Pheakdey
  • អន្តរជាតិ

    អាមេរិក៖ ពិភលោកទាំងមូលបានជួបប្រទះនូវបញ្ហាដាច់អ៊ីនធឺណិតមួយប្រាវកាលពីថ្ងៃម្សិលមិញនេះ ហើយក្រុមហ៊ុនជាច្រើនដែលមានប្រតិបត្តិការណ៍ដោយផ្អែលលើកប្រព័ន្ធអ៊ីនធឺណិតក៏បានជួបប្រទះនូវបញ្ហារអាក់រអួលការងារតាមទំហំផ្សេងៗគ្នាផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះបានបញ្ហាជាក់ថា បញ្ហាគាំងអ៊ីនធឺណិតកាលពីម្សិលមិញនេះបានកើតឡើងដោយសារតែក្រុមហ៊ុន CrowdStrike ដែលជាក្រុមហ៊ុន Software ដ៏ធំនៅសហរដ្ឋអាមេរិកបានធ្វើការ Update កម្មវិធីប្រឆាំងមេរោគ (Antivirus Program) របស់ពួកគេ។ ប្រភពខាងលើបានបន្តថា បញ្ហាដែលបានកើតឡើងកាលពីម្សិលមិញនេះគឺជាបញ្ហាដាច់អ៊ីនធឺណិតដ៏ធំបំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ ចំពោះការប៉ះពាល់វិញគេបានសង្កេតឃើញថា មានក្រុមហ៊ុនស្ថិតនៅក្នុងវិស័យចំ​នួន ៣ដែលបានរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាវិស័យអាកាសចរណ៍ដែលមានក្រុមហ៊ុនមួយចំនួនបានសម្រេចលុបចោលជើងហោះហើរជាច្រើនយ៉ាងបន្ទាន់ ធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាច្រើនត្រូវប្រឈមនឹងបញ្ហាផ្ទេរលុយមិនបាន ហើយចុងក្រោយនោះគឺក្រុមហ៊ុនស្ថិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ជាដើមដែលត្រូវជួបប្រទះនឹងបញ្ហាររអាក់រអួលក្នុងពេលផ្សាយផ្ទាល់កម្មវិធីជាច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 20, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Ayodhya រដ្ឋ Uttar Pradesh ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកដំណើរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យអ្នកដំណើរចំនួន ២៤នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ បើតាមលោក Pankaj Kumar Singh ដែលជាអ្នកនាំពាក្យឱ្យអាជ្ញាធរទទួលបន្ទុកគ្រប់គ្រងលើប្រព័ន្ធផ្លូវដែកឥណ្ឌាបានចេញមកបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបានបណ្តាលមកពីបញ្ហាបច្ចេកទេសដែលកើតឡើងដោយចៃដន្យក្នុងពេលរថភ្លើងកំពុងដំណើរការ ហើយអាជ្ញាធរមិនអាចធ្វើការព្យាករណ៍និងបង្ការបញ្ហានេះបានទុកជាមុននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 18, 2024
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៨ ខែកក្កដា។ នៅក្នុងសេចក្តីថែងការរបស់សេតវិមានបានបញ្ជាក់ថា នៅពេលនេះលោក ចូ បៃឌិន កំពុងស្ថិតនៅក្នុងការសម្រាកព្យាបាល ខណៈរូបលោកមានអាការៈកម្រិតស្រាលប៉ុណ្ណោះ។ យ៉ាងណាក្តី ដើម្បីទប់ស្កាត់ការចម្លងបន្តជំងឺកូវីដ-១៩ លោក ចូ បៃឌិន ត្រូវបានក្រុមវេជ្ជបណ្ឌិតកំណត់ឱ្យស្នាក់នៅដាច់ដោយឡែកតែម្នាក់ឯងមួយរយៈសិន ដែលមានន័យថាលោកនឹងត្រូវលុបចោលកម្មវិធីឡើងធ្វើសន្ទរកថាសម្រាប់ឃោសនាការបោះឆ្នោតជាច្រើនកន្លែងផងដែរ ទម្រាំតែលោកមានសុខភាពល្អជាធម្មតវិញ។ សូមបញ្ជាក់ជូនថា លោក ចូ បៃឌិន ដែលបច្ចុប្បន្នមានវ័យ ៨១ឆ្នាំទៅហើយនោះបានឆ្លងជំងឺកូវីដ-១៩ ចំនួន ២ដងហើយ ខណៈបញ្ហាសុខភាពរបស់លោកក៏កំពុងក្លាយជាប្រធានបទមួយដែលគេយកទៅរិះគន់ចំពោះការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតរបស់លោកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    July 18, 2024
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះផ្សារទំនើបមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា។ ផ្សារទំនើបដែលជាកន្លែងកើតហេតុនោះគឺជាអគារមានកម្ពស់ ១៤ជាន់ និងមានទីទាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ភ្លើងបានចាប់ផ្តើមឆេះតាំងតែពីយប់ថ្ងៃពុធ ទី១៧ ម្លេះ ហើយរហូតដល់ម៉ោង ៣ព្រឹកក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ នេះ ទើបអាជ្ញាធរចិនអាចធ្វើការពន្លត់ភ្លើងបានទាំងស្រុងនិងប្រកាសបិទបញ្ចប់ប្រតិបត្តិការណ៍ជួយជនរងគ្រោះ។ នៅក្នុងអំឡុងពេលអនុវត្តបេសកកម្មជួយជនរងគ្រោះនោះ អាជ្ញាធរចិនក៏បានជួយសង្គ្រោះជីវិតជនរងគ្រោះឱ្យរួចផុតពីអណ្តាញភ្លើងបានចំនួន ៣០នាក់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះ និងអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 18, 2024
  • អន្តរជាតិ

