាធរអេត្យូពីបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងក្រោយតំបន់កើតហេតុខាងលើបានប្រឈមនឹងសម្ពាធភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា រហូតធ្វើឱ្យដីត្រូវជាំទឹកនិងបាក់យ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លៀងនៅមិនទាន់ឈប់ធ្លាក់នៅឡើយទេ ហើយការបាក់ដីក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
July 23, 2024 - អន្តរជាតិ
(អាមេរិក)៖ ក្រោយទទួលបានការតែងតាំងជាបេក្ខភាពឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យភ្លាមៗ លោកស្រី កាម៉ាឡា ហារីស ក៏បានផ្តើមបើកធ្វើយុទ្ធនាការរៃអង្គាសប្រាក់ទ្រង់ទ្រាយធំមួយពីសំណាក់ក្រុមអ្នកគាំទ្រ ហើយអ្វីដែលជាលទ្ធផលគួរឱ្យកត់សម្គាល់នោះគឺក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ គាត់អាចរៃអង្គាសប្រាក់បានរហូតដល់ ៨១លានដុល្លារឯណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា។ ប្រភពខាងលើបានបន្តថា ប្រាក់ទាំង ៨១លានដុល្លារត្រូវបានគេប្រមូលមកពីក្រុមអ្នកគាំទ្រប្រមាណជា ៨៨០,០០០នាក់ប៉ុណ្ណោះ ខណៈប្រាក់ទាំងអស់នេះគឺទុកសម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការចំណាយផ្សេងៗរបស់បក្ស។ សូមបញ្ជាក់ជូនថា លោកស្រី កាម៉ាឡា ហារីស ត្រូវបានជ្រើសរើសឱ្យក្លាយជាបេក្ខភាពប្រជែងយកតំណែងប្រធានាធិបតី ក្រោយលោក ចូ បៃឌិន សម្រេចបោះបង់ចោលតំណែងកំពូលមួយនេះកាលពីថ្ងៃអាទិត្យកន្លងទៅក្រោមហេតុផលថា លោកចង់ផ្តោតលើការងារជាប្រធានាធិបតីរហូតដល់ចប់អាណត្តិ ខណៈសាធារណៈជនទូទៅបានមើលឃើញថា ការបោះបង់ចោលបេក្ខភាពនេះក៏ដោយសារតែលោក
July 23, 2024 - អន្តរជាតិ
អាមេរិក៖ ក្រោយប្រកាសដកខ្លួនចេញពីបេក្ខភាពប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសគាំទ្របេក្ខភាពថ្មីមួយសម្រាប់គណបក្សប្រជាធិបតេយ្យនោះគឺលោកស្រី កាម៉ាឡា ហារីស នេះបើយោងតាមការចុះផ្សារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា។លោកស្រី កាម៉ាឡា ហារីស បច្ចុប្បន្ននេះមានអាយុ ៥៩ឆ្នាំ និងមានតួនាទីជាអនុប្រធានាធិបតីអាមេរិកផងដែរ។ សូមបញ្ជាក់ជូនថា ការសម្រេចដកខ្លួនពីបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីរបស់លោក ចូ បៃឌិន បានកើតឡើងក្រោយមានមតិរិះគន់ជាច្រើនចំពោះបញ្ហាសុខភាពរបស់គាត់ ហើយនាពេលកន្លងមកគេបានកត់សម្គាល់ឃើញថា ក្នុងវ័យ ៨១ឆ្នាំ លោក ចូ បៃឌិន មានបញ្ហាសុខភាពមួយចំនួនទាក់ទងនឹងភាពចាស់ជរារបស់គាត់ដូចជា ភ្លេចភ្លាំងច្រើនក្នុងអំឡុងពេលធ្វើសន្ទរកថាជាសាធារណៈ ហៅឈ្មោះមនុស្សច្រឡំ និងដើរដួលជាដើម៕ អត្ថបទ៖ ភក្តី
July 22, 2024 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២០ ខែកក្កដា។ ស្ពានដែលបានបាក់នោះមានទីតាំងស្ថិតនៅក្នុងទីក្រុង Shangluo នៃខេត្ត Shaanxi ប៉ែកខាងជើងនៃប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ស្ពានបានបាក់យ៉ាងឆាប់រហ័សនៅម៉ោង ៨ និង ៤០យប់ថ្ងៃសុក្រ ទី១៩ ម្សិលមិញនេះក្រោយមានភ្លៀងធ្លាក់និងទឹកហូរយ៉ាងខ្លាំង ខណៈនៅពេលដែលមានហេតុការណ៍បាក់នោះគឺនៅលើស្ពានកំពុងតែមានយានជំនិះចំនួន ២០គ្រឿងកំពុងធ្វើដំណើរឆ្លងកាត់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយគេមិនបានរំពឹងថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 20, 2024