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានប្រកាសជំហរគាំទ្របណ្តាញសង្គម TikTok បើទោះជារដ្ឋភិបាលអាមេរិកគ្រោងនឹងអនុវត្តច្បាប់ដើម្បីហាមឃាត់កម្មវិធីរបស់ក្រុមហ៊ុនចិនមួយនេះនៅពេលដ៏ខ្លីខាងមុខក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ​The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា។ បេក្ខភាពឈរឈ្មោះជាប្រធានាធិបតីអាមេរិករូបនេះបានបន្តថា៖ “ខ្ញុំគាំទ្រ TikTok ព្រោះយើងត្រូវការការប្រកួតប្រជែងជាមួយបណ្តាញសង្គមផ្សេងទៀត ដូចជា Facebook និង Instagram ជាដើម”។ ជាមួយគ្នានេះលោក ដូណាល់ ត្រាំ បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះគម្រោងហាមឃាត់បណ្តាញសង្គម TikTok របស់រដ្ឋាភិបាលអាមេរិក ហើយថែមទាំងបានរិះគន់យ៉ាងចាស់ដៃចំពោះបណ្តាញសង្គម Facebook និង Instagram ផងដែរ ចំពោះការអនុវត្តគោលការណ៍ដោយមានភាពលម្អៀងនិងបានបំពានសិទ្ធឯកជនរបស់ក្រុមអ្នកប្រើប្រាស់នាពេលកន្លងមក។ គួររម្លឹកជូនថា លោក ដូណាល់

    July 18, 2024
  • អន្តរជាតិ

    កេនយ៉ា៖ យ៉ាងហោចណាស់មានពលរដ្ឋកេនយ៉ាចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែមាសមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៧ ខែកក្កដា។ អណ្តូងរ៉ែមាសដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងតំបន់ Marsabit ប៉ែកខាងជើងនៃប្រទេសកេយ៉ា។ ក្រៅតែពីបានសម្លាប់មនុស្សភ្លាមៗហើយ ហេតុការណ៍អកុសលនេះក៏បានបង្កឱ្យក្រុមពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរកេនយ៉ាបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ខណៈអណ្តូងរ៉ែមាសខាងលើនេះគឺជាអណ្តូងរ៉ែមាសក្រៅផ្លូវការដែលពលរដ្ឋចេះតែនាំគ្នាទៅជីកយករ៉ែមាសដោយខ្លួនឯង ពោលគឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរឬក្រុមហ៊ុនស្របច្បាប់ណាមួយឡើយ ហើយនៅអណ្តូងរ៉ែមាសនោះក៏គ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 17, 2024
  • អន្តរជាតិ

    ថៃ៖ ពលរដ្ឋវៀតណាមចំនួន ៦នាក់ត្រូវ​បានគេប្រទះឃើញដេកស្លាប់នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១៧ ខែកក្កដា។ សណ្ឋាគារដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Grand Hyatt Erawan ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ហើយសាកសពរប​ស់ជនរងគ្រោះទាំង ៦នោះត្រូវបានគេរកឃើញក្នុងរយៈពេលប្រមាណជា ២៤ម៉ោងក្រោយពីពួកគេបានស្លាប់។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះអស់បានស្លាប់ដោយសារតែការលួចធ្វើឃាតតាមរយៈការដាក់សារធាតុគីមីប្រភេទ cyanide នៅក្នុងទឹកតែរបស់ពួកគេ។ បើតាមប៉ូលិសជំនាញថៃបានធ្វើការសន្និដ្ឋានថា អ្នកលួចដាក់ថ្នាំពុលនោះទំនងជាមនុស្សម្នាក់នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះ ខណៈហេតុផលចម្បងដែលនាំឱ្យមានករណីឃាតកម្មដ៏ឃោឃៅនេះទំនងជាបញ្ហាបំណុល ដ្បិតគេបានរកឃើញថាជនរងគ្រោះចំនួន ២នាក់នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះគឺជាអ្នកកំពុងជាប់ជំពាក់បំណុលគេក្នុងទំហំទឹកប្រាក់ប្រមាណជា​ ២៨០,០០០ ដុល្លារ។ ​សូមបញ្ជាក់ជូនថា ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះគឺមានបុរស ៣នាក់

    July 17, 2024
  • អន្តរជាតិ

    (សិង្ហបុរី)៖ កាហ្វេសម្រកទម្ងន់បានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកដែលកំពុងមានបញ្ហាធាត់លើសទម្ងន់ ហើយគ្មានពេលធ្វើលំហាត់ប្រាណ ឬគ្មានពេលរៀបចំអាហារសុខភាពសម្រាប់ទទួលទាន។ ដើម្បីបង្ហាញឱ្យអតិថិជនបានឃើញពីប្រសិទ្ធភាពរបស់កាហ្វេយ៉ាងឆាប់រហ័ស ក្រុមហ៊ុនខ្លះបានលួចដាក់បន្ថែមនូវសារធាតុហាមឃាត់មួយចំនួនទៅក្នុងកាហ្វេ ខណៈសារធាតុទាំងនោះអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកទទួលទាន។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៦ ខែកក្កដានេះបានឱ្យដឹង អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារសិង្ហបុរីសម្រេចហាមឃាត់កាហ្វេសម្រកទម្ងន់មួយប្រភេទម៉ាក ChoCo Premix Coffee ក្រោយរកឃើញថា នៅក្នុងកាហ្វេសម្រកទម្ងន់ប្រភេទនេះមានផ្ទុកទៅដោយសារធាតុហាមឃាត់ជាច្រើនដែលអាចបណ្តាលឱ្យអ្នកទទួលទានកើតមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមនៅក្នុងខួរក្បាលបាន។ ក្រៅតែពីធ្វើការហាមឃាត់មិនឱ្យពលរដ្ឋទទួលទានហើយ អាជ្ញាធរសិង្ហបុរីក៏បានធ្វើការរឹតបន្តឹងចំពោះសកម្មភាពលក់ផងដែរ ដោយកំណត់ដាក់ទោសក្រុមអ្នកលក់និងចែកចាយឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ ឬពិន័យជាប្រាក់ចំនួន ៥,០០០ ដុល្លារសិង្ហបុរី (៣,៧២៣ ដុល្លារអាមេរិក) ខណៈអ្នកប្រព្រឹត្តិបទល្មើសនេះជាលើកទី២ និងត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ដុល្លារសិង្ហបុរី (៧,៤៤៦ ដុល្លារអាមេរិក)៕

    July 16, 2024
  • អន្តរជាតិ

    អាហ្វហ្គានីស្ថាន៖ ​យ៉ាងហោចណាស់មានពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់ខ្លាំងមួយមេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៦ ខែកក្កដា។ ហេតុការណ៍មានភ្លៀងធ្លាក់ប្រកបដោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនេះបានកើតឡើងនៅក្នុងក្រុង Jalalabad និងតំបន់ភាគកណ្តាលនៃខេត្ត​ Nangarhar ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ជាង ៣៤នាក់ហើយ ឥទ្ធិពលរបស់ភ្លៀងក៏បានបណ្តាលឱ្យមានពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ២៣០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងគឺវាបានបណ្តាលឱ្យមានដើមឈើជាច្រើនបានបាក់សង្កត់មកលើក្រុមអ្នកដំណើរដែលកំពុងបើកបរលើដងផ្លូវ ហើយផ្ទះនិងអគារមួយចំនួនត្រូវបានដួលរលំ ខណៈពលរដ្ឋមួយចំនួនត្រូវហូរបោកទៅតាមកម្លាំងជំនន់ទឹកភ្លៀងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 16, 2024
  • អន្តរជាតិ

    (អន្តរជាតិ)៖ ការសិក្សាមួយបានបង្ហាញថា តម្លៃលក់របស់ផលិតផលវប្បធម៌កូរ៉េ (Korean Cultural Product) នៅក្នុងទីផ្សារពិភពលោកអាចនឹងកើតឡើងរហូតដល់ ១៤៣ពាន់ដុល្លារនៅក្នុងឆ្នាំ២០៣០ ដោយសារតែឥទ្ធិពលនៃបណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៥​​ ខែកក្កដា។ ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន TikTok សហការណ៍ជាមួយក្រុមហ៊ុន Kantar ដែលជាក្រុមហ៊ុនជំនាញផ្នែកវិភាគទិន្នន័យមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ នៅក្នុងការសិក្សាខាងលើបានបង្ហាញថា ការចាប់អារម្មណ៍ទៅលើផលិតផលដែលជាវប្បធម៌កូរ៉េពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោកកាន់តែមានច្រើនឡើងៗជាពិសេសនោះគឺនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម TikTok តែម្តង។ ទិន្នន័យនៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា​ នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកនិងនៅតំបន់អាស៊ីអាគ្នេយ៍គឺវីដេអូចំនួន ៧ ក្នុងចំណោម វីដេអូចំនួន ១០ ដែលពួកគេមើលក្នុង TikTok នឹងក្លាយជាប្រភេទវីដេអូដែលជាប់ទាក់ទងជាមួយនឹងផលិតផលកូរ៉េ

    July 15, 2024